-
ហេតុអ្វីអ្នកគួរប្រគល់ខ្លួនជូនព្រះនិងទទួលការជ្រមុជទឹក?សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
២. ពេលអ្នកទទួលការជ្រមុជទឹកទៅជាសាក្សីព្រះយេហូវ៉ា តើលោកនឹងបន្ដឲ្យពរអ្វីខ្លះដល់អ្នក?
ពេលអ្នកទទួលការជ្រមុជទឹក អ្នកនឹងទៅជាសមាជិកក្នុងក្រុមគ្រួសារដ៏សប្បាយរបស់ព្រះយេហូវ៉ា។ បន្ទាប់មក អ្នកនឹងឃើញសេចក្ដីស្រឡាញ់ដែលលោកបង្ហាញចំពោះអ្នកតាមរបៀបជាច្រើន ហើយអ្នកនឹងមានចំណងមិត្តភាពកាន់តែជិតស្និទ្ធជាមួយនឹងលោក។ (សូមអាន ម៉ាឡាគី ៣:១៦-១៨) បន្ថែមទៅទៀត អ្នកនឹងមានព្រះយេហូវ៉ាដែលប្រៀបដូចជាបិតារបស់អ្នក។ អ្នកក៏នឹងមានបងប្អូនរួមជំនឿនៅទូទាំងពិភពលោកដែលប្រៀបដូចជាក្រុមគ្រួសារមួយ ដែលស្រឡាញ់ព្រះនិងស្រឡាញ់អ្នក។ (សូមអាន ម៉ាកុស ១០:២៩, ៣០) ប៉ុន្តែ មុនពេលដែលអ្នកអាចទទួលការជ្រមុជទឹក អ្នកត្រូវធ្វើតាមជំហានមួយចំនួន។ អ្នកត្រូវរៀនអំពីព្រះយេហូវ៉ា ហើយស្រឡាញ់លោក ព្រមទាំងបង្ហាញជំនឿលើបុត្ររបស់លោក។ ក្រោយមក អ្នកត្រូវប្រគល់ខ្លួនជូនព្រះយេហូវ៉ា។ បើអ្នកធ្វើតាមជំហានទាំងនេះ ហើយទទួលការជ្រមុជទឹក នោះអ្នកនឹងមានឱកាសរស់ជារៀងរហូត។ បណ្ដាំរបស់ព្រះចែងថា៖ ‹អ្វីដែលកំពុងសង្គ្រោះអ្នករាល់គ្នានៅឥឡូវនេះ គឺការទទួលការជ្រមុជទឹក›។—ពេត្រុសទី១ ៣:២១
-
-
អ្នកអាចស៊ូទ្រាំការបៀតបៀនបាន!សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
លោកយេស៊ូដឹងច្បាស់ថា សមាជិកខ្លះក្នុងក្រុមគ្រួសាររបស់យើងប្រហែលជាមិនចង់ឲ្យយើងបម្រើព្រះយេហូវ៉ាទេ។ សូមអាន ម៉ាថាយ ១០:៣៤-៣៦ រួចពិភាក្សាសំណួរនេះ៖
តើក្រុមគ្រួសារមានប្រតិកម្មយ៉ាងណា ពេលសមាជិកគ្រួសាររបស់ខ្លួនសម្រេចចិត្តបម្រើព្រះយេហូវ៉ា?
ដើម្បីដឹងឧទាហរណ៍មួយ សូមលេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
បើសាច់ញាតិឬមិត្តភក្តិព្យាយាមរារាំងអ្នកមិនឲ្យបម្រើព្រះយេហូវ៉ា តើអ្នកនឹងធ្វើយ៉ាងណា?
សូមអាន ចម្រៀងសរសើរព្រះ ២៧:១០ និងម៉ាកុស ១០:២៩, ៣០។ បន្ទាប់ពីអានបទគម្ពីរនីមួយៗ សូមពិភាក្សាសំណួរនេះ៖
បើអ្នករងការប្រឆាំងពីក្រុមគ្រួសារឬមិត្តភក្តិ តើសេចក្ដីសន្យានេះអាចជួយអ្នកយ៉ាងដូចម្ដេច?
-