-
សេចក្ដីអញ្ជើញឲ្យពិសាអាហារលោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
-
-
«បុរសម្នាក់បានរៀបចំពិធីពិសាភោជនាហារដ៏ធំមួយ ក៏បានអញ្ជើញភ្ញៀវជាច្រើន។ រួចមក . . . លោកបានចាត់ខ្ញុំបម្រើរបស់លោកឲ្យប្រាប់ភ្ញៀវថា៖ ‹អញ្ជើញមកចុះ អ្វីៗបានត្រូវរៀបចំស្រេចហើយ›។ ប៉ុន្តែពួកគេចាប់ផ្ដើមនិយាយដោះសាគ្រប់គ្នា។ ភ្ញៀវមួយនិយាយថា៖ ‹ខ្ញុំបានទិញចម្ការមួយ ហើយត្រូវទៅពិនិត្យមើលវា ដូច្នេះសូមអភ័យទោសផង›។ ភ្ញៀវមួយទៀតនិយាយថា៖ ‹ខ្ញុំបានទិញគោប្រាំនឹម ហើយនឹងទៅពិនិត្យមើលវា ដូច្នេះសូមអភ័យទោសផង›។ ភ្ញៀវមួយផ្សេងទៀតនិយាយថា៖ ‹ខ្ញុំទើបតែរៀបការប្រពន្ធ ដូច្នេះខ្ញុំមិនអាចទៅបានទេ›»។—លូកា ១៤:១៦-២០
មូលហេតុទាំងនោះពិតជាមិនសមហេតុសមផលសោះ! តាមធម្មតា បុរសម្នាក់ពិនិត្យចម្ការឬសត្វមុននឹងទិញ ដូច្នេះ មិនមែនជាការបន្ទាន់ឲ្យគាត់ទៅពិនិត្យក្រោយពីទិញហើយនោះឡើយ។ ម្យ៉ាងទៀត បុរសទី៣មិនមែនកំពុងរៀបចំសម្រាប់ពិធីអាពាហ៍ពិពាហ៍ទេ។ គាត់បានរៀបការរួចហើយ ដូច្នេះគ្មានអ្វីរារាំងគាត់មិនឲ្យទទួលសេចក្ដីអញ្ជើញដ៏សំខាន់នោះឡើយ។ ពេលឮការដោះសាទាំងនោះ ម្ចាស់ខឹងយ៉ាងខ្លាំងហើយប្រាប់ខ្ញុំបម្រើថា៖
-
-
សេចក្ដីអញ្ជើញឲ្យពិសាអាហារលោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
-
-
ឧទាហរណ៍ដែលលោកយេស៊ូទើបតែមានប្រសាសន៍ បញ្ជាក់យ៉ាងច្បាស់អំពីរបៀបដែលព្រះយេហូវ៉ាចាត់លោកយេស៊ូគ្រិស្តឲ្យអញ្ជើញមនុស្សឯទៀតមកទទួលរាជាណាចក្រនៅស្ថានសួគ៌។ មុនដំបូង ជនជាតិយូដាបានត្រូវអញ្ជើញ ជាពិសេសអ្នកដឹកនាំសាសនា។ ក៏ប៉ុន្តែ ពួកគេភាគច្រើនបានបដិសេធសេចក្ដីអញ្ជើញនោះ ក្នុងអំឡុងពេលដែលលោកយេស៊ូបំពេញកិច្ចបម្រើព្រះ។ ទោះជាយ៉ាងនោះក៏ដោយ មនុស្សឯទៀតនឹងត្រូវអញ្ជើញវិញ។ លោកយេស៊ូបញ្ជាក់យ៉ាងច្បាស់ថានៅថ្ងៃអនាគតនឹងមានសេចក្ដីអញ្ជើញទី២ ចំពោះជនជាតិយូដាដែលមានចិត្តរាបទាប និងអ្នកដែលចូលសាសនាយូដា។ ក្រោយមកនឹងមានសេចក្ដីអញ្ជើញទី៣ ហើយនេះជាសេចក្ដីអញ្ជើញចុងក្រោយ ចំពោះមនុស្សដែលជនជាតិយូដាគិតថាស្មោកគ្រោកចំពោះព្រះ។—សកម្មភាព ១០:២៨-៤៨
-