បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ទំនាយបីអំពីមេស្ស៊ី
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
    • ១. ​«​អ្នក​ដែល​មាន​សិទ្ធិ​ទទួល​»​ (អេសេគាល ២១:២៥​-​២៧)

      គ្រា​កំណត់​នៃ​ប្រជាជាតិ​នានា (៦០៧ មុន​គ.ស.–១៩១៤ គ.ស.)

      1. ៦០៧ មុន​គ.ស.—សេដេគា​បាន​ត្រូវ​ទម្លាក់​ពី​តំណែង

      2. ១៩១៤ គ.ស.—លោក​យេស៊ូ​ជា​អ្នក​ដែល​មាន​«​សិទ្ធិ​ទទួល​»​រាជាណាចក្រ​មេស្ស៊ីបាន​ត្រូវ​តែង​តាំង​ជា​ស្ដេចហើយ​ក្លាយ​ជា​គង្វាល

  • «ខ្ញុំនឹងតែងតាំងបុគ្គលម្នាក់ឲ្យឃ្វាលចៀមខ្ញុំ»
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
    • ១៤ របៀប​ដែល​ទំនាយ​នេះ​បាន​កើត​ឡើង។ នៅ​ឆ្នាំ​៦០៧ មុន​គ.ស. រាជាណាចក្រ​យូដា​ដែល​ជា​អំណាច​គ្រប់​គ្រង​«​ខ្ពង់​ខ្ពស់​»​នៅ​ក្រុង​យេរូសាឡិម​បាន​ត្រូវ​បន្ទាប​ចុះ គឺ​នៅ​ពេល​ដែល​ជន​ជាតិ​បាប៊ីឡូន​បំផ្លាញ​ក្រុង​យេរូសាឡិម ហើយ​ចាប់​ស្ដេច​សេដេគា​យក​ទៅ​ធ្វើ​ជា​ឈ្លើយ។ បន្ទាប់​មក ដោយ​សារ​លែង​មាន​ស្ដេច​ពី​វង្ស​ត្រកូល​ដាវីឌ​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​ទៀត នោះ​អំណាច​គ្រប់​គ្រង​របស់​ជន​ជាតិ​ដទៃ​ដែល​ជា​«​អ្នក​ទន់​ទាប​»​បាន​ត្រូវ​លើក​តម្កើង ហើយ​ឲ្យ​គ្រប់​គ្រង​លើ​ផែនដី។ ប៉ុន្តែ ការ​គ្រប់​គ្រង​របស់​ពួក​គេ​មាន​ពេល​កំណត់។ គ្រា​របស់​ជន​ជាតិ​ដទៃ​ឬ​«​គ្រា​កំណត់​នៃ​ប្រជាជាតិ​នានា​»​បាន​ចប់​នៅ​ឆ្នាំ​១៩១៤ ពេល​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​អំណាច​គ្រប់​គ្រង​ដល់​លោក​យេស៊ូ​គ្រិស្ត។ (​លូក. ២១:២៤​) ក្នុង​នាម​ជា​ពូជ​ពង្ស​ដាវីឌ លោក​យេស៊ូ​ពិត​ជា​មាន​«​សិទ្ធិ​»​គ្រប់​គ្រង​រាជាណាចក្រ​មេស្ស៊ី។b (​ដក. ៤៩:១០​) ម្ល៉ោះ​ហើយ តាម​រយៈ​លោក​យេស៊ូ ព្រះ​យេហូវ៉ា​បាន​សម្រេច​សេចក្ដី​សន្យា​របស់​លោក​ឲ្យ​ដាវីឌ​ថា​ពូជ​ពង្ស​គាត់​នឹង​គ្រប់​គ្រង​រាជាណាចក្រ​ដ៏​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។—លូក. ១:៣២, ៣៣

      លោកយេស៊ូជាស្ដេចពាក់មកុដនិងកាន់ដំបងរាជ្យ។

      លោក​យេស៊ូ​មាន​សិទ្ធិ​ធ្វើ​ជា​ស្ដេច​ក្នុង​រាជាណាចក្រ​ព្រះ (សូម​មើល​វគ្គ​១៥)

      ១៥. ហេតុ​អ្វី​យើង​អាច​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្ដេច?

      ១៥ អ្វី​ដែល​យើង​អាច​រៀន​ពី​ទំនាយ​នេះ។ យើង​អាច​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្ដេច។ ហេតុ​អ្វី? ពីព្រោះ​លោក​យេស៊ូ​មិន​ដូច​អ្នក​គ្រប់​គ្រង​ក្នុង​ពិភព​លោក​នេះ​ទេ។ ពួក​គេ​បាន​អំណាច​គ្រប់​គ្រង​ប្រហែល​ជា​ដោយ​សារ​ការ​ដណ្ដើម​អំណាច ឬ​ត្រូវ​មនុស្ស​បោះ​ឆ្នោត​ជ្រើស​រើស។ ប៉ុន្តែ លោក​យេស៊ូ​បាន​ត្រូវ​ជ្រើស​រើស​ដោយ​ព្រះ​យេហូវ៉ា ហើយ​«​ទទួល . . . រាជាណាចក្រ​មួយ​»​ដែល​លោក​មាន​សិទ្ធិ​ទទួល។ (​ដាន. ៧:១៣, ១៤​) ដូច្នេះ យើង​ពិត​ជា​អាច​ទុក​ចិត្ត​ស្ដេច​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ដោយ​ផ្ទាល់។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក