បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ពេលដែលព្រះយេស៊ូយាងមកក្នុងសិរីល្អនៃព្រះរាជាណាចក្រ
    ទស្សនាវដ្ដីប៉មយាម ១៩៩៧ | ១ សីហា
    • ៤ តើ​សាវ័ក​បី​នាក់​នេះ​ពិត​ជា​បាន​ឃើញ​អ្វី? ការ​រៀប​រាប់​របស់​លូកា​នៃ​ព្រឹត្ដិការណ៍​នេះ ចែង​ថា៖ «កាល​ទ្រង់[ព្រះ​យេស៊ូ]កំពុង​តែ​អធិស្ឋាន នោះ​បែប​ភាព​ព្រះ​ភក្ដ្រ​ទ្រង់​ក៏​ផ្លាស់​ប្រែ ហើយ​ព្រះ​ពស្ត្រ​ត្រឡប់​ជា​ស​ព្រាត នោះ​ឃើញ​មាន​មនុស្ស​២​នាក់​កំពុង​តែ​ទូល​នឹង​ទ្រង់ គឺ​លោក​ម៉ូសេ នឹង​លោក​អេលីយ៉ា ដែល​លេច​មក​ក្នុង​សិរី​ល្អ ទូល​ពី​ដំណើរ​ទ្រង់​សុគត ដែល​ត្រូវ​សំរេច​នៅ​ក្រុង​យេរូសាឡិម»។ រួច​មក «នោះ​មាន​ពពក​មក​គ្រប​បាំង[ពួក​សាវ័ក] គេ​ក៏​ភ័យ​ខ្លាច​ទាំង​អស់​គ្នា ដោយ​ចូល​ខ្លួន​ក្នុង​ពពក​នោះ ហើយ​មាន​សំឡេង​ចេញ​ពី​ពពក​មក​ថា៖ ‹នេះ​ជា​កូន​ស្ងួន​ភ្ងា​អញ ចូរ​ឲ្យ​ស្ដាប់​តាម​ចុះ›»។—លូកា ៩:២៩​-​៣១, ៣៤, ៣៥

  • ពេលដែលព្រះយេស៊ូយាងមកក្នុងសិរីល្អនៃព្រះរាជាណាចក្រ
    ទស្សនាវដ្ដីប៉មយាម ១៩៩៧ | ១ សីហា
    • ៥. តើ​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ​មាន​ឥទ្ធិពល​អ្វី​លើ​សាវ័ក​ពេត្រុស?

      ៥ សាវ័ក​ពេត្រុស​បាន​សម្គាល់​ព្រះ​យេស៊ូ​រួច​ហើយ​ថា«ជា​ព្រះ​គ្រីស្ទ ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់»។ (ម៉ាថាយ ១៦:១៦) ពាក្យ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ពី​ស្ថាន​សួគ៌​គឺ​បាន​បញ្ជាក់​នឹង​សេចក្ដី​សម្គាល់​នោះ ហើយ​ចក្ខុនិមិត្ត​នៃ​ព្រះ​យេស៊ូ​ដែល​បាន​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ គឺ​ជា​ការ​បង្ហាញ​ទុក​ជា​មុន​អំពី​ការ​យាង​មក​របស់​ព្រះ​យេស៊ូ ក្នុង​ព្រះ​ចេស្ដា​និង​សិរី​ល្អ​នៃ​ព្រះ​រាជាណាចក្រ ដែល​ទ្រង់​នឹង​ជំនុំ​ជំរះ​មនុស្សជាតិ​នៅ​ទី​បំផុត។ ជាង​៣០​ឆ្នាំ​ក្រោយ​ពី​ការ​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ សាវ័ក​ពេត្រុស​បាន​សរសេរ​ថា៖ «យើង​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ដល់​ព្រះ​ចេស្ដា​នៃព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង នឹង​ដំណើរ​ដែល​ទ្រង់​យាង​មក នោះ​មិន​មែន​តាម​រឿង​ព្រេង​ប្រឌិត​ដោយ​ដំរិះ​នោះ​ទេ គឺ​យើង​ខ្ញុំ​ជា​ស្មរបន្ទាល់ ដែល​បាន​ឃើញ​ឫទ្ធានុភាព​របស់​ទ្រង់​ជាក់​នឹង​ភ្នែក​វិញ ដ្បិត​ទ្រង់​បាន​ល្បី​ព្រះ​នាម នឹង​សិរី​ល្អ​ពី​ព្រះ​ដ៏​ជា​ព្រះ​វរបិតា ក្នុង​កាល​ដែល​មាន​ឮ​សំឡេង​ពី​សិរី​ល្អ​ដ៏​ប្រសើរ​ឧត្តម មាន​បន្ទូល​មក​ទ្រង់​ថា៖ ‹នេះ​ជា​កូន​ស្ងួន​ភ្ងា​អញ ជា​ទី​គាប់​ចិត្ត​អញ​ណាស់› យើង​ខ្ញុំ​បាន​ឮ​សំឡេង​នោះ​មក​ពី​លើ​មេឃ ក្នុង​កាល​ដែល​នៅ​លើ​ភ្នំ​បរិសុទ្ធ​ជា​មួយ​នឹង​ទ្រង់»។—ពេត្រុស​ទី​២ ១:១៦​-​១៨; ពេត្រុស​ទី​១ ៤:១៧

សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក