-
ចូររស់នៅសមស្របតាមសេចក្ដីអធិដ្ឋានគំរូ ភាគទី១ទស្សនាវដ្ដីប៉មយាម ២០១៥ | ១៥ មិថុនា
-
-
«បិតារបស់យើងដែលនៅស្ថានសួគ៌»
៤. តើពាក្យ«បិតារបស់យើង»រំលឹកយើងអំពីអ្វី ហើយតើតាមរបៀបណាព្រះយេហូវ៉ាជាបិតារបស់យើង?
៤ លោកយេស៊ូបានចាប់ផ្ដើមសេចក្ដីអធិដ្ឋាននោះដោយពាក្យ«ឱបិតារបស់យើង»។ នេះរំលឹកយើងថាព្រះយេហូវ៉ាជាបិតារបស់បងប្អូនទាំងអស់របស់យើងទូទាំងពិភពលោក។ (ពេត្រុសទី១ ២:១៧) ពួកអ្នកដែលព្រះយេហូវ៉ាបានជ្រើសរើសឲ្យរស់នៅស្ថានសួគ៌ បានត្រូវទទួលជាកូនរបស់លោក ដូច្នេះលោកជាបិតារបស់ពួកគាត់តាមរបៀបដ៏ពិសេសមួយ។ (រ៉ូម ៨:១៥-១៧) ពួកអ្នកដែលនឹងរស់ជារៀងរហូតនៅផែនដីក៏អាចហៅលោកថា«បិតា»ដែរ ដោយសារព្រះយេហូវ៉ាផ្ដល់ជីវិតឲ្យពួកគេ ហើយដោយសេចក្ដីស្រឡាញ់លោកបំពេញសេចក្ដីត្រូវការរបស់ពួកគេ។ ពួកគេនឹងត្រូវហៅថា«កូនព្រះ»ក្រោយពីពួកគេបានទៅជាមនុស្សល្អឥតខ្ចោះ ហើយបាននៅស្មោះត្រង់នឹងព្រះយេហូវ៉ាក្នុងការសាកល្បងចុងក្រោយបង្អស់។—រ៉ូម ៨:២១; ការបើកបង្ហាញ ២០:៧, ៨
-
-
ចូររស់នៅសមស្របតាមសេចក្ដីអធិដ្ឋានគំរូ ភាគទី១ទស្សនាវដ្ដីប៉មយាម ២០១៥ | ១៥ មិថុនា
-
-
«សូមឲ្យនាមរបស់លោកបានបរិសុទ្ធ»
៧. តើយើងមានកិត្ដិយសអ្វី ប៉ុន្តែតើយើងត្រូវធ្វើអ្វី?
៧ យើងមានកិត្ដិយសដែលបានស្គាល់នាមរបស់ព្រះនិងធ្វើជា«រាស្ត្រមួយជាតំណាងនាមរបស់លោក»។ (សកម្មភាព ១៥:១៤; អេសាយ ៤៣:១០) យើងអធិដ្ឋានថា៖ «សូមឲ្យនាមរបស់លោកបានបរិសុទ្ធ»។ ម្យ៉ាងទៀត យើងសុំព្រះយេហូវ៉ាជួយយើងមិនធ្វើអ្វីឬនិយាយអ្វីណាក៏ដោយដែលអាចបង្ខូចកិត្ដិយសលោក។ យើងមិនគួរធ្វើដូចបុគ្គលខ្លះនៅសតវត្សរ៍ទី១ដែលបង្រៀនអ្នកឯទៀតឲ្យធ្វើអ្វីមួយ ប៉ុន្តែពួកគេមិនបានធ្វើតាមអ្វីដែលពួកគេបង្រៀនឡើយ។ ប៉ូលបានសរសេរទៅពួកគេថា៖ «ក្នុងប្រជាជាតិនានាគេកំពុងប្រមាថនាមរបស់ព្រះ ព្រោះតែអ្នករាល់គ្នា»។—រ៉ូម ២:២១-២៤
៨, ៩. សូមលើកឧទាហរណ៍មួយអំពីរបៀបដែលព្រះយេហូវ៉ាជួយពួកអ្នកដែលចង់ឲ្យនាមរបស់លោកបានបរិសុទ្ធ។
៨ យើងធ្វើអ្វីទាំងអស់ដែលយើងអាចធ្វើបានដើម្បីលើកតម្កើងនាមព្រះយេហូវ៉ា។ នៅប្រទេសន័រវ៉េ បងស្រីម្នាក់ដែលមានកូនប្រុសអាយុ២ឆ្នាំ បានទៅជាស្ត្រីមេម៉ាយក្រោយប្ដីរបស់គាត់ស្លាប់។ គាត់និយាយថា៖ «នោះជាគ្រាដ៏ពិបាកខ្លាំងណាស់ក្នុងជីវិតរបស់ខ្ញុំ។ ជារៀងរាល់ថ្ងៃ ស្ទើរតែរាល់ម៉ោងខ្ញុំអធិដ្ឋានសុំកម្លាំងពីព្រះដើម្បីរក្សាលំនឹងខាងផ្លូវចិត្ត ហើយនេះនឹងជួយខ្ញុំមិនឲ្យផ្ដល់មូលហេតុឲ្យសាថានតិះដៀលព្រះយេហូវ៉ាដោយសារការសម្រេចចិត្តមិនល្អ ឬដោយសារខ្ញុំមិនបានរក្សាខ្លួនឲ្យនៅស្មោះត្រង់ឡើយ។ ខ្ញុំចង់ឲ្យនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធ ហើយខ្ញុំចង់ឲ្យកូនរបស់ខ្ញុំជួបឪពុករបស់គាត់ម្ដងទៀតក្នុងសួនឧទ្យាន»។—សុភាសិត ២៧:១១
៩ តើព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់បងស្រីនោះឬទេ? លោកបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់គាត់មែន។ គាត់បានទទួលការលើកទឹកចិត្តដោយជួបជុំជាមួយនឹងបងប្អូនជាទៀងទាត់។ ប្រាំឆ្នាំក្រោយមក គាត់បានរៀបការជាមួយនឹងអ្នកចាស់ទុំម្នាក់។ ឥឡូវកូនប្រុសរបស់គាត់មានអាយុ២០ឆ្នាំ ហើយបានទទួលការជ្រមុជទឹក។ បងស្រីនិយាយថា៖ «ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលប្ដីរបស់ខ្ញុំបានជួយខ្ញុំចិញ្ចឹមអប់រំកូន»។
១០. តើតាមរបៀបណាព្រះនឹងធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធយ៉ាងពេញលេញ?
១០ ព្រះយេហូវ៉ានឹងធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធយ៉ាងពេញលេញនៅពេលលោកដកចេញនូវអស់អ្នកដែលបង្ខូចកិត្ដិយសលោក ហើយដែលមិនចង់ទទួលស្គាល់លោកជាអ្នកគ្រប់គ្រងរបស់ពួកគេ។ (សូមអាន អេសេគាល ៣៨:២២, ២៣) នៅពេលនោះ មនុស្សទាំងអស់នឹងក្លាយទៅជាមនុស្សល្អឥតខ្ចោះ ហើយអស់អ្នកដែលនៅស្ថានសួគ៌និងនៅផែនដីនឹងគោរពប្រណិប័តន៍ព្រះយេហូវ៉ា ហើយលើកតម្កើងនាមដ៏បរិសុទ្ធរបស់លោក។ នៅទីបំផុត បិតាដែលស្រឡាញ់យើងនឹង«ធ្វើជាអ្វីៗទាំងអស់ដល់មនុស្សទាំងអស់»។—កូរិនថូសទី១ ១៥:២៨
-