បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើពួកចៀមនិងពួកពពែមានអនាគតយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាម ១៩៩៦ | ១ មករា
    • តើ​ក្រុម​និមួយ​ៗ​មាន​អនាគត​យ៉ាង​ណា?

      ១៦, ១៧. តើ​ពួក​ចៀម​នឹង​មាន​អនាគត​យ៉ាង​ណា?

      ១៦ ព្រះ​យេស៊ូ​បាន​ជំនុំ​ជំ​រះ​ពួក​ចៀម​ឯ​ទៀត​ថា៖ «ឱ​ពួក​អ្នក​ដែល​ព្រះ​វរបិតា​យើង​បាន​ប្រទាន​ពរ​អើយ ចូរ​មក​ទទួល​មរដក​ចុះ គឺ​ជា​នគរ​ដែល​បាន​រៀបចំ​ទុក​សំរាប់​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​លោកីយ​មក»។ នេះ​ជា​ការ​អញ្ជើញ​ដ៏​កក់​ក្ដៅ​មែន—«ចូរ​មក»! ដើម្បី​ទៅ​ណា? គឺ​ទៅ​ឯ​ជីវិត​អស់​កល្ប​ជា​និច្ច ដូច​បាន​សម្ដែង​មក​ជា​បន្ថែម​ថា៖ «ពួក​សុចរិត​នឹង​ចូល​ទៅ​ក្នុង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច»។—ម៉ាថាយ ២៥:៣៤, ៤៦

      ១៧ នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នៃ​ប្រាក់​ថាល្លិន ព្រះ​យេស៊ូ​បាន​បង្ហាញ​នូវ​ការ​តម្រូវ​ពី​ពួក​អ្នក​ដែល​នឹង​សោយ​រាជ្យ​ជា​មួយ​ទ្រង់​នៅ​លើ​ស្ថាន​សួគ៌ ប៉ុន្តែ​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ ទ្រង់​បាន​បង្ហាញ​នូវ​អ្វី​ដែល​ត្រូវ​ការ​ពី​អនុ​រាស្ត្រ​នៃ​ព្រះ​រាជាណាចក្រ​នោះ។ (ម៉ាថាយ ២៥:១៤​-​២៣) យ៉ាង​ចំ​ៗ ដោយ​សារ​តែ​ពួក​ចៀម​ឯ​ទៀត​គាំទ្រ​ដល់​បង​ប្អូន​របស់​ព្រះ​យេស៊ូ ពួក​គេ​មាន​កន្លែង​ជា​មរតក​នៅ​លើ​ផែនដី​នៃ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។ ពួក​គេ​នឹង​ទទួល​ជីវិត​នៅ​លើ​ផែនដី​មនោរម្យ—ជា​អ្វី​ដែល​ព្រះ​បាន​រៀបចំ​មក​សំរាប់​ពួក​គេ«តាំង​ពី​កំណើត​លោកីយ​រៀង​មក»។—លូកា ១១:៥០, ៥១

  • តើពួកចៀមនិងពួកពពែមានអនាគតយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាម ១៩៩៦ | ១ មករា
    • ១៩ ពួក​សិស្ស​ព្រះ​គម្ពីរ​យល់​ដឹង​ថា​នេះ​គឺ​មិន​មាន​ន័យ​ថា ព្រលឹង​អមតៈ​នៃ​ពួក​មនុស្ស​មាន​ភេទ​ដូច​ពពែ នឹង​រង​ទុក្ខ​នៅ​ក្នុង​ភ្លើង​ជា​អនន្ត​ឡើយ។ ពី​ព្រោះ​មនុស្ស​ជា​ព្រលឹង គឺ​មិន​មែន​មាន​ព្រលឹង​អមតៈ​នោះ​ទេ។ (លោកុប្បត្តិ ២:៧; សាស្ដា ៩:៥, ១០; អេសេគាល ១៨:៤) ដោយ​កាត់​ទោស​ពួក​ពពែ​ទៅ«ភ្លើង​អស់​កល្ប​ជា​និច្ច» ចៅ​ក្រម​នឹង​បំផ្លាញ​មិន​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​នៅ​អនាគត ដែល​នឹង​ទៅ​ជា​ទី​បញ្ចប់​នៃ​អារក្ស​និង​ពួក​បិសាច​របស់​វា​ដែរ។ (វិវរណៈ ២០:១០, ១៤) ដូច្នេះ​ហើយ ចៅ​ក្រម​របស់​ព្រះ​យេហូវ៉ា​បាន​រៀបចំ​ការ​ជំនុំ​ជំ​រះ​ខុស​ពី​គ្នា។ ទ្រង់​មាន​បន្ទូល​ប្រាប់​ពួក​ចៀម​ថា៖ «ចូរ​មក» តែ​ពួក​ពពែ​វិញ ‹ចូរ​ចេញ​ពី​អញ​ទៅ›។ ពួក​ចៀម​នឹង​ទទួល«ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច»។ ពួក​ពពែ​នឹង​ទទួល«ទោស​អស់​កល្ប​ជា​និច្ច»។—ម៉ាថាយ ២៥:៤៦b

  • តើពួកចៀមនិងពួកពពែមានអនាគតយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាម ១៩៩៦ | ១ មករា
    • ២១ ប៉ុន្តែ តើ​ការ​យល់​ថ្មី​ៗ​នេះ​នៃ​រឿង​ប្រៀប​ប្រដូច​នៃ​ចៀម​និង​ពពែ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង? ប្រជាជន​គឺ​កំពុង​តែ​សម្រេច​ចិត្ត​នឹង​ទៅ​ខាង​ណា​មួយ​ទៅ​ហើយ។ ពួក​ខ្លះ​គឺ​នៅ​តាម‹ផ្លូវ​ធំ​ទូលាយ​ដែល​នាំ​ទៅ​សេចក្ដី​ហិន​វិនាស› តែ​ពួក​អ្នក​ដទៃ​ទៀត​ខំ​ព្យាយាម​នៅ​តាម‹ផ្លូវ​ចង្អៀត​ដែល​នាំ​ទៅ​ឯ​ជីវិត›។ (ម៉ាថាយ ៧:១៣, ១៤) ប៉ុន្តែ ពេល​វេលា​ដែល​ព្រះ​យេស៊ូ​នឹង​ជំនុំ​ជំ​រះ​នៅ​ចុង​បញ្ចប់​ទៅ​លើ​ចៀម​និង​ពពែ ដែល​បាន​រៀប​រាប់​មក​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​គឺ​នៅ​ខាង​មុខ​នៅ​ឡើយ។ នៅ​ពេល​ដែល​កូន​មនុស្ស​យាង​មក ដែល​មាន​មុខ​នាទី​ជា​ចៅ​ក្រម ទ្រង់​នឹង​សម្រេច​ថា ពួក​ជន​គ្រីស្ទាន​ជា​ច្រើន—គឺ«ពួក​ហ្វូង​ធំ»នៃ​ពួក​ចៀម​ដែល​បាន​ថ្វាយ​ខ្លួន​នោះ—នឹង​មាន​សមត្ថភាព​ឆ្លង​ផុត​ពី​ផ្នែក​ចុង​ក្រោយ​នៃ«សេចក្ដី​វេទនា​ជា​ខ្លាំង»ចូល​ទៅ​ក្នុង​ពិភព​លោក​ថ្មី។ ការ​មាន​សង្ឃឹម​នោះ​ត្រូវ​តែ​ជា​ប្រភព​នៃ​អំណរ​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ។ (វិវរណៈ ៧:៩, ១៤) ម្យ៉ាង​វិញ​ទៀត មនុស្ស​មួយ​ចំនួន​ធំ​នៃ«គ្រប់​ទាំង​សាសន៍»នឹង​បាន​សម្ដែង​ខ្លួន​គេ​ជា​ពពែ​ដ៏​ចចេស។ ពួក​គេ​នឹង«មាន​ទោស​អស់​កល្ប​ជា​និច្ច»។ នេះ​ជា​ការ​គួរ​ឲ្យ​សម្រាល​ទុក្ខ​សំរាប់​ផែនដី​មែន!

  • តើពួកចៀមនិងពួកពពែមានអនាគតយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាម ១៩៩៦ | ១ មករា
    • b អែល អ៊ីវែនចីឡូ ឌឺ ម៉ាថេអូ​បាន​កត់​សម្គាល់​ថា៖ «ជីវិត​ជា​អនន្ត​គឺ​ជា​ជីវិត​ច្បាស់​លាស់ គឺ​ផ្ទុយ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ជា​ស្ថាពរ។ គុណនាម​នៃ​ភាសា​ក្រិក aionios មិន​គ្រាន់​តែ​មាន​ន័យ​រយៈ​ពេល​វេលា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​អំពី​គុណសម្បត្ដិ​ដែរ។ ការ​ដាក់​ទណ្ឌកម្ម​ជា​ស្ថាពរ គឺ​ជា​សេចក្ដី​ស្លាប់​ជា​និរន្តរ៍»។—និវត្ត​សាស្ដ្រាចារ្យ​ឈ្មោះ ឃ្វាន ម៉ាថេអូស (វិជ្ជា​ស្ថាន​ខាង​សៀវភៅ​ព្រះ​គម្ពីរ ប្រទេស​រ៉ូម) និង​សាស្ដ្រាចារ្យ ហ្វឺននេនដូ ខាម៉ាចឆូ (ស៊ី​វិល​មណ្ឌល​ខាង​សាសន​វិទ្យា) ទី​ក្រុង​ម៉ាទ្រិឌ នៃ​ប្រទេស​អេស្ប៉ាញុល ១៩៨១

សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក