-
ចូរ«មើលការអាក្រក់ដ៏គួរឲ្យស្អប់ខ្ពើមដែលពួកគេកំពុងធ្វើ»ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
-
-
ទិដ្ឋភាពទី២: ពួកបុរសចាស់ទុំ៧០នាក់ដុតគ្រឿងក្រអូបដល់ព្រះមិនពិត
១១. តើអេសេគាលបានឃើញការអាក្រក់អ្វីខ្លះបន្ទាប់ពីចូលទីធ្លាខាងក្នុងក្បែរទីបូជា?
១១ សូមអាន អេសេគាល ៨:៧-១២។ អេសេគាលបានចោះទម្លុះជញ្ជាំង ហើយចូលទៅទីធ្លាខាងក្នុងក្បែរទីបូជា។ គាត់ក៏ឃើញ«រូបសត្វលូនវារនិងសត្វដ៏គួរឲ្យស្អប់ខ្ពើមគ្រប់បែបយ៉ាង រួមទាំងរូបព្រះផ្សេងៗដ៏គួរឲ្យខ្ពើមរអើម»ឆ្លាក់នៅលើជញ្ជាំង។c រូបឆ្លាក់ទាំងនោះតំណាងឲ្យព្រះមិនពិត។ ប៉ុន្តែ អ្វីដែលអេសេគាលបានឃើញបន្ទាប់មកអាក្រក់ជាងនោះទៅទៀត គឺ«បុរសចាស់ទុំនៃពូជពង្សអ៊ីស្រាអែល៧០នាក់»កំពុងឈរ«ក្នុងទីងងឹត» ហើយដុតគ្រឿងក្រអូបជូនព្រះមិនពិត។ ក្រោមច្បាប់ម៉ូសេ ក្លិនគ្រឿងក្រអូបតំណាងឲ្យសេចក្ដីអធិដ្ឋានរបស់ពួកអ្នកគោរពប្រណិប័តន៍ស្មោះត្រង់។ (ចសព. ១៤១:២) ប៉ុន្តែ គ្រឿងក្រអូបដែលពួកបុរសចាស់ទុំ៧០នាក់ដុតដល់ព្រះមិនពិត មានក្លិនស្អុយគគ្រក់ចំពោះព្រះយេហូវ៉ា។ ដូច្នេះ សេចក្ដីអធិដ្ឋានរបស់ពួកគេប្រៀបដូចជាក្លិនអសោចចំពោះលោក។ (សុភ. ១៥:៨) ពួកបុរសចាស់ទុំទាំងនេះបញ្ឆោតខ្លួនដោយគិតថា៖ «ព្រះយេហូវ៉ាមើលមិនឃើញយើងទេ»។ ប៉ុន្តែ ព្រះយេហូវ៉ាឃើញពួកគេ ហើយលោកបង្ហាញអេសេគាលយ៉ាងជាក់លាក់នូវអ្វីដែលពួកគេកំពុងធ្វើក្នុងវិហាររបស់លោក!
ព្រះយេហូវ៉ាឃើញអំពើដ៏គួរឲ្យស្អប់ខ្ពើមទាំងអស់«ក្នុងទីងងឹត» (សូមមើលវគ្គ១១)
១២. ហេតុអ្វីយើងត្រូវរក្សាភាពស្មោះត្រង់សូម្បីតែនៅ«ក្នុងទីងងឹត»? ហើយជាពិសេស តើអ្នកណាគួរទុកគំរូល្អក្នុងរឿងនេះ?
១២ តើយើងអាចទាញមេរៀនអ្វីពីកំណត់ហេតុរបស់អេសេគាលស្ដីអំពីពួកបុរសចាស់ទុំ៧០នាក់ដែលជូនគ្រឿងក្រអូបដល់ព្រះមិនពិត? ដើម្បីឲ្យព្រះស្ដាប់សេចក្ដីអធិដ្ឋានរបស់យើងនិងដើម្បីរក្សាការគោរពប្រណិប័តន៍របស់យើងឲ្យនៅបរិសុទ្ធចំពោះលោក យើងត្រូវនៅស្មោះត្រង់ជានិច្ច សូម្បីតែ«ក្នុងទីងងឹត»ក្ដី។ (សុភ. ១៥:២៩) សូមយើងចាំថាព្រះយេហូវ៉ាអាចឃើញអ្វីទាំងអស់ដែលយើងធ្វើ។ បើព្រះយេហូវ៉ាជាបុគ្គលពិតចំពោះយើង យើងនឹងមិនធ្វើអ្វីដែលយើងដឹងថាលោកមិនពេញចិត្តនោះឡើយ សូម្បីតែពេលយើងនៅម្នាក់ឯងក៏ដោយ។ (ហេ. ៤:១៣) ជាពិសេសអ្នកចាស់ទុំក្នុងក្រុមជំនុំត្រូវទុកគំរូល្អក្នុងការធ្វើតាមគោលការណ៍គម្ពីរ។ (១ពេ. ៥:២, ៣) បងប្អូនក្នុងក្រុមជំនុំអាចរំពឹងថាអ្នកចាស់ទុំដែលបំពេញភារកិច្ចនៅមុខពួកគេ និងដែលនាំមុខក្នុងការគោរពប្រណិប័តន៍នៅឯកិច្ចប្រជុំ កំពុងរស់នៅស្របតាមគោលការណ៍គម្ពីរ សូម្បីតែ«ក្នុងទីងងឹត» ពោលគឺពេលដែលអ្នកឯទៀតមើលមិនឃើញគាត់។—ចសព. ១០១:២, ៣