-
«អ្នកបំរើស្មោះត្រង់»បានឈ្នះការល្បងល!ទស្សនាវដ្ដីប៉មយាម ២០០៤ | ១ មិថុនា
-
-
២, ៣. តើ‹អ្នកបំរើអាក្រក់នោះ›មកពីណា? ហើយតើក្រុមនោះបានលេចឡើងដោយរបៀបណា?
២ ព្រះយេស៊ូមានបន្ទូលអំពីអ្នកបំរើអាក្រក់នោះ ភ្លាមៗក្រោយពីបានពិគ្រោះអំពី«អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ»។ ទ្រង់មានបន្ទូលថា៖ «បើជាអ្នកបំរើអាក្រក់វិញ[ឬ«បើអ្នកបំរើនោះមានចិត្តអាក្រក់», ខ.ស.] ហើយគិតក្នុងចិត្តថា៖ ‹ចៅហ្វាយអញក្រមក› ក៏តាំងវាយដំពួកគូកនខ្លួន ព្រមទាំងស៊ីផឹកជាមួយនឹងពួកមនុស្សប្រមឹកផង ដូច្នេះ នៅថ្ងៃណាដែលវាមិននៅចាំ ជាវេលាណាដែលវាមិនដឹង នោះចៅហ្វាយនឹងមកដល់ ហើយនឹងធ្វើទោសវាជាយ៉ាងធ្ងន់ ទាំងឲ្យវាមានចំណែកជាមួយនឹងពួកមនុស្សមានពុតផង។ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ»។ (ម៉ាថាយ ២៤:៤៨-៥១) ពាក្យ‹អ្នកបំរើអាក្រក់នោះ›ទាញស្មារតីយើងឲ្យគិតអំពីបន្ទូលមុនៗរបស់ព្រះយេស៊ូស្តីអំពីអ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ។ ពិតមែនហើយ «អ្នកបំរើអាក្រក់»នោះលេចចេញពីចំណោមអ្នកបំរើស្មោះត្រង់វិញ។a តើតាមរបៀបណា?
-
-
«អ្នកបំរើស្មោះត្រង់»បានឈ្នះការល្បងល!ទស្សនាវដ្ដីប៉មយាម ២០០៤ | ១ មិថុនា
-
-
៤. តើព្រះយេស៊ូបានប្រព្រឹត្តយ៉ាងណាលើ«អ្នកបំរើអាក្រក់»? តើទ្រង់បានប្រព្រឹត្តយ៉ាងណាលើអ្នកឯទៀតដែលបានបង្ហាញចិត្តគំនិតដូចអ្នកបំរើអាក្រក់នោះ?
៤ ក្រោយៗមក អតីតគ្រីស្ទានទាំងនោះបានត្រូវសម្គាល់ជា«អ្នកបំរើអាក្រក់» ហើយព្រះយេស៊ូបានដាក់ទោស«យ៉ាងធ្ងន់»លើពួកវា។ តើទ្រង់ដាក់ទោសយ៉ាងណា? ព្រះយេស៊ូបានបដិសេធពួកវាចោល ហើយពួកវាបានបាត់បង់សេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ យ៉ាងណាក៏ដោយ ពួកវាមិនបានទទួលសេចក្ដីហិនវិនាសភ្លាមៗឡើយ។ ពួកវាត្រូវរងទុក្ខក្នុងគ្រាដែលមានការយំនិងសង្កៀតធ្មេញជាមុនសិន នៅ«ក្នុងសេចក្ដីងងឹតខាងក្រៅ»ក្រុមជំនុំគ្រីស្ទាន។ (ម៉ាថាយ ៨:១២) តាំងពីសម័យនោះ បុគ្គលខ្លះទៀតដែលជាអ្នកចាក់ប្រេងតាំងដែរ បានបង្ហាញចិត្តគំនិតអាក្រក់ដូចគ្នា ហើយត្រូវបានសម្គាល់ជាអ្នករួមចំណែកក្នុងចំណោម«អ្នកបំរើអាក្រក់»នោះ។ «ចៀមឯទៀត»ខ្លះក៏បានយកតម្រាប់តាមភាពមិនស្មោះត្រង់របស់អ្នកបំរើអាក្រក់នោះដែរ។ (យ៉ូហាន ១០:១៦) សត្រូវទាំងឡាយបែបនេះរបស់ព្រះគ្រីស្ទ នឹងរងភាព«ងងឹត»ខាងវិញ្ញាណនៅ«ខាងក្រៅ»ដូចគ្នាដែរ។
-