-
រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
២. ចាប់តាំងពីឆ្នាំ១៩១៤ តើពិភពលោកមានព្រឹត្តិការណ៍អ្វីខ្លះ? ហើយតើមនុស្សមានលក្ខណៈបែបណា?
នៅសម័យលោកយេស៊ូ ពួកអ្នកកាន់តាមលោកបានសួរលោកថា៖ «តើអ្វីជាសញ្ញាសម្គាល់ដែលបញ្ជាក់វត្តមានរបស់លោក និងគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក?»។ (ម៉ាថាយ ២៤:៣) លោកយេស៊ូបានឆ្លើយទៅពួកគេ ដោយប្រាប់ទុកជាមុនអំពីព្រឹត្តិការណ៍ផ្សេងៗជាច្រើនដែលនឹងកើតឡើង ក្រោយពីលោកចាប់ផ្ដើមគ្រប់គ្រងជាស្ដេចក្នុងរាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌។ ព្រឹត្តិការណ៍ទាំងនេះរួមមាន សង្គ្រាម ការអត់ឃ្លាន និងរញ្ជួយដី។ (សូមអាន ម៉ាថាយ ២៤:៧) គម្ពីរក៏បានប្រាប់ទុកជាមុនដែរថា លក្ខណៈរបស់មនុស្ស«នៅគ្រាចុងក្រោយបង្អស់» នឹងធ្វើឲ្យជីវិតមនុស្ស«លំបាកខ្លាំងណាស់»។ (ធីម៉ូថេទី២ ៣:១-៥) ជាពិសេសតាំងពីឆ្នាំ១៩១៤ ស្ថានភាពក្នុងពិភពលោកនិងលក្ខណៈទាំងនេះរបស់មនុស្ស បានសឲ្យឃើញកាន់តែច្បាស់។
៣. ចាប់តាំងពីរាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រង ហេតុអ្វីស្ថានភាពពិភពលោកកាន់តែអាក្រក់ទៅ?
មិនយូរក្រោយពីលោកយេស៊ូបានទៅជាស្ដេចនៃរាជាណាចក្រព្រះ លោកបានធ្វើសង្គ្រាមប្រឆាំងសាថាននិងពួកវិញ្ញាណកំណាចនៅស្ថានសួគ៌។ សាថានបានចាញ់សង្គ្រាមនោះ។ គម្ពីរចែងថា៖ «វាបានត្រូវបោះទម្លាក់ទៅផែនដី ហើយបណ្ដាទេវតារបស់វាក៏បានត្រូវបោះទម្លាក់ទៅជាមួយនឹងវាដែរ»។ (ការបើកបង្ហាញ ១២:៩, ១០, ១២) សាថានខឹងខ្លាំងណាស់ ដោយសារវាដឹងថាវានឹងត្រូវបំផ្លាញចោល។ ដូច្នេះ វាធ្វើឲ្យមានការឈឺចាប់និងទុក្ខវេទនាពេញផែនដី។ នេះជួយយើងឲ្យយល់អំពីមូលហេតុដែលស្ថានភាពក្នុងពិភពលោកអាក្រក់ខ្លាំងណាស់! រាជាណាចក្ររបស់ព្រះនឹងបំបាត់ចោលបញ្ហាទាំងអស់នោះ។
-
-
រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
៥. ពិភពលោកបានប្រែប្រួលតាំងពីឆ្នាំ១៩១៤
លោកយេស៊ូបានប្រកាសទុកជាមុនថា ពិភពលោកនឹងមានស្ថានភាពបែបណាក្រោយពីលោកទៅជាស្ដេច។ សូមអាន លូកា ២១:៩-១១ រួចពិភាក្សាសំណួរនេះ៖
យោងតាមខទាំងនោះ តើអ្នកធ្លាប់ឃើញឬធ្លាប់ឮអំពីស្ថានភាពណាខ្លះ?
សាវ័កប៉ូលបានរៀបរាប់អំពីលក្ខណៈមនុស្សក្នុងគ្រាចុងក្រោយបង្អស់នៃការគ្រប់គ្រងរបស់មនុស្ស។ សូមអាន ធីម៉ូថេទី២ ៣:១-៥ រួចពិភាក្សាសំណួរនេះ៖
យោងតាមខទាំងនោះ តើអ្នកឃើញថាមនុស្សនៅសព្វថ្ងៃមានលក្ខណៈបែបណាខ្លះ?
-