បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការពឹងព្រះយេហូវ៉ាឲ្យជួយសម្រាលទុក្ខ
    ទស្សនាវដ្ដីប៉មយាម ១៩៩៧ | ១ កុម្ភៈ
    • ៥ តាម​របៀប​នេះ គូ​ស្វាមីភរិយា​ដែល​មាន​បាប​ក៏​ចាប់​ផ្ដើម​ស្លាប់។ នៅ​ពេល​ដែល​កាត់​ទោស​ដល់​ជីវិត ព្រះ​អង្គ​មាន​បន្ទូល​ទៅ​អ័ដាម​ថា៖ «ដី​ត្រូវ​បណ្ដាសា​ដោយ​ព្រោះ​ឯង ឯង​ត្រូវ​រក​ស៊ី​ពី​ដី​ដោយ​នឿយ​ហត់​អស់​១​ជីវិត ដី​នឹង​ដុះ​ជា​បន្លា​ហើយ​នឹង​អញ្ចាញ​ឲ្យ​ឯង ឯង​ត្រូវ​ស៊ី​អស់​ទាំង​តិណជាតិ​ដែល​ដុះ​នៅ​ស្រែ​ចំការ»។ (លោកុប្បត្តិ ៣:១៧, ១៨) ដូច្នេះ អ័ដាម​និង​នាង​អេវ៉ា​បាន​បាត់​បង់​នូវ​សេចក្ដី​សង្ឃឹម​ក្នុង​ការ​កសាង​ផែនដី​ឲ្យ​ទៅ​ជា​សួន​មនោរម្យ។ ក្រោយ​ពី​បាន​បណ្ដេញ​ចេញ​ពី​សួន​អេដែន ពួក​គេ​ត្រូវ​តែ​រក​ម្ហូប​អាហារ​ដោយ​ខំ​ប្រឹង​ធ្វើ​ការ​ពី​ដី​ដែល​ត្រូវ​បណ្ដាសា​នោះ។ កូន​ចៅ​របស់​គេ ដោយ​បាន​ទទួល​បាប​ជា​មរតក គឺ​ស្ថានភាព​ស្លាប់​នេះ ក៏​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ​ជា​ខ្លាំង​ដែរ។—រ៉ូម ៥:១២

  • ការពឹងព្រះយេហូវ៉ាឲ្យជួយសម្រាលទុក្ខ
    ទស្សនាវដ្ដីប៉មយាម ១៩៩៧ | ១ កុម្ភៈ
    • ៨ ព្រះ​យេហូវ៉ា​ទ្រង់​មាន​បំណង​នឹង​កំទេច​ចោល​ពិភព​លោក​ដ៏​អាក្រក់​នោះ ដោយ​ប្រើ​ទឹក​ជំនន់​ពេញ​លោក ប៉ុន្តែ​មុន​ដំបូង ទ្រង់​បាន​បង្គាប់​ឲ្យ​លោក​ណូអេ​សង់​ទូក​ធំ​មួយ​ដើម្បី​សង្គ្រោះ​ជីវិត។ ហេតុ​នេះ​ហើយ​បាន​ជា​មនុស្សជាតិ​និង​ពូជ​សត្វ​ទាំង​ឡាយ​បាន​សង្គ្រោះ​នោះ។ លោក​ណូអេ​និង​គ្រួសារ​នឹង​ច្បាស់​ជា​មាន​ចិត្ត​ធូរ​ស្រាល​យ៉ាង​ណា​ទៅ​ហ្ន៎ កាល​ដែល​គេ​ចេញ​ពី​ទូក​ធំ​នោះ មក​ឃើញ​ផែនដី​ស្អាត​នេះ! ជា​ការ​គួរ​ឲ្យ​សម្រាល​ទុក្ខ​ណាស់ ដោយ​ឃើញ​ដី​ដែល​ត្រូវ​បណ្ដាសា​បាន​ដក​ចេញ ហើយ​មាន​ការ​ស្រួល​ធ្វើ​កសិកម្ម! ប្រាកដ​ហើយ ទំនាយ​របស់​ឡាមេក​បាន​សម្រេច​មែន ហើយ​លោក​ណូអេ​បាន​បំពេញ​តាម​ន័យ​នៃ​ឈ្មោះ​របស់​គាត់​មែន។ (លោកុប្បត្តិ ៨:២១) ជា​អ្នក​បំរើ​ស្មោះ​ត្រង់​នៃ​ព្រះ លោក​ណូអេ​ជា​អ្នក​នាំ​មុខ​នៃ​ការ​ផ្ដល់«ការ​សម្រាល​ទុក្ខ»ដល់​មនុស្ស​លោក។ ប៉ុន្តែ ឥទ្ធិពល​ដ៏​អាក្រក់​របស់​សាតាំង​និង​ពួក​ទេវតា​បិសាច​របស់​វា មិន​បាន​វិនាស​សូន្យ​ទៅ​ក្នុង​ទឹក​ជំនន់​នោះ​ទេ ហើយ​មនុស្ស​លោក​នៅ​តែ​មាន​ការ​ថ្ងូរ​ក្រោម​បន្ទុក​នៃ​អំពើ​បាប​និង​សេចក្ដី​ស្លាប់​ដដែល។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក