បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
ចេញពីគណនី
ចូលគណនី
បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ថ្ងៃនេះ

ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​សីហា

បញ្ញត្តិ​ទាំង​នេះ​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ មិន​មែន​ពិបាក​ពេក ហើយ​ក៏​មិន​នៅ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា​ដែរ។—បច. ៣០:១១

ពេល​ព្រះ​យេហូវ៉ា​រៀប​ចំ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ទៅ​ជា​ប្រជា​ជាតិ​មួយ លោក​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ពួក​គេ។ បើ​ពួក​គេ​ធ្វើ​តាម​ច្បាប់​របស់​លោក លោក​នឹង​ការ​ពារ ហើយ​ផ្ដល់​ពរ​ដល់​ពួក​គេ។ ប៉ុន្តែ បើ​ពួក​គេ​មិន​ធ្វើ​តាម​ច្បាប់​របស់​លោក​ឬ​បើ​ពួក​គេ​សម្រេច​ចិត្ត​គោរព​បូជា​ព្រះ​ឯ​ទៀត លោក​នឹង​លែង​ការ​ពារ​ពួក​គេ​ទៀត ហើយ​ពួក​គេ​នឹង​រង​ទុក្ខ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គេ​នៅ​តែ​អាច​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​ម្ដង​ទៀត។ ពួក​គេ​អាច​«​ត្រឡប់​មក​រក​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​[​ពួក​គេ​]​វិញ ព្រម​ទាំង​ធ្វើ​តាម​បង្គាប់​ទាំង​អស់​របស់​លោក​»។ (​បច. ៣០:១​-​៣, ១៧​-​២០​) និយាយ​ឲ្យ​ចំ​ទៅ​ពួក​គេ​អាច​ប្រែ​ចិត្ត។ បើ​ពួក​គេ​ធ្វើ​ដូច្នេះ ព្រះ​យេហូវ៉ា​នឹង​ចូល​ទៅ​ជិត​ពួក​គេ ហើយ​ផ្ដល់​ពរ​ដល់​ពួក​គេ​ម្ដង​ទៀត។ រាស្ត្រ​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​បាន​បះ​បោរ​ប្រឆាំង​លោក​ម្ដង​ហើយ​ម្ដង​ទៀត។ ជា​លទ្ធផល​ពួក​គេ​រង​ទុក្ខ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បន្ត​ព្យាយាម​ជួយ​ពួក​គេ​ឲ្យ​បម្រើ​លោក​ម្ដង​ទៀត។ លោក​បាន​ចាត់​អ្នក​ប្រកាស​ទំនាយ​ម្ដង​ហើយ​ម្ដង​ទៀត​ដើម្បី​ដាស់​តឿន​រាស្ត្រ​របស់​លោក​ឲ្យ​ប្រែ​ចិត្ត ហើយ​ត្រឡប់​មក​រក​លោក​វិញ។—២បស. ១៧:១៣, ១៤ w​២៤.០៨ ទំ.៩ វ.៤​-​៥

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៦

ថ្ងៃ​សុក្រ ទី​៧ ខែ​សីហា

ក្រុម​ជំនុំ​នៅ​ក្រុង​យេរូសាឡិម​ត្រូវ​គេ​ចាប់​ផ្ដើម​បៀតបៀន​យ៉ាង​ខ្លាំង។—សកម្ម. ៨:១

ក្រោយ​ពី​លោក​យេស៊ូ​ស្លាប់​នៅ​ឆ្នាំ​៣៣ គ.ស. គ្រិស្ត​សាសនិក​នៅ​ក្រុង​យេរូសាឡិម​និង​តំបន់​យូឌា​មាន​ការ​ពិបាក​ផ្សេង​ៗ​ជា​ច្រើន។ មិន​យូរ​ក្រោយ​ពី​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​បាន​ត្រូវ​បង្កើត​ឡើង ពួក​គេ​រង​ការ​បៀតបៀន​យ៉ាង​ខ្លាំង។ ប្រហែល​ជា​២០​ឆ្នាំ​ក្រោយ​មក អ្នក​កាន់​តាម​គ្រិស្ត​រង​ទុក្ខ​ដោយ​សារ​ការ​អត់​ឃ្លាន និង​ភាព​ក្រី​ក្រ។ (​សកម្ម. ១១:២៧​-​៣០​) ប៉ុន្តែ ប្រមាណ​ជា​នៅ​ឆ្នាំ​៦១ គ.ស. គ្រិស្ត​សាសនិក​មាន​សេចក្ដី​សុខ​សាន្ត​មួយ​កម្រិត។ ក្នុង​អំឡុង​ពេល​ដែល​មាន​សេចក្ដី​សុខ​សាន្ត​នោះ ពួក​គេ​បាន​ទទួល​សំបុត្រ​ពី​សាវ័ក​ប៉ូល។ យោបល់​ក្នុង​សំបុត្រ​នោះ​គឺ​ជា​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​ត្រៀម​ខ្លួន​ចំពោះ​អ្វី​ដែល​នឹង​កើត​ឡើង​មិន​យូរ​ទៀត។ សំបុត្រ​នោះ​គឺ​ចំ​ពេល ដោយ​សារ​គ្រា​សុខ​សាន្ត​ដែល​គ្រិស្ត​សាសនិក​មាន​នៅ​ពេល​នោះ​មិន​មែន​មាន​រហូត​ទេ។ ក្នុង​សំបុត្រ​នោះ ប៉ូល​បាន​ផ្ដល់​យោបល់​ដែល​នឹង​ជួយ​ពួក​គេ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​វេទនា​ដែល​មិន​យូរ​ទៀត​ពួក​គេ​នឹង​ជួប។ w​២៤.០៩ ទំ.៨ វ.១​-​២

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៦

ថ្ងៃ​សៅរ៍ ទី​៨ ខែ​សីហា

ពួក​គាត់​បាន​ទៅ​ជា​ប្រភព​នៃ​ការ​សម្រាល​ទុក្ខ​ដ៏​ធំ​ដល់​ខ្ញុំ។—កូឡ. ៤:១១

ពេល​យើង​កំពុង​រង​ទុក្ខ​លំបាក ព្រះ​យេហូវ៉ា​ប្រើ​បង​ប្អូន​រួម​ជំនឿ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​យើង។ ពួក​គេ​អាច​សម្រាល​ទុក្ខ​យើង ដោយ​ចំណាយ​ពេល​ស្ដាប់​យើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​និង​យល់​អារម្មណ៍​យើង។ ពួក​គេ​ប្រហែល​ជា​លើក​ទឹក​ចិត្ត​យើង​ដោយ​ប្រើ​ខ​គម្ពីរ​ឬ​អធិដ្ឋាន​ជា​មួយ​យើង។ (​រ៉ូម ១៥:៤​) ពេល​ខ្លះ​បង​ប្អូន​ណា​ម្នាក់​ប្រហែល​ជា​រំលឹក​យើង​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា ហើយ​ជួយ​យើង​ឲ្យ​បន្ត​ស៊ូ​ទ្រាំ។ ជា​ញឹក​ញយ បង​ប្អូន​រួម​ជំនឿ​ជួយ​យើង​តាម​របៀប​ផ្សេង​ៗ​ដូច​ជា ផ្ដល់​ម្ហូប​អាហារ​ដល់​យើង​ជា​ដើម។ ជួន​កាល យើង​ប្រហែល​ជា​ត្រូវ​សុំ​ជំនួយ​ពី​អ្នក​ឯ​ទៀត។ (​សុភ. ១៧:១៧​) ពួក​គេ​ប្រហែល​ជា​មិន​ដឹង​ថា​យើង​មាន​អារម្មណ៍​យ៉ាង​ណា ឬ​មិន​ដឹង​ថា​យើង​ត្រូវ​ការ​អ្វី​ទេ។ (​សុភ. ១៤:១០​) ដូច្នេះ អ្នក​អាច​ប្រាប់​មិត្ត​ភក្តិ​អំពី​អារម្មណ៍​របស់​អ្នក។ សូម​ឲ្យ​ពួក​គេ​ដឹង​ថា​អ្នក​ត្រូវ​ការ​អ្វី​ខ្លះ​នៅ​ពេល​នោះ។ អ្នក​ក៏​អាច​ប្រាប់​អារម្មណ៍​របស់​អ្នក​ទៅ​អ្នក​ចាស់​ទុំ​ម្នាក់​ឬ​ពីរ​នាក់​ដែល​អ្នក​មាន​អារម្មណ៍​ស្រួល​និយាយ​ជា​មួយ។ បង​ប្អូន​ស្រី​ខ្លះ​ទទួល​ការ​សម្រាល​ទុក្ខ​ពី​ការ​និយាយ​ជា​មួយ​បង​ស្រី​ឯ​ទៀត​ដែល​មាន​ភាព​ចាស់​ទុំ។ w​២៤.១០ ទំ.១០ វ.១៥​-​១៦

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៦
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក