ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ទំនុកតម្កើង ១០២-១០៥
ព្រះយេហូវ៉ានឹកចាំថាយើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ
ដាវីឌបានប្រើពាក្យប្រៀបប្រដូចដើម្បីពន្យល់អំពីសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ា
ដូចយើងមិនអាចយល់ចម្ងាយពីផ្ទៃមេឃមកផែនដីថាឆ្ងាយពីគ្នាយ៉ាងណា នោះយើងក៏មិនអាចយល់ពីទំហំនៃសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាយ៉ាងនោះដែរ
ដូចទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា នោះព្រះយេហូវ៉ាដកយកអំពើខុសឆ្គងរបស់យើងឲ្យឃ្លាតឆ្ងាយបំផុតតាមដែលយើងអាចស្រមៃគិត
ដូចឪពុកបង្ហាញក្ដីអាណិតអាសូរចំពោះកូនដែលឈឺដោយសាររងរបួស នោះព្រះយេហូវ៉ាបង្ហាញក្ដីអាណិតមេត្ដាយ៉ាងនោះដែរ ចំពោះអ្នកដែលប្រែចិត្តហើយសោកស្ដាយយ៉ាងខ្លាំងដោយសារបានធ្វើអំពើខុសឆ្គង