ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ម៉ាថាយ ២៥
«ចូរចាំយាម»
ទោះជាលោកយេស៊ូបានប្រើឧទាហរណ៍អំពីស្ត្រីក្រមុំបរិសុទ្ធ១០នាក់សំដៅលើអ្នកកាន់តាមដែលព្រះបានរើសតាំងក្ដី តែមេរៀនសំខាន់នៃឧទាហរណ៍គឺសម្រាប់គ្រិស្តសាសនិកទាំងអស់។ (w១៥ ១៥/៣ ទំ. ៩-១៤) «ដូច្នេះ ចូរចាំយាម ពីព្រោះអ្នករាល់គ្នាមិនដឹងថ្ងៃឬម៉ោងនោះឡើយ»។ (ម៉ាថ. ២៥:១៣) តើអ្នកអាចពន្យល់ឧទាហរណ៍របស់លោកយេស៊ូបានឬទេ?
កូនកំលោះ (ខ១)—លោកយេស៊ូ
ស្ត្រីក្រមុំបរិសុទ្ធដែលចេះពិចារណា និងចាំយាម (ខ២)—គ្រិស្តសាសនិកដែលព្រះបានរើសតាំង ដែលបានត្រៀមខ្លួនដើម្បីបំពេញភារកិច្ចរបស់ពួកគេយ៉ាងស្មោះត្រង់ ហើយដែលជាពន្លឺដែលកំពុងភ្លឺរហូតដល់ទីបញ្ចប់ (ភី. ២:១៥)
ការស្រែកឡើងថា: «កូនកំលោះមកដល់ហើយ!» (ខ៦)—ភ័ស្តុតាងអំពីវត្តមានរបស់លោកយេស៊ូ
ស្ត្រីក្រមុំបរិសុទ្ធដែលមិនចេះពិចារណា (ខ៨)—គ្រិស្តសាសនិកដែលព្រះបានរើសតាំង ដែលចេញទៅជួបកូនកំលោះ តែមិនបាននៅចាំយាម ហើយមិនបានរក្សាភក្ដីភាពទេ
ស្ត្រីក្រមុំបរិសុទ្ធដែលចេះពិចារណាមិនព្រមចែកប្រេងរបស់ពួកគេទេ (ខ៩)—ក្រោយការបោះត្រាជាលើកចុងក្រោយ គ្រិស្តសាសនិកស្មោះត្រង់ដែលព្រះបានរើសតាំងគ្មានពេលជួយបុគ្គលដែលលែងស្មោះត្រង់ឡើយ
«កូនកំលោះបានមកដល់» (ខ១០)—លោកយេស៊ូមកវិនិច្ឆ័យជិតចុងបញ្ចប់នៃគ្រាទុក្ខវេទនាជាខ្លាំង
ស្ត្រីក្រមុំបរិសុទ្ធដែលចេះពិចារណាបានចូលទៅក្នុងផ្ទះដើម្បីពិសាភោជនាហារអបអរអាពាហ៍ពិពាហ៍ជាមួយនឹងកូនកំលោះ ហើយទ្វារក៏បិទទៅ (ខ១០)—លោកយេស៊ូប្រមូលបុគ្គលស្មោះត្រង់ដែលព្រះបានរើសតាំងទៅស្ថានសួគ៌ ប៉ុន្តែបុគ្គលមិនស្មោះត្រង់បាត់បង់រង្វាន់របស់ពួកគេនៅស្ថានសួគ៌