តើទំនាយអំពីមេស្ស៊ីបង្ហាញថាលោកយេស៊ូជាមេស្ស៊ីឬទេ?
ចម្លើយពីគម្ពីរ
ពិតមែន ពីព្រោះពេលលោកយេស៊ូនៅផែនដីលោកបានធ្វើឲ្យទំនាយជាច្រើនក្លាយជាការពិត គឺទំនាយអំពី«មេស្ស៊ីជាអ្នកដឹកនាំ» ដែលជា‹អ្នកសង្គ្រោះពិភពលោក›។ (ដានីយ៉ែល ៩:២៥; យ៉ូហានទី១ ៤:១៤) សូម្បីតែក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ ក៏លោកបន្តធ្វើឲ្យទំនាយជាច្រើនអំពីមេស្ស៊ីក្លាយជាការពិតដែរ។—ចម្រៀងសរសើរព្រះ ១១០:១; សកម្មភាព ២:៣៤-៣៦
តើពាក្យ«មេស្ស៊ី»មានអត្ថន័យអ្វី?
ពាក្យភាសាហេប្រឺម៉ាហ្សាក់ (មេស្ស៊ី) មានន័យដូចគ្នានឹងពាក្យភាសាក្រិចគ្រិស្តុស (គ្រិស្ត)។ ពាក្យទាំងពីរនេះមានន័យថា«អ្នកដែលព្រះបានរើសតាំង»។ ដូច្នេះ ពាក្យ«យេស៊ូគ្រិស្ត»មានន័យថា«យេស៊ូដែលព្រះបានរើសតាំង» ឬ«យេស៊ូជាមេស្ស៊ី»។
នៅសម័យគម្ពីរ ពេលតែងតាំងបុគ្គលណាម្នាក់ឲ្យមានតំណែងឬតួនាទីពិសេសណាមួយ នោះច្រើនតែមានការចាក់ប្រេងលើក្បាលបុគ្គលនោះ។ (ច្បាប់លេវី ៨:១២; សាំយូអែលទី១ ១៦:១៣) លោកយេស៊ូបានទទួលការតែងតាំងពីព្រះឲ្យទៅជាមេស្ស៊ី ពោលគឺអ្នកដែលមានតំណែងនិងតួនាទីដ៏សំខាន់។ (សកម្មភាព ២:៣៦) ក៏ប៉ុន្តែ ព្រះមិនបានតែងតាំងលោកយេស៊ូដោយចាក់ប្រេងទេ តែព្រះបានចាក់ឫទ្ធានុភាពបរិសុទ្ធវិញ។—ម៉ាថាយ ៣:១៦
តើអាចមានមេស្ស៊ីលើសពីម្នាក់ទេ?
មិនអាចទេ ពីព្រោះទំនាយក្នុងគម្ពីរបញ្ជាក់ច្បាស់ថាមានមេស្ស៊ីឬគ្រិស្តតែម្នាក់ប៉ុណ្ណោះ ប្រៀបដូចជាក្រយៅដៃរបស់មនុស្សម្នាក់ៗ ក៏គ្មានអ្នកណាមានដូចដែរ។ ទោះជាយ៉ាងនេះក៏ដោយ គម្ពីរព្រមានថា«នឹងមានអ្នកក្លែងខ្លួនជាគ្រិស្ត និងអ្នកប្រកាសទំនាយមិនពិតលេចមក ហើយពួកគេនឹងបង្ហាញសញ្ញាសម្គាល់និងធ្វើការអស្ចារ្យយ៉ាងធំ ដើម្បីបំភាន់ទាំងអ្នកដែលបានត្រូវរើសតាំង ប្រសិនបើអាចបំភាន់បាន»។—ម៉ាថាយ ២៤:២៤
តើពេលដែលមេស្ស៊ីត្រូវលេចមក គឺនៅអនាគតឬទេ?
អត់ទេ ពីព្រោះគម្ពីរបានប្រាប់ទុកជាមុនថា មេស្ស៊ីត្រូវតែជាកូនចៅរបស់ដាវីឌដែលជាស្ដេចនៃជនជាតិអ៊ីស្រាអែល។ (ចម្រៀងសរសើរព្រះ ៨៩:៣, ៤) ក៏ប៉ុន្តែ នៅសព្វថ្ងៃគ្មានកំណត់ត្រាអំពីវង្សត្រកូលជនជាតិយូដាដែលមានតាំងពីសម័យដាវីឌទេ។ នេះទំនងជាដោយសារកំណត់ត្រានៅសម័យនោះបានត្រូវបំផ្លាញចោល ពេលដែលកងទ័ពរ៉ូមចូលមកវាយលុកក្រុងយេរូសាឡិមនៅឆ្នាំ៧០ គ.ស.a ចាប់តាំងពីពេលនោះមក គ្មានអ្នកណាអាចបញ្ជាក់ថាមេស្ស៊ីមកពីវង្សត្រកូលស្ដេចដាវីឌឡើយ។ ទោះជាយ៉ាងនោះក្ដី កាលដែលលោកយេស៊ូនៅផែនដី កំណត់ត្រាអំពីវង្សត្រកូលមេស្ស៊ីគឺមានហើយ សូម្បីតែពួកសត្រូវក៏មិនបានប្រកែកតវ៉ាថាលោកយេស៊ូមិនមែនជាកូនចៅដាវីឌដែរ។—ម៉ាថាយ ២២:៤១-៤៦
តើក្នុងគម្ពីរមានទំនាយប៉ុន្មានអំពីមេស្ស៊ី?
មិនមានអ្វីដែលអាចបញ្ជាក់ច្បាស់លាស់ទេ។ មូលហេតុមួយគឺថា វិធីនៃការរាប់ចំនួនអំពីទំនាយរបស់មនុស្សម្នាក់ៗប្រហែលជាខុសៗគ្នា។ ជាឧទាហរណ៍ ទំនាយនៅអេសាយ ៥៣:២-៧ បានរៀបរាប់ជាច្រើនផ្នែកអំពីមេស្ស៊ី។ ប៉ុន្តែ អ្នកខ្លះគិតថាបទគម្ពីរនោះមានទំនាយតែមួយ រីឯអ្នកខ្លះទៀតគិតថាបទគម្ពីរនោះមានទំនាយច្រើន។
លោកយេស៊ូបានធ្វើឲ្យទំនាយមួយចំនួនអំពីមេស្ស៊ីក្លាយជាការពិត
ទំនាយ |
បទគម្ពីរ |
ក្លាយជាការពិត |
---|---|---|
កូនចៅអាប្រាហាំ |
||
កូនចៅអ៊ីសាកដែលជាកូនអាប្រាហាំ |
||
កើតក្នុងត្រកូលយូដា |
||
កើតពីពូជពង្សស្ដេចដាវីឌ |
||
កើតពីស្រីក្រមុំបរិសុទ្ធ |
||
កើតនៅក្រុងបេថ្លេហិម |
||
បានត្រូវហៅថាអេម៉ាញូអែលb |
||
កើតក្នុងគ្រួសារក្រីក្រ |
||
កូនក្មេងបានត្រូវសម្លាប់ក្រោយពីលោកកើត |
||
បានត្រូវហៅចេញពីអេហ្ស៊ីប |
||
បានត្រូវហៅថាអ្នកក្រុងណាសារ៉ែតc |
||
មានទូតមកជាមុន |
||
បានត្រូវតែងតាំងជាមេស្ស៊ីនៅឆ្នាំ២៩ គ.ស.d |
||
ព្រះបញ្ជាក់ថាជាបុត្ររបស់លោក |
||
មានចិត្តខ្នះខ្នែងចំពោះវិហាររបស់ព្រះ |
||
ជាអ្នកប្រកាសដំណឹងល្អ |
||
កិច្ចបម្រើនៅកាលីឡេជាពន្លឺដ៏ភ្លឺចិញ្ចាច |
||
ធ្វើការអស្ចារ្យដូចម៉ូសេ |
||
ដូចម៉ូសេ លោកនិយាយតាមអ្វីដែលព្រះបានប្រាប់ |
||
ធ្វើឲ្យមនុស្សជាច្រើនជាសះស្បើយ |
||
មិនធ្វើឲ្យគេចាប់អារម្មណ៍នឹងលោកទេ |
||
បង្ហាញចិត្តមេត្តាចំពោះមនុស្សដែលរងទុក្ខ |
||
បង្ហាញយុត្តិធម៌របស់ព្រះ |
||
ជាទីប្រឹក្សាដ៏អស្ចារ្យ |
||
ប្រកាសអំពីនាមព្រះយេហូវ៉ា |
||
និយាយដោយប្រើឧទាហរណ៍ |
||
ជាអ្នកដឹកនាំ |
||
មនុស្សជាច្រើនមិនជឿលើលោកទេ |
||
ជាថ្មដែលនាំឲ្យជំពប់ដួល |
||
មនុស្សមិនទទួលស្គាល់ |
||
ត្រូវគេស្អប់ដោយឥតហេតុ |
||
ជិះសត្វលាចូលក្រុងយេរូសាឡិមទាំងមានជ័យជម្នះ |
||
កូនក្មេងសរសើរលោក |
||
មកក្នុងនាមព្រះយេហូវ៉ា |
||
ត្រូវមិត្តជិតស្និទ្ធក្បត់ |
||
ត្រូវគេក្បត់ដោយសារ៣០កាក់ប្រាក់e |
||
ត្រូវមិត្តភក្ដិបោះបង់ចោល |
||
ត្រូវគេចោទប្រកាន់ដោយសាក្សីក្លែងក្លាយ |
||
នៅស្ងៀមចំពោះមុខពួកអ្នកចោទប្រកាន់ |
||
ត្រូវគេស្ដោះទឹកមាត់ដាក់ |
||
ត្រូវគេវាយក្បាល |
||
ត្រូវគេវាយវាត់ |
||
អត់ធ្មត់ចំពោះពួកអ្នកវាយលោក |
||
ពួកអ្នកដឹកនាំរួមគំនិតគ្នាប្រឆាំងលោក |
||
ត្រូវគេដំដែកគោលលើដៃនិងជើងជាប់នឹងបង្គោល |
||
គេចាប់ឆ្នោតដើម្បីបានសម្លៀកបំពាក់លោក |
||
ត្រូវគេរាប់បញ្ចូលក្នុងចំណោមអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង |
||
ត្រូវគេប្រមាថមើលងាយ |
||
រងទុក្ខដើម្បីពួកអ្នកដែលធ្វើខុស |
||
មើលទៅព្រះបោះបង់ចោលលោក |
||
មានគេឲ្យទឹកខ្មេះនិងទឹកល្វីង |
||
ស្រេកទឹកខ្លាំងមុនពេលស្លាប់ |
||
ប្រគល់ជីវិតជូនព្រះ |
||
ស្ម័គ្រចិត្តលះបង់ជីវិត |
||
ផ្ដល់ថ្លៃលោះដើម្បីលោះភាពខុសឆ្គង |
||
មិនត្រូវគេបំបាក់ឆ្អឹង |
||
ត្រូវគេចាក់ទម្លុះ |
||
ត្រូវគេបញ្ចុះក្នុងផ្នូរអ្នកមាន |
||
បានត្រូវប្រោសឲ្យរស់ឡើងវិញ |
||
មានអ្នកជំនួសតំណែងជនក្បត់ |
||
អង្គុយនៅខាងស្ដាំដៃព្រះ |
a សព្វវចនាធិប្បាយមួយរៀបរាប់ថា៖«គ្មានអ្វីដែលគួរឲ្យសង្ស័យទេ ដែលថាកំណត់ត្រាអំពីពូជពង្សឬវង្សត្រកូលនៃជនជាតិយូដាបានបាត់បង់នៅពេលដែលក្រុងយេរូសាឡិមបានត្រូវបំផ្លាញចោល គឺមិនមែនបាត់បង់មុនពេលនោះឡើយ» (McClintock and Strong’s Cyclopedia)។
b ភាសាហេប្រឺអេម៉ាញូអែលមានន័យថា«ព្រះនៅជាមួយយើង»។ ឈ្មោះនេះក៏ទាក់ទងនឹងតួនាទីលោកយេស៊ូជាមេស្ស៊ីដែរ។ វត្តមានរបស់លោកនៅផែនដីនិងកិច្ចការដែលលោកធ្វើ បង្ហាញថាព្រះនៅជាមួយនឹងអស់អ្នកដែលគោរពប្រណិប័តន៍លោក។—លូកា ២:២៧-៣២; ៧:១២-១៦
c ពាក្យ«ណាសារ៉ែត»ប្រហែលជាមកពីពាក្យភាសាហេប្រឺនេសធើ មានន័យថា«ពន្លក»។
d ដើម្បីបានព័ត៌មានលម្អិតអំពីពេលវេលាដែលនាំទៅដល់ឆ្នាំ២៩ គ.ស. ជាឆ្នាំដែលមេស្ស៊ីលេចមក សូមមើលអត្ថបទ«របៀបបទទំនាយដានីយ៉ែលទាយពីការយាងមករបស់ព្រះមេស្ស៊ី»។
e ទំនាយនេះមាននៅក្នុងសៀវភៅសាការី។ ប៉ុន្តែ អ្នកសរសេរសៀវភៅម៉ាថាយនិយាយថា«ទំនាយដែលបានត្រូវប្រកាសតាមរយៈយេរេមា»។ (ម៉ាថាយ ២៧:៩) តាមមើលទៅ ដោយសារសៀវភៅយេរេមាជួនកាលបានត្រូវរៀបជាសៀវភៅដំបូងនៅក្នុងផ្នែកដែលហៅថា«សេចក្ដីបង្រៀនរបស់ពួកអ្នកប្រកាសទំនាយ»។ (លូកា ២៤:៤៤) ដូច្នេះ ម៉ាថាយទំនងជាបានប្រើពាក្យ«យេរេមា»ដើម្បីសំដៅលើសៀវភៅទាំងមូលនៅក្នុងផ្នែកនោះ ដែលរួមបញ្ចូលសៀវភៅសាការី។