របៀបរស់នៅជាគ្រិស្តសាសនិក
ព្រះយេហូវ៉ាស្រឡាញ់អ្នកដែលឲ្យដោយចិត្តសប្បាយ
នៅកូរិនថូសទី២ ៩:៧ បានចែងថា«ចូរអ្នករាល់គ្នាម្នាក់ៗធ្វើតាមការសម្រេចចិត្តរបស់ខ្លួនចុះ មិនមែនដោយទើសទាល់ឬដោយមានគេបង្ខំឡើយ ព្រោះព្រះស្រឡាញ់អ្នកដែលឲ្យដោយចិត្តសប្បាយ»។ សព្វថ្ងៃនេះ យើងមានជម្រើសងាយស្រួលផ្សេងៗក្នុងការធ្វើវិភាគទានតាមអ៊ីនធឺណិតដើម្បីគាំទ្រកិច្ចការសាក្សីព្រះយេហូវ៉ា ទាំងនៅក្នុងតំបន់និងនៅទូទាំងពិភពលោក។
សូមទស្សនាវីដេអូរបៀបដាក់វិភាគទានតាមប្រព័ន្ធអេឡិចត្រូនិករួចមកឆ្លើយសំណួរដូចតទៅនេះ៖
តើតាមរបៀបណាយើងអាចចូលគេហទំព័រដែលប្រាប់អំពីព័ត៌មានក្នុងការធ្វើវិភាគទាននៅប្រទេសរបស់យើង?
តើបងប្អូនខ្លះបានទទួលប្រយោជន៍ពីការធ្វើវិភាគទានតាមប្រព័ន្ធអេឡិចត្រូនិកយ៉ាងដូចម្ដេច?
តើមានរបៀបអ្វីខ្លះក្នុងការធ្វើវិភាគទាន?
តើយើងអាចធ្វើយ៉ាងណា បើយើងមិនយល់អំពីរបៀបធ្វើវិភាគទានតាមប្រព័ន្ធអេឡិចត្រូនិក?