ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៣-៩ ខែតុលា
w០០-E ១៥/១ ទំ. ២៣-២៤
ចូរបណ្ដុះឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា
សាវ័កយ៉ាកុបបានសរសេរថា៖ «ចូរចូលទៅជិតព្រះ ហើយលោកនឹងចូលមកជិតអ្នករាល់គ្នាដែរ»។ (យ៉ា. ៤:៨) ដាវីឌដែលជាអ្នកតែងទំនុកតម្កើងក៏បានច្រៀងដែរថា៖ «សេចក្ដីមេត្រីមិត្ររបស់ព្រះយេហូវ៉ា នៅជាមួយនឹងអ្នកណាដែលកោតខ្លាចដល់ទ្រង់»។ (ទំនុក. ២៥:១៤) ច្បាស់ណាស់ ព្រះយេហូវ៉ាចង់ឲ្យយើងមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងលោក។ ក៏ប៉ុន្តែ មិនមែនមនុស្សទាំងអស់ដែលគោរពប្រណិប័តន៍ព្រះហើយធ្វើតាមច្បាប់របស់លោក មានអារម្មណ៍ថាខ្លួនជិតស្និទ្ធនឹងលោកនោះទេ។
ចុះអ្នកវិញ? តើអ្នកមានចំណងមិត្តភាពជាមួយនឹងព្រះឬទេ? អ្នកច្បាស់ជាចង់ចូលកាន់តែជិតលោក។ តើយើងអាចបណ្ដុះឲ្យមានចំណងមិត្តភាពជិតស្និទ្ធនឹងព្រះយ៉ាងដូចម្ដេច? តើនេះមានន័យយ៉ាងណាចំពោះយើង? ក្នុងជំពូកទី៣នៃសៀវភៅសុភាសិត មានចម្លើយចំពោះសំណួរទាំងនេះ។
ចូរបង្ហាញសេចក្ដីស្រឡាញ់ស្មោះត្រង់និងសេចក្ដីពិតត្រង់
សាឡូម៉ូនដែលជាស្តេចអ៊ីស្រាអែលពីសម័យបុរាណ គាត់បានសរសេរសុភាសិតជំពូកទី៣ដោយពាក្យផ្ដើមថា៖ «កូនអើយ កុំឲ្យភ្លេចឱវាទអញឡើយ គួរចិត្តឯងកាន់តាមបណ្ដាំរបស់អញទាំងប៉ុន្មាន ដ្បិតសេចក្ដីទាំងនោះនឹងបន្ថែមឲ្យឯងបានថ្ងៃវែង នឹងអាយុយឺនយូរ ព្រមទាំងសេចក្ដីសុខផង»។ (សុភ. ៣:១, ២) ដោយសារសាឡូម៉ូនបានសរសេរពាក្យទាំងនេះក្រោមការដឹកនាំរបស់ព្រះ នោះដំបូន្មាននេះគឺមកពីព្រះយេហូវ៉ាដែលមានប្រសាសន៍មកកាន់យើង។ ក្នុងខទាំងនេះ យើងបានត្រូវណែនាំឲ្យធ្វើតាមសេចក្ដីរំលឹករបស់ព្រះ ពោលគឺច្បាប់ សេចក្ដីបង្រៀន និងបញ្ញត្ដិរបស់លោក ដែលទាំងអស់នោះបានត្រូវកត់ទុកក្នុងគម្ពីរ។ បើយើងធ្វើដូច្នេះ នោះយើងនឹងទទួល‹បន្ថែមបានថ្ងៃវែង នឹងអាយុយឺនយូរ ព្រមទាំងសេចក្ដីសុខផង›។ ពិតណាស់ សូម្បីតែឥឡូវនេះយើងអាចមានជីវិតសុខសាន្ត ហើយអាចគេចផុតពីគ្រោះថ្នាក់ដែលបណ្ដាលឲ្យស្លាប់មុនអាយុ ដែលច្រើនតែកើតឡើងដល់មនុស្សដែលប្រព្រឹត្តអាក្រក់។ បន្ថែមទៅទៀត យើងអាចមានសង្ឃឹមទទួលជីវិតជារៀងរហូតក្នុងពិភពលោកថ្មីដ៏ក្សេមក្សាន្ត។—សុភ. ១:២៤-៣១; ២:២១, ២២
សាឡូម៉ូនបាននិយាយបន្តទៀតថា៖ «កុំឲ្យសេចក្ដីមេត្ដា[ឬ«សេចក្ដីស្រឡាញ់ស្មោះត្រង់»] នឹងសេចក្ដីពិតចេញពីឯងបាត់ឡើយ ចូរចងសេចក្ដីទាំង២នោះនៅកឯងចុះ ហើយចារិកទុកនៅដួងចិត្តឯងដែរ យ៉ាងនោះ ឯងនឹងបានប្រកបដោយគុណ នឹងបំណងល្អចំពោះព្រះ ហើយនឹងមនុស្សផង»។—សុភ. ៣:៣, ៤; ព.ថ.
ពាក្យភាសាដើមដែលបានត្រូវបកប្រែថា«សេចក្ដីស្រឡាញ់ស្មោះត្រង់» សំដៅទៅលើការមានភក្ដីភាព ការរួមចិត្តគំនិតគ្នា និងការមានចិត្តស្មោះស្ម័គ្រចំពោះបុគ្គលម្នាក់។ តើយើងបានតាំងចិត្តនៅជាប់នឹងព្រះយេហូវ៉ាជានិច្ច ទោះជាមានរឿងអ្វីកើតឡើងឬទេ? តើយើងបង្ហាញសេចក្ដីស្រឡាញ់ស្មោះត្រង់ចំពោះបងប្អូនរួមជំនឿឬទេ? តើយើងខំព្យាយាមរក្សាមិត្តភាពជិតស្និទ្ធជាមួយនឹងពួកគាត់ឬទេ? ជារៀងរាល់ថ្ងៃ តើយើងប្រព្រឹត្តទៅលើពួកគាត់ដោយចាំជានិច្ចថាយើងត្រូវប្រើ‹អណ្ដាតឲ្យមានសេចក្ដីស្រឡាញ់ស្មោះត្រង់›ទោះជាពេលខ្លះពិបាកឬទេ?—សុភ. ៣១:២៦
ដោយសារព្រះយេហូវ៉ាមានសេចក្ដីស្រឡាញ់ស្មោះត្រង់ លោក«បំរុងតែនឹងអត់ទោស»។ (ទំនុក. ៨៦:៥) បើយើងប្រែចិត្តពីអំពើខុសឆ្គងពីមុន ហើយខំព្យាយាមតម្រង់ជំហានរបស់យើង យើងអាចប្រាកដថានឹងទទួល«ការល្ហើយចិត្ត»ពីព្រះយេហូវ៉ា។ (សកម្ម. ៣:១៩) យើងគួរយកតម្រាប់ព្រះរបស់យើងដោយចេះអភ័យទោសឲ្យអ្នកឯទៀត មែនទេ?—ម៉ាថ. ៦:១៤, ១៥
ព្រះយេហូវ៉ាជា«ព្រះនៃសេចក្ដីពិត» ហើយលោកចង់ឲ្យអ្នកដែលមានចំណងមិត្តភាពជាមួយនឹងលោក ប្រព្រឹត្តស្របតាម«សេចក្ដីពិត»។ (ទំនុក. ៣១:៥) តើយើងគិតថាព្រះយេហូវ៉ាអាចទៅជាមិត្តនឹងយើងឬទេ បើយើងជា«មនុស្សភូតភរ»ឬមនុស្សលាក់ពុត ពេលនៅក្នុងចំណោមបងប្អូនរួមជំនឿប្រព្រឹត្តផ្សេង ពេលនៅជាមួយនឹងមនុស្សក្នុងពិភពលោកប្រព្រឹត្តផ្សឹង? (ទំនុក. ២៦:៤) ការប្រព្រឹត្តបែបនោះពិតជាមិនប្រកបដោយប្រាជ្ញាឡើយ ដោយសារ«អ្វីៗទាំងអស់នៅចំហនិងមិនកំបាំងពីភ្នែក»ព្រះយេហូវ៉ា។—ហេ. ៤:១៣
សេចក្ដីស្រឡាញ់ស្មោះត្រង់និងសេចក្ដីពិត គួរត្រូវចាត់ទុកដូចជាខ្សែកដ៏មានតម្លៃដែលពាក់«នៅក» ដោយសារសេចក្ដីទាំងពីរនេះជួយយើង«បានប្រកបដោយគុណ នឹងបំណងល្អចំពោះព្រះ ហើយនឹងមនុស្សផង»។ យើងមិនគ្រាន់តែត្រូវបង្ហាញគុណសម្បត្ដិទាំងនេះប៉ុណ្ណោះទេ តែយើងក៏ត្រូវចារឹក‹ទុកនៅដួងចិត្តយើង›ដោយបណ្ដុះគុណសម្បត្ដិទាំងនេះនៅក្នុងបុគ្គលិកលក្ខណៈរបស់យើង។
ចូរបណ្ដុះឲ្យមានទំនុកចិត្តទាំងស្រុងទៅលើព្រះយេហូវ៉ា
ស្តេចសាឡូម៉ូនដែលមានប្រាជ្ញាឈ្លាសវៃបន្តនិយាយថា៖ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង»។—សុភ. ៣:៥, ៦
ព្រះយេហូវ៉ាពិតជាសមទទួលការទុកចិត្តពីយើងមែន។ ក្នុងនាមជាព្រះដែលជាអ្នកបង្កើត លោកមាន«តេជានុភាពដ៏ខ្លាំងក្លា» ហើយជាប្រភពនៃ«ចេស្ដាដ៏ធំ»ឬថាមពលមហិមា។ (អេ. ៤០:២៦, ២៩) លោកអាចបំពេញបំណងប្រាថ្នាទាំងអស់របស់លោក។ ហេតុអ្វី? ដោយសារអត្ថន័យនៃឈ្មោះរបស់លោកមានន័យថា«លោកធ្វើឲ្យក្លាយជា»ឬ«លោកធ្វើឲ្យកើតមក» ហើយនេះធ្វើឲ្យយើងមានទំនុកចិត្តថាលោកពិតជាអាចសម្រេចតាមសេចក្ដីសន្យារបស់លោក។ ការពិតដែលថា«ព្រះមិនអាចកុហកបាន» បញ្ជាក់ឲ្យយើងដឹងថាលោកជាប្រភពនៃសេចក្ដីពិត។ (ហេ. ៦:១៨) គុណសម្បត្ដិចម្បងរបស់លោក គឺសេចក្ដីស្រឡាញ់។ (១យ៉ូន. ៤:៨) លោក‹សុចរិតក្នុងគ្រប់ទាំងផ្លូវលោក ក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការរបស់លោកដែរ»។ (ទំនុក. ១៤៥:១៧) បើយើងមិនអាចទុកចិត្តព្រះទេ តើយើងអាចទុកចិត្តអ្នកណាបាន? ពិតណាស់ ដើម្បីបណ្ដុះឲ្យមានទំនុកចិត្តទៅលើលោក យើងត្រូវ«ភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អ» ដោយអនុវត្តអ្វីដែលយើងរៀនពីគម្ពីរក្នុងជីវិតប្រចាំថ្ងៃ និងដោយរំពឹងគិតអំពីផលល្អដែលមកពីការប្រព្រឹត្តទាំងនោះ។—ទំនុក. ៣៤:៨
តើតាមរបៀបណាយើង‹ទទួលស្គាល់ព្រះយេហូវ៉ានៅគ្រប់ទាំងផ្លូវយើង›? អ្នកតែងទំនុកតម្កើងនិយាយថា៖ «ទូលបង្គំនឹងរំពឹងគិតពីគ្រប់ទាំងការរបស់ទ្រង់ ហើយពិចារណាពីកិច្ចដែលទ្រង់ធ្វើទាំងប៉ុន្មាន»។ (ទំនុក. ៧៧:១២) ដោយសារព្រះជាបុគ្គលវិញ្ញាណដែលយើងមើលមិនឃើញ ការរំពឹងគិតអំពីកិច្ចការដ៏អស្ចារ្យរបស់លោក និងអំពីរបៀបដែលលោកប្រព្រឹត្តទៅលើរាស្ត្រលោក គឺសំខាន់ណាស់ក្នុងការបណ្ដុះឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងលោក។
ការអធិដ្ឋានក៏ជាវិធីមួយសំខាន់ដែរ ដើម្បីទទួលស្គាល់ព្រះយេហូវ៉ាក្នុងគ្រប់ផ្លូវរបស់យើង។ ស្តេចដាវីឌបានបន្តស្វែងរកជំនួយពីព្រះយេហូវ៉ា«រាល់ថ្ងៃ»។ (ទំនុក. ៨៦:៣) ជារឿយៗ ដាវីឌចំណាយពេលអធិដ្ឋានទល់ភ្លឺ ពេលដែលគាត់ភៀសខ្លួនទៅតំបន់ស្ងាត់ជ្រងំ។ (ទំនុក. ៦៣:៦, ៧) សាវ័កប៉ូលបានដាស់តឿនយើងថា៖ «ចូរបន្តអធិដ្ឋាននៅគ្រប់ឱកាសដោយសកម្មពលរបស់ព្រះ»។ (អេភ. ៦:១៨) តើយើងឧស្សាហ៍អធិដ្ឋានច្រើនប៉ុនណា? តើយើងអធិដ្ឋានយ៉ាងអស់ពីចិត្តទៅព្រះយេហូវ៉ាឬទេ? ពេលយើងជួបបញ្ហា តើយើងអង្វរសុំជំនួយពីលោកឬទេ? តើយើងអធិដ្ឋានសុំការណែនាំពីលោកមុនសម្រេចចិត្តសំខាន់ៗឬទេ? ពេលព្រះយេហូវ៉ាឮសេចក្ដីអធិដ្ឋានដ៏ស្មោះអស់ពីចិត្តរបស់យើង លោកកាន់តែស្រឡាញ់យើង។ មួយវិញទៀត យើងមានការធានាថាលោកនឹងស្ដាប់សេចក្ដីអធិដ្ឋានរបស់យើង ហើយលោកនឹង‹ដំរង់អស់ទាំងផ្លូវច្រករបស់យើង›។
គឺមិនប្រកបដោយប្រាជ្ញាឡើយ បើយើង«ពឹងផ្អែកលើយោបល់របស់ខ្លួន»ឬពឹងលើអ្នកមានអំណាចក្នុងពិភពលោកនេះ ហើយមិនពឹងទៅលើព្រះយេហូវ៉ា។ សាឡូម៉ូននិយាយថា៖ «កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ»។ ផ្ទុយទៅវិញ គាត់ដាស់តឿនយើងថា៖ «ចូរកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ហើយចៀសចេញពីសេចក្ដីអាក្រក់ទៅ នោះនឹងបានជាសេចក្ដីសុខស្រួលដល់សរសៃឯង ហើយជាធាតុសើមដល់ឆ្អឹងឯង»។ (សុភ. ៣:៧, ៨) ការកោតខ្លាចព្រះគឺជាអារម្មណ៍ខ្លាចថាព្រះមិនពេញចិត្ត។ អារម្មណ៍នោះអាចមានឥទ្ធិពលទៅលើការប្រព្រឹត្ត និងចិត្តគំនិតរបស់យើង។ ការកោតខ្លាចបែបនេះនឹងរារាំងយើងមិនឲ្យធ្វើអ្វីដែលអាក្រក់ ហើយនេះជួយឲ្យយើងមានចំណងមិត្តភាពល្អជាមួយនឹងព្រះយេហូវ៉ា។
ចូរឲ្យព្រះយេហូវ៉ានូវអ្វីដែលល្អបំផុត
តើយើងអាចចូលទៅជិតព្រះតាមវិធីណាទៀត? ស្តេចសាឡូម៉ូនបង្រៀនយើងថា៖ «ចូរថ្វាយកិត្ដិនាមដល់ព្រះយេហូវ៉ា ដោយទ្រព្យសម្បត្ដិ ហើយនឹងផលដំបូង ពីសេចក្ដីចំរើនរបស់ឯងទាំងអំបាលម៉ានចុះ»។ (សុភ. ៣:៩) ការឲ្យកិត្ដិយសដល់ព្រះយេហូវ៉ា មានន័យថាយើងចាត់ទុកលោកជាបុគ្គលដ៏សំខាន់ ហើយយើងសរសើរតម្កើងលោកជាសាធារណៈ ដោយចូលរួមនិងគាំទ្រនូវការប្រកាសនាមរបស់លោក។ របស់មានតម្លៃដែលយើងឲ្យដើម្បីលើកតម្កើងលោក គឺពេលវេលា ទេពកោសល្យ កម្លាំង និងទ្រព្យសម្បត្ដិរបស់យើង។ អ្វីទាំងនេះគួរតែជាផលដំបូង ពោលគឺអស់ពីសមត្ថភាពរបស់យើង។ នេះគួរជាវិធីដែលបង្ហាញថាយើងប្រើធនធានរបស់យើងដើម្បីធ្វើតាមការតាំងចិត្តក្នុងការ«ស្វែងរករាជាណាចក្រនិងសេចក្ដីសុចរិតរបស់ព្រះជាមុន» មែនទេ?—ម៉ាថ. ៦:៣៣
w០០-E ១៥/១ ទំ. ២៤

it-2-E ទំ. ១៨០
ចំណេះ
ប្រភពនៃចំណេះ។ ព្រះយេហូវ៉ាជាប្រភពនៃចំណេះ។ ជីវិតមកពីព្រះ ហើយជីវិតគឺសំខាន់ចាំបាច់សម្រាប់បុគ្គលដែលកំពុងស្វែងរកចំណេះ។ (ទំនុក. ៣៦:៩; សកម្ម. ១៧:២៥, ២៨) បន្ថែមទៅទៀត ព្រះបានបង្កើតអ្វីៗទាំងអស់ ដូច្នេះចំណេះដែលមនុស្សមាន គឺផ្អែកទៅលើការសិក្សាអំពីអ្វីៗទាំងអស់ដែលជាស្នាដៃរបស់លោក។ (បប. ៤:១១; ទំនុក. ១៩:១, ២) ព្រះក៏បានដឹកនាំឲ្យមនុស្សសរសេរបណ្ដាំរបស់លោកផងដែរ។ តាមរយៈបណ្ដាំនោះ យើងអាចរៀនអំពីបំណងប្រាថ្នានិងគោលបំណងរបស់ព្រះ។ (២ធី. ៣:១៦, ១៧) ដូច្នេះប្រភពដ៏សំខាន់នៃចំណេះពិតប្រាកដទាំងអស់គឺមកពីព្រះយេហូវ៉ា។ ពេលដែលបុគ្គលម្នាក់ស្វែងរកចំណេះទាំងនោះគាត់គួរចេះកោតខ្លាចព្រះ ព្រោះនោះជួយឲ្យគាត់ប្រុងប្រយ័ត្នមិនប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត។ ការកោតខ្លាចបែបនេះជាដើមចមនៃដំរិះឬប្រភពនៃចំណេះ។ (សុភ. ១:៧) ការកោតខ្លាចព្រះជួយឲ្យបុគ្គលម្នាក់ចង់ទទួលចំណេះត្រឹមត្រូវអំពីលោក ទោះជាអ្នកឯទៀតដែលមិនពិចារណាអំពីព្រះបានសន្និដ្ឋានខុសអំពីអ្វីដែលពួកគេឃើញក៏ដោយ។
w០០-E ១៥/៩ ទំ. ២៥-២៦
ចូរការពារកេរ្ដិ៍ឈ្មោះរបស់អ្នក
បុរសម្នាក់ដែលគូរប្លង់អគារស្អាតៗ គាត់មានកេរ្ដិ៍ឈ្មោះជាស្ថាបត្យករដ៏ជំនាញ។ យុវតីម្នាក់ដែលរៀនជាប់គ្រប់មុខវិជ្ជា ត្រូវគេស្គាល់ថាជាសិស្សពូកែ។ សូម្បីតែបុគ្គលដែលមិនធ្វើអ្វីសោះ ក៏ប្រហែលជាមានឈ្មោះថាជាមនុស្សកំជិល។ ដើម្បីបញ្ជាក់អំពីតម្លៃនៃការមានកេរ្ដិ៍ឈ្មោះល្អ គម្ពីរចែងថា៖ «នាមឈ្មោះល្អ នោះគួររើសយក ជាជាងទ្រព្យសម្បត្ដិយ៉ាងច្រើន ហើយចិត្តដែលប្រកបដោយគុណ នោះវិសេស ជាងប្រាក់នឹងមាសផង»។—សុភ. ២២:១
ដើម្បីបានកេរ្ដិ៍ឈ្មោះល្អមិនមែនកើតឡើងមួយថ្ងៃនោះទេ គឺត្រូវមានទង្វើតូចតាចជាច្រើន។ ទោះជាយ៉ាងនោះក៏ដោយ ទង្វើល្អទាំងនោះនឹងត្រូវបាត់បង់ទៅ បើមានការប្រព្រឹត្តមិនល្អណាមួយ។ ជាឧទាហរណ៍ អ្នកនៅលីវម្នាក់ដែលបានភ្លាត់ធ្វើអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ អាចបង្ខូចកេរ្ដិ៍ឈ្មោះល្អរបស់គាត់ទាំងស្រុង។ ក្នុងសៀវភៅសុភាសិត ជំពូកទី៦ ស្តេចសាឡូម៉ូនបានផ្ដល់ការព្រមានអំពីចិត្តគំនិតនិងការប្រព្រឹត្តដែលអាចបង្ខូចកេរ្ដិ៍ឈ្មោះរបស់យើង និងចំណងមិត្តភាពរវាងយើងនិងព្រះយេហូវ៉ា។ ក្នុងចំណោមទង្វើដែលឥតគិតមុខគិតក្រោយទាំងនេះ រួមមានការខ្ជិលច្រអូស ការបោកបញ្ឆោត និងការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ ការប្រព្រឹត្តទាំងនេះជាអ្វីដែលព្រះយេហូវ៉ាស្អប់។ ការធ្វើតាមដំបូន្មាននេះនឹងជួយយើងរក្សាការពារកេរ្ដិ៍ឈ្មោះល្អ។
ចូរដោះខ្លួនឲ្យរួចពីការប្រព្រឹត្តល្ងីល្ងើ
សុភាសិតជំពូកទី៦ចាប់ផ្ដើមដោយពាក្យថា៖ «កូនអើយ បើឯងបានធានាឲ្យអ្នកជិតខាងឯង បើឯងបានចាប់ដៃសន្យាជំនួសអ្នកដទៃ នោះឯងបានជាប់អន្ទាក់ ដោយសារពាក្យសន្យារបស់ឯង គឺឯងបានត្រូវចាប់ហើយ ដោយពាក្យសំដីដែលចេញពីមាត់ឯងមក យ៉ាងនោះ កូនអើយ ចូរធ្វើដូច្នេះវិញ ហើយដោះខ្លួនឲ្យរួចចុះព្រោះឃើញថា ឯងបានធ្លាក់ទៅក្នុងកណ្ដាប់ដទៃអ្នកជិតខាងឯង ដូច្នេះចូរឯងទៅបន្ទាបខ្លួន ហើយអង្វរដល់គេ»។—សុភ. ៦:១-៣
ដំបូន្មានក្នុងសុភាសិតនេះព្រមានជនជាតិអ៊ីស្រាអែលមិនឲ្យធ្វើជំនួញជាមួយអ្នកឯទៀត ជាពិសេសជាមួយនឹងអ្នកដទៃ។ ជនជាតិអ៊ីស្រាអែលបានត្រូវបង្គាប់ថា«បើបងឬប្អូនដែលនៅជិតឯង ធ្លាក់ខ្លួនទៅជាក្រមានកំឡាំងដៃខ្សោយ នោះត្រូវឲ្យឯងទប់ទល់ផង»។ (លេវី. ២៥:៣៥-៣៨) ប៉ុន្តែ ជនជាតិអ៊ីស្រាអែលខ្លះបានរកស៊ីជាមួយគ្នា ហើយដោយសារទុនពួកគេបានបបួលអ្នកឯទៀតឲ្យចូលហ៊ុនជាមួយខ្លួន។ ហេតុនេះ បើចំណេញឬខាតបុគ្គលនោះក៏ត្រូវជាប់ពាក់ព័ន្ធដែរ។ ស្ថានភាពស្រដៀងគ្នានេះក៏មាននៅសព្វថ្ងៃនេះដែរ។ ជាឧទាហរណ៍ នៅធានាគារឬកន្លែងខ្ចីប្រាក់តម្រូវឲ្យមានអ្នកធានាមុននឹងឲ្យប្រាក់ខ្ចី ដោយសារខ្លាចពួកគេគ្មានលទ្ធភាពសងវិញបាន។ ការយល់ព្រមធានាឲ្យគេពិតជាទង្វើដែលមិនប្រកបដោយប្រាជ្ញាឡើយ! ហេតុអ្វី? ដោយសារមុខជំនួញនោះអាចរលំ អ្នកធានាគេក៏ជាប់ពាក់ព័ន្ធដែរ។ បើគ្មានលទ្ធភាពសងប្រាក់ខ្ចីទេ អ្នកធានាអាចខូចឈ្មោះជាអ្នកមិនគួរឲ្យទុកចិត្តចំពោះធានាគារផ្សេងៗឬអ្នកចងការឯទៀត។
ចុះយ៉ាងណាបើយើងធ្លាក់ចូលក្នុងរឿងបែបនោះ ដែលដំបូងមើលទៅដូចជាល្អ តែក្រោយមកឃើញថាមិនល្អទៅវិញ? ដំបូន្មាននោះឲ្យយើងមានចិត្តរាបទាប ដោយ«ទៅបន្ទាបខ្លួន ហើយអង្វរដល់គេ»ម្ដងហើយម្ដងទៀត។ យើងត្រូវខំអស់ពីសមត្ថភាពដើម្បីដោះស្រាយបញ្ហានោះ។ ឯកសារយោងមួយបានលើកឡើងថា៖ «ជីកកកាយរកទាល់តែឃើញអ្វីដែលយើងចង់បាន។ ដូច្នេះ ចូរខំអស់ពីសមត្ថភាពរបស់អ្នក រហូតដោះស្រាយបញ្ហាឲ្យបានរួចរាល់ ដើម្បីកុំឲ្យមានចំណងជាប់អ្នកជានិច្ច»។ យើងត្រូវធ្វើដូច្នេះជាបន្ទាន់ ដោយសារស្តេចសាឡូម៉ូនបានបន្ថែមថា៖ «កុំឲ្យភ្នែកឯងដេកលក់ ឬឲ្យត្របកភ្នែកឯងរលីវឡើយ ចូរឲ្យដោះខ្លួនចេញ ដូចជាប្រើសរួចពីកណ្ដាប់ដៃនាយព្រាន ហើយដូចសត្វហើររួចពីដៃនៃអ្នកដែលចាប់វា»។ (សុភ. ៦:៤, ៥) ជាការល្អជាងបើយើងដកពាក្យឈប់ធ្វើកិច្ចសន្យាធានាវិញ មុននឹងធ្លាក់ទៅក្នុងអន្ទាក់នោះ។
ចូរឧស្សាហ៍ដូចស្រមោច
ស្តេចសាឡូម៉ូនបានដាស់តឿនថា៖ «ឱមនុស្សខ្ជិលច្រអូសអើយ ចូរទៅមើលស្រមោចចុះ ចូរពិចារណាផ្លូវទាំងប៉ុន្មានរបស់វា ហើយមានប្រាជ្ញាឡើង»។ តើយើងអាចទទួលប្រាជ្ញាអ្វីខ្លះពីការពិចារណាមើលស្រមោច? ស្តេចសាឡូម៉ូនបានឆ្លើយថា៖ «វាគ្មាននាយ គ្មានអ្នកកាន់កាប់ការ ឬអ្នកគ្រប់គ្រងឡើយ គង់តែវាផ្គត់ផ្គង់អាហារវានៅខែប្រាំង ហើយក៏ប្រមូលស្បៀងទុក នៅក្នុងរដូវចំរូតផង»។—សុភ. ៦:៦-៨
ស្រមោចចេះបែងចែងនិងមានរបៀបរៀបរយយ៉ាងអស្ចារ្យហើយចេះសហការគ្នាយ៉ាងគួរឲ្យកត់សម្គាល់។ តាមសភាវគតិ ពួកវាចេះប្រមូលសន្សំចំណីអាហារទុក។ ពួកវា«គ្មាននាយ គ្មានអ្នកកាន់កាប់ការ ឬអ្នកគ្រប់គ្រងឡើយ»។ ពិតមែនតែមានមេស្រមោច តែវាគ្រាន់តែបង្កើតពងនិងជាមេស្រមោចប៉ុណ្ណោះ។ វាមិនបញ្ជាស្រមោចឯទៀតទេ។ សូម្បីតែគ្មានអ្នកនាំមុខឬអ្នកចាត់ចែងក្ដី ស្រមោចបន្តធ្វើការរបស់វាដោយមិនចេះនឿយហត់។
យើងគួរឧស្សាហ៍ដូចស្រមោចដែរ មែនទេ? យើងចង់ធ្វើការនឿយហត់និងព្យាយាមធ្វើកិច្ចការរបស់យើងឲ្យកាន់តែល្អជាង ទោះជាមានគេឃើញយើងឬមិនឃើញក៏ដោយ។ មិនថាយើងនៅសាលារៀន នៅកន្លែងធ្វើការ និងពេលយើងចូលរួមកិច្ចបម្រើផ្សាយក្ដី យើងគួរព្យាយាមអស់ពីសមត្ថភាព។ ដោយសារស្រមោចទទួលប្រយោជន៍ពីការឧស្សាហ៍របស់វា ដូចគ្នាដែរ ព្រះចង់ឲ្យយើង‹រីករាយដោយផលល្អ ដែលកើតពីអស់ទាំងការនឿយហត់របស់យើង›។ (សាស្ដ. ៣:១៣, ២២; ៥:១៨) ការមានសមត្ថភាពវិនិច្ឆ័យមិនផ្ដន្ទាទោសនិងការស្កប់ចិត្ត ជារង្វាន់ពីកិច្ចការនឿយហត់។—សាស្ដ. ៥:១២
ដោយប្រើសំណួរត្រិះរិះ សាឡូម៉ូនបានព្យាយាមដាស់ស្មារតីអ្នកដែលខ្ជិលច្រអូសថា៖ «ឱមនុស្សខ្ជិលច្រអូសអើយ តើឯងនឹងដេកដល់កាលណា? តើដល់កាលណាបានឯងក្រោកពីការដេកលក់?»។ ដោយនិយាយត្រាប់តាម ស្តេចសាឡូម៉ូនបន្ថែមថា៖ «ដេកបន្ដិច ងោកបន្ដិច ឱបដៃនឹងដេកបន្ដិច យ៉ាងនោះ សេចក្ដីកំសត់ទុគ៌តរបស់ឯង នឹងលោមដល់ដូចជាចោរប្លន់ ព្រមទាំងសេចក្ដីខ្វះខាត ដូចជាអ្នកកាន់គ្រឿងអាវុធ»។ (សុភ. ៦:៩-១១) ពេលមនុស្សខ្ជិលដេក សេចក្ដីកម្សត់ទុគ៌តបានរត់មករកគាត់យ៉ាងលឿនដូចចោរ ហើយសេចក្ដីខ្វះខាតបានវាយលុកគាត់ដូចទាហាន។ វាលស្រែរបស់អ្នកកំជិលមានពេញទៅដោយស្មៅនិងខ្ញែរ។ (សុភ. ២៤:៣០, ៣១) មុខជំនួញរបស់គាត់ខាតមិនខាន។ តើអស់រយៈពេលប៉ុន្មានដែលចៅហ្វាយអនុគ្រោះឲ្យបុគ្គលិកដែលខ្ជិល? តើសិស្សដែលខ្ជិលរៀនអាចរំពឹងថានឹងប្រឡងជាប់ឬទេ?
ចូរប្រព្រឹត្តទៀងត្រង់
នៅមានការប្រព្រឹត្តមួយទៀតដែលបំផ្លាញកេរ្ដិ៍ឈ្មោះរបស់បុគ្គលម្នាក់ និងចំណងមិត្តភាពជាមួយនឹងព្រះ។ សាឡូម៉ូនបានបន្តថា៖«ឯមនុស្សចោលម្សៀត ជាពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត គឺជាមនុស្សដែលប្រើមាត់ពោលពាក្យវៀច ជាអ្នកដែលមិចភ្នែក ហើយធ្វើទីសំគាល់ដោយជើងនឹងដៃ ជាអ្នកដែលមានសេចក្ដីវៀចនៅក្នុងចិត្ត ក៏តែងតែគិតគូរបង្កើតការអាក្រក់ជានិច្ច ព្រមទាំងសាបព្រោះការទាស់ទែងគ្នា»។—សុភ. ៦:១២-១៤
ការពណ៌នានេះសំដៅទៅលើអ្នកដែលបញ្ឆោតគេ។ តាមធម្មតា មនុស្សកុហកព្យាយាមលាក់បាំងភាពមិនទៀងត្រង់របស់ខ្លួន។ តើតាមរបៀបណា? មិនគ្រាន់តែគាត់«ប្រើមាត់ពោលពាក្យវៀច»ទេ តែក៏ប្រើកាយវិការដែរ។ បណ្ឌិតម្នាក់បញ្ជាក់ថា៖ «កាយវិការ តុងសំឡេង ព្រមទាំងទឹកមុខ បានត្រូវចាត់ទុកជាវិធីបញ្ឆោតអ្នកឯទៀត។ ការប្រព្រឹត្តក្លែងក្លាយតែសម្បកក្រៅ អាចប្ដូរចិត្តគំនិតត្រឹមត្រូវ»។ មនុស្សលាក់ពុតបែបនេះតែងគិតគូរការអាក្រក់ ហើយតែងបណ្ដាលឲ្យមានជម្លោះរាល់ដង។ តើគាត់នឹងទទួលលទ្ធផលយ៉ាងណា?
ថ្ងៃទី១០-១៦ ខែតុលា
w០០-E ១៥/១១ ទំ. ២៩-៣០
«ចូររក្សាអស់ទាំងបណ្ដាំរបស់អញ ដើម្បីឲ្យកូនបានរស់នៅ»
ស្តេចសាឡូម៉ូននិយាយបន្តថា៖ «ចូរចងភ្ជាប់[បណ្ដាំរបស់អញ]នៅម្រាមដៃ ហើយកំណត់ទុកនៅក្នុងដួងចិត្តឯងផង»។ (សុភ. ៧:៣) ដោយសារម្រាមដៃនៅចំពីមុខយើង ហើយវាសំខាន់ចាំបាច់ដើម្បីធ្វើកិច្ចការផ្សេងៗ ដូចគ្នាដែរ មេរៀនដែលយើងរៀនពីគម្ពីរឬចំណេះដែលមានក្នុងគម្ពីរ ជាសេចក្ដីរំលឹកនិងការណែនាំគ្រប់ការប្រព្រឹត្តរបស់យើង។ យើងត្រូវកត់ទុកបណ្ដាំនោះក្នុងដួងចិត្តរបស់យើង ដោយឲ្យបណ្ដាំនោះជាផ្នែកនៃជីវិតរបស់យើង។
ដោយមិនភ្លេចសារៈសំខាន់នៃប្រាជ្ញានិងការយល់ដឹង ស្តេចសាឡូម៉ូនដាស់តឿនថា៖ «ចូរនិយាយដល់ប្រាជ្ញាថា៖ ‹ឯងជាបងស្រីរបស់អញ› ហើយត្រូវហៅយោបល់ថាជា‹សំឡាញ់ឯង›»។ (សុភ. ៧:៤) ប្រាជ្ញាជាសមត្ថភាពប្រើចំណេះដែលព្រះផ្ដល់ឲ្យតាមរបៀបត្រឹមត្រូវ។ យើងគួរស្រឡាញ់ប្រាជ្ញា ដូចស្រឡាញ់បងស្រីសម្លាញ់។ តើការយល់ដឹងជាអ្វី? គឺជាសមត្ថភាពយល់ធ្លុះអំពីស្ថានភាពណាមួយ ហើយយល់ថារឿងនោះទាក់ទងនឹងអ្វីខ្លះ។ ការយល់ដឹងគួរតែជាប់នឹងយើងដូចមិត្តសម្លាញ់ម្នាក់។
ហេតុអ្វីយើងត្រូវធ្វើតាមសេចក្ដីបង្រៀនក្នុងគម្ពីរ ហើយបណ្ដុះឲ្យមានប្រាជ្ញានិងការយល់ដឹងជាប់នឹងខ្លួន? ដោយសារយើងចង់«រក្សា[ខ្លួន]ឲ្យរួចពីស្រីដទៃ គឺពីស្ត្រីក្រៅដែលនិយាយប្រលោម ដោយពាក្យផ្អែមល្ហែម»។ (សុភ. ៧:៥) បើធ្វើដូច្នេះ យើងនឹងការពារខ្លួនពីសម្ដីលួងលោមនិងពាក្យបញ្ចុះបញ្ចូលរបស់អ្នកដទៃ ពោលគឺអ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌។
យុវជនម្នាក់ជួបនឹងស្រីដែលមានឧបាយកល
ស្តេចសាឡូម៉ូនបានរៀបរាប់អំពីអ្វីដែលគាត់បានសង្កេតឃើញថា៖ «ដ្បិតអញបានមើលពីបង្អួច ហើយតាមតារាងផ្ទះអញទៅ ក៏ពិចារណាក្នុងពួកមនុស្សឆោតល្ងង់ ឃើញក្នុងពួកកំឡោះៗមានម្នាក់ដែលឥតយោបល់ កំពុងតែដើរទៅតាមជ្រុងផ្លូវរបស់ស្ត្រីនោះ ក៏ដំរង់ទៅឯផ្ទះនាង គឺនៅពេលព្រលប់ កាលពន្លឺនៅព្រិលៗនៅឡើយ ឬនៅពេលពាក់កណ្ដាលអធ្រាត្រ កាលងងឹតសូន្យទៅហើយ»។—សុភ. ៧:៦-៩
សាឡូម៉ូនបានមើលពីបង្អួច បង្អួចនោះមានគ្រោងធ្វើពីឈើហើយតាមមើលទៅមានក្បាច់រចនាផងដែរ។ កាលដែលយប់យន់កាន់តែជ្រៅ ពន្លឺចន្ទជះរស្មីតាមដងផ្លូវ។ សាឡូម៉ូនបានឃើញយុវជនម្នាក់ដែលងាយនឹងធ្លាក់ទៅក្នុងគ្រោះថ្នាក់។ យុវជននោះខ្វះវិចារណញ្ញាណ ឬខ្វះសមត្ថភាពវែកញែក ហើយជាមនុស្សគ្មានយោបល់។ គាត់ទំនងជាស្គាល់ច្បាស់នូវតំបន់ដែលគាត់កំពុងដើរនោះ ហើយក៏ដឹងថាអាចនឹងមានរឿងអ្វីកើតឡើងដល់គាត់ដែរ។ ប៉ុន្តែ គាត់ដើរទៅតាម«ជ្រុងផ្លូវរបស់ស្ត្រីនោះ» ដែលជាផ្លូវទៅផ្ទះរបស់នាង។ តើនាងជាអ្នកណា? តើនាងគិតចង់ធ្វើអ្វី?
ស្តេចសាឡូម៉ូនបានបន្តទៀត៖ «នោះឃើញមានស្ត្រីម្នាក់មកជួបនឹងវា នាងនោះតែងខ្លួនរបៀបជាស្រីសំផឹង ហើយមានចិត្តចេះឧបាយ នាងធ្វើសំឡេងឡូៗ ហើយក៏មានក្បាលរឹង ជាអ្នកដែលនៅក្នុងផ្ទះមិនជាប់ ចួនកាលនាងនៅឯផ្ទះ ចួនកាលនៅទីផ្សារ ហើយក៏លបចាំនៅគ្រប់ទាំងជ្រុងផ្លូវផង»។—សុភ. ៧:១០-១២
សម្លៀកបំពាក់របស់ស្ត្រីនេះបង្ហាញថានាងជាស្ត្រីបែបណា។ (លោ. ៣៨:១៤, ១៥) នាងស្លៀកពាក់ដូចស្រីសំផឹង។ បន្ថែមទៅទៀត នាងមានឧបាយកលក្នុងចិត្ត ពោលគឺមាន«កលល្បិច»និង«លាក់កំណួច» (An American Translation; New International Version)។ នាងជាមនុស្សឡូឡានិងក្បាលរឹង និយាយបូបាច់និងរឹងចចេស និយាយខ្លាំងៗនិងធ្វើតាមទំនើងចិត្តខ្លួន គ្មានការអៀនខ្មាសនិងមិនស្ដាប់នរណាឡើយ។ ជាជាងនៅផ្ទះ នាងចូលចិត្តដើរលេងទីប្រជុំជន ឈរលាក់ខ្លួនដាក់អន្ទាក់នៅកាច់ជ្រុងផ្លូវ។ នាងកំពុងចាំមនុស្សដូចយុវជនម្នាក់នោះ។
នាងប្រើ«ពាក្យផ្អែមល្ហែមជាច្រើន»
យុវជននោះជួបស្ត្រីដែលមានសីលធម៌ធូររលុងថែមទាំងមានគម្រោងការណ៍អាក្រក់ទៀតផង។ សាឡូម៉ូនច្បាស់ជាបានឃើញអ្វីដែលកើតឡើង។ គាត់បាននិយាយថា៖ «គឺយ៉ាងនោះដែលនាងចាប់ហើយថើបវា ក៏និយាយនឹងវាដោយមុខក្រាស់ថា នៅថ្ងៃនេះ ខ្ញុំបានត្រូវថ្វាយយញ្ញបូជាជាដង្វាយមេត្រី ក៏បានលាបំណន់នោះស្រេចហើយ ហេតុនោះបានជាខ្ញុំចេញមកទទួលអ្នក ដើម្បីខំរកឲ្យឃើញមុខអ្នក ក៏បានឃើញហើយ»។—សុភ. ៧:១៣-១៥
ស្ត្រីនេះមានមាត់រអិលណាស់។ នាងជាមនុស្សមុខក្រាស់ ហើយពោលពាក្យដោយមានទំនុកចិត្ត។ នាងបានគិតទុកជាមុនថានឹងនិយាយអ្វីខ្លះដើម្បីលួងលោមយុវជនឲ្យរួមភេទជាមួយនឹងនាង។ ដោយប្រាប់ថានាងបានថ្វាយដង្វាយមេត្រីនិងបានលាបំណន់សម្រាប់ថ្ងៃនោះ នាងធ្វើដូច្នេះដើម្បីបង្ហាញថាខ្លួនសុចរិត ឬថានាងក៏មានជំនឿទៅលើព្រះដែរ។ ការថ្វាយដង្វាយមេត្រីនៅវិហារក្នុងក្រុងយេរូសាឡិម រួមមានសាច់ ម្សៅ ខ្លាញ់ និងស្រា។ (លេវី. ១៩:៥, ៦; ២២:២១; ជន. ១៥:៨-១០) ដោយសារអ្នកថ្វាយដង្វាយទាំងនោះអាចថ្វាយដើម្បីខ្លួនគាត់និងគ្រួសាររបស់គាត់ នាងចង់បញ្ជាក់ថាមានម្ហូបអាហារជាច្រើននៅផ្ទះនាង។ ការអះអាងនោះចង់បញ្ជាក់ថា យុវជននោះច្បាស់ជាសប្បាយនៅទីនោះមិនខាន។ នាងបានចេញពីផ្ទះដើម្បីរង់ចាំជួបយុវជននោះ។ រឿងដូចនេះពិបាកឲ្យជឿណាស់។ បណ្ឌិតខាងគម្ពីរម្នាក់និយាយថា៖ «គឺច្បាស់ណាស់ នាងរង់ចាំបុរសណាម្នាក់។ ប៉ុន្តែ តើនាងគ្រាន់តែចេញមកដើម្បីចាំយុវជននោះប៉ុណ្ណោះឬ? តាមមើលទៅប្រហែលមានតែយុវជនម្នាក់នេះទេដែលល្ងង់ជឿលើនាង»។
ក្រោយពីនាងទាក់ទាញចិត្តយុវជននោះដោយការស្លៀកពាក់ ពាក្យសម្ដីបញ្ចុះបញ្ចូល ការស្ទាបអង្អែលដោយឱប និងថើបមាត់នាង នាងនោះបានប្រើគ្រឿងក្រអូបជាច្រើន។ នាងនិយាយថា៖ «ខ្ញុំបានក្រាលកំរាលប៉ាក់នៅលើគ្រែខ្ញុំ ព្រមទាំងសំពត់ពណ៌ ធ្វើពីអំបោះស្រុកអេស៊ីព្ទផង ខ្ញុំបានប្រោះដំណេកដោយគ្រឿងក្រអូប គឺដោយជ័រល្វីងទេស ក្រឹស្នានឹងសម្បុរល្វែង»។ (សុភ. ៧:១៦, ១៧) នាងបានរៀបចំគ្រែនាងយ៉ាងស្អាត ក្រាលដោយក្រណាត់សាច់ល្អពីស្រុកអេស៊ីប ហើយប្រោះគ្រឿងក្រអូប ដូចជាជ័រល្វីងទេស ក្រឹស្នា និងសម្បុរល្វែងជាដើម ទៅលើកម្រាលនោះ។
នាងនិយាយបន្តទៀតថា៖ «ចូរមក យើងនឹងបានឆ្អែតចិត្តដោយសេចក្ដីស្នេហាដរាបដល់ភ្លឺ ចូរយើងមានចិត្តត្រេកត្រអាលក្នុងសេចក្ដីស្រឡាញ់ចុះ»។ ការអញ្ជើញអាហារល្ងាចនេះពិតជាពិសេសពេកណាស់សម្រាប់មនុស្សពីរនាក់។ នាងសន្យាថាពួកគេនឹងរួមដំណេកនឹងគ្នា។ ចំពោះយុវជននោះ ការអញ្ជើញនេះច្បាស់ជាទាក់ទាញចិត្តគាត់ណាស់។ បន្ថែមពីលើនេះ នាងនិយាយថា៖ «ដ្បិតប្ដីខ្ញុំមិននៅផ្ទះទេ គេហ៍បានធ្វើដំណើរទៅឆ្ងាយហើយ ក៏យកថង់ប្រាក់ជាប់នឹងខ្លួនទៅដែរ ដល់ពេញបូណ៌ទើបត្រឡប់មកវិញ»។ (សុភ. ៧:១៨-២០) នាងធានាឲ្យយុវជននោះថា ពួកគេទាំងពីរនឹងគ្មានអ្វីគួរឲ្យបារម្ភឡើយ ព្រោះប្ដីនាងធ្វើដំណើរឆ្ងាយទៅធ្វើជំនួញ ហើយមិនដឹងពេលណាមកវិញទេ។ នាងពិតជាប៉ិនប្រសប់ក្នុងការបោកបញ្ឆោតយុវជននោះមែន! នាងប្រើ‹ពាក្យផ្អែមល្ហែមជាច្រើន នាងបានបបួលឲ្យគាត់ព្រមតាម ហើយដោយពាក្យបញ្ចើចនៃបបូរមាត់នាង ក៏បង្ខំឲ្យគាត់ទៅផង›។ (សុភ. ៧:២១) ក្នុងករណីយ៉ូសែប យើងយល់ថាគាត់ពិតជាតាំងចិត្តយ៉ាងមោះមុតក្នុងយកឈ្នះការទាក់ទាញលួងលោមចិត្តបែបនេះ។ (លោ. ៣៩:៩, ១២) ប៉ុន្តែ តើយុវជននេះដូចយ៉ូសែបដែរឬទេ?
w០០-E ១៥/១១ ទំ. ៣០-៣១

«ប្រៀបដូចជាគោដែលទៅឯទីសំឡាប់»
សាឡូម៉ូនបានប្រាប់ថា៖ «យ៉ាងនោះ វាក៏តាមជា១រំពេច ប្រៀបដូចជាគោដែលទៅឯទីសំឡាប់ ឬដូចជាមនុស្សជាប់ចំណងដែលនាំទៅឯទីវាយផ្ចាលមនុស្សចំកួត ទាល់តែមានព្រួញទំលុះថ្លើមខ្លួន ឬដូចសត្វស្លាបហើរដំរង់ទៅជាប់លប់ឥតដឹងថានឹងចាប់យកជីវិតខ្លួនទេ»។—សុភ. ៧:២២, ២៣
សេចក្ដីអញ្ជើញដែលគួរឲ្យទាក់ទាញចិត្តនោះ ពិបាកឲ្យយុវជននោះបដិសេធណាស់។ ដោយលែងគិតអ្វីទាំងអស់ គាត់បានទៅតាមនាង«ប្រៀបដូចជាគោដែលទៅឯទីសំឡាប់»។ ដូចមនុស្សម្នាក់ជាប់ចំណងដែលគេចមិនរួចពីទោស យុវជននោះបានត្រូវទាញនាំឲ្យប្រព្រឹត្តអំពើខុសឆ្គង។ គាត់មិនបានឃើញគ្រោះថ្នាក់ទេ រហូតដល់«ព្រួញទំលុះថ្លើមខ្លួន»ឬរហូតដល់គាត់មានរបួសដែលអាចបណ្ដាលឲ្យគាត់ស្លាប់។ ការស្លាប់នោះប្រហែលជាចង់សំដៅទៅលើគាត់ឆ្លងជំងឺកាមរោគ ដែលនៅទីបំផុតនាំឲ្យស្លាប់។ ចំណែកឯរបួសវិញ អាចសំដៅទៅលើគាត់លែងមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា ដែលនោះអាច«ចាប់យកជីវិត»គាត់។ ជាលទ្ធផល សេចក្ដីអាក្រក់នឹងធ្លាក់មកលើជីវិតគាត់ដែលមកពីការប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរនឹងព្រះ។ គាត់បានរត់ចូលទៅរកសេចក្ដីស្លាប់ ដូចសត្វស្លាបហើរតម្រង់ទៅជាប់លប់។
«កុំឲ្យចិត្តឯងងាកទៅតាមផ្លូវរបស់ស្រីយ៉ាងនោះឡើយ»
ដោយទាញមេរៀនពីអ្វីដែលគាត់បានឃើញ ស្តេចសាឡូម៉ូនបានដាស់តឿនថា៖ «ដូច្នេះ កូនទាំងឡាយអើយ ចូរស្ដាប់អញឥឡូវ ហើយផ្ចង់ចិត្តចំពោះពាក្យដែលចេញពីមាត់អញចុះ កុំឲ្យចិត្តឯងងាកទៅតាមផ្លូវរបស់ស្រីយ៉ាងនោះឡើយ ក៏កុំឲ្យវង្វេងទៅតាមផ្លូវច្រករបស់វាដែរ ដ្បិតវាបានធ្វើឲ្យមនុស្សជាច្រើនត្រូវរបួសដួល អើ ពួកអ្នកដែលវាបានសំឡាប់ នោះមានសន្ធឹកណាស់ ផ្ទះរបស់វា គឺជាផ្លូវនាំចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ គឺនាំចុះទៅដល់លំនៅរបស់សេចក្ដីស្លាប់»។—សុភ. ៧:២៤-២៧
ច្បាស់ណាស់ ដំបូន្មានរបស់សាឡូម៉ូន គឺត្រូវងាកចេញពីផ្លូវដែលនាំទៅដល់សេចក្ដីស្លាប់របស់បុគ្គលដែលធ្វើអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ហើយ«ឲ្យបានរស់នៅ»។ (សុភ. ៧:២) ដំបូន្មាននេះពិតជាចំពេលសម្រាប់សម័យយើងមែន! ពិតណាស់ មានកន្លែងខ្លះដែលយើងចាំបាច់ត្រូវជៀសវាង គឺកន្លែងដែលមានអ្នកចាំដាក់អន្ទាក់។ ហេតុអ្វីអ្នកគួរគ្រប់គ្រងខ្លួនមិនទៅកន្លែងបែបនោះឲ្យជាប់អន្ទាក់របស់គេ? យើងច្បាស់ជាមិនចង់ក្លាយទៅជាមនុស្ស«គ្មានយោបល់»ដែលដើរទៅតាមផ្លូវរបស់«ស្រីដទៃ»ទេ មែនទេ?
«ស្រីដទៃ»ដែលស្តេចសាឡូម៉ូនបានឃើញ បានល្បួងលួងលោមយុវជននោះដោយការអញ្ជើញឲ្យ«ត្រេកត្រអាលក្នុងសេចក្ដីស្រឡាញ់»ជាមួយនឹងនាង។ យុវវ័យជាច្រើន ជាពិសេសយុវតី បានត្រូវគេទាញយកប្រយោជន៍តាមរបៀបស្រដៀងនេះដែរ មែនទេ? ប៉ុន្តែ សូមពិចារណាអំពីរឿងនេះ បើបុគ្គលណាម្នាក់ល្បួងអ្នកឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ តើនោះជាស្នេហ៍ពិត ឬជាការបំពេញតណ្ហារបស់ខ្លួន? បើបុរសម្នាក់ដែលពិតជាស្រឡាញ់ស្រីម្នាក់មែន គាត់នឹងមិនអាចបង្ខំនាងឲ្យធ្វើអ្វីដែលនាំឲ្យសមត្ថភាពវិនិច្ឆ័យរបស់នាងធ្វើទុក្ខដល់នាងឡើយ។ សាឡូម៉ូនដាស់តឿនថា៖ ‹កុំឲ្យចិត្តឯងងាកទៅតាមផ្លូវនោះឡើយ›។
តាមធម្មតា ពាក្យសម្ដីរបស់អ្នកដែលល្បួងលួងលោមចិត្ត ជាពាក្យផ្អែមល្ហែមដែលគេបានគិតទុកជាមុនរួចហើយ។ ដូច្នេះ សូមប្រើប្រាជ្ញានិងការយល់ដឹង ដើម្បីជួយយើងឲ្យឃើញគ្រោះថ្នាក់នៅខាងមុខ។ សូមកុំភ្លេចអ្វីដែលព្រះយេហូវ៉ាបានបង្គាប់យើង ព្រោះនោះការពារយើង។ ហេតុនេះ សូមឲ្យយើងខំព្យាយាមធ្វើតាម‹អស់ទាំងបណ្ដាំរបស់ព្រះ ដើម្បីឲ្យបានរស់នៅ›ជារៀងរហូត។—១យ៉ូន. ២:១៧
w០០-E ១៥/១១ ទំ. ២៩
«ចូររក្សាអស់ទាំងបណ្ដាំរបស់អញ ដើម្បីឲ្យកូនបានរស់នៅ»
ស្តេចសាឡូម៉ូននិយាយបន្តថា៖ «ចូរចងភ្ជាប់[បណ្ដាំរបស់អញ]នៅម្រាមដៃ ហើយកំណត់ទុកនៅក្នុងដួងចិត្តឯងផង»។ (សុភ. ៧:៣) ដោយសារម្រាមដៃនៅចំពីមុខយើង ហើយវាសំខាន់ចាំបាច់ដើម្បីធ្វើកិច្ចការផ្សេងៗ ដូចគ្នាដែរ មេរៀនដែលយើងរៀនពីគម្ពីរឬចំណេះដែលមានក្នុងគម្ពីរ ជាសេចក្ដីរំលឹកនិងការណែនាំគ្រប់ការប្រព្រឹត្តរបស់យើង។ យើងត្រូវកត់ទុកបណ្ដាំនោះក្នុងដួងចិត្តរបស់យើង ដោយឲ្យបណ្ដាំនោះជាផ្នែកនៃជីវិតរបស់យើង។
ដោយមិនភ្លេចសារៈសំខាន់នៃប្រាជ្ញានិងការយល់ដឹង ស្តេចសាឡូម៉ូនដាស់តឿនថា៖ «ចូរនិយាយដល់ប្រាជ្ញាថា៖ ‹ឯងជាបងស្រីរបស់អញ› ហើយត្រូវហៅយោបល់ថាជា‹សំឡាញ់ឯង›»។ (សុភ. ៧:៤) ប្រាជ្ញាជាសមត្ថភាពប្រើចំណេះដែលព្រះផ្ដល់ឲ្យតាមរបៀបត្រឹមត្រូវ។ យើងគួរស្រឡាញ់ប្រាជ្ញា ដូចស្រឡាញ់បងស្រីសម្លាញ់។ តើការយល់ដឹងជាអ្វី? គឺជាសមត្ថភាពយល់ធ្លុះអំពីស្ថានភាពណាមួយ ហើយយល់ថារឿងនោះទាក់ទងនឹងអ្វីខ្លះ។ ការយល់ដឹងគួរតែជាប់នឹងយើងដូចមិត្តសម្លាញ់ម្នាក់។
ហេតុអ្វីយើងត្រូវធ្វើតាមសេចក្ដីបង្រៀនក្នុងគម្ពីរ ហើយបណ្ដុះឲ្យមានប្រាជ្ញានិងការយល់ដឹងជាប់នឹងខ្លួន? ដោយសារយើងចង់«រក្សា[ខ្លួន]ឲ្យរួចពីស្រីដទៃ គឺពីស្ត្រីក្រៅដែលនិយាយប្រលោម ដោយពាក្យផ្អែមល្ហែម»។ (សុភ. ៧:៥) បើធ្វើដូច្នេះ យើងនឹងការពារខ្លួនពីសម្ដីលួងលោមនិងពាក្យបញ្ចុះបញ្ចូលរបស់អ្នកដទៃ ពោលគឺអ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌។
យុវជនម្នាក់ជួបនឹងស្រីដែលមានឧបាយកល
ស្តេចសាឡូម៉ូនបានរៀបរាប់អំពីអ្វីដែលគាត់បានសង្កេតឃើញថា៖ «ដ្បិតអញបានមើលពីបង្អួច ហើយតាមតារាងផ្ទះអញទៅ ក៏ពិចារណាក្នុងពួកមនុស្សឆោតល្ងង់ ឃើញក្នុងពួកកំឡោះៗមានម្នាក់ដែលឥតយោបល់ កំពុងតែដើរទៅតាមជ្រុងផ្លូវរបស់ស្ត្រីនោះ ក៏ដំរង់ទៅឯផ្ទះនាង គឺនៅពេលព្រលប់ កាលពន្លឺនៅព្រិលៗនៅឡើយ ឬនៅពេលពាក់កណ្ដាលអធ្រាត្រ កាលងងឹតសូន្យទៅហើយ»។—សុភ. ៧:៦-៩
សាឡូម៉ូនបានមើលពីបង្អួច បង្អួចនោះមានគ្រោងធ្វើពីឈើហើយតាមមើលទៅមានក្បាច់រចនាផងដែរ។ កាលដែលយប់យន់កាន់តែជ្រៅ ពន្លឺចន្ទជះរស្មីតាមដងផ្លូវ។ សាឡូម៉ូនបានឃើញយុវជនម្នាក់ដែលងាយនឹងធ្លាក់ទៅក្នុងគ្រោះថ្នាក់។ យុវជននោះខ្វះវិចារណញ្ញាណ ឬខ្វះសមត្ថភាពវែកញែក ហើយជាមនុស្សគ្មានយោបល់។ គាត់ទំនងជាស្គាល់ច្បាស់នូវតំបន់ដែលគាត់កំពុងដើរនោះ ហើយក៏ដឹងថាអាចនឹងមានរឿងអ្វីកើតឡើងដល់គាត់ដែរ។ ប៉ុន្តែ គាត់ដើរទៅតាម«ជ្រុងផ្លូវរបស់ស្ត្រីនោះ» ដែលជាផ្លូវទៅផ្ទះរបស់នាង។ តើនាងជាអ្នកណា? តើនាងគិតចង់ធ្វើអ្វី?
w០០-E ១៥/១១ ទំ. ៣១
«ចូររក្សាអស់ទាំងបណ្ដាំរបស់អញ ដើម្បីឲ្យកូនបានរស់នៅ»
«ប្រៀបដូចជាគោដែលទៅឯទីសំឡាប់»
សាឡូម៉ូនបានប្រាប់ថា៖ «យ៉ាងនោះ វាក៏តាមជា១រំពេច ប្រៀបដូចជាគោដែលទៅឯទីសំឡាប់ ឬដូចជាមនុស្សជាប់ចំណងដែលនាំទៅឯទីវាយផ្ចាលមនុស្សចំកួត ទាល់តែមានព្រួញទំលុះថ្លើមខ្លួន ឬដូចសត្វស្លាបហើរដំរង់ទៅជាប់លប់ឥតដឹងថានឹងចាប់យកជីវិតខ្លួនទេ»។—សុភ. ៧:២២, ២៣
សេចក្ដីអញ្ជើញដែលគួរឲ្យទាក់ទាញចិត្តនោះ ពិបាកឲ្យយុវជននោះបដិសេធណាស់។ ដោយលែងគិតអ្វីទាំងអស់ គាត់បានទៅតាមនាង«ប្រៀបដូចជាគោដែលទៅឯទីសំឡាប់»។ ដូចមនុស្សម្នាក់ជាប់ចំណងដែលគេចមិនរួចពីទោស យុវជននោះបានត្រូវទាញនាំឲ្យប្រព្រឹត្តអំពើខុសឆ្គង។ គាត់មិនបានឃើញគ្រោះថ្នាក់ទេ រហូតដល់«ព្រួញទំលុះថ្លើមខ្លួន»ឬរហូតដល់គាត់មានរបួសដែលអាចបណ្ដាលឲ្យគាត់ស្លាប់។ ការស្លាប់នោះប្រហែលជាចង់សំដៅទៅលើគាត់ឆ្លងជំងឺកាមរោគ ដែលនៅទីបំផុតនាំឲ្យស្លាប់។ ចំណែកឯរបួសវិញ អាចសំដៅទៅលើគាត់លែងមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា ដែលនោះអាច«ចាប់យកជីវិត»គាត់។ ជាលទ្ធផល សេចក្ដីអាក្រក់នឹងធ្លាក់មកលើជីវិតគាត់ដែលមកពីការប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរនឹងព្រះ។ គាត់បានរត់ចូលទៅរកសេចក្ដីស្លាប់ ដូចសត្វស្លាបហើរតម្រង់ទៅជាប់លប់។
«កុំឲ្យចិត្តឯងងាកទៅតាមផ្លូវរបស់ស្រីយ៉ាងនោះឡើយ»
ដោយទាញមេរៀនពីអ្វីដែលគាត់បានឃើញ ស្តេចសាឡូម៉ូនបានដាស់តឿនថា៖ «ដូច្នេះ កូនទាំងឡាយអើយ ចូរស្ដាប់អញឥឡូវ ហើយផ្ចង់ចិត្តចំពោះពាក្យដែលចេញពីមាត់អញចុះ កុំឲ្យចិត្តឯងងាកទៅតាមផ្លូវរបស់ស្រីយ៉ាងនោះឡើយ ក៏កុំឲ្យវង្វេងទៅតាមផ្លូវច្រករបស់វាដែរ ដ្បិតវាបានធ្វើឲ្យមនុស្សជាច្រើនត្រូវរបួសដួល អើ ពួកអ្នកដែលវាបានសំឡាប់ នោះមានសន្ធឹកណាស់ ផ្ទះរបស់វា គឺជាផ្លូវនាំចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ គឺនាំចុះទៅដល់លំនៅរបស់សេចក្ដីស្លាប់»។—សុភ. ៧:២៤-២៧
ច្បាស់ណាស់ ដំបូន្មានរបស់សាឡូម៉ូន គឺត្រូវងាកចេញពីផ្លូវដែលនាំទៅដល់សេចក្ដីស្លាប់របស់បុគ្គលដែលធ្វើអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ហើយ«ឲ្យបានរស់នៅ»។ (សុភ. ៧:២) ដំបូន្មាននេះពិតជាចំពេលសម្រាប់សម័យយើងមែន! ពិតណាស់ មានកន្លែងខ្លះដែលយើងចាំបាច់ត្រូវជៀសវាង គឺកន្លែងដែលមានអ្នកចាំដាក់អន្ទាក់។ ហេតុអ្វីអ្នកគួរគ្រប់គ្រងខ្លួនមិនទៅកន្លែងបែបនោះឲ្យជាប់អន្ទាក់របស់គេ? យើងច្បាស់ជាមិនចង់ក្លាយទៅជាមនុស្ស«គ្មានយោបល់»ដែលដើរទៅតាមផ្លូវរបស់«ស្រីដទៃ»ទេ មែនទេ?
«ស្រីដទៃ»ដែលស្តេចសាឡូម៉ូនបានឃើញ បានល្បួងលួងលោមយុវជននោះដោយការអញ្ជើញឲ្យ«ត្រេកត្រអាលក្នុងសេចក្ដីស្រឡាញ់»ជាមួយនឹងនាង។ យុវវ័យជាច្រើន ជាពិសេសយុវតី បានត្រូវគេទាញយកប្រយោជន៍តាមរបៀបស្រដៀងនេះដែរ មែនទេ? ប៉ុន្តែ សូមពិចារណាអំពីរឿងនេះ បើបុគ្គលណាម្នាក់ល្បួងអ្នកឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ តើនោះជាស្នេហ៍ពិត ឬជាការបំពេញតណ្ហារបស់ខ្លួន? បើបុរសម្នាក់ដែលពិតជាស្រឡាញ់ស្រីម្នាក់មែន គាត់នឹងមិនអាចបង្ខំនាងឲ្យធ្វើអ្វីដែលនាំឲ្យសមត្ថភាពវិនិច្ឆ័យរបស់នាងធ្វើទុក្ខដល់នាងឡើយ។ សាឡូម៉ូនដាស់តឿនថា៖ ‹កុំឲ្យចិត្តឯងងាកទៅតាមផ្លូវនោះឡើយ›។
តាមធម្មតា ពាក្យសម្ដីរបស់អ្នកដែលល្បួងលួងលោមចិត្ត ជាពាក្យផ្អែមល្ហែមដែលគេបានគិតទុកជាមុនរួចហើយ។ ដូច្នេះ សូមប្រើប្រាជ្ញានិងការយល់ដឹង ដើម្បីជួយយើងឲ្យឃើញគ្រោះថ្នាក់នៅខាងមុខ។ សូមកុំភ្លេចអ្វីដែលព្រះយេហូវ៉ាបានបង្គាប់យើង ព្រោះនោះការពារយើង។ ហេតុនេះ សូមឲ្យយើងខំព្យាយាមធ្វើតាម‹អស់ទាំងបណ្ដាំរបស់ព្រះ ដើម្បីឲ្យបានរស់នៅ›ជារៀងរហូត។—១យ៉ូន. ២:១៧
w០១-E ១៥/៥ ទំ. ២៩-៣០
‹អស់ទាំងថ្ងៃរបស់យើងនឹងបានចំរើនជាច្រើនឡើង›
គ្រិស្តសាសនិកត្រូវទទួលយកដំបូន្មានដែលប្រកបដោយប្រាជ្ញាដោយចិត្តរាបទាប ជាពិសេសប្អូនៗវ័យក្មេងនិងអ្នកដែលទើបចាប់ផ្ដើមរៀនអំពីព្រះយេហូវ៉ា។ ដោយសារពួកគេមិនសូវមានបទពិសោធន៍ក្នុងការធ្វើតាមមាគ៌ារបស់ព្រះ ពួកគេប្រហែលមិនសូវមាន«យោបល់»។ នេះមិនមានន័យថាបំណងចិត្តទាំងអស់របស់ពួកគេសុទ្ធតែអាក្រក់នោះទេ តែត្រូវការរយៈពេលយូរនិងការខំព្យាយាមដើម្បីមានរបៀបរស់នៅដែលព្រះយេហូវ៉ាពេញចិត្ត។ នេះតម្រូវឲ្យបុគ្គលម្នាក់មានគំនិត បំណងចិត្ត អារម្មណ៍ និងគោលដៅស្របតាមអ្វីដែលព្រះពេញចិត្ត។ គឺសំខាន់ណាស់ដែលពួកគេ«បណ្ដុះឲ្យមានការស្រេកឃ្លានចង់បានទឹកដោះសុទ្ធដែលមកពីបណ្ដាំរបស់ព្រះ»។—១ពេ. ២:២
ការពិត ក្រោយពីបានរៀន«សេចក្ដីបង្រៀនជាមូលដ្ឋាន»ហើយ យើងទាំងអស់គ្នាគួរឈានទៅមុខទៀត មែនទេ? យើងគួរបណ្ដុះឲ្យមានចំណាប់អារម្មណ៍ទៅលើ«សេចក្ដីជ្រាលជ្រៅរបស់ព្រះ» ហើយទទួលជីវជាតិពីអាហាររឹងដែលសម្រាប់មនុស្សពេញវ័យ។ (ហេ. ៥:១២–៦:១; ១កូ. ២:១០) «ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ដែលលោកយេស៊ូគ្រិស្តបានតែងតាំងឲ្យមើលការខុសត្រូវ ពួកគាត់ខ្នះខ្នែងក្នុងការឲ្យអាហារខ្ញុំបម្រើឯទៀតបរិភោគតាមត្រូវពេល។ (ម៉ាថ. ២៤:៤៥-៤៧) សូមឲ្យយើងទាញយកប្រយោជន៍ឲ្យបានច្រើនបំផុតពីអាហារនៅលើតុរបស់ព្រះយេហូវ៉ា ដោយខំប្រឹងសិក្សាបណ្ដាំរបស់ព្រះនិងសៀវភៅផ្សេងៗអ្វីៗដែលខ្ញុំបម្រើបានផ្ដល់ឲ្យ។
«កុំឲ្យបន្ទោសដល់មនុស្សដែលតែងតែមើលងាយឡើយ»
សេចក្ដីបង្រៀននៃប្រាជ្ញាក៏រួមបញ្ចូលការកែតម្រង់និងការទូន្មានប្រដៅដែរ។ ដោយសារមូលហេតុនេះ មិនមែនមនុស្សទាំងអស់ចង់បាននោះឡើយ។ ម្ល៉ោះហើយ សេចក្ដីបញ្ចប់ផ្នែកទី១នៃសៀវភៅសុភាសិតមានការព្រមានមួយដែលថា៖ «អ្នកណាប្រដៅដំរង់ដល់មនុស្ស ដែលរមែងមើលងាយ នោះនឹងបានតែសេចក្ដីត្មះតិះដៀលវិញទេ ហើយអ្នកណាដែលបន្ទោសដល់មនុស្សអាក្រក់ នោះនឹងបានប្រឡាក់ជាប់ដល់ខ្លួនហើយ កុំឲ្យបន្ទោសដល់មនុស្សដែលតែងតែមើលងាយឡើយ ក្រែងគេស្អប់ឯង»។—សុភ. ៩:៧, ៨ក
អ្នកដែលមើលងាយគេ ចងគំនុំនិងស្អប់បុគ្គលដែលព្យាយាមកែតម្រង់ផ្លូវរបស់ខ្លួន។ មនុស្សអាក្រក់មិនឲ្យតម្លៃការទូន្មានប្រដៅទេ។ គឺមិនប្រកបដោយប្រាជ្ញាឡើយបើព្យាយាមបង្រៀនសេចក្ដីពិតក្នុងបណ្ដាំព្រះដល់បុគ្គលម្នាក់ដែលស្អប់សេចក្ដីពិត ឬមើលងាយតែម្ដង។ ពេលដែលសាវ័កប៉ូលផ្សព្វផ្សាយនៅក្រុងអាន់ទីយ៉ូក គាត់បានជួបជនជាតិយូដាមួយក្រុមដែលស្អប់សេចក្ដីពិត។ ពួកគេព្យាយាមបង្កជម្លោះជាមួយនឹងប៉ូល ដោយនិយាយមួលបង្កាច់ប្រឆាំងសម្ដីរបស់ប៉ូល។ ប៉ុន្តែប៉ូលគ្រាន់តែនិយាយថា៖ «ដោយសារអ្នករាល់គ្នាកំពុងច្រានបណ្ដាំនោះចោល ហើយមិនចាត់ទុកថាខ្លួនសមនឹងទទួលជីវិតដែលគ្មានទីបញ្ចប់ មើល! យើងបែរទៅឯប្រជាជាតិដទៃវិញ»។—សកម្ម. ១៣:៤៥, ៤៦
កាលដែលយើងខំព្យាយាមផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រដល់អ្នកដែលមានចិត្តស្មោះ សូមឲ្យយើងប្រយ័ត្នមិនឈ្លោះជាមួយនឹងអ្នកដែលមើលងាយយើង។ លោកយេស៊ូគ្រិស្តបានបង្រៀនអ្នកកាន់តាមលោកថា៖ «ពេលដែលអ្នកចូលទៅក្នុងផ្ទះណាមួយ ចូរជម្រាបសួរអ្នកផ្ទះនោះ ហើយជូនពរឲ្យពួកគេបានប្រកបដោយសេចក្ដីសុខ។ ប្រសិនបើអ្នកផ្ទះនោះសមនឹងទទួលសេចក្ដីសុខ ចូរឲ្យសេចក្ដីសុខកើតមានដល់អ្នកផ្ទះនោះដូចអ្នកបានជូនពរចុះ។ ប៉ុន្តែ បើអ្នកផ្ទះនោះមិនសមនឹងទទួលទេ ចូរឲ្យសេចក្ដីសុខដែលអ្នកបានជូនពរវិលមកឯអ្នករាល់គ្នាវិញ។ នៅកន្លែងណាដែលមនុស្សមិនទទួលស្វាគមន៍អ្នករាល់គ្នាឬស្ដាប់ពាក្យរបស់អ្នកទេ ចូររលាស់ធូលីដីពីជើងអ្នកចេញ ពេលដែលចេញពីផ្ទះឬក្រុងនោះ»។—ម៉ាថ. ១០:១២-១៤
បុគ្គលដែលមានប្រាជ្ញាបង្ហាញប្រតិកម្មខុសពីបុគ្គលដែលមើលងាយការប្រដៅតម្រង់។ សាឡូម៉ូននិយាយថា៖ «ត្រូវឲ្យបន្ទោសដល់មនុស្សប្រាជ្ញវិញ គេនឹងស្រឡាញ់ឯង។ ចូរទូន្មានមនុស្សប្រាជ្ញ នោះគេនឹងមានប្រាជ្ញារឹតតែច្រើនឡើង»។ (សុភ. ៩:៨ខ, ៩ក) បុគ្គលដែលមានប្រាជ្ញាដឹងថា«គ្មានការប្រដៅណាដែលធ្វើឲ្យមានអំណរ ខណៈដែលទទួលការប្រដៅនោះ តែធ្វើឲ្យកើតទុក្ខវិញ ប៉ុន្តែក្រោយមក អ្នកដែលបានត្រូវអប់រំដោយការប្រដៅនោះនឹងទទួលផលដែលធ្វើឲ្យមានសេចក្ដីសុខសាន្ត ពោលគឺរបៀបរស់នៅដ៏សុចរិត»។ (ហេ. ១២:១១) ទោះជាការប្រដៅអាចធ្វើឲ្យឈឺចាប់ក៏ពិតមែន តែយើងមិនគួរចងគំនុំឬខឹងនឹងអ្នកប្រដៅតម្រង់យើងនោះទេ ព្រោះការប្រដៅតម្រង់នោះនឹងធ្វើឲ្យយើងមានប្រាជ្ញាថែមទៀត។
ស្តេចសាឡូម៉ូននិយាយបន្តទៀតថា៖ ចូរ«បង្រៀនដល់មនុស្សសុចរិត នោះគេនឹងមានចំណេះចំរើនឡើង»។ (សុភ. ៩:៩ខ) គ្មានអ្នកណាម្នាក់ដែលមានប្រាជ្ញាច្រើនពេក ឬចាស់ពេកដើម្បីរៀនសូត្រនោះទេ។ យើងពិតជាសប្បាយរីករាយណាស់ ដែលឃើញថាសូម្បីមនុស្សវ័យចាស់ក៏បានទទួលយកសេចក្ដីពិតនិងប្រគល់ខ្លួនជូនព្រះយេហូវ៉ាដែរ។ សូមឲ្យយើងបន្តមានចិត្តចង់រៀន ហើយផ្ចង់ស្មារតីជានិច្ច។
«អស់ទាំងឆ្នាំនៃអាយុឯងនឹងបានយឺនយូរទៅ»
ដើម្បីបញ្ជាក់ចំណុចសំខាន់ដែលបានលើកឡើង សាឡូម៉ូនរួមបញ្ចូលសារៈសំខាន់នៃការមានប្រាជ្ញា។ គាត់សរសេរថា៖ «សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធនោះគឺជាយោបល់»។ (សុភ. ៩:១០) ប្រាជ្ញាដែលមកពីព្រះ សុទ្ធតែគួរឲ្យអស្ចារ្យនិងគួរឲ្យកោតស្ងើច។ បុគ្គលម្នាក់អាចមានចំណេះច្រើន ប៉ុន្តែបើគាត់មិនកោតខ្លាចព្រះយេហូវ៉ា គាត់មិនអាចប្រើចំណេះទាំងនោះតាមរបៀបដែលសរសើរតម្កើងលោកដែលជាអ្នកបង្កើតបានឡើយ។ គាត់អាចស្មានខុសពីការណ៍ពិត ហើយធ្វើឲ្យខ្លួនទៅជាមនុស្សល្ងីល្ងើបាន។ បន្ថែមទៀត ចំណេះពីព្រះយេហូវ៉ាដែលជាព្រះខ្ពង់ខ្ពស់បំផុត គឺជាចំណេះដឹងដ៏សំខាន់ដែលនាំឲ្យមានប្រាជ្ញាពិតប្រាកដ។
តើប្រាជ្ញាបង្កើតផលអ្វីខ្លះ? (សុភ. ៨:១២-២១, ៣៥) ស្តេចអ៊ីស្រាអែលនិយាយថា៖ «ដោយសារអញ នោះអស់ទាំងថ្ងៃរបស់ឯងនឹងបានចំរើនជាច្រើនឡើង ហើយអស់ទាំងឆ្នាំនៃអាយុឯងនឹងបានយឺនយូរទៅ»។ (សុភ. ៩:១១) ការធ្វើតាមប្រាជ្ញា ជួយឲ្យយើងរស់នៅជាយូរជាង។ មែនហើយ«ប្រាជ្ញារមែងតែរក្សាជីវិតរបស់ពួកអ្នកប្រាជ្ញឲ្យគង់នៅ»។—សាស្ដ. ៧:១២
ការព្យាយាមទទួលចំណេះ គឺជាភារកិច្ចរបស់យើង។ ដើម្បីបញ្ជាក់ការពិតនេះ សាឡូម៉ូននិយាយថា៖ «បើឯងមានប្រាជ្ញា នោះគឺមានសំរាប់តែខ្លួនឯងទេ ឬបើឯងចំអក នោះមានតែឯង១នឹងត្រូវរងភារៈនោះ»។ (សុភ. ៩:១២) បុគ្គលដែលមានប្រាជ្ញាទទួលប្រយោជន៍ដោយសារប្រាជ្ញានោះ ហើយអ្នកដែលមើលងាយប្រាជ្ញានឹងទទួលផលវិបាកពីការដែលខ្លួនធ្វើ។ ពិតណាស់ យើងទទួលផលអ្វីដែលយើងសាបព្រោះ។ ដូច្នេះ សូមឲ្យយើង«ប្រុងត្រចៀកស្ដាប់តាមប្រាជ្ញា»។—សុភ. ២:២
«ស្ត្រីដែលល្ងីល្ងើ គេតែងស្រែកឡូៗ»
ផ្ទុយពីនោះ សាឡូម៉ូននិយាយបន្ទាប់មកថា៖ «ឯស្ត្រីដែលល្ងីល្ងើ គេតែងស្រែកឡូៗ ក៏ល្ងង់ខ្លៅឥតដឹងអ្វីសោះ គេអង្គុយនៅមាត់ទ្វារផ្ទះរបស់ខ្លួន ឬទីអង្គុយត្រង់ទីខ្ពស់នៃក្រុង ដើម្បីហៅរកអស់អ្នកដែលដើរតាមទីនោះ ជាពួកអ្នកដែលដើរដំរង់តាមផ្លូវទៅ ដោយពាក្យថា៖ ‹នែ អ្នកណាដែលឆោតល្ងង់ ចូលមកទីនេះ!›»។—សុភ. ៩:១៣-១៦ក
ពាក្យល្ងីល្ងើបានត្រូវពណ៌នាទៅនឹងស្ត្រីដែលនិយាយសំឡេងខ្លាំងៗ ឥតវិចារណញ្ញាណ និងគ្មានការចេះដឹង។ នាងក៏បានសង់ផ្ទះដែរ។ អ្វីដែលនាងធ្វើគឺទាក់បុគ្គលដែលមិនសូវមានបទពិសោធន៍។ ដូច្នេះ អ្នកដែលដើរកាត់នាងមានជម្រើស។ តើពួកគេនឹងទទួលយកការអញ្ជើញដែលប្រកបមានប្រាជ្ញា ឬការអញ្ជើញដែលប្រកបដោយភាពល្ងីល្ងើ?
«ទឹកដែលលួចពីគេ នោះរមែងផ្អែម»
ទាំងប្រាជ្ញាទាំងសេចក្ដីល្ងីល្ងើបានអញ្ជើញអ្នកស្ដាប់ឲ្យ«មកទីនេះ»។ ប៉ុន្តែ ការទាក់ទាញទាំងពីរនេះគឺខុសស្រឡះពីគ្នា។ ប្រាជ្ញាអញ្ជើញមនុស្សឲ្យមកបរិភោគស្រា សាច់ និងនំប៉័ង។ សេចក្ដីល្ងីល្ងើរំលឹកយើងអំពីស្ត្រីដែលគ្មានការអៀនខ្មាសនោះ។ សាឡូម៉ូននិយាយថា៖ «នែ អ្នកណាដែលឆោតល្ងង់ ចូលមកទីនេះចុះ នាងនិយាយបបួលអស់អ្នកដែលគ្មានយោបល់ថា ទឹកដែលលួចពីគេ នោះរមែងផ្អែម ឯអាហារដែលបរិភោគដោយលួចលាក់ នោះក៏រមែងឆ្ងាញ់»។—សុភ. ៩:១៦ខ, ១៧
ថ្ងៃទី១៧-២៣ ខែតុលា
w០៧-E ១៥/៧ ទំ. ៨
«ប្រាជ្ញាជាគ្រឿងការពារខ្លួន»
សុភាសិត ១៦:១៦ចែងថា៖ «ការដែលបានប្រាជ្ញា នោះវិសេសជាងបានមាស តើអំបាលម៉ានទៅ! អើ ការដែលបានយោបល់ នោះគួររើសយកជាជាងប្រាក់ទៅទៀត»។ ហេតុអ្វីប្រាជ្ញាមានតម្លៃខ្លាំងម្ល៉េះ? ពីព្រោះ«ប្រាជ្ញាជាគ្រឿងការពារខ្លួន ដូចជាប្រាក់ក៏ជាគ្រឿងការពារខ្លួនដែរ ប៉ុន្តែការដែលវិសេសជាងខាងចំណេះ គឺថាប្រាជ្ញារមែងតែរក្សាជីវិតរបស់ពួកអ្នកប្រាជ្ញឲ្យគង់នៅ»។ (សាស្ដ. ៧:១២) ដូច្នេះ តើប្រាជ្ញារក្សាជីវិតរបស់ពួកអ្នកប្រាជ្ញឲ្យគង់នៅយ៉ាងដូចម្ដេច?
ការមាននិងធ្វើតាមប្រាជ្ញាពីព្រះ គឺជាការទទួលចំណេះត្រឹមត្រូវក្នុងគម្ពីរដែលជាបណ្ដាំព្រះ ហើយប្រព្រឹត្តតាមចំណេះទាំងនោះ។ ការធ្វើដូច្នោះជួយយើងឲ្យដើរក្នុងផ្លូវដែលព្រះយេហូវ៉ាពេញចិត្ត។ (សុភ. ២:១០-១២) ស្តេចសាឡូម៉ូនបាននិយាយថា៖ «ផ្លូវរបស់មនុស្សទៀងត្រង់ នោះគឺជាការចៀសវាងពីអំពើអាក្រក់ អ្នកណាដែលរក្សាទុកនូវផ្លូវប្រព្រឹត្តរបស់ខ្លួន នោះឈ្មោះថាការពារព្រលឹងខ្លួន»។ (សុភ. ១៦:១៧) មែនហើយ ប្រាជ្ញាសង្គ្រោះអ្នកប្រាជ្ញនោះពីផ្លូវអាក្រក់ ហើយរក្សាជីវិតគាត់ឲ្យគង់នៅ។ ពាក្យប៉ុន្មានម៉ាត់ដែលប្រកបដោយប្រាជ្ញាក្នុងសុភាសិត ១៦:១៦-៣៣ បញ្ជាក់អំពីឥទ្ធិពលល្អដែលប្រាជ្ញារបស់ព្រះអាចមានទៅចិត្តគំនិត ពាក្យសម្ដី និងការប្រព្រឹត្តរបស់យើង។
«មានចិត្តសុភាព»
ប្រាជ្ញាពិតបានត្រូវរៀបរាប់ថា៖ «ការលើកខ្លួនប្រកាន់ខ្លួន . . . នោះអញស្អប់ណាស់»។ (សុភ. ៨:១៣) ការលើកខ្លួននិងប្រាជ្ញាខុសពីគ្នាដូចមេឃនិងដី។ យើងត្រូវប្រព្រឹត្តដោយប្រាជ្ញា តែត្រូវប្រយ័ត្នដោយមិនបណ្ដុះចិត្តគំនិតដែលមានអំណួតឡើយ។ ជាពិសេស យើងមិនត្រូវមានចិត្តអំណួតឡើយ ពេលយើងមានជោគជ័យច្រើនក្នុងជីវិត ឬពេលដែលយើងទទួលភារកិច្ចក្នុងក្រុមជំនុំគ្រិស្តសាសនិក។
សុភាសិត ១៦:១៨ព្រមានថា៖ «សេចក្ដីឆ្មើងឆ្មៃនាំមុខសេចក្ដីហិនវិនាស ហើយចិត្តព្រហើនក៏នាំឲ្យដួលចុះដែរ»។ សូមពិចារណាការក្រឡាប់ចាក់ខ្លាំងបំផុតក្នុងសកលលោក ពោលគឺបុគ្គលវិញ្ញាណម្នាក់ដែលជាកូនរបស់ព្រះបានបាត់បង់ភាពល្អឥតខ្ចោះ ដោយធ្វើឲ្យខ្លួនក្លាយជាមេកំណាចសាថាន។ (លោ. ៣:១-៥; បប. ១២:៩) មុននឹងវាបានផ្លាស់ប្រែទៅជាមេកំណាចសាថាន តើវាមិនបានបង្ហាញចិត្តអំណួតទេឬ? គម្ពីរបញ្ជាក់ចំណុចនេះពេលរៀបរាប់ថា បុរសដែលទើបនឹងជឿថ្មីមិនគួរត្រូវតែងតាំងឲ្យមានមុខងារត្រួតពិនិត្យលើក្រុមជំនុំគ្រិស្តសាសនិកឡើយ «ក្រែងលោគាត់បែរជាក្រអឺតក្រអោង រួចទទួលការផ្ដន្ទាទោសដូចមេកំណាចបានទទួល»។ (១ធី. ៣:១, ២, ៦) ដូច្នេះ គឺសំខាន់ចាំបាច់ណាស់ដែលយើងមិនធ្វើអ្វីដែលនាំឲ្យអ្នកឯទៀតមានអំណួត ឬបណ្ដោយចិត្តយើងឲ្យមានអំណួតនោះឡើយ។
w០៧-E ១៥/៧ ទំ. ៨-៩

សុភាសិត ១៦:១៩ ចែងថា៖ «ការដែលមានចិត្តសុភាព ជាមួយនឹងពួកមនុស្សរាបទាប នោះវិសេសជាងការចែករបឹបជាមួយនឹងមនុស្សអួតអាង»។ នេះជាការដាស់តឿនដ៏ប្រសើរ ដូចដែលបានឃើញក្នុងករណីរបស់ស្តេចនេប៊ូក្នេសានៃបាប៊ីឡូននៅសម័យបុរាណ។ គាត់បានឲ្យគេសង់រូបធំសម្បើមមួយនៅវាលឌូរ៉ា ដែលប្រហែលជាតំណាងខ្លួនគាត់។ រូបនោះមានកម្ពស់ខ្ពស់ណាស់ ដល់ទៅ២៧ម៉ែត្រ។ (ដាន. ៣:១) រូបនេះតំណាងមហាអំណាចដ៏ខ្លាំងក្លារបស់ស្តេចនេប៊ូក្នេសា។ អ្វីដែលធំហើយខ្ពស់ស្កឹមស្កៃ ដូចជារូបនោះ អគារខ្ពស់ស្រួច កំពូលវិហារ ឬប៉មដ៏ខ្ពស់ប្រហែលជាធ្វើឲ្យមនុស្សកោតស្ងើច។ ប៉ុន្តែចំពោះព្រះ វាគ្មានតម្លៃទេ។ អ្នកតែងទំនុកតម្កើងបានច្រៀងថា៖ «ព្រះយេហូវ៉ាទ្រង់ខ្ពស់ គង់តែទ្រង់យល់ដល់ពួកអ្នករាបសាដែរ តែឯមនុស្សឆ្មើងឆ្មៃ ទ្រង់ស្គាល់គេពីចំងាយហើយ»។ (ទំនុក. ១៣៨:៦) ការពិត«អ្វីដែលមនុស្សចាត់ទុកថាសំខាន់ គឺជាអ្វីដ៏គួរឲ្យស្អប់ខ្ពើមចំពោះព្រះវិញ»។ (លូក. ១៦:១៥) ដូច្នេះ ជាការល្អដែលយើងឲ្យ«គំនិតរាបទាបដឹកនាំ»យើង ជាជាង«មានគំនិតអួតខ្លួន»។—រ៉ូម ១២:១៦
ចូរនិយាយដោយ«រំពឹងគិត»និង«ចំរើនចំណេះ»
តើប្រាជ្ញាមានឥទ្ធិពលយ៉ាងណាទៅលើពាក្យសម្ដីរបស់យើង? ស្តេចសាឡូម៉ូនបានប្រាប់យើងថា៖ «អ្នកណាដែលរំពឹងគិតពីដំណើរអ្វី នោះនឹងបានសេចក្ដីល្អចេញពីនោះមក ហើយអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះសប្បាយហើយ។ ឯអ្នកណាដែលមានចិត្តប្រកបដោយប្រាជ្ញា នោះនឹងបានឈ្មោះថាជាអ្នកឆ្លៀវឆ្លាត ហើយសេចក្ដីផ្អែមល្ហែម នៃបបូរមាត់ក៏ចំរើនចំណេះកាន់តែច្រើនឡើង។ អ្នកណាដែលមានយោបល់ហើយ យោបល់នោះឯងជារន្ធទឹកនៃជីវិតដល់អ្នកនោះ ហើយការវាយផ្ចាលរបស់មនុស្សល្ងីល្ងើ គឺជាសេចក្ដីចំកួតរបស់ខ្លួនគេ។ ចិត្តរបស់មនុស្សដែលមានប្រាជ្ញា នោះបង្រៀនមាត់របស់ខ្លួន ហើយក៏បង្កើនឲ្យបបូរមាត់មានចំណេះកាន់តែច្រើនឡើងផង»។—សុភ. ១៦:២០-២៣
ប្រាជ្ញាជួយយើងឲ្យចេះនិយាយដោយមានគំនិតយល់ធ្លុះជ្រៅនិងដែលនាំឲ្យគេជឿ។ ហេតុអ្វី? ពីព្រោះបុគ្គលដែលមានចិត្តប្រកបដោយប្រាជ្ញាព្យាយាមរក«សេចក្ដីល្អ»ក្នុងរឿងណាមួយ ហើយ«ទុកចិត្តដល់ព្រះយេហូវ៉ា»។ ពេលយើងខំរកចំណុចល្អរបស់អ្នកឯទៀត យើងទំនងជានិយាយល្អអំពីពួកគាត់។ ជាជាងនិយាយទ្រគោះបោះបោកឬដោយកំហឹង ពាក្យសម្ដីរបស់យើងគួរផ្អែមនិងនាំឲ្យគេជឿ។ ការយល់ធ្លុះជ្រៅអំពីកាលៈទេសៈរបស់អ្នកឯទៀត ជួយយើងឲ្យយល់ច្រើនជាងអំពីផលវិបាកដែលពួកគេកំពុងមាន និងរបៀបដែលពួកគេកំពុងស៊ូទ្រាំនឹងបញ្ហានោះ។
ពាក្យសម្ដីដែលប្រកបដោយប្រាជ្ញាក៏សំខាន់ចាំបាច់ដែរ ពេលដែលយើងចូលរួមកិច្ចផ្សព្វផ្សាយអំពីរាជាណាចក្រព្រះ និងកិច្ចការបង្រៀនសិស្សឲ្យក្លាយទៅជាអ្នកកាន់តាមគ្រិស្ត។ ពេលយើងបង្រៀនបណ្ដាំរបស់ព្រះដល់អ្នកឯទៀត គោលដៅរបស់យើងមិនគ្រាន់តែប្រាប់ព័ត៌មានក្នុងគម្ពីរប៉ុណ្ណោះទេ។ គោលដៅរបស់យើងគឺជំរុញចិត្តមនុស្សម្នាក់ៗ។ នេះតម្រូវឲ្យយើងចេះវែកញែកហេតុផលដែលនាំឲ្យពួកគេជឿ។ សាវ័កប៉ូលបានដាស់តឿនធីម៉ូថេឲ្យបន្តប្រព្រឹត្តតាមអ្វីៗដែលគាត់«បានត្រូវនាំឲ្យជឿជាក់»។—២ធី. ៣:១៤, ១៥
w០៧-E ១៥/៧ ទំ. ៩-១០

ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«បានត្រូវនាំឲ្យជឿជាក់»បង្កប់អត្ថន័យថា«នាំឲ្យផ្លាស់ប្ដូរគំនិតដោយដឹងអំពីមូលហេតុឬការពិចារណា» (An Expository Dictionary of New Testament Words, by W. E. Vine)។ បើយើងចង់រកហេតុផលដើម្បីវែកញែកឲ្យអ្នកដែលស្ដាប់យើងផ្លាស់ប្ដូរគំនិត យើងត្រូវយល់ធ្លុះជ្រៅនូវការគិតគូរ ចំណាប់អារម្មណ៍ ស្ថានភាព និងមជ្ឈដ្ឋានរបស់ពួកគាត់។ តើយើងអាចមានការយល់ធ្លុះជ្រៅបែបនោះយ៉ាងដូចម្ដេច? សាវ័កយ៉ាកុបបានឆ្លើយថា៖ «ត្រូវរហ័សស្ដាប់ មិនរហ័សនិយាយ»។ (យ៉ា. ១:១៩) ដោយខំធ្វើឲ្យអ្នកស្ដាប់ប្រាប់អារម្មណ៍របស់គាត់ ហើយដោយយកចិត្តទុកដាក់ស្ដាប់គាត់ យើងអាចដឹងអ្វីដែលមានក្នុងចិត្តរបស់គាត់។
សាវ័កប៉ូលពូកែក្នុងការវែកញែកហេតុផលដែលនាំឲ្យអ្នកឯទៀតជឿជាក់។ (សកម្ម. ១៨:៤) សូម្បីតែអ្នកប្រឆាំងគាត់ឈ្មោះដេមេទ្រាសដែលជាជាងស្មិតប្រាក់ ក៏បានទទួលស្គាល់ថា៖ «មិនត្រឹមតែនៅក្រុងអេភេសូរប៉ុណ្ណោះ ប៉ុន្តែសឹងតែគ្រប់កន្លែងនៅតំបន់អាស៊ី ដោយនិយាយថាព្រះដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះទេ»។ (សកម្ម. ១៩:២៦) តើប៉ូលថាខ្លួនពូកែផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពឬទេ? អត់ទេ។ គាត់បានចាត់ទុកកិច្ចផ្សព្វផ្សាយរបស់គាត់ជា«ការសម្ដែងនៃសកម្មពលនិងឫទ្ធានុភាពរបស់ព្រះវិញ»។ (១កូ. ២:៤, ៥) យើងក៏ទទួលជំនួយពីសកម្មពលរបស់ព្រះយេហូវ៉ាដែរ។ ដោយសារយើងទុកចិត្តព្រះយេហូវ៉ា យើងអាចមានទំនុកចិត្តថាលោកនឹងជួយយើងក្នុងកិច្ចបម្រើផ្សាយ ឲ្យចេះនិយាយដោយមានការយល់ធ្លុះជ្រៅនិងដែលនាំឲ្យអ្នកឯទៀតជឿជាក់។
ហេតុនេះ បុគ្គលម្នាក់ដែលមាន«ចិត្តប្រកបដោយប្រាជ្ញា នោះនឹងបានឈ្មោះថាជាអ្នកឆ្លៀវឆ្លាត»ឬ«មានសមត្ថភាពយល់ធ្លុះជ្រៅ» (សុភ. ១៦:២១, An American Translation; New International Version)។ មែនហើយ ការយល់ធ្លុះជ្រៅជា«រន្ធទឹកនៃជីវិត»ចំពោះអ្នកដែលមានវា។ ចុះយ៉ាងណាចំពោះមនុស្សឥតបើគិត? ពួកគេ«មើលងាយប្រាជ្ញា នឹងសេចក្ដីប្រៀនប្រដៅវិញ»។ (សុភ. ១:៧) តើពួកគេនឹងទទួលលទ្ធផលយ៉ាងណាពីការមិនអើពើនឹងសេចក្ដីប្រៀនប្រដៅពីព្រះយេហូវ៉ា? ដូចសាឡូម៉ូនបានរៀបរាប់នៅខាងដើមថា៖ «ការវាយផ្ចាលរបស់មនុស្សល្ងីល្ងើ គឺជាសេចក្ដីចំកួតរបស់ខ្លួនគេ»។ (សុភ. ១៦:២២) ពួកគេនឹងទទួលការប្រៀនប្រដៅថែមទៀត ដែលច្រើនតែជាការរិះគន់យ៉ាងខ្លាំង។ មនុស្សល្ងីល្ងើក៏ប្រហែលជានាំឲ្យខ្លួនគេទទួលផលវិបាក ការអាម៉ាស់មុខ ជំងឺ និងសេចក្ដីស្លាប់មុនអាយុ។
ដើម្បីបញ្ជាក់ថែមទៀតនូវលទ្ធផលល្អដែលមកពីការនិយាយដោយប្រាជ្ញា ស្តេចសាឡូម៉ូនបាននិយាយថា៖ «ពាក្យសំដីពីរោះ នោះធៀបដូចជាសំណុំឃ្មុំ ក៏ផ្អែមដល់ព្រលឹង ហើយជាថ្នាំផ្សះដល់ឆ្អឹងផង»។ (សុភ. ១៦:២៤) ដូចទឹកឃ្មុំផ្ដល់កម្លាំងភ្លាមៗដល់បុគ្គលម្នាក់ដែលឃ្លាន ពាក្យសម្ដីពីរោះក៏ផ្ដល់ការលើកទឹកចិត្តនិងកម្លាំងចិត្តដល់អ្នកដែលស្ដាប់ដែរ។ ទឹកឃ្មុំក៏ជួយសុខភាព និងព្យាបាលជំងឺផ្សេងៗ ហើយថែមទាំងមានអត្ថប្រយោជន៍ដល់មនុស្សទៀតផង។ ដូច្នេះពាក្យសម្ដីពីរោះៗ អាចធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ។—សុភ. ២៤:១៣, ១៤
ចូរប្រយ័ត្ននឹង«ផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អ»
«មានផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អ ដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះ គឺជាសេចក្ដីស្លាប់»។ (សុភ. ១៦:២៥) នេះជាការព្រមានអំពីការវែកញែកមិនត្រឹមត្រូវនិងការស្វែងរករបៀបរស់នៅដែលបំពានច្បាប់របស់ព្រះ។ ផ្លូវបែបនោះប្រហែលជាមើលទៅត្រឹមត្រូវតាមទស្សនៈរបស់មនុស្ស តែតាមពិតបំពានគោលការណ៍សុចរិតក្នុងបណ្ដាំរបស់ព្រះ។ បន្ថែមទៅទៀត សាថានលើកស្ទួយការប្រព្រឹត្តបែបនេះ ដើម្បីឲ្យបុគ្គលម្នាក់ធ្វើតាមផ្លូវមួយដែលគាត់ជឿថាត្រឹមត្រូវ ទោះជាតាមពិតនាំទៅដល់សេចក្ដីស្លាប់ក៏ដោយ។
g-E ១១/១៣ ទំ. ១៦
តើអ្នកមាន«ការស៊ីលៀងនៅជានិច្ច»ឬទេ?
«អស់ទាំងថ្ងៃនៃមនុស្សរងទុក្ខវេទនា នោះសុទ្ធតែអាក្រក់ទាំងអស់ តែអ្នកណាដែលមានចិត្តជាសុខ នោះប្រៀបដូចជាមានការស៊ីលៀងនៅជានិច្ច»។—សុភ. ១៥:១៥
តើពាក្យទាំងនោះមានន័យយ៉ាងណា? ពាក្យទាំងនេះសំដៅទៅការស្ថានភាពផ្លូវចិត្តរបស់មនុស្សម្នាក់។ «មនុស្សរងទុក្ខវេទនា»គិតជានិច្ចអំពីគំនិតមិនត្រឹមត្រូវ ពោលគឺគំនិតដែលធ្វើឲ្យថ្ងៃរបស់ខ្លួនទៅជា«អាក្រក់»ឬគ្មានភាពសប្បាយរីករាយទេ។ ផ្ទុយទៅវិញ បុគ្គលដែលមាន«ចិត្តជាសុខ»ព្យាយាមផ្ដោតអារម្មណ៍ទៅលើអ្វីដែលល្អ ពោលគឺចិត្តគំនិតដែលបណ្ដុះឲ្យមានអំណរក្នុងចិត្ត ដែលឲ្យគាត់«មានការស៊ីលៀងនៅជានិច្ច»។
យើងទាំងអស់គ្នាមានបញ្ហាផ្សេងៗដែលឆក់យកសុភមង្គលខ្លះរបស់យើង។ ប៉ុន្តែ យើងប្រហែលអាចធ្វើអ្វីខ្លះៗដែលជួយយើងឲ្យរក្សានូវអំណររបស់យើងក្នុងអំឡុងគ្រាពិបាក។ សូមពិចារណានូវអ្វីដែលគម្ពីរចែង។
• កុំឲ្យការខ្វល់ចិត្តអំពីថ្ងៃស្អែកធ្វើឲ្យអ្នកធ្លាក់ទឹកចិត្តនៅថ្ងៃនេះឡើយ។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «កុំខ្វល់ខ្វាយអំពីថ្ងៃស្អែកឲ្យសោះ ពីព្រោះថ្ងៃស្អែកនឹងមានកង្វល់សម្រាប់ថ្ងៃស្អែក។ សេចក្ដីអាក្រក់នៅថ្ងៃនីមួយៗ គឺល្មមសម្រាប់ថ្ងៃនោះហើយ»។—ម៉ាថ. ៦:៣៤
• ព្យាយាមផ្ដោតអារម្មណ៍ទៅលើអ្វីល្អៗដែលបានកើតឡើងចំពោះអ្នក។ ការពិតពេលដែលអ្នកធ្លាក់ទឹកចិត្ត សូមសរសេរអំពីអ្វីល្អៗទាំងនោះ ហើយរំពឹងគិតអំពីរឿងទាំងនោះ? បន្ថែមទៀត កុំចេះតែគិតអំពីកំហុសឬការប្រព្រឹត្តមិនល្អដែលអ្នកធ្វើពីមុន។ សូមរៀនពីកំហុសទាំងនោះ ហើយជឿនទៅមុខ។ សូមធ្វើដូចជាអ្នកបើកឡានដែលក្រឡេកមើលកញ្ចក់សម្រាប់មើលខាងក្រោយ តែមិនផ្ដោតអារម្មណ៍ទៅលើវាទេ។ សូមចងចាំដែរថា«[ព្រះ]មានព្រះហឫទ័យអត់ទោសវិញ»។—ទំនុក. ១៣០:៤
• ពេលការខ្វល់ចិត្តគ្របសង្កត់យើង សូមនិយាយជាមួយនឹងអ្នកណាម្នាក់ដែលអាចលើកទឹកចិត្តអ្នកបាន។ សុភាសិត ១២:២៥ប្រាប់ថា «ទុក្ខ»កង្វល់ធ្វើឲ្យចិត្តរបស់យើង«រួញថយចុះ» តែ«ពាក្យល្អ១ម៉ាត់នឹងធ្វើឲ្យរីករាយឡើង»។ «ពាក្យល្អ»នោះអាចមកពីសមាជិកគ្រួសារ ឬមិត្តភក្ដិដែលគួរឲ្យទុកចិត្ត ពោលគឺអ្នកណាម្នាក់ដែលមិនវិនិច្ឆ័យអាក្រក់អំពីអ្នកឯទៀត តែគិតតែអ្វីល្អៗនិងមាន‹សេចក្ដីស្រឡាញ់គ្រប់វេលា›។—សុភ. ១៧:១៧
ពាក្យសម្ដីដែលប្រកបដោយប្រាជ្ញាដែលបានត្រូវរកឃើញក្នុងគម្ពីរ បានជួយមនុស្សជាច្រើនឲ្យមានអំណរច្រើនឡើងក្នុងជីវិត សូម្បីតែជួបគ្រាពិបាកក្ដី។ សូមឲ្យពាក្យសម្ដីដ៏មានតម្លៃទាំងនោះជួយអ្នកដែរ។
w០៧-E ១៥/៥ ទំ. ១៨-១៩
«អស់ទាំងគំនិតរបស់ឯងនឹងបានសំរេច»
ការស្រឡាញ់តែខ្លួនឯងអាចបណ្ដាលឲ្យយើងដោះសាកំហុសរបស់ខ្លួន លាក់បាំងបុគ្គលិកលក្ខណៈមិនល្អរបស់ខ្លួន ហើយធ្វើជាមិនឃើញចំណុចអាក្រក់របស់ខ្លួន។ ទោះជាយ៉ាងនោះក៏ដោយ យើងមិនអាចបញ្ឆោតព្រះយេហូវ៉ាបានទេ។ លោកស្ទង់មើលចិត្តគំនិតរបស់យើង។ ចិត្តគំនិតរបស់បុគ្គលម្នាក់ គឺជាទំនោរចិត្តដែលកាន់កាប់លើអ្វីដែលគាត់ចង់ធ្វើអ្វី ហើយនោះទាក់ទងនឹងចិត្ត។ បើនិយាយឲ្យទូលាយទៅ ការលូតលាស់នៃចិត្តគំនិតគឺអាស្រ័យទៅលើសកម្មភាពរបស់ចិត្ត ដែលរួមបញ្ចូលគំនិត អារម្មណ៍ និងបំណងចិត្ត។ ចិត្តគំនិតជាអ្វីដែល‹អ្នកលមើលចិត្ត›ពិនិត្យមើល ហើយការវិនិច្ឆ័យរបស់គាត់គ្មានភាពលម្អៀងឡើយ។ ដូច្នេះ ជាការប្រកបដោយប្រាជ្ញាដែលយើងការពារចិត្តគំនិតរបស់យើង។
«ចូរទុកដាក់អស់ទាំងការឯង នៅនឹងព្រះយេហូវ៉ាចុះ»
ការរៀបចំគម្រោងគឺទាក់ទងនឹងរបៀបគិតគូរ ពោលគឺសកម្មភាពរបស់ចិត្ត។ តាមធម្មតាក្រោយពីរៀបចំគម្រោងហើយ យើងធ្វើតាមគម្រោងនោះ។ តើយើងនឹងបានសម្រេចក្នុងការខំព្យាយាមរបស់យើងឬទេ? សាឡូម៉ូនបាននិយាយថា៖ «ចូរទុកដាក់អស់ទាំងការឯង នៅនឹងព្រះយេហូវ៉ាចុះ នោះអស់ទាំងគំនិតរបស់ឯងនឹងបានសំរេច»។ (សុភ. ១៦:៣) ការទុកដាក់ការរបស់យើងទៅលើព្រះយេហូវ៉ា មានន័យថាយើងមានទំនុកចិត្តទៅលើលោក ពឹងផ្អែកលើលោក ហើយសុខចិត្តធ្វើតាមលោក ពោលគឺផ្ទេរបន្ទុករបស់យើងទាំងអស់ទៅលើលោក។ អ្នកតែងទំនុកតម្កើងបានច្រៀងថា៖ «ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះ ថែមទាំងទុកចិត្តដល់ទ្រង់ផង នោះទ្រង់នឹងប្រោសឲ្យបានសំរេច»។—ទំនុក. ៣៧:៥
ដើម្បីឲ្យគម្រោងរបស់យើងបានសម្រេច គម្រោងនោះត្រូវស្របតាមបណ្ដាំរបស់ព្រះ ហើយត្រូវផុសចេញពីបំណងចិត្តត្រឹមត្រូវ។ បន្ថែមទៅទៀត យើងគួរអធិដ្ឋានសុំព្រះយេហូវ៉ាជួយគាំទ្រយើង ហើយយើងត្រូវខំអស់ពីសមត្ថភាពធ្វើតាមឱវាទពីគម្ពីរ។ ដូច្នេះ ជាការសំខាន់ណាស់ដែលយើង‹ផ្ទេរបន្ទុករបស់យើងទៅលើព្រះយេហូវ៉ា› ពេលយើងជួបទុក្ខលំបាកឬបញ្ហាណាមួយ ដោយសារលោក‹នឹងជួយទប់ទល់យើង›។ មែនហើយ លោក«មិនព្រមឲ្យមនុស្សសុចរិតត្រូវរង្គើឡើយ»។—ទំនុក. ៥៥:២២
«ព្រះយេហូវ៉ាទ្រង់បានធ្វើគ្រប់របស់ទាំងអស់ ឲ្យសមនឹងប្រយោជន៍នៃរបស់នោះឯង»
តើនឹងមានលទ្ធផលអ្វីទៀតដែលមកពីការទុកដាក់ការរបស់យើងនឹងព្រះយេហូវ៉ា? ស្តេចសាឡូម៉ូនបាននិយាយថា៖ «ព្រះយេហូវ៉ាទ្រង់បានធ្វើគ្រប់របស់ទាំងអស់ ឲ្យសមនឹងប្រយោជន៍នៃរបស់នោះឯង»។ (សុភ. ១៦:៤ក) ព្រះដែលជាអ្នកបង្កើតសកលលោក លោកជាព្រះដែលមានគោលបំណង។ ពេលយើងទុកដាក់កិច្ចការរបស់យើងទៅលើលោក ជីវិតរបស់យើងមានគោលបំណង ហើយកិច្ចការរបស់យើងក៏មានន័យខ្លឹមសារដែរ មិនមែនអសារឥតការនោះទេ។ មួយវិញទៀត គោលបំណងរបស់ព្រះយេហូវ៉ាចំពោះផែនដីនិងចំពោះមនុស្សជាតិ គឺស្ថិតស្ថេរជារៀងរហូត។ (អេភ. ៣:១១) លោកបានបង្កើតផែនដីនិងបង្កើត«ឲ្យជាទីអាស្រ័យនៅ»។ (អេ. ៤៥:១៨) ជាងនោះទៅទៀត គោលបំណងដើមរបស់លោកចំពោះមនុស្សជាតិ នឹងក្លាយទៅជាការពិត។ (លោ. ១:២៨) ជីវិតដែលប្រគល់ខ្លួនជូនព្រះ ពិតនឹងគ្មានទីបញ្ចប់ទេ ហើយមានន័យខ្លឹមសារជារៀងរហូត។
ព្រះយេហូវ៉ាបានធ្វើឲ្យ«ទោះទាំងមនុស្សអាក្រក់ក៏បានកើតមកសំរាប់ថ្ងៃនៃសេចក្ដីអាក្រក់ដែរ»។ (សុភ. ១៦:៤ខ) លោកមិនបង្កើតមនុស្សអាក្រក់ទេ ព្រោះ«ការរបស់ទ្រង់សុទ្ធតែគ្រប់ល័ក្ខណ៍»។ (ចោ. ៣២:៤) ប៉ុន្តែ លោកបានអនុញ្ញាតឲ្យមានមនុស្សអាក្រក់ ហើយឲ្យពួកគេបន្តរស់នៅរហូតដល់លោកឃើញថាពួកគេសមនឹងទទួលការវិនិច្ឆ័យទោស។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ផារ៉ូជាស្តេចអេស៊ីបថា៖ «អញបានទុកឲ្យឯងរស់នៅវិញ ដើម្បីឲ្យឯងបានឃើញឫទ្ធិបារមីរបស់អញ ហើយឲ្យគេបានប្រកាសប្រាប់ពីឈ្មោះអញទូទៅគ្រប់លើផែនដី»។ (និក្ខ. ៩:១៦) តាមរយៈសេចក្ដីទុក្ខវេទនាទាំង១០ និងការបំផ្លាញផារ៉ូនិងទ័ពរបស់គាត់នៅក្នុងសមុទ្រក្រហម ពិតជាការសម្ដែងនូវឫទ្ធានុភាពដ៏អស្ចារ្យរបស់ព្រះដែលគ្មានគូប្រៀបមែន។
ព្រះយេហូវ៉ាក៏អាចធ្វើឲ្យកាលៈទេសៈផ្សេងៗដំណើរការទៅតាមវិធីមួយដែលមនុស្សអាក្រក់មិនបានដឹងថាពួកគេកំពុងសម្រេចគោលបំណងរបស់លោក។ អ្នកតែងទំនុកតម្កើងបាននិយាយថា៖ «ពិតប្រាកដជាសេចក្ដីឃោរឃៅរបស់មនុស្សនឹងសរសើរទ្រង់ ឯសំណល់សេចក្ដីឃោរឃៅ នោះ[ព្រះយេហូវ៉ា]នឹងរួបរឹតទុកវិញ»។ (ទំនុក. ៧៦:១០) ព្រះយេហូវ៉ាប្រហែលជាអនុញ្ញាតឲ្យសត្រូវរបស់លោកបញ្ចេញកំហឹងទៅលើរាស្ត្ររបស់លោក រហូតដល់លោកគិតថាគ្រប់គ្រាន់សម្រាប់ផ្ដល់ការបង្ហាត់បង្រៀនដែលពួកគេត្រូវការ។ បើមានអ្វីលើសពីនេះទៀត លោកនឹងធ្វើដោយខ្លួនលោក។
ព្រះយេហូវ៉ាគាំទ្រអ្នកបម្រើរបស់លោកដែលមានចិត្តរាបទាប ប៉ុន្តែ ចុះយ៉ាងណាមនុស្សដែលមានអំណួតនិងក្រអឺតក្រអោង? ស្តេចអ៊ីស្រាអែលបាននិយាយថា៖ «អស់អ្នកណាដែលមានចិត្តឆ្មើងឆ្មៃ នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។ ទោះបើព្រួតដៃគ្នា គង់តែគេមិនរួចពីទោសឡើយ»។ (សុភ. ១៦:៥) អ្នកដែលមាន«ចិត្តឆ្មើងឆ្មៃ»ឬអំណួត ប្រហែលជារួបរួមគ្នា តែពួកគេនឹងមិនរួចពីទោសឡើយ។ គឺជាការប្រកបដោយប្រាជ្ញាណាស់ដែលយើងបណ្ដុះឲ្យមានចិត្តរាបទាប ទោះជាយើងមានចំណេះច្រើនយ៉ាងណា ឬមានសមត្ថភាពដល់កម្រិតណា ឬមានឯកសិទ្ធិច្រើនប៉ុនណាក៏ដោយ។
«ដោយកោតខ្លាចដល់ព្រះយេហូវ៉ា»
ដោយសារយើងមានភាពខុសឆ្គង យើងទំនងជាតែងតែធ្វើខុស។ (រ៉ូម ៣:២៣; ៥:១២) តើអ្វីនឹងជួយយើងឲ្យជៀសវាងពីការធ្វើគម្រោងដែលនាំទៅដល់ផ្លូវអាក្រក់? សុភាសិត ១៦:៦ចែងថា៖ «ឯអំពើកំហុស នោះនឹងបានជ្រះស្អាត ដោយសារសេចក្ដីមេត្ដាឬ[សេចក្ដីស្រឡាញ់ស្មោះត្រង់] នឹងសេចក្ដីពិត ហើយមនុស្សនឹងរួចពីសេចក្ដីអាក្រក់បាន ដោយកោតខ្លាចដល់ព្រះយេហូវ៉ា»។ ដោយសារសេចក្ដីស្រឡាញ់ស្មោះត្រង់និងសេចក្ដីពិត ព្រះយេហូវ៉ាជម្រះអំពើខុសឆ្គងរបស់យើង តែការកោតខ្លាចដល់ព្រះយេហូវ៉ាជួយការពារកុំឲ្យធ្វើខុសទៀត។ ដូច្នេះ សំខាន់ចាំបាច់យ៉ាងណាទៅដែលសេចក្ដីស្រឡាញ់ចំពោះព្រះនិងការឲ្យតម្លៃចំពោះសេចក្ដីស្រឡាញ់ស្មោះត្រង់របស់លោក ជំរុញយើងឲ្យបណ្ដុះចិត្តកោតខ្លាចមិនហ៊ានធ្វើអ្វីដែលលោកមិនពេញចិត្ត!
ចិត្តកោតខ្លាចព្រះនឹងមានកាន់តែខ្លាំងឡើង ពេលដែលយើងបណ្ដុះឲ្យមានការកោតសរសើរនិងចិត្តគោរពចំពោះឫទ្ធានុភាពដ៏អស្ចារ្យរបស់លោក។ សូមស្រមៃគិតអំពីឫទ្ធានុភាពរបស់លោកដែលបានត្រូវឆ្លុះបញ្ចាំងក្នុងអ្វីៗដែលលោកបានបង្កើត។ យ៉ូបបានត្រូវរំលឹកឲ្យពិនិត្យពិចារណាអំពីឫទ្ធានុភាពរបស់ព្រះក្នុងអ្វីៗដែលលោកបានបង្កើត។ ការពិចារណាអំពីនោះបានជួយគាត់ឲ្យកែប្រែទស្សនៈរបស់គាត់សាជាថ្មី។ (យ៉ូប ៤២:១-៦) ពេលយើងអាននិងរំពឹងគិតអំពីកំណត់ហេតុគម្ពីរស្តីពីការប្រព្រឹត្តរបស់ព្រះយេហូវ៉ាទៅលើរាស្ត្ររបស់លោក យើងក៏ទទួលឥទ្ធិពលស្រដៀងនោះដែរ មែនទេ? អ្នកតែងទំនុកតម្កើងបានច្រៀងថា៖ «មកនេះ ចូរមកមើលការទាំងប៉ុន្មានរបស់ព្រះ ទ្រង់គួរស្ញែងខ្លាច ក្នុងការដែលទ្រង់ធ្វើដល់ពួកមនុស្សជាតិ»។ (ទំនុក. ៦៦:៥) យើងចង់ឲ្យតម្លៃចំពោះសេចក្ដីស្រឡាញ់ស្មោះត្រង់របស់ព្រះយេហូវ៉ា។ ពេលបណ្ដាជនអ៊ីស្រាអែល«បះបោរ ហើយបានបញ្ឈឺព្រះហឫទ័យនៃព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ហេតុនោះបានជាទ្រង់បានត្រឡប់ជាខ្មាំងសត្រូវនឹងគេវិញ ហើយអង្គទ្រង់ក៏តបតនឹងគេដែរ»។ (អេ. ៦៣:១០) ម្យ៉ាងវិញទៀត «កាលណាផ្លូវប្រព្រឹត្តរបស់មនុស្សជាទីគាប់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ា នោះទ្រង់ក៏បណ្ដាលឲ្យទាំងពួកខ្មាំងសត្រូវបានជាមេត្រីនឹងអ្នកនោះដែរ»។ (សុភ. ១៦:៧) ការកោតខ្លាចព្រះយេហូវ៉ាពិតជាការពារយើងមែន!
ស្តេចសាឡូម៉ូនបាននិយាយថា៖ «បើមានទ្រព្យតិច ហើយមានសេចក្ដីសុចរិត នោះវិសេសជាងមានកំរៃច្រើន តែមានសេចក្ដីទុច្ចរិតវិញ»។ (សុភ. ១៦:៨) សុភាសិត ១៥:១៦ចែងថា៖ «មានទ្រព្យសម្បត្ដិតិច ហើយមានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះវិសេសជាងមានច្រើន ហើយមានសេចក្ដីទុក្ខវិញ»។ ការស្ងើចសរសើរភាពអស្ចារ្យរបស់ព្រះពិតជាសំខាន់ចាំបាច់ណាស់ ដើម្បីឲ្យយើងបន្តដើរក្នុងផ្លូវសុចរិត។
«ចិត្តរបស់មនុស្សរមែងគិតសំរេចផ្លូវរបស់ខ្លួន»
មនុស្សបានត្រូវបង្កើតឲ្យមានចិត្តសេរី ដែលពួកគេអាចជ្រើសរើសអ្វីត្រូវអ្វីខុស។ (ចោ. ៣០:១៩, ២០) ចិត្តរបស់យើងមានសមត្ថភាពពិចារណាទស្សនៈផ្សេងៗ រួចយកទស្សនៈមួយឬច្រើនជាងជារបស់ផងខ្លួន។ ដើម្បីបញ្ជាក់ថាការធ្វើការសម្រេចចិត្តគឺជាភារកិច្ចរបស់យើង សាឡូម៉ូននិយាយថា៖ «ចិត្តរបស់មនុស្សរមែងគិតសំរេចផ្លូវរបស់ខ្លួន»។ ក្រោយពីគិតរួចហើយ«ព្រះយេហូវ៉ាដែលទ្រង់ដំរង់ជំហានគេវិញ»។ (សុភ. ១៦:៩) ដោយសារព្រះយេហូវ៉ាអាចតម្រង់ជំហានរបស់យើង យើងកំពុងប្រព្រឹត្តដោយប្រាជ្ញា បើយើងស្វែងរកជំនួយពីលោកឲ្យ‹អស់ទាំងគំនិតរបស់យើងបានសំរេច›។
ថ្ងៃទី៣១ ខែតុលា–ថ្ងៃទី៦ ខែវិច្ឆិកា
w០៨-E ១/៤ ទំ. ១៦
ការចិញ្ចឹមអប់រំកូនៗក្នុងពិភពលោកដែលបណ្ដែតបណ្ដោយកូន
ការតម្រង់ព្រួញ
សូមកត់សម្គាល់ថាទំនុកតម្កើង ១២៧:៤, ៥បានប្រដូចឪពុកម្ដាយទៅនឹង«មនុស្សខ្លាំងពូកែ»។ តើនេះមានន័យថាគ្រាន់តែឪពុកប៉ុណ្ណោះដែលអាចបំពេញតួនាទីបង្ហាត់បង្រៀនកូនឬ? មិនមែនទេ។ ការពិតគោលការណ៍ក្នុងឧទាហរណ៍នេះសំដៅទៅឪពុកផងម្ដាយផង ហើយរួមទាំងឪពុកឬម្ដាយដែលគ្មានគូដែរ។ (សុភ. ១:៨) ពាក្យ«មនុស្សខ្លាំងពូកែ»ធ្វើឲ្យយើងគិតអំពីកម្លាំងដែលគាត់ត្រូវមានដើម្បីយឺតធ្នូបាញ់ព្រួញ។ នៅសម័យគម្ពីរ ធ្នូខ្លះបានត្រូវធ្វើពីស្ពាន់ ហើយទាហានម្នាក់បានបង្គាប់ឲ្យ«យឺតធ្នូ» ប្រហែលពត់ធ្នូនោះដោយជើងរបស់គាត់ដើម្បីគាត់អាចថ្ពក់ខ្សែធ្នូ។ (យេ. ៥០:១៤, ២៩) ច្បាស់ណាស់ គឺត្រូវការកម្លាំងនិងការខំប្រឹងយ៉ាងខ្លាំងក្នុងការទាញយឺតខ្សែធ្នូឲ្យតឹង ដើម្បីបាញ់ព្រួញឆ្ពោះទៅឲ្យចំគោលដៅ!
ស្រដៀងគ្នាដែរ ការចិញ្ចឹមអប់រំកូនត្រូវឲ្យឪពុកម្ដាយខំព្យាយាមយ៉ាងខ្លាំង។ ពួកគាត់មិនគ្រាន់តែចិញ្ចឹមពួកគេប៉ុណ្ណោះទេ តែពួកគាត់ធ្វើច្រើនជាងដើម្បីបាញ់ព្រួញឲ្យចំគោលដៅ។ គួរឲ្យស្ដាយណាស់ ឪពុកម្ដាយជាច្រើននៅសព្វថ្ងៃនេះតាមមើលទៅមិនសុខចិត្តព្យាយាមធ្វើបែបនោះទេ។ ពួកគាត់ច្រើនតែបណ្ដែតបណ្ដោយកូន។ ពួកគាត់ឲ្យទូរទស្សន៍ គ្រូបង្រៀន និងមិត្តភក្ដិរបស់កូន បង្រៀនកូនរបស់ខ្លួនអំពីអ្វីដែលត្រូវអ្វីដែលខុស ស្តីពីសីលធម៌និងខាងផ្លូវភេទ។ ពួកគាត់ឲ្យកូនៗនូវអ្វីដែលពួកគេចង់បាន។ បន្ថែមទៅទៀត ពួកគាត់ខ្ជិលពន្យល់មូលហេតុ ដូច្នេះចេះតែនិយាយថាបានៗ ហើយពួកគេច្រើនតែដោះសាថាពួកគាត់មិនចង់ធ្វើកូនៗឈឺចិត្តទេ។ ការពិតការបណ្ដែតបណ្ដោយកូនបែបនេះ នឹងនាំឲ្យកូនៗទទួលផលវិបាកនៅថ្ងៃអនាគត។
ការចិញ្ចឹមអប់រំកូនគឺជាកិច្ចការពិបាក។ ការធ្វើកិច្ចការនោះយ៉ាងអស់ពីចិត្តដោយមានដំបូន្មានពីបណ្ដាំរបស់ព្រះ ពិតជាចាំបាច់ណាស់។ ប៉ុន្តែ អត្ថប្រយោជន៍គឺមិនអាចពណ៌នាបានឡើយ។ ទស្សនាវដ្ដីមួយអំពីឪពុកម្ដាយបានរៀបរាប់ថា៖ «តាមការសិក្សា . . . បានរកឃើញថាកូនក្មេងដែលបានត្រូវចិញ្ចឹមអប់រំដោយសេចក្ដីស្រឡាញ់ពីឪពុកម្ដាយដែលគ្រប់គ្រងលើពួកគេ តែទន្ទឹមនឹងនោះពួកគាត់ក៏គាំទ្រកូនដោយដាក់កម្រិតជាក់លាក់ ក្មេងៗដែលមានឪពុកម្ដាយដូចនោះរៀនពូកែ មានការប្រាស្រ័យទាក់ទងល្អជាមួយអ្នកឯទៀត មានអារម្មណ៍ល្អចំពោះខ្លួន ហើយសប្បាយរីករាយច្រើនជាងក្មេងដែលមានឪពុកម្ដាយដែលបណ្ដែតបណ្ដោយឬតឹងរឹងហួសហេតុពេក»។
មិនត្រឹមតែប៉ុណ្ណោះទេ គឺមានប្រយោជន៍មួយដែលប្រសើរជាងនោះទៅទៀត។ នៅខាងដើម យើងបានពិចារណាអំពីផ្នែកនៃសុភាសិត ២២:៦ ដែលថា៖ «ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត»។ ខនេះបានរៀបរាប់បន្តនូវពាក្យដ៏កក់ក្ដៅថា៖ «នោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់»។ តើសុភាសិតដែលព្រះបានបណ្ដាលឲ្យសរសេរនេះ ផ្ដល់ការធានាថានឹងបានលទ្ធផលល្អឬទេ? មិនតែងតែដូច្នោះទេ។ កូនៗរបស់អ្នកមានចិត្តសេរី ហើយពួកគេនឹងធំឡើងដោយប្រើចិត្តសេរីនោះ។ ប៉ុន្តែខនេះបានផ្ដល់ឲ្យឪពុកម្ដាយនូវការធានាដ៏ប្រកបដោយសេចក្ដីស្រឡាញ់។ តើនោះជាអ្វី?
បើអ្នកបង្រៀនកូនៗរបស់អ្នកស្របទៅតាមដំបូន្មានក្នុងគម្ពីរ អ្នកកំពុងបង្កើតឲ្យមានស្ថានភាពល្អបំផុត ដើម្បីនាំទៅដល់លទ្ធផលដ៏អស្ចារ្យ ពោលគឺការឃើញកូនរបស់អ្នកធំឡើងជាមនុស្សពេញវ័យដែលចេះទទួលខុសត្រូវ មានសុភមង្គល និងមានគោលបំណងក្នុងជីវិត។ (សុភ. ២៣:២៤) ដូច្នេះ សូមឪពុកម្ដាយរៀបចំកូនៗរបស់ពួកគេដែលប្រៀបដូចជា«ព្រួញ»ដ៏មានតម្លៃ ដោយការពារកូននិងផ្ដល់ការណែនាំដល់ពួកគេ។ បើអ្នកធ្វើដូច្នោះ អ្នកនឹងមិនស្ដាយក្រោយឡើយ។
w០៧-E ១/៦ ទំ. ៣១
សំណួរពីអ្នកអាន
តើសុភាសិត ២២:៦ធានាថាបើកូនៗគ្រិស្តសាសនិកបានទទួលការបង្ហាត់បង្រៀនត្រឹមត្រូវ ពួកគេនឹងមិនលះបង់ផ្លូវរបស់ព្រះយេហូវ៉ាឬ?
ខនេះអានថា៖ «ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត នោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់»។ ការពត់មែកឈើមួយឲ្យត្រង់ធ្វើឲ្យដើមនោះដុះទៅតាមការពត់នោះ។ ស្រដៀងគ្នាដែរ កូនៗដែលបានទទួលការបង្ហាត់បង្រៀនត្រឹមត្រូវ នឹងចង់បម្រើព្រះយេហូវ៉ាច្រើនជាងពេលដែលពួកគេធំឡើង។ ដូចឪពុកម្ដាយគ្រប់រូបដឹងស្រាប់ហើយ ការបង្ហាត់បង្រៀនបែបនេះត្រូវការពេលវេលានិងការខំព្យាយាម។ ដើម្បីជួយបង្រៀនកូនៗឲ្យក្លាយទៅជាគ្រិស្តសាសនិក ឪពុកម្ដាយត្រូវបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់ រួមទាំងការក្រើនរំលឹក ការលើកទឹកចិត្ត និងការប្រដៅតម្រង់ពួកគេ ថែមទាំងទុកគំរូល្អដល់ពួកគេទៀតផង។ ឪពុកម្ដាយត្រូវធ្វើដូច្នោះជាទៀងទាត់និងដោយសេចក្ដីស្រឡាញ់អស់ជាច្រើនឆ្នាំ។
ដូច្នេះបើកូនបែរចេញពីការបម្រើព្រះយេហូវ៉ា តើនោះបញ្ជាក់ថាឪពុកម្ដាយបង្ហាត់បង្រៀនកូនមិនល្អឬ? ក្នុងករណីខ្លះ ឪពុកម្ដាយប្រហែលជាមិនបានខំអស់ពីសមត្ថភាពដើម្បីចិញ្ចឹមអប់រំកូនទៅតាមសេចក្ដីប្រៀនប្រដៅនិងខ្នាតតម្រារបស់ព្រះយេហូវ៉ាទេ។ (អេភ. ៦:៤) ប៉ុន្តែ សុភាសិតនេះក៏មិនធានាដែរថាការបង្ហាត់បង្រៀនល្អនឹងនាំឲ្យកូនទៅជាអ្នកស្មោះត្រង់ចំពោះព្រះនោះទេ។ ឪពុកម្ដាយមិនអាចពត់លត់ដំកូនឲ្យទៅជាអ្វីដែលពួកគេចង់បានទេ។ កូនៗក៏ដូចជាមនុស្សពេញវ័យដែរ កូនៗមានចិត្តសេរីហើយត្រូវធ្វើការជ្រើសរើសវិថីជីវិតរបស់ខ្លួន។ (ចោ. ៣០:១៥, ១៦, ១៩) ទោះជាឪពុកម្ដាយខំព្យាយាមខ្លាំងបំផុតក៏ដោយ កូនៗខ្លះបានទៅជាមនុស្សមិនស្មោះត្រង់ដូចសាឡូម៉ូនដែរ ដែលគាត់ផ្ទាល់បានសរសេរខនេះដែលយើងកំពុងពិចារណា។ សូម្បីតែព្រះយេហូវ៉ាក៏មានកូនៗដែលមិនបង្ហាញភាពស្មោះត្រង់ដែរ។
ម្ល៉ោះហើយ បទគម្ពីរនេះមិនមានន័យថាក្នុងគ្រប់ករណីទាំងអស់កូន«នឹងមិនលះបង់ពីផ្លូវនោះ»ទេ តែចង់បញ្ជាក់ថាបើនិយាយជាទូទៅ នឹងមានលទ្ធផលបែបនេះ។ ចំពោះឪពុកម្ដាយ រឿងនេះពិតជាលើកទឹកចិត្តណាស់! ឪពុកម្ដាយគួរចាំថាការខំព្យាយាមអស់ពីចិត្តរបស់ពួកគាត់ក្នុងការបង្ហាត់បង្រៀនកូនៗទៅតាមផ្លូវរបស់ព្រះយេហូវ៉ា នឹងនាំឲ្យមានលទ្ធផលល្អ។ ដោយសារតួនាទីរបស់ពួកគាត់គឺសំខាន់ ហើយគំរូរបស់ពួកគេគឺចាំបាច់ ឪពុកម្ដាយបានត្រូវជំរុញចិត្តឲ្យបំពេញតួនាទីរបស់ពួកគាត់យ៉ាងហ្មត់ចត់។—ចោ. ៦:៦, ៧
សូម្បីតែពេលកូនៗបែរចេញពីការបម្រើព្រះយេហូវ៉ា ឪពុកម្ដាយដែលបានយកចិត្តទុកដាក់បង្ហាត់បង្រៀនកូនៗរបស់ពួកគាត់ អាចមានសង្ឃឹមថាកូនៗនឹងចងចាំអ្វីដែលពួកគេបានរៀនហើយត្រឡប់មកវិញ។ សេចក្ដីពិតក្នុងគម្ពីរគឺមានឫទ្ធានុភាព ហើយការបង្ហាត់បង្រៀនរបស់ឪពុកម្ដាយនឹងមិនងាយភ្លេចបានឡើយ។—ទំនុក. ១៩:៧
w៩៧-E ១៥/១០ ទំ. ៣២
តើនៅតែអាចអប់រំកូនតាមខ្នាតតម្រាសីលធម៌ឬទេ?
លោករ៉ូបឺត ហ្គូសូបដែលធ្វើការនៅវិទ្យាស្ថានមួយនៅប្រទេសកាណាដាអំពីក្រុមគ្រួសារ បានសង្កេតឃើញថា៖ «សព្វថ្ងៃនេះ យើងកំពុងរស់នៅក្នុងសង្គមមនុស្សដែលច្របូកច្របល់ ហើយមានវប្បធម៌ផ្សេងៗច្រើនណាស់ ដែលគ្មានខ្នាតតម្រាសីលធម៌ត្រឹមត្រូវនោះទេ»។ តើមានលទ្ធផលយ៉ាងណា? សេចក្ដីរាយការណ៍ក្នុងសារព័ត៌មានមួយបានរៀបរាប់ថា៖ «អត្រានៃយុវតីដែលមានផ្ទៃពោះ អំពើហិង្សារបស់ពួកយុវវ័យនិងការធ្វើអត្តឃាតរបស់ក្មេងជំទង់ គឺចេះតែកើនឡើង» (Toronto Star)។
បញ្ហានោះគឺមានកាន់តែច្រើនជាងនោះទៅទៀតនៅប្រទេសអាម៉េរិកខាងជើង។ លោកបៀល ដាម៉ុនជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនៅសកលវិទ្យាល័យប្រោនក្នុងក្រុងរ៉ូដអាយឡិន ស.រ.អ. គាត់បានសិក្សាអំពីរឿងទាំងនេះនៅប្រទេសអង់គ្លេស នៅទ្វីបអឺរ៉ុប អូស្ដ្រាលី អ៊ីស្រាអែល និងជប៉ុន។ គាត់បានលើកឡើងថាការណែនាំរបស់វិហារសាសនា សាលារៀន និងវិទ្យាស្ថានផ្សេងៗដល់ពួកយុវវ័យ គឺកាន់តែអត់ថយទៅៗ។ គាត់ជឿថាវប្បធម៌របស់យើង«លែងរវល់ជាមួយនឹងអ្វីដែលក្មេងៗត្រូវការដើម្បីកែលម្អលក្ខណៈរបស់ពួកគេនិងជួយឲ្យពួកគេមានសមត្ថភាពល្អៗទៀតហើយ»។ អ្នកជំនាញខ្លះបាននិយាយថា៖ «ការប្រដៅតម្រង់នាំឲ្យមានគ្រោះថ្នាក់ដល់សុខភាពនិងការធំលូតលាស់របស់កូនៗ»។ លោកដាម៉ុនបាននិយាយថានេះជា«វិធីចិញ្ចឹមអប់រំកូនឲ្យទៅជាក្មេងក្បាលរឹងនិងមិនស្ដាប់បង្គាប់»។
តើអ្វីដែលយុវវ័យនៅសព្វថ្ងៃនេះត្រូវការឬ? ពួកគេត្រូវការជានិច្ចនូវការបង្ហាត់បង្រៀនដែលកែតម្រង់ចិត្តគំនិតពួកគេ។ យុវវ័យម្នាក់ៗត្រូវការការប្រដៅតម្រង់ខុសៗគ្នា។ ពេលពួកគេបានត្រូវជំរុញចិត្តដោយសេចក្ដីស្រឡាញ់ ការប្រៀនប្រដៅច្រើនតែសំដៅទៅលើការវែកញែក។ ហេតុនេះហើយបានជាយើងទទួលឱវាទក្នុងសុភាសិត ៨:៣៣ឲ្យ«ស្ដាប់ដំបូន្មាន»។ យ៉ាងណាមិញ កូនខ្លះមិនត្រូវ«ប្រដៅតម្រង់ដោយពាក្យសម្ដីប៉ុណ្ណោះទេ»។ សម្រាប់ពួកគេ ការដាក់ទោសដែលត្រឹមត្រូវចំពោះការមិនស្ដាប់បង្គាប់ និងការបង្ហាត់បង្រៀនពួកគេឲ្យដល់កម្រិតត្រឹមត្រូវ ប្រហែលជាចាំបាច់។ (សុភ. ១៧:១០; ២៣:១៣, ១៤; ២៩:១៩) គម្ពីរមិនបានលើកទឹកចិត្តឲ្យប្រដៅតម្រង់ដោយកំហឹងឬវាយធ្វើបាបខ្លាំងៗ ដែលអាចធ្វើឲ្យកូនជាំសាច់ឬមានរបួសនោះទេ។ (សុភ. ១៦:៣២) ផ្ទុយទៅវិញ កូនគួរយល់អំពីមូលហេតុដែលពួកគេទទួលការប្រដៅតម្រង់ ហើយដឹងច្បាស់ថាការប្រដៅនោះគឺដោយសារឪពុកម្ដាយស្រឡាញ់និងគាំទ្រគាត់។—ប្រៀបមើលហេប្រឺ ១២:៦, ១១
យោបល់និងដំបូន្មានក្នុងគម្ពីរដែលមានប្រយោជន៍គឺបានត្រូវបញ្ជាក់ក្នុងសៀវភៅគន្លឹះនៃសុភមង្គលគ្រួសារ។
it-2-E ទំ. ៨១៨ វ. ៤
រំពាត់
អំណាចរបស់ឪពុកម្ដាយ។ «រំពាត់»ក៏ប្រើដើម្បីតំណាងអំណាចរបស់ឪពុកម្ដាយទៅលើកូនៗដែរ។ សៀវភៅសុភាសិតបានផ្ដល់ការពន្យល់ជាច្រើនចំពោះអំណាចនេះ។ ពាក្យនេះតំណាងការប្រដៅតម្រង់គ្រប់បែបយ៉ាង រួមទាំងរំពាត់មែនទែនដែលប្រើដើម្បីដាក់ទោស។ ការពិត ឪពុកម្ដាយមានភារកិច្ចចំពោះព្រះក្នុងការប្រើរំពាត់នេះ ដើម្បីគ្រប់គ្រងកូន។ បើឪពុកឬម្ដាយមិនបានប្រៀនប្រដៅកូនយ៉ាងត្រឹមត្រូវទេ គាត់នឹងនាំក្ដីអន្តរាយនិងសេចក្ដីស្លាប់ដល់កូន ហើយធ្វើឲ្យខ្លួនគាត់អាប់មុខ ហើយព្រះក៏មិនពេញចិត្តនឹងគាត់ដែរ។ (សុភ. ១០:១; ១៥:២០; ១៧:២៥; ១៩:១៣) «សេចក្ដីចំកួត រមែងនៅជាប់ក្នុងចិត្តរបស់កូនក្មេង ប៉ុន្តែរំពាត់វាយផ្ចាល នឹងបណ្ដេញសេចក្ដីនោះ ឲ្យបាត់ចេញបាន»។ «កុំឲ្យខាននឹងវាយប្រដៅកូនឡើយ ដ្បិតបើវាយនឹងរំពាត់ គង់តែមិនស្លាប់ដែរ។ គឺឯងនឹងគ្រាន់តែវាយដោយរំពាត់ប៉ុណ្ណោះ ហើយយ៉ាងនោះ នឹងជួយព្រលឹងវាឲ្យរួចពីស្ថានឃុំព្រលឹងមនុស្សស្លាប់»។ (សុភ. ២២:១៥; ២៣:១៣, ១៤) ការពិត«អ្នកណាដែលមិនសូវប្រើរំពាត់ នោះឈ្មោះថាស្អប់កូន តែអ្នកណាដែលស្រឡាញ់កូនវិញ នោះឧស្សាហ៍វាយផ្ចាលវា»។—សុភ. ១៣:២៤; ១៩:១៨; ២៩:១៥; ១សាំ. ២:២៧-៣៦
w០៩-E ១៥/១០ ទំ. ១២ វ. ១
សំណួរពីអ្នកអាន
ក្នុងការឲ្យដំបូន្មានចំពោះយុវជនម្នាក់ អ្នកនិពន្ធសៀវភៅសុភាសិតប្រាប់ថា៖ «ចូរត្រៀមការឯងនៅខាងក្រៅចុះ ហើយរៀបចំសំរាប់ខ្លួន នៅឯវាលជាមុនសិន ទើបសង់ផ្ទះឯងឡើងជាក្រោយ»។ តើមានមេរៀនអ្វីពីសុភាសិតនេះ? មេរៀនគឺថា បុរសម្នាក់គួររៀបចំឲ្យបានត្រឹមត្រូវ មុននឹងគាត់រៀបការនិងចាប់ផ្ដើមក្រុមគ្រួសាររបស់ខ្លួន ដោយទទួលស្គាល់ថាគាត់ត្រូវតាំងចិត្តបំពេញភារកិច្ចនោះ។