របៀបរស់នៅជាគ្រិស្តសាសនិក
«ព្រះទ្រង់ជាជំនួយនៃទូលបង្គំ»
ទំនុកតម្កើង ទំនុកទី៥២ដល់៥៩ ពណ៌នាអំពីអារម្មណ៍របស់ដាវីឌក្នុងអំឡុងពេលដែលគាត់ជួបទុក្ខលំបាកផ្សេងៗក្នុងជីវិត។ ប៉ុន្តែ ក្នុងអំឡុងគ្រាដ៏ពិបាកទាំងនោះ គាត់បានទុកចិត្តលើព្រះយេហូវ៉ាជានិច្ច។ (ទំនុក. ៥៤:៤; ៥៥:២២) គាត់ក៏បានសរសើរព្រះយេហូវ៉ាចំពោះបណ្ដាំរបស់លោកដែរ។ (ទំនុក. ៥៦:១០) តើយើងកំពុងបណ្ដុះឲ្យមានជំនឿដូចនោះទៅលើព្រះឬទេ? តើយើងស្វែងរកការណែនាំក្នុងបណ្ដាំរបស់ព្រះ ពេលដែលយើងប្រឈមមុខនឹងទុក្ខលំបាកឬទេ? (សុភ. ២:៦) តើខគម្ពីរមួយណាបានជួយអ្នកពេលដែលអ្នក . . .
ធ្លាក់ទឹកចិត្តឬពិបាកចិត្ត?
ធ្លាក់ខ្លួនឈឺ?
ឈឺចិត្តដោយសារអ្នកឯទៀត?
ត្រូវគេបៀតបៀន?