បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • «ចូរត្រាប់តាមព្រះ»ពេលអ្នកប្រើអំណាចរបស់ខ្លួន
    ចូរចូលទៅជិតព្រះយេហូវ៉ា
    • ១០​. (ក) តើ​ព្រះ​បាន​ប្រទាន​អំណាច​អ្វី​ដល់​មាតា​បិតា? (ខ) តើ​អ្វី​ជា​អត្ថ​ន័យ​ពាក្យ​ថា«ដំបូន្មាន»? ហើយ​តើ​ដំបូន្មាន​ត្រូវ​ជូន​ដោយ​ដូច​ម្ដេច? (សូម​មើល​សម្គាល់​ហេតុ)

      ១០ ព្រះ​ក៏​បាន​ប្រទាន​អំណាច​ដល់​មាតា​បិតា​ដែរ។ ព្រះ​គម្ពីរ​បង្គាប់​ថា៖ «ឪពុក​រាល់​គ្នា​អើយ! កុំ​ឲ្យ​ចាក់​រុក​កូន​របស់​ខ្លួន​ឡើយ ចូរ​បង្រៀន​វា​ទៅ​តាម​ដំបូន្មាន នឹង​សេចក្ដី​ដាស់​តឿន​របស់​ព្រះ​អម្ចាស់​វិញ»។ (អេភេសូរ ៦:៤) ក្នុង​ព្រះ​គម្ពីរ ពាក្យ​ថា«ដំបូន្មាន»សំដៅ​ទៅ​លើ«ការ​អប់រំ ការ​បង្ហាត់​បង្រៀន និង​ការ​ណែនាំ»។ កូន​ត្រូវ​ការ​នូវ​ដំបូន្មាន ហើយ​ពួក​គេ​អាច​លូត​លាស់​និង​មាន​សុភមង្គល​ច្រើន​ជាង​ពេល​មាន​គោល​ការណ៍​ច្បាស់​លាស់ ខ្នាត​តម្រា​ជាក់​លាក់ និង​ការ​កំណត់​ត្រឹម​ត្រូវ។ ព្រះ​គម្ពីរ​ចែង​ពី​ទំនាក់​ទំនង​រវាង​ដំបូន្មាន​ឬ​ការ​ណែនាំ​និង​សេចក្ដី​ស្រឡាញ់។ (សុភាសិត ១៣:២៤) ដូច្នេះ «រំពាត់​វាយ​ផ្ចាល»មិន​ត្រូវ​ជា​ការ​ធ្វើ​បាប​កូន មិន​ថា​តាម​ផ្លូវ​ចិត្ត​ឬ​ក៏​ផ្លូវ​កាយ​ក៏​ដោយ។a (សុភាសិត ២២:១៥; ២៩:១៥) ការ​អប់រំ​ដែល​តឹងរ៉ឹង​ឬ​ឃោរ​ឃៅ​ដោយ​គ្មាន​សេចក្ដី​ស្រឡាញ់ គឺ​ជា​ការ​រំលោភ​ទៅ​លើ​អំណាច​ជា​មាតា​បិតា ហើយ​នេះ​អាច​នាំ​ឲ្យ​កូន​ខូច​ចិត្ត​ទៅ​វិញ​ទេ។ (កូល៉ុស ៣:២១) ផ្ទុយ​ទៅ​វិញ ការ​អប់រំ​ដែល​ប្រកប​ទៅ​ដោយ​តុល្យ​ភាព​យ៉ាង​ត្រឹម​ត្រូវ បញ្ជាក់​ឲ្យ​កូន​ដឹង​ថា មាតា​បិតា​ស្រឡាញ់​កូន​និង​យក​ចិត្ត​ទុក​ដាក់​ថា​កូន​នឹង​ទៅ​ជា​បុគ្គល​បែប​ណា​នៅ​អនាគត។

  • «ចូរត្រាប់តាមព្រះ»ពេលអ្នកប្រើអំណាចរបស់ខ្លួន
    ចូរចូលទៅជិតព្រះយេហូវ៉ា
    • a នៅ​សម័យ​ព្រះ​គម្ពីរ ពាក្យ​ភាសា​ហេព្រើរ​ថា«រំពាត់»សំដៅ​ទៅ​លើ​ដំបង​ឈើ ដូច​អ្នក​គង្វាល​ប្រើ​ដើម្បី​នាំ​ចៀម។ (ទំនុក​ដំកើង ២៣:៤) ស្រដៀង​គ្នា​ដែរ អំណាច​ជា​មាតា​បិតា​ដែល​ប្រៀប​ដូច​ជា«រំពាត់»នោះ សំដៅ​ទៅ​លើ​ការ​ណែនាំ​ដោយ​សេចក្ដី​ស្រឡាញ់ មិន​មែន​ការ​ដាក់​ទោស​យ៉ាង​សាហាវ​ឬ​ឃោរ​ឃៅ​ឡើយ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក