ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ម៉ាកុស ៩-១០
អ្វីដែលព្រះបានបើកបង្ហាញឲ្យឃើញក្នុងគំនិតពង្រឹងជំនឿ
សូមស្រមៃគិតលោកយេស៊ូមានអារម្មណ៍យ៉ាងណា ពេលលោកបានឮប្រសាសន៍របស់បិតាលោកដែលនៅស្ថានសួគ៌ ក្នុងអំឡុងការបើកសម្ដែងឲ្យឃើញក្នុងគំនិតអំពីការផ្លាស់ប្រែលក្ខណៈក្រៅ។ ប្រសាសន៍នោះគឺ លោកពេញចិត្តលោកយេស៊ូ។ នេះច្បាស់ជាពង្រឹងកម្លាំងលោកយេស៊ូចំពោះទុក្ខលំបាកដែលលោកនឹងត្រូវស៊ូទ្រាំ។ ការបើកសម្ដែងឲ្យឃើញក្នុងគំនិតនេះក៏មានឥទ្ធិពលយ៉ាងខ្លាំងទៅលើពេត្រុស យ៉ាកុប និងយ៉ូហាន។ នេះធ្វើឲ្យពួកគេជឿជាក់ថាលោកយេស៊ូពិតជាមេស្ស៊ី ដូច្នេះគឺសមត្រឹមត្រូវដែលពួកគេស្ដាប់តាមលោកយេស៊ូ។ ប្រហែល៣២ឆ្នាំក្រោយមក ពេត្រុសនៅតែនឹកចាំបទពិសោធន៍នេះ ហើយនោះបានពង្រឹងទំនុកចិត្តគាត់ទៅលើ«ទំនាយ»។—២ពេ. ១:១៦-១៩
ទោះជាយើងមិនបានត្រូវបើកសម្ដែងឲ្យឃើញការដ៏រំភើបចិត្តនេះក្នុងគំនិតក្ដី តែយើងកំពុងឃើញការនេះក្លាយជាពិត។ លោកយេស៊ូកំពុងគ្រប់គ្រងជាស្តេចដ៏មានឫទ្ធានុភាព។ មិនយូរទៀត លោកនឹង«បង្ហើយជ័យជម្នះរបស់លោក» នេះនឹងបើកឱកាសឲ្យមនុស្សសុចរិតចូលពិភពលោកថ្មី។—បប. ៦:២
តើតាមរបៀបណាជំនឿរបស់អ្នកបានត្រូវពង្រឹងដោយឃើញទំនាយក្នុងគម្ពីរកំពុងក្លាយទៅជាការពិត?