បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
ចេញពីគណនី
ចូលគណនី
បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
សេចក្តីជូនដំណឹង
មានភាសាថ្មី: Chedungun (Coast), Dominican Sign Language, French (Canada)
  • ថ្ងៃនេះ

ថ្ងៃ​ពុធ ទី​៦ ខែ​ឧសភា

បណ្ដា​ទេវតា​របស់​ព្រះ​មាន​អំណរ ពេល​ដែល​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​សូម្បី​តែ​ម្នាក់​ប្រែ​ចិត្ត។—លូក. ១៥:១០

បើ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ប្រែ​ចិត្ត នោះ​យើង​ពិត​ជា​ត្រេក​អរ​ខ្លាំង​ណាស់! (​លូក. ១៥:៧​) ទោះ​ជា​ពួក​អ្នក​ចាស់​ទុំ​ខំ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​កែ​តម្រង់​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ក្ដី តើ​អ្នក​ណា​ជា​បុគ្គល​ដែល​ពិត​ជា​ជួយ​អ្នក​នោះ​ឲ្យ​កែ​ប្រែ? សូម​នឹក​ចាំ​អ្វី​ដែល​សាវ័ក​ប៉ូល​បាន​សរសេរ​អំពី​បុគ្គល​ដែល​បាន​ប្រែ​ចិត្ត​ថា​៖ ​«​ប្រហែល​ជា​ព្រះ​នឹង​ឲ្យ​ឱកាស​ពួក​គេ​ប្រែ​ចិត្ត​»។ (​២ធី. ២:២៥​) ដូច្នេះ​អ្នក​ដែល​ជួយ​គ្រិស្ត​សាសនិក​ឲ្យ​ផ្លាស់​ប្ដូរ​របៀប​គិត​គូរ​និង​ចិត្ត​គំនិត​គឺ​ព្រះ​យេហូវ៉ា មិន​មែន​មនុស្ស​ណា​ម្នាក់​ទេ។ ប៉ូល​ពន្យល់​អំពី​អ្វី​ល្អ​ៗ​ដែល​កើត​ឡើង​ក្រោយ​ពី​បុគ្គល​ណា​ម្នាក់​ប្រែ​ចិត្ត។ បុគ្គល​នោះ​អាច​ទទួល​ចំណេះ​កាន់​តែ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត ភ្ញាក់​ខ្លួន និង​អាច​ចេញ​ពី​អន្ទាក់​របស់​សាថាន។ (​២ធី. ២:២៦​) ក្នុង​ករណី​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ប្រែ​ចិត្ត ពួក​អ្នក​ចាស់​ទុំ​នឹង​បន្ត​ជួប​គាត់​ដើម្បី​ជួយ​គាត់​ឲ្យ​ពង្រឹង​ជំនឿ​របស់​ខ្លួន ហើយ​ជួយ​គាត់​ឲ្យ​បន្ត​ជៀស​វាង​ពី​អន្ទាក់​របស់​សាថាន ព្រម​ទាំង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ឡើង​វិញ។—ហេ. ១២:១២, ១៣ w​២៤.០៨ ទំ.២៣​-​២៤ វ.១៤​-​១៥

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៦

ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​ឧសភា

អ្នក​រាល់​គ្នា​មិន​មែន​រក​ខ្ញុំ​ដោយ​សារ​បាន​ឃើញ​សញ្ញា​សម្គាល់​ទេ ប៉ុន្តែ​ដោយ​សារ​អ្នក​រាល់​គ្នា​បាន​បរិភោគ​នំ​ប៉័ង​ឆ្អែត។—យ៉ូន. ៦:២៦

បណ្ដា​ជន​ដែល​ទទួល​អាហារ​ពី​លោក​យេស៊ូ បាន​ផ្ដោត​អារម្មណ៍​លើ​ការ​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​រូប​កាយ​និង​បំណង​ចិត្ត​របស់​ពួក​គេ។ តើ​តាម​របៀប​ណា? នៅ​ថ្ងៃ​បន្ទាប់ ពួក​គេ​បាន​ឃើញ​ថា​លោក​យេស៊ូ​និង​ពួក​សាវ័ក​របស់​លោក​បាន​ចាក​ចេញ​ពី​នោះ​ហើយ។ ដូច្នេះ​បណ្ដា​ជន​បាន​ចុះ​ទូក​ដែល​មក​ពី​ក្រុង​ទិបេរៀស ហើយ​ចេញ​ដំណើរ​ទៅ​ក្រុង​កាពើណិម​ដើម្បី​ស្វែង​រក​លោក​យេស៊ូ។ (​យ៉ូន. ៦:២២​-​២៤​) តើ​ពួក​គេ​ធ្វើ​ដូច្នោះ​ដោយ​សារ​ពួក​គេ​ចង់​ឮ​ថែម​ទៀត​អំពី​រាជាណាចក្រ​របស់​ព្រះ​ឬ​ទេ? មិន​មែន​ទេ។ បំណង​ចិត្ត​ចម្បង​របស់​ពួក​គេ​គឺ​អំពី​សេចក្ដី​ត្រូវ​ការ​ខាង​រូប​កាយ​ពោល​គឺ​ចង់​បាន​នំ​ប៉័ង។ តើ​យើង​ដឹង​ដូច្នោះ​យ៉ាង​ដូច​ម្ដេច? សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ពេល​បណ្ដា​ជន​បាន​រក​ឃើញ​លោក​យេស៊ូ​នៅ​ជិត​ក្រុង​កាពើណិម។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា ពួក​គេ​មក​រក​លោក​ដោយ​សារ​តែ​ចង់​បាន​អាហារ​ប៉ុណ្ណោះ។ លោក​ទទួល​ស្គាល់​ថា​ពួក​គេ​«​បាន​បរិភោគ​នំ​ប៉័ង​ឆ្អែត​»​ គឺ​«​អាហារ​ដែល​ខូច​ទៅ​»។ ប៉ុន្តែ លោក​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ខំ​ព្យាយាម​«​ឲ្យ​បាន​អាហារ​ដែល​នៅ​ស្ថិត​ស្ថេរ ជា​អាហារ​ដែល​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ (​យ៉ូន. ៦:២៦, ២៧​) លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​បិតា​របស់​លោក​នឹង​ផ្ដល់​អាហារ​បែប​នេះ។ w​២៤.១២ ទំ.៥ វ.៨​-​៩

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៦

ថ្ងៃ​សុក្រ ទី​៨ ខែ​ឧសភា

មនុស្ស​ដែល​មាន​ប្រាជ្ញា​ចេះ​ជ្រើស​រើស​ពាក្យ​សម្ដី ហើយ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ជឿ​ជាក់​លើ​សម្ដី​របស់​ខ្លួន។—សុភ. ១៦:២៣

បង​ប្អូន​ប្រុស​ទាំង​ឡាយ​អើយ អ្វី​ដែល​អ្នក​បង្រៀន​និង​យោបល់​ដែល​អ្នក​ឲ្យ ត្រូវ​មាន​មូលដ្ឋាន​លើ​គម្ពីរ។ ដើម្បី​អាច​ធ្វើ​ដូច្នេះ​បាន អ្នក​ត្រូវ​សិក្សា​គម្ពីរ​និង​សៀវភៅ​ផ្សេង​ៗ​របស់​អង្គការ​យើង​យ៉ាង​ដិត​ដល់។ (​សុភ. ១៥:២៨​) ពេល​អ្នក​សិក្សា សូម​យក​ចិត្ត​ទុក​ដាក់​មើល​ថា​សៀវភៅ​របស់​យើង​ពន្យល់​យ៉ាង​ណា​អំពី​ខ​គម្ពីរ​នីមួយ​ៗ ដើម្បី​អ្នក​អាច​អនុវត្ត​តាម​យ៉ាង​ត្រឹម​ត្រូវ។ ពេល​អ្នក​បង្រៀន អ្នក​ត្រូវ​ព្យាយាម​ជួយ​អ្នក​ស្ដាប់​ឲ្យ​កាន់​តែ​ស្រឡាញ់​ព្រះ​យេហូវ៉ា និង​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​អនុវត្ត​តាម​អ្វី​ដែល​ពួក​គេ​បាន​រៀន។ ម្យ៉ាង​ទៀត បើ​អ្នក​ចង់​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​បង្រៀន អ្នក​គួរ​សុំ​យោបល់​ពី​អ្នក​ចាស់​ទុំ​ដែល​មាន​បទ​ពិសោធន៍ ហើយ​ធ្វើ​តាម​យោបល់​ទាំង​នោះ។ (​១ធី. ៥:១៧​) មាន​គុណ​សម្បត្តិ​ផ្សេង​ទៀត​ដែល​អ្នក​ចាស់​ទុំ​គួរ​មាន គឺ​អាច​លើក​ទឹក​ចិត្ត​បង​ប្អូន។ ប៉ុន្តែ ពេល​ខ្លះ​ពួក​គាត់​ក៏​ត្រូវ​ជូន​យោបល់ ឬ​កែ​តម្រង់​ពួក​គេ​ដែរ តែ​អ្នក​ចាស់​ទុំ​ត្រូវ​ធ្វើ​ដូច្នេះ​ដោយ​សប្បុរស។ បើ​អ្នក​និយាយ​ដោយ​ស្លូត​បូត និង​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​បង្រៀន​ដោយ​មាន​មូលដ្ឋាន​លើ​បណ្ដាំ​របស់​ព្រះ អ្នក​នឹង​ក្លាយ​ទៅ​ជា​អ្នក​បង្រៀន​ដែល​មាន​ភាព​ប៉ិន​ប្រសប់ ហើយ​នេះ​ក៏​បញ្ជាក់​ដែរ​ថា អ្នក​កំពុង​ធ្វើ​តាម​គំរូ​លោក​យេស៊ូ​ដែល​ជា​គ្រូ​ដ៏​ល្អ​ប្រសើរ។—ម៉ាថ. ១១:២៨​-​៣០; ២ធី. ២:២៤ w​២៤.១១ ទំ.២៤ វ.១៦

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៦
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក