១៩ រួចមក លោកក្រឡេកទៅឃើញដើមល្វាតូច មួយនៅក្បែរផ្លូវ ក៏បានដើរទៅដើមនោះ។ លុះទៅដល់ហើយ លោកឃើញថាដើមនោះមានតែស្លឹកប៉ុណ្ណោះ ហើយលោកស្រដីទៅកាន់ដើមនោះថា៖ «កុំឲ្យមានផ្លែទៀតឡើយ ចាប់តាំងពីឥឡូវនេះរហូតទៅ»។ រំពេចនោះដើមល្វាតូចបានក្រៀមស្វិតទៅ។