-
ការបំពានសិទ្ធិនាំឲ្យខូចកិត្ដិយសទស្សនាវដ្ដីប៉មយាម ២០០០ | ១ វិច្ឆិកា
-
-
១៦. តើសូលបានបង្ហាញនូវអាកប្បកិរិយាដ៏មិនចេះអត់ធ្មត់យ៉ាងដូចម្ដេច?
១៦ ក៏ប៉ុន្តែ ក្រោយមក ចិត្តសុភាពរបស់សូលបានបាត់អស់រលីង។ កាលដែលច្បាំងនឹងពួកភីលីស្ទីន នោះគាត់បានភៀសខ្លួនទៅគីលកាល ហើយបានត្រូវតម្រូវឲ្យចាំសាំយូអែលមកទូលអង្វរសុំព្រះដោយថ្វាយយញ្ញបូជាខ្លះ។ នៅពេលដែលសាំយូអែលមិនបានមកតាមកំណត់ពេល នោះដោយការបំពានសិទ្ធិ សូលបានថ្វាយយញ្ញបូជានោះខ្លួនឯង។ កាលដែលគាត់ទើបតែបានធ្វើការនោះចប់ នោះសាំយូអែលក៏បានមកដល់។ សាំយូអែលបានសួរថា៖ «តើបានធ្វើអ្វីហ្នឹង?»។ នោះសូលឆ្លើយថា៖ «ដោយព្រោះខ្ញុំឃើញថា បណ្ដាទ័ពបានខ្ចាត់ខ្ចាយចេញពីខ្ញុំទៅ ហើយលោកក៏មិនបានអញ្ជើញមក នៅវេលាកំណត់ . . . ដូច្នេះខ្ញុំបានបង្ខំខ្លួនឲ្យថ្វាយដង្វាយនេះទៅ»។—សាំយូអែលទី១ ១៣:៨-១២
១៧. (ក) បើមើលតែមួយភ្លែត ហេតុអ្វីក៏ការប្រព្រឹត្តរបស់សូលមើលទៅដូចជាសមត្រឹមត្រូវ? (ខ) ហេតុអ្វីក៏ព្រះយេហូវ៉ាបានផ្ដន្ទាទោសសូលដោយព្រោះការប្រព្រឹត្តដ៏មិនចេះអត់ធ្មត់របស់ទ្រង់?
១៧ កាលមើលតែមួយភ្លែតចំពោះការប្រព្រឹត្តរបស់សូលហាក់ដូចជាសមត្រឹមត្រូវ។ យ៉ាងណាមិញ រាស្ត្ររបស់ព្រះបាន«អស់ផ្លូវហើយ» «មានសេចក្ដីកង្វល់ជាខ្លាំង» និងមានចិត្តភ័យញ័រដោយនៅក្នុងស្ថានការណ៍ដ៏ពិបាកមែន។ (សាំយូអែលទី១ ១៣:៦, ៧) ប្រាកដហើយ គឺមិនជាខុសទេក្នុងការចាត់វិធានការ ពេលដែលសមនឹងធ្វើក្នុងកាលៈទេសៈនោះ។d ក៏ប៉ុន្តែ ចូរចាំថា ព្រះយេហូវ៉ាអាចជ្រាបដឹងនូវចិត្ត ហើយយល់នូវបំណងចិត្តដ៏ជ្រាលជ្រៅបំផុតរបស់យើង។ (សាំយូអែលទី១ ១៦:៧) ដូច្នេះ ទ្រង់ច្បាស់ជាបានទតឃើញនូវកត្ដាខ្លះអំពីសូល ដែលមិនបានចែងមកចំៗក្នុងដំណើររឿងព្រះគម្ពីរ។ ជាឧទាហរណ៍ ព្រះយេហូវ៉ាប្រហែលជាបានទតឃើញថា ការមិនចេះអត់ធ្មត់របស់សូល បានត្រូវជំរុញដោយមោទនភាព។ ប្រហែលជាសូលតូចព្រះទ័យយ៉ាងខ្លាំង! ដែលជាស្តេចនៃសាសន៍អ៊ីស្រាអែល ទ្រង់ត្រូវតែរង់ចាំបុគ្គលម្នាក់ ដែលជាមនុស្សចាស់ជរា ជាព្យាការីដែលត្រូវចាំឲ្យថ្វាយលើកក្រោយៗ។ យ៉ាងណាក៏ដោយ សូលមានអារម្មណ៍ថា ការយឺតយូររបស់សាំយូអែល បានឲ្យខ្លួនមានសិទ្ធិធ្វើការនេះដោយខ្លួនឯង ហើយមិនបានគោរពសេចក្ដីបង្គាប់ដ៏ជាក់លាក់ ដែលបានផ្ដល់ឲ្យគាត់នោះទេ។ តើអ្វីជាលទ្ធផល? សាំយូអែលឥតបានសរសើរសូលដោយបានចាត់វិធានការនោះទេ។ ផ្ទុយទៅវិញ លោកបានស្តីប្រដៅសូល ដោយមានប្រសាសន៍ថា៖ «រាជ្យទ្រង់មិនបាននៅតទៅទៀតទេ . . . ពីព្រោះព្រះករុណាមិនបានកាន់តាមសេចក្ដី ដែលព្រះយេហូវ៉ាបានបង្គាប់មកសោះ»។ (សាំយូអែលទី១ ១៣:១៣, ១៤) ម្ដងនេះទៀត ការបំពានសិទ្ធិបាននាំឲ្យខូចកិត្ដិយស។
-
-
ការបំពានសិទ្ធិនាំឲ្យខូចកិត្ដិយសទស្សនាវដ្ដីប៉មយាម ២០០០ | ១ វិច្ឆិកា
-
-
d ជាឧទាហរណ៍ ភីនេហាសបានប្រព្រឹត្តយ៉ាងប្រញាប់ ដើម្បីបញ្ឈប់ទុក្ខទោសដែលបានសម្លាប់ពួកអ៊ីស្រាអែលរាប់ពាន់នាក់ ហើយដាវីឌបានលើកទឹកចិត្តពួកបុរសរបស់ទ្រង់ដែលអត់អាហារ មកចូលរួមបរិភោគជាមួយទ្រង់នូវនំប៉័ងតាំងទុកពី«ដំណាក់ព្រះ»។ ព្រះទ្រង់ឥតបានផ្ដន្ទាទោសនូវការប្រព្រឹត្តទាំងនេះ ដែលជាការប្រព្រឹត្តដ៏បំពានសិទ្ធិនោះឡើយ។—ម៉ាថាយ ១២:២-៤; ជនគណនា ២៥:៧-៩; សាំយូអែលទី១ ២១:១-៦
-