-
សេចក្ដីស្រឡាញ់ភ្ញាក់រឭក! ២០១៨ | លេខ១
-
-
លោកយេស៊ូគ្រិស្តបានបង្រៀនគោលការណ៍សំខាន់អំពីអាពាហ៍ពិពាហ៍។ ជាឧទាហរណ៍ លោកបានមានប្រសាសន៍ថា៖ «‹បុរសនឹងចាកចេញពីឪពុកនិងម្ដាយខ្លួន ហើយនឹងនៅជាប់ជាមួយនឹងប្រពន្ធរបស់គាត់ រួចពួកគេទាំងពីរនាក់នឹងទៅជាសាច់ឈាមតែមួយ› . . . ម្ល៉ោះហើយ កុំឲ្យអ្នកណាពង្រាត់គូដែលព្រះបានផ្សំផ្គុំឡើយ»។ (ម៉ាថាយ ១៩:៥, ៦) មានគោលការណ៍សំខាន់ពីរក្នុងខទាំងនេះ។
-
-
សេចក្ដីស្រឡាញ់ភ្ញាក់រឭក! ២០១៨ | លេខ១
-
-
«គូដែលព្រះបានផ្សំផ្គុំ»។ អាពាហ៍ពិពាហ៍ក៏ជាចំណងដ៏ល្អប្រពៃ។ ប្ដីប្រពន្ធដែលមានទស្សនៈដូចនេះព្យាយាមពង្រឹងចំណងអាពាហ៍ពិពាហ៍របស់ពួកគេ។ ពួកគេមិនរកវិធីចែកផ្លូវគ្នាពេលមានបញ្ហាកើតឡើងនោះទេ។ សេចក្ដីស្រឡាញ់របស់ពួកគេគឺមាំមួននិងមិនងាយដាច់។ សេចក្ដីស្រឡាញ់បែបនេះ«អត់ធន់នឹងអ្វីៗទាំងអស់» ពោលគឺព្យាយាមដោះស្រាយបញ្ហាដើម្បីរក្សាក្ដីសុខនិងសាមគ្គីភាពក្នុងអាពាហ៍ពិពាហ៍។
-