យោបល់សម្រាប់សិក្សា
ចូរទន្ទេញចាំ«ចម្រៀងគោរពប្រណិប័តន៍»
បងស្រីឡារ៉ែនពីសហរដ្ឋអាម៉េរិកនិយាយថា៖ «ពេលខ្ញុំមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ ព្រះយេហូវ៉ាលើកទឹកចិត្តខ្ញុំតាមរយៈចម្រៀងនៅកម្មវិធីJWទូរទស្សន៍»។
«ចម្រៀងគោរពប្រណិប័តន៍»តែងតែជាផ្នែកនៃការគោរពប្រណិប័តន៍របស់គ្រិស្តសាសនិក។ (កូឡ. ៣:១៦) បើអ្នកទន្ទេញចាំចម្រៀងទាំងនេះ វាអាចជួយអ្នកទោះជាពេលដែលអ្នកមិនមានសៀវភៅចម្រៀងឬគ្រឿងអេឡិចត្រូនិកនៅក្បែរក្ដី។ សូមសាកធ្វើតាមយោបល់ដូចតទៅនេះដើម្បីជួយអ្នកឲ្យទន្ទេញចាំបទចម្រៀង។
សូមអានពាក្យចម្រៀងយ៉ាងយកចិត្តទុកដាក់ដើម្បីយល់អត្ថន័យ។ បើអ្នកយល់អត្ថន័យនៃអ្វីណាមួយ គឺស្រួលជាងឲ្យនឹកចាំអ្វីនោះ។ ពាក្យសម្រាប់ចម្រៀងទាំងអស់របស់យើង រួមមានចម្រៀងវីដេអូនិងចម្រៀងសម្រាប់កុមារ គឺមាននៅគេហទំព័រjw.org/km។ នៅផ្នែក«បណ្ណាល័យ» សូមចូលទៅ«បទភ្លេង»។
សូមសរសេរពាក្យចម្រៀងលើក្រដាស។ ការធ្វើដូច្នេះ នឹងជួយអ្នកឲ្យកាន់តែនឹកចាំចម្រៀងទាំងនោះច្រើនជាង។—បច. ១៧:១៨
សូមហាត់ឲ្យឮៗ។ សូមអានឬច្រៀងចម្រៀងនោះម្ដងហើយម្ដងទៀត។
សូមសាកមើលថាតើអ្នកចាំច្រើនប៉ុណ្ណា។ សូមសាកទន្ទេញពាក្យដោយមិនមើលពាក្យចម្រៀង ហើយបន្ទាប់មកសូមសាកមើលថាអ្នកចាំបានច្រើនប៉ុណ្ណា។