១៥ លុះបានបរិភោគហើយ លោកយេស៊ូមានប្រសាសន៍ទៅស៊ីម៉ូនពេត្រុសថា៖ «ស៊ីម៉ូន កូនយ៉ូហាន តើអ្នកស្រឡាញ់ ខ្ញុំច្រើនជាងអ្វីៗទាំងនេះទេ?»។ គាត់និយាយទៅកាន់លោកថា៖ «បាទ លោកម្ចាស់ លោកជ្រាបហើយថាខ្ញុំស្រឡាញ់ លោក»។ លោកមានប្រសាសន៍ទៅគាត់ថា៖ «ចូរឲ្យចំណីដល់កូនចៀមរបស់ខ្ញុំ»។