បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • «កុំឲ្យដៃឯងអន់ថយឲ្យសោះ»
    ទស្សនាវដ្ដីប៉មយាម ១៩៩៦ | ១ មិថុនា
    • ១១, ១២. (ក) តើ​ទំនាយ​សេផានា​មួយ​ផ្នែក​ណា​ទៀត ដែល​បាន​សំរេច​មក​លើ​ពួក​អ្នក​សំណល់? (ខ) តើ​តាម​របៀប​ណា​ដែល​ពួក​អ្នក​សំណល់​ចាក់​ប្រេង​តាំង​បាន​គោរព​តាម​បញ្ជា«កុំ​ឲ្យ​ដៃ​ឯង​អន់​ថយ​ឲ្យ​សោះ»?

      ១១ ពួក​អ្នក​សំណល់​ស្មោះ​ត្រង់​សប្បាយ​រីករាយ​ណាស់ ដែល​ខ្លួន​ត្រូវ​បាន​សង្គ្រោះ​ក្នុង​ឆ្នាំ​១៩១៩​ពី​ការ​ជាប់​ឃុំ​ឃាំង​នឹង​បាប៊ីឡូន​ដ៏​ធំ ជា​ចក្រភព​លោក​នៃ​សាសនា​មិន​ពិត។ ពួក​គេ​បាន​ពិសោធ​ការ​សំរេច​នៃ​ទំនាយ​សេផានា​នេះ៖ «ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ច្រៀង​ឡើង! ឱ​អ៊ីស្រាអែល​អើយ ចូរ​ស្រែក​ឡើង​ចុះ! ឱ​កូន​ស្រី​យេរូសាឡិម​អើយ ចូរ​អរ​សប្បាយ ហើយ​រីករាយ​ឲ្យ​អស់​អំពី​ចិត្ត​ទៅ! ព្រះ​យេហូវ៉ា ទ្រង់​បាន​លើក​ទោស​ឯង​ចោល។ ទ្រង់​បាន​បោះ​ខ្មាំង​សត្រូវ​របស់​ឯង​ចេញ​ហើយ។ ឯ​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល គឺ​ព្រះ​យេហូវ៉ា ទ្រង់​គង់​នៅ​កណ្ដាល​ឯង។ ឯង​មិន​ត្រូវ​រង​ការ​អាក្រក់​ទៀត​ឡើយ។ នៅ​ថ្ងៃ​នោះ នឹង​មាន​ពាក្យ​ពោល​ដល់​ក្រុង​យេរូសាឡិម​ថា៖ ‹កុំ​ឲ្យ​ខ្លាច​ឡើយ ឱ​ស៊ីយ៉ូន​អើយ កុំ​ឲ្យ​ដៃ​ឯង​អន់​ថយ​ឲ្យ​សោះ។ ព្រះ​យេហូវ៉ា ដ៏​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​នៅ​កណ្ដាល​ឯង ទ្រង់​ជា​ព្រះ​ដ៏​មាន​ឥទ្ធិឫទ្ធិ ​ដើម្បី​ជួយ​សង្គ្រោះ› »។—សេផានា ៣:១៤​-​១៧

      ១២ ដោយ​ជឿ​ជាក់​ហើយ​មាន​ភស្តុ​តាង​ជា​ច្រើន​ថា​ព្រះ​យេហូវ៉ា​គាំទ្រ​ពួក​គេ ពួក​អ្នក​សំណល់​ចាក់​ប្រេង​តាំង​បាន​ចេញ​ទៅ​យ៉ាង​អង់អាច ដើម្បី​សំរេច​កិច្ចការ​ដែល​ព្រះ​ប្រទាន​ឲ្យ​គេ។ ពួក​គេ​បាន​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ ហើយ​បាន​ប្រកាស​ប្រាប់​អំពី​សេចក្ដី​ជំនុំ​ជំ​រះ​របស់​ព្រះ​យេហូវ៉ា​ទាស់​នឹង​ពិភព​គ្រីស្ទ​សាសនា គឺ​បាប៊ីឡូន​ដ៏​ធំ​ទាំង​មូល និង​របប​ដ៏​អាក្រក់​ជួជាតិ​ទាំង​អស់​របស់​សាតាំង។ ដោយ​បាន​ឆ្លង​កាត់​ការ​លំបាក​ជា​ខ្លាំង​ជា​ច្រើន​ទសវត្ស​ពី​ឆ្នាំ​១៩១៩​មក ពួក​គេ​បាន​គោរព​តាម​បញ្ជា​របស់​ព្រះ៖ «កុំ​ឲ្យ​ខ្លាច​ឡើយ ឱ​ស៊ីយ៉ូន​អើយ កុំ​ឲ្យ​ដៃ​ឯង​អន់​ថយ​ឲ្យ​សោះ»។ ពួក​គេ​មិន​បាន​ឲ្យ​ដៃ​របស់​គេ​អន់​ថយ​ឡើយ ក្នុង​ការ​ចែក​ចាយ​ខិត្តប័ណ្ណ ទស្សនាវដ្ដី សៀវភៅ និង​កូន​សៀវភៅ​រាប់​លាន​កោដិ ដើម្បី​ប្រកាស​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា។ ពួក​គេ​ជា​គំរូ​ដ៏​លើក​ទឹក​ចិត្ត​ចំពោះ​ពួក​ចៀម​ឯ​ទៀត ដែល​តាំង​ពី​ឆ្នាំ​១៩៣៥ បាន​នាំ​គ្នា​ចូល​ទៅ​ខាង​ពួក​គេ។

      «កុំ​ឲ្យ​ដៃ​ឯង​អន់​ថយ​ឲ្យ​សោះ»

      ១៣, ១៤. (ក) ហេតុ​អ្វី​ក៏​ពួក​យូដា​ខ្លះ​ឈប់​បំរើ​ព្រះ​យេហូវ៉ា ហើយ​នេះ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ណា? (ខ) អ្វី​ជា​ការ​មិន​មាន​ប្រាជ្ញា​សំរាប់​យើង​ធ្វើ ហើយ​កិច្ច​ការ​អ្វី​ដែល​យើង​មិន​គួរ​បង្អន់​ដៃ​នោះ?

      ១៣ កាល​ដែល​យើង‹រង់​ចាំ›ថ្ងៃ​ដ៏​ធំ​នៃ​ព្រះ​យេហូវ៉ា តើ​តាម​របៀប​ណា​ដែល​យើង​អាច​ទទួល​ជំនួយ​ដ៏​មាន​ប្រយោជន៍​ពី​ទំនាយ​សេផានា? ទី​មួយ យើង​ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ខ្លួន​ដូច​ពួក​យូដា​ក្នុង​ជំនាន់​សេផានា ដែល​ឈប់​ដើរ​តាម​ព្រះ​យេហូវ៉ា ដោយ​ព្រោះ​តែ​ពួក​គេ​សង្ស័យ​អំពី​រយៈ​ពេល​មក​ដល់​នៃ​ថ្ងៃ​របស់ព្រះ​យេហូវ៉ា។ ពួក​យូដា​ទាំង​នេះ​មិន​បាន​សំដែង​ការ​សង្ស័យ​របស់​ខ្លួន​ឲ្យ​គេ​ឃើញ​ទេ តែ​ដំណើរ​ប្រព្រឹត្ត​របស់​គេ​បង្ហាញ​ថា ពួក​គេ​ច្បាស់​ជា​មិន​ជឿ​ថា ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់​នោះ។ ពួក​គេ​យក​ចិត្ត​ទុក​ដាក់​តែ​នឹង​ការ​ប្រមូល​ទ្រព្យ​សម្បត្ដិ ជា​ជាង​រង់​ចាំ​មើល​ព្រះ​យេហូវ៉ា។—សេផានា ១:១២, ១៣; ៣:៨

      ១៤ សព្វ​ថ្ងៃ​នេះ​មិន​មែន​ជា​ពេល​ដែល​យើង​ត្រូវ​បណ្ដោយ​ឲ្យ​ការ​សង្ស័យ​ចាក់​ឫស​ក្នុង​ចិត្ត​របស់​យើង​ទេ។ មិន​ជា​ការ​មាន​ប្រាជ្ញា​ទេ បើ​ក្នុង​គំនិត​ឬ​ចិត្ត​របស់​យើង​ចេះ​តែ​ភ្លេច​នូវ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ដែល​កំពុង​តែ​មក​នេះ។ (ពេត្រុស​ទី​២ ៣:១​-​៤, ១០) យើង​មិន​គួរ​ឈប់​ដើរ​តាម​ព្រះ​យេហូវ៉ា ឬ ‹បង្អន់​ដៃ​យើង›ក្នុង​ការ​បំរើ​ទ្រង់​ឡើយ។ នេះ​រាប់​បញ្ចូល​ដោយ​មិន«ធ្វើ​ការ​ដោយ​ដៃ​ខ្ជិល​ច្រអូស» ក្នុង​ការ​ផ្សាយ«ដំណឹង​ល្អ»របស់​យើង។—សុភាសិត ១០:៤; ម៉ាកុស ១៣:១០

  • «កុំឲ្យដៃឯងអន់ថយឲ្យសោះ»
    ទស្សនាវដ្ដីប៉មយាម ១៩៩៦ | ១ មិថុនា
    • ១៦. តើ​អ្វី​ជា​ស្ថានភាព​នៃ​គំនិត​ដែល​មាន​ក្នុង​ចំណោម​សមាជិក​ជា​ច្រើន​នៃ​និកាយ​ពិភព​គ្រីស្ទ​សាសនា តែ​តើ​ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​យើង​នូវ​ការ​លើក​ទឹក​ចិត្ត​អ្វី?

      ១៦ ក្នុង​កន្លែង​ជា​ច្រើន​នៅ​ផែនដី​នេះ ភាព​មិន​អើពើ​ជា​អាកប្បកិរិយា​ដែល​មាន​ទូទៅ​សព្វ​ថ្ងៃ​នេះ ជា​ពិសេស​ក្នុង​ប្រទេស​ដែល​សម្បូណ៌​ដោយ​ទ្រព្យ​ធន។ សូម្បី​តែ​សមាជិក​នៃ​និកាយ​ក្នុង​ពិភព​គ្រីស្ទ​សាសនា ក៏​មិន​ជឿ​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អន្តរាគមន៍​ក្នុង​កិច្ច​ការ​របស់​មនុស្ស​នៅ​សម័យ​យើង​នេះ។ ពួក​គេ​បដិសេធ​ការ​ខំ​ប្រឹង​ប្រែង​របស់​យើង​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​ដល់​គេ ដោយ​ការ​ញញឹម​មិន​ជឿ ឬ​ដោយ​ពាក្យ​មួយ​ម៉ាត់​ថា«ខ្ញុំ​មិន​ចូល​ចិត្ត​ទេ»! នៅ​ក្រោម​ស្ថានភាព​បែប​នេះ ដែល​ការ​ខំ​ត​ស៊ូ​ក្នុង​កិច្ច​ការ​ផ្សាយ​អាច​ទៅ​ជា​ការ​ពិបាក​មែន។ នេះ​នឹង​សាក​ល្បង​ដល់​ការ​អត់​ធ្មត់​របស់​យើង។ ប៉ុន្តែ តាម​រយៈ​ទំនាយ​សេផានា ព្រះ​យេហូវ៉ា​លើក​ទឹក​ចិត្ត​ប្រជារាស្ត្រ​ស្មោះ​ត្រង់​របស់​ទ្រង់ ដោយ​មាន​បន្ទូល​ថា៖ «កុំ​ឲ្យ​ដៃ​ឯង​អន់​ថយ​ឲ្យ​សោះ។ ព្រះ​យេហូវ៉ា ដ៏​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​នៅ​កណ្ដាល​ឯង ទ្រង់​ជា​ព្រះ​ដ៏​មាន​ឥទ្ធិឫទ្ធិ ​ដើម្បី​ជួយ​សង្គ្រោះ ទ្រង់​នឹង​មាន​សេចក្ដី​រីករាយ​អរ​សប្បាយ​ចំពោះ​ឯង។ ទ្រង់​នឹង​សំរាក​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់។ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង»។ —សេផានា ៣:១៦, ១៧

      ១៧. តើ​មាន​គំរូ​ល្អ​អ្វី​ខ្លះ ដែល​ពួក​អ្នក​ថ្មី​ក្នុង​ចំណោម​ពួក​ចៀម​ឯ​ទៀត​គួរ​តែ​ធ្វើ​តាម ហើយ​ធ្វើ​តាម​យ៉ាង​ណា?

      ១៧ ការ​ពិត​ក្នុង​ប្រវត្ដិសាស្ត្រ​ទំនើប​នៃ​ប្រជារាស្ត្រ​របស់​ព្រះ​យេហូវ៉ា គឺ​ថា ពួក​អ្នក​សំណល់​និង​ពួក​ចំណាស់​ក្នុង​ចំណោម​ពួក​ចៀម​ឯ​ទៀត បាន​សំរេច​កិច្ច​ការ​ដ៏​អស្ចារ្យ​នៃ​ការ​ប្រមូល​មនុស្សក្នុង​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នេះ។ ពួក​គ្រីស្ទាន​ស្មោះ​ត្រង់​ទាំង​អស់​នេះ​បាន​សំដែង​ការ​អត់​ធ្មត់​ជា​ច្រើន​ទសវត្ស។ ពួក​គេ​មិន​បណ្ដោយ​ឲ្យ​ភាព​មិន​អើពើ​របស់​មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​គ្រីស្ទ​សាសនា ធ្វើ​ឲ្យ​គេ​បាក់​ទឹក​ចិត្ត​ឡើយ។ ដូច្នេះ ចូរ​ឲ្យ​ពួក​អ្នក​ថ្មី​ក្នុង​ចំណោម​ពួក​ចៀម​ឯ​ទៀត កុំ​បាក់​ទឹក​ចិត្ត​ឲ្យ​សោះ ដោយ​ភាព​មិន​អើពើ​ដល់​បញ្ហា​ខាង​វិញ្ញាណ ដែល​មាន​ទូទៅ​សព្វ​ថ្ងៃ​នេះ​ក្នុង​ស្រុក​ជា​ច្រើន។ ចូរ​ឲ្យ​ពួក​គេ​កុំ‹បង្អន់​ដៃ›របស់​គេ​ឲ្យ​សោះ ឬ​កុំ​ខ្ជិល។ ចូរ​ឲ្យ​ពួក​គេ​ឆ្លៀត​យក​គ្រប់​ឱកាស ដើម្បី​ផ្សាយ​ទស្សនាវដ្ដី​ប៉ម​យាម ភ្ញាក់​រឭក! និង​ប្រកាស​វត្ថុ​ល្អ​ៗ​ឯ​ទៀត ដែល​បាន​រៀបចំ​មក​យ៉ាង​ពិសេស​សំរាប់​ជួយ​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​ចៀម ឲ្យ​រៀន​សេចក្ដី​ពិត​អំពី​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​និង​ពរ​ជា​ច្រើន​ដែល​មាន​ជា​បន្ត​បន្ទាប់។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក