-
ព្រះយេហូវ៉ាតាក់តែងរាស្ត្ររបស់ទ្រង់ដោយពន្លឺទស្សនាវដ្ដីប៉មយាម ២០០២ | ១ តុលា
-
-
១២ មិនមានតែពួកឈ្មួញទេដែលកំពុងតែធ្វើដំណើរនោះ។ មានអ្នកគង្វាលផងដែរដែលកំពុងតែនាំគ្នាដើរទាំងហ្វូងៗទៅដល់ស៊ីយ៉ូន។ បទទំនាយនេះបន្តចែងថា៖ «អស់ទាំងហ្វូងចៀមរបស់ស្រុកកេដារ នឹងមូលគ្នាមកឯឯង ពួកចៀមឈ្មោលរបស់ស្រុកនេបាយ៉ូតនឹងគោរពដល់ឯង»។ (អេសាយ ៦០:៧ក) កុលសម្ព័ន្ធផ្សេងៗដែលជាអ្នកគង្វាលចៀមនោះ ក៏មកឯទីក្រុងបរិសុទ្ធដែរ ដើម្បីថ្វាយសត្វដ៏ល្អបំផុតពីហ្វូងសត្វរបស់ពួកគេ ជាដង្វាយថ្វាយចំពោះព្រះយេហូវ៉ា។ អ្នកទាំងនោះរហូតដល់សុំថ្វាយខ្លួនដើម្បីបំរើស៊ីយ៉ូនទៀត! តើព្រះយេហូវ៉ាទទួលអ្នកសាសន៍ផ្សេងទាំងនេះយ៉ាងណា? ព្រះអង្គទ្រង់ផ្ទាល់មានបន្ទូលឆ្លើយថា៖ «វាទាំងឡាយនឹងឡើងមកលើអាសនាអញ ដោយស្ម័គ្រពីចិត្ត[«ដោយពេញព្រះហឫទ័យយើង», ព.ថ.] ហើយអញនឹងលើកដំកើងវិហារនៃសិរីល្អរបស់អញ»។ (អេសាយ ៦០:៧ខ) ព្រះយេហូវ៉ាទទួលយ៉ាងសប្បុរសនូវដង្វាយនិងកិច្ចបំរើរបស់អ្នកសាសន៍ផ្សេងទាំងនេះ។ វត្តមានរបស់អ្នកសាសន៍ផ្សេងទាំងនេះប្រៀបដូចជាតាក់តែងសំអិតសំអាងវិហាររបស់ព្រះយេហូវ៉ា។
-
-
ព្រះយេហូវ៉ាតាក់តែងរាស្ត្ររបស់ទ្រង់ដោយពន្លឺទស្សនាវដ្ដីប៉មយាម ២០០២ | ១ តុលា
-
-
១៥. (ក) តើអេសាយ ៦០:៤-៩ ចែងអំពីការរីកចំរើនអ្វី? (ខ) តើជនគ្រីស្ទានដ៏ពិតបង្ហាញទឹកចិត្តបែបណា?
១៥ ខ៤ដល់៩ជាការពណ៌នាដែលបញ្ជាក់ពីទិដ្ឋភាពទំនាយយ៉ាងរស់រវើកណាស់! ស្តីអំពីការរីកចំរើនទូទាំងពិភពលោក ដែលបានកើតឡើងតាំងពីឆ្នាំ១៩១៩មកម្ល៉េះ។ ហេតុអ្វីបានជាព្រះយេហូវ៉ាបានប្រទានពរឲ្យស៊ីយ៉ូនមានការរីកចំរើនបែបនេះ? ដោយព្រោះអ៊ីស្រាអែលនៃព្រះបានស្ដាប់បង្គាប់និងភ្លឺដោយពន្លឺរបស់ទ្រង់ជានិច្ចតាំងពីឆ្នាំ១៩១៩មក។ ក៏ប៉ុន្តែ តើអ្នកបានកត់សម្គាល់ក្នុងខ៧ថា អ្នកថ្មីៗដែលទើបតែមកដល់នោះ ក៏«ឡើងមកលើអាសនា[របស់ព្រះ]»ទេ? យញ្ញបូជាត្រូវថ្វាយនៅលើអាសនៈ ហើយបន្ទូលក្នុងទំនាយនេះរំឭកយើងថា កិច្ចបំរើរបស់ព្រះយេហូវ៉ារួមបញ្ចូលការលះបង់ខ្លួនផងដែរ។ សាវ័កប៉ុលបានសរសេរថា៖ «ខ្ញុំទូន្មានអ្នករាល់គ្នា . . . ឲ្យបានថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ ជាការគោរពនៃអ្នករាល់គ្នា ដែលមានទំនង»។ (រ៉ូម ១២:១) សមស្របនឹងសំដីរបស់ប៉ុលនោះ ជនគ្រីស្ទានដ៏ពិតមិនចាត់ទុកការចូលរួមកម្មវិធីសាសនាមួយសប្ដាហ៍ម្ដងជាការគ្រប់គ្រាន់នោះទេ។ ជនគ្រីស្ទានចំណាយពេល កម្លាំង និងធនធានរបស់ខ្លួនដើម្បីគាំទ្រការថ្វាយបង្គំដ៏បរិសុទ្ធ។ វត្តមាននៃអ្នកថ្វាយបង្គំដ៏ស្មោះត្រង់បែបនេះ ពិតជាតាក់តែងដំណាក់របស់ព្រះយេហូវ៉ា មែនទេ? ទំនាយរបស់អេសាយបានចែងថា អ្នកទាំងនោះតាក់តែងដំណាក់របស់ព្រះយេហូវ៉ាមែន។ ហើយយើងអាចជឿជាក់ថា ព្រះយេហូវ៉ាចាត់ទុកអ្នកថ្វាយបង្គំដ៏ខ្នះខ្នែងទាំងនេះជាបុគ្គលដ៏ស្អាតស្អំផងដែរ។
-