-
សៀវភៅនៃប្រាជ្ញា ដែលមានសារសំរាប់សព្វថ្ងៃនេះទស្សនាវដ្ដីប៉មយាម ១៩៩៩ | ១ កក្កដា
-
-
ដោយឃើញការកែប្រែក្នុងប្ដីរបស់ខ្លួន មីហូកូបានចាប់ផ្ដើមអនុវត្តតាមអ្វីដែលនាងរៀនផងដែរ។ គោលការណ៍មួយដែលបានមានប្រយោជន៍ជាពិសេសគឺដូចតទៅ៖ «កុំឲ្យថ្កោលទោសគេឡើយ ដើម្បីមិនឲ្យមានគេថ្កោលអ្នកវិញ ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា នោះគេនឹងថ្កោលអ្នកវិញយ៉ាងនោះដែរ»។e ដូច្នេះ មីហូកូនិងប្ដីរបស់នាងបានសម្រេចចិត្តថា គេនឹងនិយាយអំពីលក្ខណៈល្អរបស់គេ និងរបៀបដែលគេអាចកែលំអខ្លួនជាជាងរកកំហុសគ្នាទៅវិញទៅមក។ តើមានលទ្ធផលអ្វី? មីហូកូនឹកចាំថា៖ «នោះបានធ្វើឲ្យខ្ញុំសប្បាយចិត្តមែន។ យើងធ្វើអ៊ីចឹងរៀងរាល់ល្ងាច ពេលទទួលអាហារពេលល្ងាច។ សូម្បីតែកូនប្រុសរបស់យើងដែលមានអាយុបីឆ្នាំបានចូលរួមក្នុងនេះ។ នេះពិតជាអ្វីដែលបានកំសាន្តចិត្តយើងមែន»!
-