-
ចូរធ្វើតាមពាក្យសម្បថរបស់អ្នកទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០១៧ | មេសា
-
-
៧. (ក) តើហាណាបានស្បថអ្វី ហើយហេតុអ្វី? តើគាត់បានទទួលលទ្ធផលអ្វី? (ខ) ដោយសារពាក្យសម្បថរបស់ហាណា តើអ្វីនឹងកើតឡើងចំពោះសាំយូអែល? (សូមមើលកំណត់សម្គាល់)
៧ ហាណាក៏បានស្បថចំពោះព្រះយេហូវ៉ាក្នុងអំឡុងគ្រាដែលគាត់មានការតានតឹងចិត្តយ៉ាងខ្លាំង។ គាត់ពិបាកចិត្តខ្លាំងណាស់ដោយសារគាត់មិនអាចមានកូន ហើយដោយសាររឿងនេះ គាត់បានរងការចំអកមើលងាយ។ (សាំយូអែលទី១ ១:៤-៧, ១០, ១៦) គាត់បានប្រាប់ព្រះយេហូវ៉ាអំពីអារម្មណ៍របស់គាត់ ហើយបានសន្យាថា៖ «ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ បើសិនជាទ្រង់នឹងក្រឡេកព្រះនេត្រមកទតចំពោះសេចក្ដីទុក្ខលំបាករបស់ខ្ញុំម្ចាស់ជាស្រីបំរើទ្រង់ ហើយនឹកចាំមិនដាច់ពីខ្ញុំម្ចាស់ដើម្បីនឹងប្រោសប្រទានឲ្យខ្ញុំម្ចាស់ជាស្រីបំរើទ្រង់បានកូនប្រុស១ នោះខ្ញុំម្ចាស់នឹងថ្វាយវាដល់ព្រះយេហូវ៉ាគ្រប់១ជីវិត ហើយមិនដែលមានកាំបិតកោរសក់វាឡើយ»។a (សូមមើលកំណត់សម្គាល់) (សាំយូអែលទី១ ១:១១) ព្រះយេហូវ៉ាបានធ្វើតាមសេចក្ដីអធិដ្ឋានរបស់ហាណា ហើយនៅឆ្នាំបន្ទាប់គាត់បានសម្រាលកូនប្រុសមួយ រួចដាក់ឈ្មោះថាសាំយូអែល។ ហាណាសប្បាយរីករាយយ៉ាងខ្លាំង! ប៉ុន្តែ គាត់មិនបានភ្លេចពាក្យសម្បថរបស់គាត់ចំពោះព្រះទេ។ ពេលកូនប្រុសរបស់គាត់បានកើតមក គាត់បាននិយាយថា៖ «អញបានសូមវាពីព្រះយេហូវ៉ាមក»។—សាំយូអែលទី១ ១:២០
ហាណាសុខចិត្តលះបង់អ្វីដែលសំខាន់ចំពោះគាត់ដើម្បីធ្វើតាមសេចក្ដីសន្យារបស់គាត់ចំពោះព្រះ
-
-
ចូរធ្វើតាមពាក្យសម្បថរបស់អ្នកទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០១៧ | មេសា
-
-
a ហាណាបានសន្យានឹងព្រះយេហូវ៉ាថាបើគាត់បង្កើតបានកូនប្រុសមួយ កូននោះនឹងត្រូវធ្វើជាន៉ាសារីតអស់មួយជីវិត។ នេះមានន័យថាកូនប្រុសរបស់គាត់បានត្រូវប្រគល់ជូនព្រះ ហើយត្រូវញែកចេញសម្រាប់កិច្ចបម្រើព្រះយេហូវ៉ា។—ជនគណនា ៦:២, ៥, ៨
-