-
តើតាមរបៀបណាខ្ញុំអាចក្លាយទៅជាមិត្តរបស់ព្រះ?សំណួរទាំងឡាយដែលយុវជនសួរ និងចម្លើយដែលមានប្រសិទ្ធភាព ក្បាលទី២
-
-
មានផ្នែកមួយទៀតនៃចំណងមិត្តភាពរបស់ប្អូនជាមួយព្រះដែលប្អូនគួរយកចិត្តទុកដាក់។ អ្នកតែងទំនុកតម្កើងដាវីឌបានសរសេរថា៖«ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ»។ (ទំនុកតម្កើង ៣៤:៨) ពេលដាវីឌបានសរសេរទំនុកទី៣៤ គាត់ទើបតែឆ្លងកាត់បទពិសោធន៍ដ៏គួរឲ្យភ័យខ្លាចមួយ។ គាត់បានភៀសខ្លួនពីស្ដេចសុលដែលចង់សម្លាប់គាត់ ហើយក្រោយមក គាត់បានជ្រកកោនក្នុងចំណោមពួកសត្រូវរបស់គាត់គឺពួកភីលីស្ទីន។ នៅទីនោះ មើលទៅដាវីឌនឹងត្រូវគេសម្លាប់ជាពិតប្រាកដ តែគាត់បានក្លែងខ្លួនធ្វើជាមនុស្សឆ្កួត ហើយអាចរួចខ្លួនបាន។—សាំយូអែលទី១ ២១:១០-១៥
ដាវីឌមិនបានសន្មតថាគាត់បានរួចជីវិតដោយសារគំនិតឆ្លាតរបស់គាត់ឡើយ។ ផ្ទុយទៅវិញ គាត់បានសរសើរព្រះយេហូវ៉ាដែលគាត់បានរួចខ្លួន។ មុនគាត់បានសរសេរពាក្យនៅក្នុងទំនុកតម្កើងខាងលើនេះ គាត់សរសេថា៖«ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយទ្រង់ក៏ឆ្លើយតបមកខ្ញុំ ក៏ប្រោសឲ្យខ្ញុំ រួចពីអស់ទាំងសេចក្ដីភិតភ័យរបស់ខ្ញុំ»។ (ទំនុកតម្កើង ៣៤:៤) ដូច្នេះ ដោយសារដាវីឌមានបទពិសោធន៍ផ្ទាល់ខ្លួន ដែលគាត់អាចលើកទឹកចិត្តអ្នកឯទៀតឲ្យ«ភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ»។a
-
-
តើតាមរបៀបណាខ្ញុំអាចក្លាយទៅជាមិត្តរបស់ព្រះ?សំណួរទាំងឡាយដែលយុវជនសួរ និងចម្លើយដែលមានប្រសិទ្ធភាព ក្បាលទី២
-
-
a ក្នុងគម្ពីរខ្លះ ឃ្លាថា«ភ្លក់មើលឲ្យដឹង» បានត្រូវបកថា«រកឃើញដោយខ្លួនឯង» «ស្វែងរកដោយខ្លួនឯង» និង«ពិសោធន៍មើលដោយខ្លួនឯង»។—សេចក្ដីបកប្រែព្រះគម្ពីរសហកាល, សេចក្ដីបកប្រែគម្ពីរភាសាអង់គ្លេសសម្រាយ, ព្រះគម្ពីរខ្មែរសម្រាយ។
-