ថ្ងៃទី១៦-២២ ខែធ្នូ
ចម្រៀងសរសើរព្រះ ១១៩:៥៧-១២០
ចម្រៀងលេខ១២៩ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. របៀបដែលយើងអាចស៊ូទ្រាំនឹងទុក្ខលំបាក
(១០នាទី)
បន្តអាននិងសិក្សាបណ្ដាំរបស់ព្រះ (ចសព. ១១៩:៦១; w០៦ ១/៧ ទំ.១២ វ.២; w០១ ១/៣ ទំ.១៣ វ.៣)
អនុញ្ញាតឲ្យទុក្ខលំបាកសម្រិតសម្រាំងអ្នក (ចសព. ១១៩:៧១; w០៦ ១/១០ ទំ.៩ វ.៣)
សុំព្រះយេហូវ៉ាឲ្យសម្រាលទុក្ខអ្នក (ចសព. ១១៩:៧៦; w១៧.០៧ ទំ.១០ វ.៣, ៥)
សូមសួរខ្លួនអ្នកថា ‹តើព្រះយេហូវ៉ាបានជួយខ្ញុំតាមរបៀបជាក់លាក់ណាខ្លះដើម្បីខ្ញុំអាចស៊ូទ្រាំនឹងទុក្ខលំបាក?›
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
ចសព. ១១៩:៩៦—តើបទគម្ពីរនេះប្រហែលជាមានអត្ថន័យអ្វី? (w០៦ ១/១០ ទំ.៩ វ.៤)
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) ចសព. ១១៩:៥៧-៨០ (th ចំណុចហាត់រៀនទី១២)
៤. ចាប់ផ្ដើមការសន្ទនា
(៣នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ បង្ហាញម្ចាស់ផ្ទះអំពីគេហទំព័ររបស់យើង ហើយជូនកាតវីស៊ីតjw.org។ (lmd មេរៀនទី២ ចំណុចទី៥)
៥. ត្រឡប់ទៅជួប
(៤នាទី) ផ្សព្វផ្សាយក្រៅផ្លូវការ។ អញ្ជើញម្ចាស់ផ្ទះឲ្យមកចូលរួមស្ដាប់សុន្ទរកថាសាធារណៈនៅសាលប្រជុំ។ ពិគ្រោះអំពីវីដេអូតើមានកម្មវិធីអ្វីខ្លះនៅសាលប្រជុំរបស់យើង? (lmd មេរៀនទី៨ ចំណុចទី៣)
៦. ពន្យល់អំពីជំនឿរបស់អ្នក
(៥នាទី) ការសម្ដែង។ ijwbq អត្ថបទទី១៥៧—ប្រធានបទ៖ តើគម្ពីរចែងយ៉ាងណាអំពីគ្រោះមហន្តរាយធម្មជាតិ? (lmd មេរៀនទី៣ ចំណុចទី៣)
ចម្រៀងលេខ១២៨
៧. ព្រះយេហូវ៉ាជួយយើងឲ្យស៊ូទ្រាំ
(១៥នាទី) ការពិគ្រោះ។
ការស៊ូទ្រាំជាគ្រិស្តសាសនិកគឺជាសមត្ថភាពតស៊ូនឹងទុក្ខលំបាកដោយមិនឈប់ព្យាយាម។ នេះរួមបញ្ចូលការមានជំហរមាំមួន ការមានទស្សនៈត្រឹមត្រូវចំពោះទុក្ខលំបាក ហើយមានសេចក្ដីសង្ឃឹម ទោះជាយើងប្រឈមមុខនឹងទុក្ខលំបាកណាក៏ដោយ។ បើយើងចេះស៊ូទ្រាំពេលជួបការពិបាកផ្សេងៗ នោះយើងនឹងមិន«រាថយ» ឬកាត់បន្ថយសកម្មភាពផ្សេងៗក្នុងកិច្ចបម្រើរបស់យើងឡើយ។ (ហេ. ១០:៣៦-៣៩) ព្រះយេហូវ៉ាពិតជាចង់ជួយយើងឲ្យស៊ូទ្រាំនឹងទុក្ខលំបាក។—ហេ. ១៣:៦
សូមសរសេរអំពីរបៀបដែលព្រះយេហូវ៉ាជួយយើងឲ្យស៊ូទ្រាំនៅក្រោមបទគម្ពីរបន្តបន្ទាប់នេះ។
សូមបង្ហាញវីដេអូ អធិដ្ឋានឥតឈប់សម្រាប់បងប្អូនដែលជួបទុក្ខលំបាក។ រួចសួរអ្នកស្ដាប់នូវសំណួរដូចតទៅ៖
តើតាមរបៀបណាយើងអាចប្រើគេហទំព័រjw.org ដើម្បីដឹងអំពីបងប្អូនរបស់យើងដែលកំពុងជួបទុក្ខលំបាក?
តើតាមរបៀបណាឪពុកម្ដាយអាចបង្ហាត់បង្រៀនកូនៗឲ្យអធិដ្ឋានសម្រាប់អ្នកឯទៀត ហើយហេតុអ្វីការធ្វើដូច្នេះគឺមានប្រយោជន៍?
ហេតុអ្វីគឺជាការសំខាន់ដែលយើងអធិដ្ឋានសុំព្រះយេហូវ៉ាជួយបងប្អូនរួមជំនឿរបស់យើងឲ្យចេះស៊ូទ្រាំ?
ហេតុអ្វីការអធិដ្ឋានសម្រាប់អ្នកឯទៀតអាចជួយយើងឲ្យស៊ូទ្រាំនឹងទុក្ខលំបាករបស់យើង?
៨. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) bt ជំ.១៩ វ.១៤-២០, ប្រអប់នៅទំ.១៧៤
សេចក្ដីបញ្ចប់ (៣នាទី) |
អត្ថបទសិក្សាទី៤១: ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤
១២ មេរៀនពីគំរូលោកយេស៊ូក្នុងអំឡុង៤០ថ្ងៃចុងក្រោយនៅផែនដី