បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ពេលដែលព្រះយេស៊ូយាងមកក្នុងសិរីល្អនៃព្រះរាជាណាចក្រ
    ទស្សនាវដ្ដីប៉មយាម ១៩៩៧ | ១ សីហា
    • ៣, ៤. (ក) តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​អ្វី​ប្រាំ​មួយ​ថ្ងៃ​មុន​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ? (ខ) សូម​រៀប​រាប់​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​កំឡុង​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ។

      ៣ ប្រាំ​មួយ​ថ្ងៃ​មុន​នឹង​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ពួក​កាន់​តាម​ទ្រង់​ថា៖ «កូន​មនុស្ស​នឹង​មក​ក្នុង​សិរី​ល្អ​នៃ​ព្រះ​វរបិតា ជា​មួយ​នឹង​ពួក​ទេវតា​របស់​លោក គ្រា​នោះ​លោក​នឹង​សង​ដល់​គ្រប់​គ្នា តាម​ការ​ដែល​បាន​ធ្វើ​រៀង​ខ្លួន»។ ពាក្យ​ទាំង​នោះ​នឹង​បាន​សម្រេច​នៅ«គ្រា​ចុង​បញ្ចប់​នៃ​របប​លោកីយ»។ ព្រះ​យេស៊ូ​មាន​បន្ទូល​ទៀត​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​ដែល​ឈរ​នៅ​ទី​នេះ មាន​អ្នក​ខ្លះ​មិន​ត្រូវ​ភ្លក់​សេចក្ដី​ស្លាប់ ទាល់​តែ​បាន​ឃើញ​កូន​មនុស្ស​មក​ក្នុង​នគរ​របស់​លោក»។ (ម៉ាថាយ ១៦:២៧, ២៨; ២៤:៣; ២៥:៣១​-​៣៤, ៤១; ដានីយ៉ែល ១២:៤) ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ​បាន​កើត​ឡើង ក្នុង​ការ​សម្រេច​នៃ​ពាក្យ​ក្រោយ​ទាំង​នោះ។

  • ពេលដែលព្រះយេស៊ូយាងមកក្នុងសិរីល្អនៃព្រះរាជាណាចក្រ
    ទស្សនាវដ្ដីប៉មយាម ១៩៩៧ | ១ សីហា
    • ៥. តើ​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ​មាន​ឥទ្ធិពល​អ្វី​លើ​សាវ័ក​ពេត្រុស?

      ៥ សាវ័ក​ពេត្រុស​បាន​សម្គាល់​ព្រះ​យេស៊ូ​រួច​ហើយ​ថា«ជា​ព្រះ​គ្រីស្ទ ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់»។ (ម៉ាថាយ ១៦:១៦) ពាក្យ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ពី​ស្ថាន​សួគ៌​គឺ​បាន​បញ្ជាក់​នឹង​សេចក្ដី​សម្គាល់​នោះ ហើយ​ចក្ខុនិមិត្ត​នៃ​ព្រះ​យេស៊ូ​ដែល​បាន​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ គឺ​ជា​ការ​បង្ហាញ​ទុក​ជា​មុន​អំពី​ការ​យាង​មក​របស់​ព្រះ​យេស៊ូ ក្នុង​ព្រះ​ចេស្ដា​និង​សិរី​ល្អ​នៃ​ព្រះ​រាជាណាចក្រ ដែល​ទ្រង់​នឹង​ជំនុំ​ជំរះ​មនុស្សជាតិ​នៅ​ទី​បំផុត។ ជាង​៣០​ឆ្នាំ​ក្រោយ​ពី​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ សាវ័ក​ពេត្រុស​បាន​សរសេរ​ថា៖ «យើង​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ដល់​ព្រះ​ចេស្ដា​នៃព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង នឹង​ដំណើរ​ដែល​ទ្រង់​យាង​មក នោះ​មិន​មែន​តាម​រឿង​ព្រេង​ប្រឌិត​ដោយ​ដំរិះ​នោះ​ទេ គឺ​យើង​ខ្ញុំ​ជា​ស្មរបន្ទាល់ ដែល​បាន​ឃើញ​ឫទ្ធានុភាព​របស់​ទ្រង់​ជាក់​នឹង​ភ្នែក​វិញ ដ្បិត​ទ្រង់​បាន​ល្បី​ព្រះ​នាម នឹង​សិរី​ល្អ​ពី​ព្រះ​ដ៏​ជា​ព្រះ​វរបិតា ក្នុង​កាល​ដែល​មាន​ឮ​សំឡេង​ពី​សិរី​ល្អ​ដ៏​ប្រសើរ​ឧត្តម មាន​បន្ទូល​មក​ទ្រង់​ថា៖ ‹នេះ​ជា​កូន​ស្ងួន​ភ្ងា​អញ ជា​ទី​គាប់​ចិត្ត​អញ​ណាស់› យើង​ខ្ញុំ​បាន​ឮ​សំឡេង​នោះ​មក​ពី​លើ​មេឃ ក្នុង​កាល​ដែល​នៅ​លើ​ភ្នំ​បរិសុទ្ធ​ជា​មួយ​នឹង​ទ្រង់»។—ពេត្រុស​ទី​២ ១:១៦​-​១៨; ពេត្រុស​ទី​១ ៤:១៧

  • ពេលដែលព្រះយេស៊ូយាងមកក្នុងសិរីល្អនៃព្រះរាជាណាចក្រ
    ទស្សនាវដ្ដីប៉មយាម ១៩៩៧ | ១ សីហា
    • ៧. (ក) នៅ​ពេល​ណា​ដែល​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ​ចាប់​ផ្ដើម​បាន​សម្រេច? (ខ) នៅ​ពេល​ណា​ដែល​ព្រះ​យេស៊ូ​សង​ដល់​បុគ្គល​ខ្លះ​ស្រប​តាម​មារយាទ​របស់​គេ?

      ៧ តាំង​ពី​ការ​ចាប់​ផ្ដើម​នៃ«ថ្ងៃ​នៃ​ព្រះ​អម្ចាស់»ក្នុង​ឆ្នាំ​១៩១៤ ចក្ខុនិមិត្ត​ជា​ច្រើន​ដែល​យ៉ូហាន​បាន​ឃើញ​នោះ បាន​សម្រេច​ហើយ។ (វិវរណៈ ១:១០) ចុះ​យ៉ាង​ណា​វិញ ចំពោះ‹ការ​យាង​មក​របស់​ព្រះ​យេស៊ូ​ក្នុង​សិរី​ល្អ​នៃ​ព្រះ​វរបិតា​ទ្រង់› ដែល​បាន​តំណាង​ដោយ​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ​នោះ? ចក្ខុនិមិត្ត​នេះ​បាន​ចាប់​ផ្ដើម​សម្រេច នៅ​ឯ​កំណើត​នៃ​ព្រះ​រាជាណាចក្រ​ស្ថាន​សួគ៌​របស់​ព្រះ​ក្នុង​ឆ្នាំ​១៩១៤។ នៅ​ពេល​ដែល​ព្រះ​យេស៊ូ ដូច​ផ្កាយ​ព្រឹក បាន​រះ​ឡើង​ក្នុង​វិស័យ​សកល​លោក ជា​ស្តេច​ថ្មី នោះ​គឺ​ថា បើ​និយាយ​ប្រៀប​ធៀប ជា​ការ​រះ​ឡើង​នៃ​ថ្ងៃ​ថ្មី។ (ពេត្រុស​ទី​២ ១:១៩; វិវរណៈ ១១:១៥; ២២:១៦) តើ​ព្រះ​យេស៊ូ​ក្នុង​ពេល​នោះ​បាន​សង​ដល់​បុគ្គល​ខ្លះ​ស្រប​តាម​មារយាទ​របស់​គេ​ទេ? ប្រាកដ​មែន គឺ​មាន​ទី​សំអាង​ជាក់​ស្តែង​ដែល​ថា​ក្រោយ​ពី​នោះ​បន្ដិច​មក សេចក្ដី​រស់​ឡើង​វិញ​ទៅ​ស្ថាន​សួគ៌​នៃ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​ចាប់​ផ្ដើម​ឡើង។—ធីម៉ូថេ​ទី​២ ៤:៨; វិវរណៈ ១៤:១៣

      ៨. តើ​ព្រឹត្ដិការណ៍​អ្វី​ដែល​នឹង​សម្គាល់​កំពូល​នៃ​ការ​សម្រេច ដល់​ចក្ខុនិមិត្ត​នៃ​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ?

      ៨ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​ទៀត ព្រះ​យេស៊ូ​នឹង​យាង​មក«ក្នុង​សិរី​ល្អ​របស់​លោក មាន​ទាំង​ពួក​ទេវតា​បរិសុទ្ធ​ទាំង​អស់​គ្នា មក​ជា​មួយ» ដើម្បី​ជំនុំ​ជំរះ​មនុស្សជាតិ​ទាំង​អស់។ (ម៉ាថាយ ២៥:៣១) នៅ​គ្រា​នោះ ទ្រង់​នឹង​បង្ហាញ​អង្គ​ទ្រង់​ក្នុង​សិរី​ល្អ​ដ៏​អស្ចារ្យ ហើយ​ប្រទាន​សង​ដោយ​យុត្ដិធម៌​ដល់‹មនុស្ស​ម្នាក់​ៗ› តាម​មារយាទ​របស់​គាត់។ មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​ចៀម​នឹង​បាន​ជីវិត​ដ៏​អស់​កល្ប​ជា​និច្ច​ជា​មរតក ក្នុង​ព្រះ​រាជាណាចក្រ​ដែល​បាន​រៀបចំ​សំរាប់​ពួក​គេ ហើយ​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​ពពែ នឹង​ថយ​ទៅ​ឲ្យ«មាន​ទោស​អស់​កល្ប​ជា​និច្ច»។ តើ​នេះ​នឹង​មាន​គ្រា​ចុង​បញ្ចប់​ដ៏​អស្ចារ្យ​យ៉ាង​ណា​ទៅ​ហ្ន៎ ដែល​សម្រេច​តាម​ចក្ខុនិមិត្ត​នៃ​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ!—ម៉ាថាយ ២៥:៣៤, ៤១, ៤៦; ម៉ាកុស ៨:៣៨; ថែស្សាឡូនីច​ទី​២ ១:៦​-​១០

  • ពេលដែលព្រះយេស៊ូយាងមកក្នុងសិរីល្អនៃព្រះរាជាណាចក្រ
    ទស្សនាវដ្ដីប៉មយាម ១៩៩៧ | ១ សីហា
    • ១២. ក្នុង​បរិបទ​នៃ​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ តើ​ម៉ូសេ​និង​អេលីយ៉ា​តំណាង​អ្នក​ណា?

      ១២ ដូច្នេះ តើ​លោក​ម៉ូសេ​និង​លោក​អេលីយ៉ា​បាន​តំណាង​អ្នក​ណា​ក្នុង​បរិបទ​នៃ​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ? លូកា​និយាយ​ថា​ពួក​គេ​បាន​លេច​ឡើង​ជា​មួយ​ព្រះ​យេស៊ូ«ក្នុង​សិរី​ល្អ»។ (លូកា ៩:៣១) យ៉ាង​ច្បាស់​ណាស់ ពួក​គេ​តំណាង​ពួក​គ្រីស្ទាន​ដែល​បាន​ចាក់​ប្រេង​តាំង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដូច«គ្រង​មរដក» ជា​មួយ​ព្រះ​យេស៊ូ ហើយ​តាម​រយៈ​នេះ​នឹង​ទទួល​សេចក្ដី​សង្ឃឹម​ដ៏​ល្អ​នៃ​ការ«បាន​ដំកើង​ឡើង»ជា​មួយ​ទ្រង់។ (រ៉ូម ៨:១៧) ពួក​ចាក់​ប្រេង​តាំង​ដែល​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​នៅ​ជា​មួយ​ព្រះ​យេស៊ូ នៅ​ពេល​ដែល​ទ្រង់​យាង​មក​ក្នុង​សិរី​ល្អ​នៃ​ព្រះ​វរបិតា ដើម្បី«សង​ដល់​គ្រប់​គ្នា តាម​ការ​ដែល​បាន​ធ្វើ​រៀង​ខ្លួន»។—ម៉ាថាយ ១៦:២៧

សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក