ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៧-១៣ ខែមីនា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | សាំយូអែលទី១ ១២-១៣
ចូរខំស្វែងរកចំណេះពីបណ្ដាំរបស់ព្រះ
ថ្ងៃទី១៤-២០ ខែមីនា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | សាំយូអែលទី១ ១៤-១៥
«ការស្ដាប់បង្គាប់គឺប្រសើរជាងការជូនគ្រឿងបូជា»
it-2-E ទំ.៥២១ វ.២
ការស្ដាប់បង្គាប់
យើងមិនអាចទទួលការពេញចិត្តពីព្រះបានឡើយ បើយើងមិនស្ដាប់បង្គាប់លោក។ ដូចសាំយូអែលបានប្រាប់ស្ដេចសុលថា៖ «តើព្រះយេហូវ៉ាពេញចិត្តគ្រឿងបូជាដុតនិងគ្រឿងបូជាផ្សេងទៀត ខ្លាំងជាងការស្ដាប់បង្គាប់ព្រះយេហូវ៉ាឬ? ការស្ដាប់បង្គាប់គឺប្រសើរជាងការជូនគ្រឿងបូជា ហើយការយកចិត្តទុកដាក់ស្ដាប់ក៏ប្រសើរជាងការជូនខ្លាញ់នៃចៀមឈ្មោលដែរ»។ (១សាំ. ១៥:២២) ការមិនស្ដាប់បង្គាប់មានន័យថាបុគ្គលម្នាក់បដិសេធបណ្ដាំរបស់ព្រះយេហូវ៉ា មិនជឿ ហើយមិនទុកចិត្ត ឬគ្មានជំនឿទៅលើបណ្ដាំឬប្រភពនៃបណ្ដាំនោះ។ ដូច្នេះ អ្នកដែលមិនស្ដាប់បង្គាប់គឺមិនខុសពីអ្នកដែលប្រើវេទមន្តនិងគោរពបូជារូបព្រះនោះទេ។ (១សាំ. ១៥:២៣; សូមពិនិត្យបន្ថែមរ៉ូម ៦:១៦) ពាក្យសម្ដីមិនមានប្រយោជន៍ទាល់តែសោះបើមិនមានការប្រព្រឹត្តស្របតាមពាក្យសម្ដីនោះ ហើយដោយគ្មានការប្រព្រឹត្ត នេះបង្ហាញពីការខ្វះជំនឿឬការមិនគោរពចំពោះប្រភពនៃការណែនាំនោះ។ (ម៉ាថ. ២១:២៨-៣២) ពួកអ្នកដែលគ្រាន់តែឮនិងទទួលសេចក្ដីពិតរបស់ព្រះ តែមិនប្រព្រឹត្តតាម នោះកំពុងបញ្ឆោតខ្លួនដោយមានការវែកញែកខុស ហើយនឹងមិនទទួលពរពីលោកឡើយ។ (យ៉ា. ១:២២-២៥) បុត្ររបស់ព្រះបានបញ្ជាក់យ៉ាងច្បាស់ថា សូម្បីតែអ្នកដែលធ្វើអ្វីដែលស្រដៀងនឹងអ្វីដែលបានត្រូវបង្គាប់ តែពួកគេធ្វើអ្វីទាំងនោះតាមវិធីដែលខុសឬធ្វើដោយមានបំណងចិត្តមិនត្រឹមត្រូវ នោះពួកគេនឹងមិនអាចចូលក្នុងរាជាណាចក្ររបស់ព្រះបានឡើយ។—ម៉ាថ. ៧:១៥-២៣
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.៤៩៣
ចិត្តអាណិតអាសូរ
ការបង្ហាញចិត្តអាណិតអាសូរដែលផ្ទុយពីបំណងប្រាថ្នារបស់ព្រះនោះនាំឲ្យមានផលវិបាកដ៏ធ្ងន់ធ្ងរ។ នេះបានសរឲ្យឃើញតាមរយៈគំរូរបស់ស្ដេចសុល។ ព្រះបានកាត់ទោសដោយសម្លាប់ជនជាតិអាម៉ាលេក ជាបណ្ដាជនដំបូងដែលបានវាយប្រហារជនជាតិជនជាតិអ៊ីស្រាអែលក្រោយពីពួកគេបានចាកចេញពីស្រុកអេហ្ស៊ីប។ ព្រះបានបង្គាប់សុលមិនឲ្យបង្ហាញចិត្តអាណិតអាសូរចំពោះពួកគេឡើយ។ ប៉ុន្តែ ដោយទទួលការបង្ខិតបង្ខំពីបណ្ដាកងទ័ពរបស់គាត់ នោះសុលមិនបានធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ាយ៉ាងពេញលេញនោះទេ។ ដូច្នេះព្រះយេហូវ៉ាបានបោះបង់ចោលគាត់ ហើយលែងទទួលស្គាល់គាត់ជាស្ដេចតទៅទៀត។ (១សាំ. ១៥:២-២៤) បុគ្គលដែលមានចិត្តដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការណែនាំដ៏ត្រឹមត្រូវរបស់ព្រះយេហូវ៉ា ហើយមានភក្ដីភាពចំពោះលោក បុគ្គលនោះអាចជៀសចេញពីការប្រព្រឹត្តខុសដូចសុល ហើយនាំឲ្យព្រះយេហូវ៉ាពេញចិត្តនឹងគាត់។
ថ្ងៃទី២១-២៧ ខែមីនា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | សាំយូអែលទី១ ១៦-១៧
ចូរខំស្វែងរកចំណេះពីបណ្ដាំរបស់ព្រះ
it-2-E ទំ.៨៧១-៨៧២
សុល
ក្រោយពីព្រះយេហូវ៉ាបានតែងតាំងដាវីឌឲ្យធ្វើជាស្ដេចរបស់ជនជាតិអ៊ីស្រាអែលនាពេលអនាគត នោះព្រះបានដកឫទ្ធានុភាពរបស់លោកចេញពីសុល។ តាំងពីពេលនោះមក«ព្រះយេហូវ៉ាទុកឲ្យគាត់ជ្រួលច្របល់ក្នុងចិត្តរហូតដល់គាត់មិនអាចគ្រប់គ្រងខ្លួនឯងបាន»។ ដោយសារព្រះយេហូវ៉ាបានដកឫទ្ធានុភាពចេញពីសុល នោះលោកអនុញ្ញាតឲ្យចិត្តគំនិតមិនត្រឹមត្រូវរបស់គាត់គ្រប់គ្រងលើគាត់វិញ នេះធ្វើឲ្យគាត់លែងមានសេចក្ដីសុខសាន្តក្នុងចិត្តតទៅទៀត ហើយចាប់ផ្ដើមមានរបៀបគិតគូរ អារម្មណ៍ និងការស្រមៃគិតអ្វីដែលមិនត្រឹមត្រូវ។ ទោះជាពេលសុលមានឫទ្ធានុភាពរបស់ព្រះក្ដី គាត់មិនបានស្ដាប់បង្គាប់ព្រះយេហូវ៉ាទេ ដោយសារគាត់ចាប់ផ្ដើមមានទំនោរចិត្តមិនត្រឹមត្រូវពោលគឺការចង់ធ្វើអាក្រក់ចេញពីចិត្តរបស់គាត់។ ដូច្នេះពេល«ព្រះយេហូវ៉ាទុកឲ្យគាត់ជ្រួលច្របល់ក្នុងចិត្ត»នោះសុលបានហៅដាវីឌឲ្យមកលេងពិណដើម្បីជួយឲ្យគាត់មានអារម្មណ៍ល្អឡើងវិញ។—១សាំ. ១៦:១៤-២៣; ១៧:១៥
ថ្ងៃទី២៨ ខែមីនា–ថ្ងៃទី៣ ខែមេសា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | សាំយូអែលទី១ ១៨-១៩
ចូរខំស្វែងរកចំណេះពីបណ្ដាំរបស់ព្រះ
it-2-E ទំ.៦៩៥-៦៩៦
អ្នកប្រកាសទំនាយ
ទោះបីជាបុគ្គលមួយចំនួនបានត្រូវតែងតាំងដោយឫទ្ធានុភាពរបស់ព្រះយេហូវ៉ាដើម្បីក្លាយជាអ្នកប្រកាសទំនាយក្ដី តែនេះមិនមានន័យថាពួកគេតែងតែនិយាយអ្វីទាំងអស់ក្រោមការដឹកនាំពីឫទ្ធានុភាពរបស់លោកឡើយ។ ផ្ទុយទៅវិញ ឫទ្ធានុភាពរបស់ព្រះបាន‹មកសណ្ឋិតលើពួកគេ›នៅពេលខ្លះ ដើម្បីជួយពួកគេឲ្យដឹងនូវអ្វីដែលពួកគេត្រូវប្រកាស។ (អេគ. ១១:៤, ៥; មីកា ៣:៨) នោះពិតជាមានឥទ្ធិពលខ្លាំងទៅលើពួកគេដែលជុំរុញចិត្តពួកគេឲ្យនិយាយ។ (១សាំ. ១០:១០; យេ. ២០:៩; អេម. ៣:៨) ពួកគេមិនគ្រាន់តែធ្វើអ្វីដែលខុសពីធម្មតាប៉ុណ្ណោះទេ ប៉ុន្តែពាក្យសម្ដីនិងចរិតក៏បង្ហាញពីអារម្មណ៍ដ៏អស្ចារ្យដែលពួកគេមានផងដែរ។ នេះជាការពន្យល់មួយផ្នែកនៃលក្ខណៈរបស់អស់អ្នកដែល«ប្រព្រឹត្តដូចអ្នកប្រកាសទំនាយ»។ (១សាំ. ១០:៦-១១; ១៩:២០-២៤; យេ. ២៩:២៤-៣២; សូមពិនិត្យបន្ថែម សកម្ម. ២:៤, ១២-១៧; ៦:១៥; ៧:៥៥) ពួកគេផ្ដោតអារម្មណ៍ បង្ហាញចិត្តខ្នះខ្នែង និងចិត្តក្លាហានយ៉ាងខ្លាំងក្នុងការបំពេញភារកិច្ច ដែលជាហេតុធ្វើឲ្យមនុស្សឯទៀតគិតថាពួកគេជាមនុស្សចម្លែកឬបាត់បង់ស្មារតី ដូចពេលអ្នកប្រកាសទំនាយម្នាក់ដែលបានទៅជួបពួកមេទ័ពពេលតែងតាំងយេហ៊ូជាស្ដេច។ ប៉ុន្តែពេលដែលមេទ័ពទាំងនោះដឹងថាគាត់ជាអ្នកប្រកាសទំនាយ នោះពួកគេបានទទួលយកសារដែលគាត់ប្រកាសយ៉ាងយកចិត្តទុកដាក់។ (២បស. ៩:១-១៣; សូមពិនិត្យបន្ថែម សកម្ម. ២៦:២៤, ២៥) ពេលដែលសុលដេញចាប់ដាវីឌ គាត់បាន«ប្រព្រឹត្តដូចអ្នកប្រកាសទំនាយ»។ គាត់បានដោះសម្លៀកបំពាក់របស់គាត់ចេញហើយបាន«ដេកទាំងខ្លួនអាក្រាតនៅទីនោះពេញមួយថ្ងៃមួយយប់»អំឡុងពេលដែលដាវីឌរត់គេចខ្លួន។ (១សាំ. ១៩:១៨–២០:១) នេះមិនមានន័យថាអ្នកប្រកាសទំនាយតែងតែនៅអាក្រាតនោះទេ ព្រោះកំណត់ហេតុក្នុងគម្ពីរបានបង្ហាញអ្វីដែលផ្ទុយពីនេះ។ មានកំណត់ហេតុពីរផ្សេងទៀតដែលបង្ហាញពីអ្នកប្រកាសទំនាយដែលនៅអាក្រាតដើម្បីលើកបញ្ជាក់ពីគោលបំណងនៃការប្រកាសទំនាយរបស់គាត់។ (អេ. ២០:២-៤; មីកា ១:៨-១១) យើងមិនដឹងពីមូលហេតុដែលសុលនៅអាក្រាតនោះទេ ប្រហែលគាត់ចង់បង្ហាញថាគាត់គ្រាន់តែជាមនុស្សសាមញ្ញម្នាក់ដោយលះបង់សម្លៀកបំពាក់ជាស្ដេចរបស់គាត់ចោល ឬចង់បង្ហាញថាគាត់គ្មានសមត្ថភាពប្រឆាំងអំណាចនិងសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា ឬក៏មានមូលហេតុផ្សេងទៀត តែគម្ពីរមិនបញ្ជាក់អំពីរឿងនេះទេ។
ថ្ងៃទី៤-១០ ខែមេសា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | សាំយូអែលទី១ ២០-២២
ចូរខំស្វែងរកចំណេះពីបណ្ដាំរបស់ព្រះ
ថ្ងៃទី១៨-២៤ ខែមេសា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | សាំយូអែលទី១ ២៣-២៤
«ចូររង់ចាំព្រះយេហូវ៉ាដោយចិត្តអត់ធ្មត់»
w០៤-E ១/៦ ទំ.២២-២៣
តើស្ថានភាពរបស់អ្នកគ្រប់គ្រងជីវិតរបស់អ្នកឬទេ?
មេរៀនទី៣ដែលយើងរៀនគឺជាជាងធ្វើអ្វីដែលខុសពីគោលការណ៍គម្ពីរដើម្បីផ្លាស់ប្ដូរស្ថានភាពរបស់យើង យើងគួររង់ចាំព្រះយេហូវ៉ា។ យ៉ាកុបដែលជាអ្នកកាន់តាមលោកយេស៊ូបានសរសេរថា៖ «បើអ្នកបន្តស៊ូទ្រាំ នេះនឹងបង្វឹកបង្ហាត់អ្នកឲ្យបានពេញលក្ខណៈ ហើយអ្នកនឹងគ្មានគុណវិបត្តិ ក៏មិនខ្វះគុណសម្បត្តិណាមួយសោះឡើយ»។ (យ៉ាកុប ១:៤, កំ.ស.) ការស៊ូទ្រាំអាច«បង្វឹកបង្ហាត់»ឬ«សម្រេចគោលបំណងរបស់វា»បាន លុះត្រាតែយើងមិនធ្វើអ្វីដែលខុសពីគោលការណ៍គម្ពីរដើម្បីបំបាត់ទុក្ខលំបាករបស់យើង។ បើយើងស៊ូទ្រាំ នោះជំនឿរបស់យើងនឹងត្រូវល្បងល ត្រូវពង្រឹងឲ្យកាន់តែរឹងមាំ ហើយអាចផ្ដល់កម្លាំងឲ្យយើងបន្តស៊ូទ្រាំនឹងបញ្ហាផ្សេងៗ។ យ៉ូសែបនិងដាវីឌមានការស៊ូទ្រាំបែបនេះ។ ពួកគាត់មិនព្យាយាមរកដំណោះស្រាយចំពោះបញ្ហារបស់ពួកគាត់ដោយធ្វើអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្តនោះទេ។ ផ្ទុយទៅវិញ ពួកគាត់ខំប្រឹងធ្វើអ្វីដែលពួកគាត់អាចធ្វើបានក្នុងស្ថានភាពរបស់ពួកគាត់។ ពួកគាត់រង់ចាំព្រះយេហូវ៉ា ហើយពួកគាត់បានទទួលពរដ៏អស្ចារ្យពីលោក! ព្រះយេហូវ៉ាបានប្រើពួកគាត់ដើម្បីសង្គ្រោះនិងដឹកនាំរាស្ត្ររបស់លោក។—ដើមកំណើត ៤១:៣៩-៤១; ៤៥:៥; សាំយូអែលទី២ ៥:៤, ៥
យើងក៏ប្រហែលជាជួបស្ថានភាពដែលអាចល្បងលយើងឲ្យរកដំណោះស្រាយដែលខុសពីគោលការណ៍គម្ពីរដែរ។ ជាឧទាហរណ៍ តើអ្នកធ្លាក់ទឹកចិត្តដោយសារតែអ្នកមិនទាន់រកឃើញគូអាពាហ៍ពិពាហ៍ឬទេ? បើដូច្នេះមែន សូមជៀសវាងពីការបំពានច្បាប់របស់ព្រះយេហូវ៉ាឲ្យរៀបការតែជាមួយនឹង«អ្នកកាន់តាមលោកម្ចាស់»ប៉ុណ្ណោះ។ (កូរិនថូសទី១ ៧:៣៩) តើអ្នកកំពុងតែមានបញ្ហាក្នុងចំណងអាពាហ៍ពិពាហ៍ឬ? ជាជាងធ្វើតាមចិត្តគំនិតរបស់មនុស្សក្នុងពិភពលោកនេះដែលលើកស្ទួយការបែកបាក់គ្នានិងលែងលះគ្នា សូមព្យាយាមដោះស្រាយបញ្ហាជាមួយគូរបស់អ្នក។ (ម៉ាឡាគី ២:១៦; អេភេសូរ ៥:២១-៣៣) តើអ្នកពិបាកផ្គត់ផ្គង់ឲ្យក្រុមគ្រួសាររបស់អ្នកដោយសារបញ្ហាសេដ្ឋកិច្ចឬ? សូមរង់ចាំព្រះយេហូវ៉ាដោយជៀសវាងពីរកលុយដោយធ្វើអ្វីដែលខុសច្បាប់។ (ចម្រៀងសរសើរព្រះ ៣៧:២៥; ហេប្រឺ ១៣:១៨) ពិតមែន យើងទាំងអស់គ្នាត្រូវខំប្រឹងដើម្បីធ្វើអ្វីផ្សេងៗដែលយើងអាចធ្វើបានក្នុងកាលៈទេសៈដ៏លំបាក ដើម្បីបើកឱកាសឲ្យព្រះយេហូវ៉ាផ្ដល់ពរឲ្យយើង។ កាលដែលយើងធ្វើដូច្នេះ ចូរតាំងចិត្តរង់ចាំព្រះយេហូវ៉ាឲ្យលោកផ្ដល់នូវដំណោះស្រាយដ៏ល្អបំផុតសម្រាប់យើង!—មីកា ៧:៧
ចូរខំស្វែងរកចំណេះពីបណ្ដាំរបស់ព្រះ
ថ្ងៃទី២៥ ខែមេសា–ថ្ងៃទី១ ខែឧសភា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | សាំយូអែលទី១ ២៥-២៦
«តើអ្នកធ្វើតាមចិត្តដោយឥតពិចារណាឬទេ?»
ia-E ទំ.៧៨ វ.១០-១២
នាងប្រព្រឹត្តដោយប្រុងប្រយ័ត្ន
១០ តើពួកទាហានដែលធ្វើការដ៏នឿយហត់ទាំងនេះបានប្រព្រឹត្តយ៉ាងណាចំពោះពួកគង្វាល? ប្រហែលជាងាយស្រួលណាស់ឲ្យពួកគេយកចៀមខ្លះរបស់ណាបាល ប៉ុន្តែពួកគេមិនបានធ្វើដូច្នេះឡើយ។ ផ្ទុយទៅវិញ ពួកគេប្រៀបដូចជាកំពែងការពារជុំវិញហ្វូងចៀមនិងអ្នកបម្រើរបស់ណាបាល។ (សូមអាន សាំយូអែលទី១ ២៥:១៥, ១៦) ចៀមនិងគង្វាលជួបគ្រោះថ្នាក់ច្រើនណាស់។ មានសត្វសាហាវជាច្រើននៅជុំវិញ ហើយដោយសារពួកគេនៅជិតព្រំប្រទល់ខាងត្បូងរបស់ជនជាតិអ៊ីស្រាអែល ដូច្នេះក្រុមចោរប្លន់និងចោរពីសាសន៍ឯទៀតអាចវាយប្រហារពួកគេជាញឹកញយ។
១១ ប្រហែលជាការពិបាកណាស់ដើម្បីផ្គត់ផ្គង់បុរសទាំងអស់នោះក្នុងតំបន់ស្ងាត់ជ្រងំ។ ដូច្នេះថ្ងៃមួយ ដាវីឌបានបញ្ជូនអ្នកនាំសារ១០នាក់ឲ្យទៅជួបណាបាលដើម្បីសុំជំនួយ។ ដាវីឌបានជ្រើសរើសពេលវេលាយ៉ាងត្រឹមត្រូវ ដោយសារពេលនោះគឺជារដូវបុណ្យកាត់រោមចៀម ជាពេលដែលមនុស្សមានទម្លាប់បង្ហាញចិត្តសប្បុរសដល់អ្នកឯទៀតនិងធ្វើពិធីជប់លៀង។ ដាវីឌក៏បានប្រើពាក្យសម្ដីដែលបង្ហាញការគោរពនិងសុជីវធម៌ដែរ។ គាត់ថែមទាំងហៅខ្លួនគាត់ថា«ដាវីឌជាកូនអ្នក»ទៀតផង ដោយសារគាត់ទទួលស្គាល់ថាណាបាលមានវ័យចាស់ជាងគាត់។ តើណាបាលតបឆ្លើយយ៉ាងណា?—១សាំ. ២៥:៥-៨
១២ គាត់បានខឹងយ៉ាងខ្លាំង! អ្នកបម្រើវ័យក្មេងដែលបានត្រូវរៀបរាប់នៅដើមអត្ថបទនេះបានប្រាប់អាប៊ីកែលថាណាបាល«ស្រែកប្រមាថមើលងាយពួកគេទៅវិញ»។ ណាបាលមិនចង់ឲ្យនំប៉័ង ទឹក និងសាច់ដ៏មានតម្លៃរបស់គាត់ដល់អ្នកដែលគាត់មិនស្គាល់ទេ ហើយត្អូញត្អែរយ៉ាងឮៗអំពីរឿងនេះ។ គាត់បានមើលងាយថាដាវីឌគ្មានតម្លៃ ហើយប្រៀបធៀបគាត់ទៅនឹងអ្នកបម្រើដែលរត់ចោលម្ចាស់របស់ពួកគេ។ ទស្សនៈរបស់ណាបាលគឺស្រដៀងនឹងស្ដេចសុលដែលស្អប់ដាវីឌ។ បុរសទាំងពីរនាក់នេះមិនមានទស្សនៈដូចព្រះយេហូវ៉ាចំពោះដាវីឌឡើយ។ ព្រះស្រឡាញ់ដាវីឌ ហើយចាត់ទុកគាត់ថាជាស្ដេចនៃជនជាតិអ៊ីស្រាអែល មិនមែនជាអ្នកបម្រើដែលបះបោរនឹងម្ចាស់របស់ពួកគេនោះទេ។—១សាំ. ២៥:១០, ១១, ១៤
ia-E ទំ.៨០ វ.១៨
នាងប្រព្រឹត្តដោយប្រុងប្រយ័ត្ន
១៨ នាងបានទទួលខុសត្រូវចំពោះបញ្ហានោះ ហើយសុំឲ្យដាវីឌអភ័យទោសឲ្យនាងផ្ទាល់។ នាងបានទទួលស្គាល់ថាប្ដីនាងមិនចេះគិតពិចារណាដូចឈ្មោះរបស់គាត់មែន ហើយនាងក៏ប្រហែលជាចង់បង្ហាញដាវីឌថាការដាក់ទោសបុរសបែបនោះគឺនាំឲ្យខ្ជះខ្ជាយពេលវេលាតែប៉ុណ្ណោះ។ នាងបានបង្ហាញទំនុកចិត្តទៅលើដាវីឌដែលជាតំណាងរបស់ព្រះយេហូវ៉ា ដោយទទួលស្គាល់ថាគាត់កំពុងធ្វើ«សង្គ្រាមជូនព្រះយេហូវ៉ា»។ នាងក៏បញ្ជាក់ថានាងដឹងអំពីសេចក្ដីសន្យារបស់ព្រះយេហូវ៉ា ស្ដីអំពីការតែងតាំងដាវីឌជាស្ដេច ព្រោះនាងបាននិយាយថា៖ «ព្រះយេហូវ៉ាបាន . . . តែងតាំងលោកម្ចាស់ជាមេដឹកនាំជនជាតិអ៊ីស្រាអែល»។ បន្ថែមទៅទៀត នាងបានលើកទឹកចិត្តដាវីឌកុំឲ្យធ្វើអ្វីដែលអាចនាំឲ្យគាត់មានទោសចំពោះឈាម ឬនាំឲ្យគាត់«ស្ដាយក្រោយឡើយ» ដែលនេះមើលទៅសំដៅទៅលើសមត្ថភាពវិនិច្ឆ័យដែលផ្ដន្ទាទោសខ្លួន។ (សូមអាន សាំយូអែលទី១ ២៥:២៤-៣១) នេះពិតជាពាក្យសម្ដីដ៏សប្បុរសនិងជំរុញចិត្តមែន!
ចូរខំស្វែងរកចំណេះពីបណ្ដាំរបស់ព្រះ
ia-E ទំ.៨០ វ.១៦
នាងប្រព្រឹត្តដោយប្រុងប្រយ័ត្ន
១៦ តើនេះមានន័យថាអាប៊ីកែលបានប្រឆាំងនឹងប្រមុខភាពប្ដីរបស់គាត់ឬទេ? អត់ទេ។ សូមចាំថាណាបាលបានប្រព្រឹត្តអំពើទុច្ចរិតចំពោះអ្នកដែលព្រះយេហូវ៉ាបានរើសតាំង ហើយការប្រព្រឹត្តបែបនេះអាចនាំឲ្យសមាជិកនៃក្រុមគ្រួសាររបស់ណាបាលជាច្រើននាក់ដែលមិនបានធ្វើខុសស្លាប់។ បើអាប៊ីកែលមិនបានចាត់វិធានការទេ នាងក៏ប្រហែលជាមានចំណែកក្នុងកំហុសរបស់ណាបាលដែរ។ ក្នុងករណីនេះ នាងត្រូវចុះចូលចំពោះព្រះយេហូវ៉ាជាជាងចុះចូលចំពោះប្ដី។