-
ព្រះយេហូវ៉ាជាបុគ្គលមួយអង្គដែលមានតេជានុភាពដ៏ខ្លាំងក្លាទស្សនាវដ្ដីប៉មយាម ២០០០ | ១ មិថុនា
-
-
៥. តើមានទីសំអាងយ៉ាងណាអំពីព្រះចេស្ដារបស់ព្រះយេហូវ៉ា ដែលយើងឃើញក្នុងកិច្ចការរបស់ទ្រង់?
៥ ប្រសិនបើយើង‹ស្វែងរកកិច្ចការរបស់ព្រះ› ដូចដាវីឌបានធ្វើ នោះយើងនឹងឃើញទីសំអាងអំពីព្រះចេស្ដារបស់ទ្រង់នៅគ្រប់ទីកន្លែង ដូចជាតាមរយៈខ្យល់និងរលក ផ្គរនិងផ្លេកបន្ទោរ ហើយតាមរយៈទន្លេដែលហូរត្របាញ់និងពពួកភ្នំដ៏ធំសម្បើម។ (ទំនុកដំកើង ១១១:២; យ៉ូប ២៦:១២-១៤) ម្យ៉ាងវិញទៀត ដូចជាព្រះយេហូវ៉ាបានរំឭកយ៉ូប សូម្បីតែសត្វទាំងឡាយក៏បង្ហាញភស្តុតាងនូវកម្លាំងរបស់ទ្រង់ដែរ។ ក្នុងចំណោមសត្វទាំងនេះគឺមានដំរីទឹក។ ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់យ៉ូបថា៖ «មើលកំឡាំងវានៅត្រង់ចង្កេះ . . . ហើយឆ្អឹងជំនីរដូចជាចំរ៉ឹងដែក»។ (យ៉ូប ៤០:១៥-១៨) កម្លាំងគួរឲ្យខ្លាចនៃគោព្រៃ គឺបានត្រូវគេស្គាល់ទូទៅក្នុងសម័យព្រះគម្ពីរ ហើយដាវីឌបានអធិស្ឋានសុំឲ្យគាត់បានសង្គ្រោះពី«មាត់សិង្ហ អើ ឲ្យរួចពីស្នែងគោព្រៃផង»។—ទំនុកដំកើង ២២:២១; យ៉ូប ៣៩:៩-១១
៦. តើសត្វគោព្រៃតំណាងអ្វីក្នុងបទគម្ពីរ ហើយហេតុអ្វី? (សូមមើលកំណត់ចំណាំ)
៦ ដោយព្រោះកម្លាំងរបស់វា នោះគោគឺត្រូវប្រើក្នុងព្រះគម្ពីរ ដើម្បីតំណាងព្រះចេស្ដារបស់ព្រះយេហូវ៉ា។c ចក្ខុនិមិត្តរបស់សាវ័កយ៉ូហានស្តីអំពីបល្ល័ង្ករបស់ព្រះយេហូវ៉ា នោះពណ៌នាប្រាប់ថាតួមានជីវិត៤ដែលតួមួយមានមុខស្រដៀងនឹងកូនគោ។ (វិវរណៈ ៤:៦, ៧) តាមមើលទៅ គុណសម្បត្ដិមួយក្នុងគុណសម្បត្ដិដ៏សំខាន់របស់ព្រះយេហូវ៉ាគឺព្រះចេស្ដា ដែលបានពណ៌នាដោយចេរូប៊ីនទាំងនេះ។ គុណសម្បត្ដិឯទៀត គឺសេចក្ដីស្រឡាញ់ ប្រាជ្ញា និងយុត្ដិធម៌។ ដោយព្រោះព្រះចេស្ដាគឺជាលក្ខណៈដ៏សំខាន់មួយនៃបុគ្គលិកលក្ខណៈរបស់ព្រះ នោះការយល់ច្បាស់លាស់អំពីព្រះចេស្ដារបស់ទ្រង់ និងរបៀបដែលទ្រង់ប្រើវា នឹងនាំឲ្យយើងកាន់តែទៅជិតទ្រង់ទៀត ហើយជួយយើងឲ្យយកតម្រាប់តាមគំរូទ្រង់ ដោយប្រើឲ្យបានល្អនូវអំណាចណាដែលយើងមានដើម្បីប្រើប្រាស់នោះ។—អេភេសូរ ៥:១
-
-
ព្រះយេហូវ៉ាជាបុគ្គលមួយអង្គដែលមានតេជានុភាពដ៏ខ្លាំងក្លាទស្សនាវដ្ដីប៉មយាម ២០០០ | ១ មិថុនា
-
-
c គោព្រៃដែលបានប្រាប់ក្នុងព្រះគម្ពីរ គឺប្រហែលជាគោឈ្មោល (ភាសាឡាតាំង គឺអ៊ឺរ៉ុស)។ ពីរពាន់ឆ្នាំកន្លងទៅនេះ សត្វទាំងនេះគឺមាននៅកន្លែងប្រទេសហ្គូល (ដែលឥឡូវជាប្រទេសបារាំង) ហើយយូលាសសេសារបានសរសេរដោយពិពណ៌នាដូចតទៅថា៖ «សត្វអ៊ឺរ៉ុសទាំងនេះគឺតូចជាងដំរីបន្ដិច ប៉ុន្តែលក្ខណៈរបស់វា សម្បុរ និងមាឌ នោះគឺដូចជាគោព្រៃ។ ពួកវាមានកម្លាំងខ្លាំង ហើយមានល្បឿនលឿនទៀត។ ពួកវាកំទេចចោលទាំងមនុស្សទាំងសត្វ ពេលដែលក្រឡេកឃើញនោះ»។
-