បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការគាំទ្របងប្អូនគ្រិស្តយ៉ាងស្មោះត្រង់
    ទស្សនាវដ្ដីប៉មយាម ២០១៥ | ១៥ មីនា
    • ៤ នៅ​ឆ្នាំ​១៨៨១ ទស្សនាវដ្ដី​ប៉ម​យាម បាន​រៀប​រាប់​ថា​«​កូន​មនុស្ស​»​ ឬ​«​ស្តេច​»​គឺ​លោក​យេស៊ូ។ ម្យ៉ាង​ទៀត ទស្សនាវដ្ដី​នោះ​បាន​ពន្យល់​ថា​«​បង​ប្អូន​»​របស់​ស្តេច​មិន​គ្រាន់​តែ​ជា​ពួក​អ្នក​ដែល​នឹង​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌​ជា​មួយ​នឹង​លោក​យេស៊ូ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​មនុស្ស​ទាំង​អស់​ដែល​នឹង​រស់​នៅ​ផែន​ដី​ដែរ ពេល​ពួក​គេ​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ។ ទស្សនាវដ្ដី​នោះ​បាន​រៀប​រាប់​ថា​មនុស្ស​នឹង​ត្រូវ​ញែក​ចេញ​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​គ្រិស្ត ហើយ​ថា​ពួក​អ្នក​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះ​ក្នុង​គ្រប់​ការ​ទាំង​អស់ ពួក​គេ​នឹង​ត្រូវ​ហៅ​ថា​ចៀម។

      ៥​. នៅ​ឆ្នាំ​១៩២៣ តើ​រាស្ត្រ​របស់​ព្រះ​បាន​យល់​ឧទាហរណ៍​នោះ​យ៉ាង​ដូច​ម្ដេច?

      ៥ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ជួយ​រាស្ត្រ​របស់​លោក​ឲ្យ​យល់​អំពី​ឧទាហរណ៍​នេះ​កាន់​តែ​ច្បាស់។ នៅ​ឆ្នាំ​១៩២៣ ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​តុលា បាន​រៀប​រាប់​ថា​«​កូន​មនុស្ស​»​គឺ​លោក​យេស៊ូ។ ប៉ុន្តែ ក្រោយ​មក​ទស្សនាវដ្ដី​នោះ​បាន​ប្រើ​ខ​គម្ពីរ​ផ្សេង​ៗ​ដើម្បី​ពន្យល់​ថា​«​បង​ប្អូន​»​នៅ​ក្នុង​ឧទាហរណ៍​នោះ​គឺ​សំដៅ​លើ​តែ​ពួក​អ្នក​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ​ប៉ុណ្ណោះ ហើយ​ថា​ពួក​គាត់​ទាំង​អស់​នឹង​នៅ​ស្ថាន​សួគ៌​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ។ ទស្សនាវដ្ដី​នោះ​ក៏​បាន​រៀប​រាប់​ដែរ​ថា​ចៀម​គឺ​សំដៅ​លើ​ពួក​អ្នក​ដែល​នឹង​រស់​នៅ​ផែន​ដី​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​និង​បង​ប្អូន​របស់​លោក។ ម្យ៉ាង​ទៀត ដោយ​សារ​ឧទាហរណ៍​នោះ​រៀប​រាប់​ថា​ពួក​អ្នក​ទាំង​នេះ​ជួយ​បង​ប្អូន​របស់​ស្តេច នោះ​ការ​ញែក ឬ​ការ​វិនិច្ឆ័យ​នឹង​ត្រូវ​កើត​ឡើង​មុន​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​ចាប់​ផ្ដើម កាល​ដែល​បង​ប្អូន​ទាំង​នេះ​របស់​លោក​យេស៊ូ​ដែល​ព្រះ​បាន​រើស​តាំង​រស់​នៅ​ផែន​ដី​នៅ​ឡើយ។ អត្ថបទ​នេះ​ក៏​បាន​រៀប​រាប់​ដែរ​ថា​ចៀម​នឹង​ជា​អ្នក​ដែល​ជឿ​លើ​លោក​យេស៊ូ ហើយ​ដែល​ជឿ​ថា​រាជាណាចក្រ​នោះ​នឹង​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​បាន​ប្រសើរ​ជាង។

  • ការគាំទ្របងប្អូនគ្រិស្តយ៉ាងស្មោះត្រង់
    ទស្សនាវដ្ដីប៉មយាម ២០១៥ | ១៥ មីនា
    • ៧​. តើ​ឧទាហរណ៍​នោះ​មាន​អត្ថន័យ​យ៉ាង​ណា?

      ៧ សព្វ​ថ្ងៃ​នេះ យើង​យល់​ឧទាហរណ៍​អំពី​ចៀម​និង​ពពែ​យ៉ាង​ច្បាស់។ យើង​ដឹង​ថា​«​កូន​មនុស្ស​»​ ឬ​«​ស្តេច​»​គឺ​លោក​យេស៊ូ។ ​«​បង​ប្អូន​»​របស់​ស្តេច​គឺ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ ហើយ​ដែល​នឹង​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌​ជា​មួយ​នឹង​លោក​យេស៊ូ។ (​រ៉ូម ៨:១៦, ១៧​) ​«​ចៀម​»​និង​«​ពពែ​»​គឺ​មនុស្ស​ដែល​មក​ពី​គ្រប់​ប្រជា​ជាតិ។ ពួក​គេ​នឹង​ត្រូវ​វិនិច្ឆ័យ​នៅ​ចុង​បញ្ចប់​នៃ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ឆាប់​ៗ​នេះ។ ម្យ៉ាង​ទៀត យើង​ដឹង​ថា​លោក​យេស៊ូ​នឹង​វិនិច្ឆ័យ​មនុស្ស​ស្រប​តាម​របៀប​ដែល​ពួក​គេ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​នៅ​ផែន​ដី​នៅ​ឡើយ។ យើង​ដឹង​គុណ​ព្រះ​យេហូវ៉ា​យ៉ាង​ខ្លាំង​ដែល​លោក​បាន​ជួយ​យើង​ឲ្យ​យល់​បន្ដិច​ម្ដង​ៗ​នូវ​ឧទាហរណ៍​នេះ និង​ឧទាហរណ៍​ផ្សេង​ទៀត​ក្នុង​ម៉ាថាយ ជំពូក​ទី​២៤​និង​២៥!

  • ការគាំទ្របងប្អូនគ្រិស្តយ៉ាងស្មោះត្រង់
    ទស្សនាវដ្ដីប៉មយាម ២០១៥ | ១៥ មីនា
    • ៩ ដើម្បី​ដឹង​ចម្លើយ ដំបូង​យើង​ត្រូវ​ចាំ​ថា​ពេល​លោក​យេស៊ូ​បង្រៀន​មេរៀន​ណា​មួយ លោក​ប្រើ​ឧទាហរណ៍​មួយ។ យើង​អាច​ដឹង​ថា លោក​មិន​បាន​មាន​ប្រសាសន៍​អំពី​ចៀម​និង​ពពែ​មែនទែន​ទេ។ ដូច​គ្នា​ដែរ លោក​មិន​បាន​មាន​ប្រសាសន៍​ថា​មនុស្ស​គ្រប់​រូប​ដែល​នឹង​ត្រូវ​វិនិច្ឆ័យ​ថា​ជា​ចៀម​គួរ​តែ​ផ្ដល់​អាហារ​និង​សម្លៀក​បំពាក់​ដល់​អ្នក​ដែល​ព្រះ​បាន​រើស​តាំង ថែ​រក្សា​ពួក​គាត់​ពេល​ពួក​គាត់​ឈឺ ឬ​ទៅ​សួរ​សុខទុក្ខ​ពួក​គាត់​ពេល​ពួក​គាត់​នៅ​ក្នុង​គុក​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​បាន​ហៅ​ចៀម​ថា​«​សុចរិត​»​ ដោយ​សារ​ពួក​គេ​ចាត់​ទុក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ថា​ជា​បង​ប្អូន​របស់​លោក​យេស៊ូ ហើយ​ដោយ​សារ​ពួក​គេ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​ដ៏​លំបាក​នេះ។—ម៉ាថាយ ១០:៤០​-​៤២; ២៥:៤០, ៤៦; ធីម៉ូថេ​ទី២ ៣:១​-​៥

      ១០​. តើ​តាម​របៀប​ណា​ចៀម​អាច​ជួយ​បង​ប្អូន​របស់​គ្រិស្ត?

      ១០ ពេល​លោក​យេស៊ូ​លើក​ឧទាហរណ៍​អំពី​ចៀម​និង​ពពែ លោក​បាន​មាន​ប្រសាសន៍​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​គ្រា​ចុង​បញ្ចប់។ (​ម៉ាថាយ ២៤:៣​) ជា​ឧទាហរណ៍ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី​»។ (​ម៉ាថាយ ២៤:១៤​) ក្រោយ​មក មុន​លោក​បាន​មាន​ប្រសាសន៍​អំពី​ចៀម​និង​ពពែ លោក​បាន​លើក​ឧទាហរណ៍​អំពី​ថាលិន។ លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​នេះ​ដើម្បី​បង្រៀន​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ថា​ពួក​គាត់​ត្រូវ​ខំ​ប្រឹង​ព្យាយាម​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ ប៉ុន្តែ​មាន​តែ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​នៅ​សល់​នៅ​ផែន​ដី ហើយ​ពួក​គាត់​មាន​កិច្ច​ការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ! លោក​យេស៊ូ​បាន​ប្រាប់​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ឲ្យ​ផ្សព្វ​ផ្សាយ​ដល់​«​ប្រជា​ជាតិ​ទាំង​ឡាយ​»​មុន​ទី​បញ្ចប់​មក។ ដូច​ក្នុង​ឧទាហរណ៍​អំពី​ចៀម​និង​ពពែ យើង​រៀន​ថា​«​ចៀម​»​ជួយ​បង​ប្អូន​របស់​លោក​យេស៊ូ។ ម្យ៉ាង​ទៀត វិធី​មួយ​ដ៏​ល្អ​បំផុត​ដែល​ពួក​គេ​អាច​ធ្វើ​ដូច្នេះ គឺ​ជួយ​បង​ប្អូន​របស់​លោក​យេស៊ូ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ ប៉ុន្តែ តើ​ការ​គ្រាន់​តែ​ធ្វើ​វិភាគ​ទាន​ជា​លុយ​កាក់​សម្រាប់​កិច្ច​ការ​ផ្សព្វ​ផ្សាយ ឬ​ក៏​លើក​ទឹក​ចិត្ត​បង​ប្អូន​របស់​គ្រិស្ត​ឲ្យ​ធ្វើ​កិច្ច​ការ​នោះ​គឺ​គ្រប់​គ្រាន់​ឬ?

សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក