-
រាស្ត្ររបស់ព្រះយេហូវ៉ាដែលបានស្ដារឡើងវិញ សរសើរទ្រង់ពាសពេញលើផែនដីទស្សនាវដ្ដីប៉មយាម ២០០១ | ១ ឧសភា
-
-
៨ ពាក្យទំនាយទាំងនោះបានសំដៅទៅពួកអ្នកសំណល់ ដែលបានប្រមូលចេញពីការឃុំឃាំងនៅបាប៊ីឡូន និងបានត្រឡប់ទៅឯស្រុកជាឰយុកោរបស់គេវិញ។ នេះគឺបានសឲ្យឃើញច្បាស់នៅឯសេផានា ៣:១៨-២០ ដែលយើងអានថា៖ «អញ[ព្រះយេហូវ៉ា]នឹងប្រមូលអស់អ្នក ក្នុងពួកឯង ដែលស្ដាយជំនុំមុតមាំ ជាពួកអ្នកដែលសេចក្ដីដំនៀលនោះ បានសង្កត់សង្កិនលើ មើល! នៅគ្រានោះអញនឹងធ្វើទោសដល់អស់ពួកអ្នកដែលធ្វើទុក្ខឯង អញនឹងជួយសង្គ្រោះណាដែលខ្វិន ហើយនឹងប្រមូលណាដែលត្រូវបណ្ដេញឲ្យមកវិញ រួចអញនឹងតាំងគេដែលពីដើមមានសេចក្ដីខ្មាសនៅពេញលើផែនដី ឲ្យឡើងជាទីសរសើរ នឹងជាកិត្ដិសព្ទវិញ នៅគ្រានោះ អញនឹងនាំឯងរាល់គ្នាចូលមក ហើយនៅគ្រានោះ អញនឹងប្រមូលឯងឲ្យមូលគ្នា ដ្បិតអញនឹងលើកឯងរាល់គ្នាឲ្យមានឈ្មោះ ហើយឲ្យជាទីសរសើរ នៅកណ្ដាលអស់ទាំងសាសន៍នៅផែនដី គឺក្នុងកាលដែលអញនាំពួកឯងដែលជាប់ជាឈ្លើយមកវិញ នៅចំពោះភ្នែកឯងរាល់គ្នា នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា»។
៩. តើព្រះយេហូវ៉ាបានតម្កើងព្រះនាមទ្រង់យ៉ាងដូចម្ដេច ស្តីអំពីប្រទេសយូដា?
៩ ចូរគិតនូវការភ្ញាក់ផ្អើលនៃអស់ទាំងសាសន៍ដែលនៅជុំវិញ ដែលជាពួកសត្រូវរាស្ត្ររបស់ព្រះនោះ! ពួកប្រជាជននៅប្រទេសយូដាបានត្រូវគេយកទៅជាឈ្លើយ ដោយសាសន៍បាប៊ីឡូនដ៏ខ្លាំងក្លា ដែលតាមមើលទៅ នោះពួកគេឥតមានសង្ឃឹមនឹងបានសេរីភាពឡើយ។ ម្យ៉ាងវិញទៀត ស្រុករបស់គេបានទៅជាសោះកក្រោះ។ ក៏ប៉ុន្តែ តាមរយៈព្រះចេស្ដារបស់ព្រះ នោះពួកគេបានស្ដារឡើងវិញនូវស្រុកកំណើតរបស់គេក្រោយពី៧០ឆ្នាំ រីឯសាសន៍ទាំងឡាយដ៏ជាសត្រូវ គឺកំពុងតែឆ្ពោះទៅឯសេចក្ដីហិនវិនាស។ ព្រះយេហូវ៉ាបានតម្កើងព្រះនាមទ្រង់មែន ដោយយកពួកសំណល់ចាក់ប្រេងតាំងមកវិញ! ទ្រង់បានធ្វើឲ្យគេ«រាល់គ្នាឲ្យមានឈ្មោះ ហើយឲ្យជាទីសរសើរ នៅកណ្ដាលអស់ទាំងសាសន៍នៅផែនដី»។ ការស្ដារឡើងវិញនេះបាននាំឲ្យមានការសរសើរដល់ព្រះយេហូវ៉ា និងដល់អស់អ្នកដែលកាន់តាមព្រះនាមរបស់ទ្រង់មែន!
-
-
រាស្ត្ររបស់ព្រះយេហូវ៉ាដែលបានស្ដារឡើងវិញ សរសើរទ្រង់ពាសពេញលើផែនដីទស្សនាវដ្ដីប៉មយាម ២០០១ | ១ ឧសភា
-
-
២៣. ហេតុអ្វីបានជាអ្នកនឹងនិយាយថា យើងមានឯកសិទ្ធិដ៏ល្អជារាស្ត្ររបស់ព្រះយេហូវ៉ា?
២៣ ក្នុងថ្ងៃជាន់ក្រោយបង្អស់នេះ យើងមានឯកសិទ្ធិដ៏ល្អមែនហ្ន៎! ដើម្បីរៀបចំសំរាប់ពេលវេលាដ៏អស្ចារ្យនោះ ដែលចំណេះអំពីព្រះយេហូវ៉ានឹងមានពាសពេញលើផែនដីយ៉ាងប្រាកដ។ ហើយឥឡូវនេះ យើងក៏មានឯកសិទ្ធិដ៏ល្អដែរជារាស្ត្ររបស់ព្រះ ហើយជាអស់អ្នកដែលនឹងពិសោធនូវការសម្រេចដ៏ធំនៃពាក្យទំនាយ ដែលបានកត់ទុកនៅសេផានា ៣:២០នោះ។ យើងឃើញនូវការធានារ៉ាប់រងរបស់ព្រះយេហូវ៉ាក្នុងពាក្យទំនាយនោះ ដែលថា៖ «អញនឹងលើកឯងរាល់គ្នាឲ្យមានឈ្មោះ ហើយឲ្យជាទីសរសើរ នៅកណ្ដាលអស់ទាំងសាសន៍នៅផែនដី»។
-