បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • «សេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាគឺជិតដល់ហើយ»!
    ទស្សនាវដ្ដីប៉មយាម ២០១៥ | ១៥ កក្កដា
    • ២​. ពេល​គ្រិស្ត​សាសនិក​ឃើញ​កង​ទ័ព​រ៉ូម​ឡោម​ព័ទ្ធ​ក្រុង​របស់​ពួក​គាត់ តើ​ពួក​គាត់​ត្រូវ​ធ្វើ​អ្វី ហើយ​តើ​ពួក​គាត់​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

      ២ ច្រើន​ឆ្នាំ​មុន​ឆ្នាំ​នោះ លោក​យេស៊ូ​បាន​ព្រមាន​អ្នក​កាន់​តាម​លោក​អំពី​ព្រឹត្ដិការណ៍​នេះ ហើយ​បាន​ណែនាំ​ពួក​គាត់​ថា​៖ ​«​ពេល​ដែល​អ្នក​រាល់​គ្នា​ឃើញ​កង​ទ័ព​បោះ​ជំរំ​ជុំ​វិញក្រុង​យេរូសាឡិម ចូរ​ដឹង​ថា​នាង​ជិត​ត្រូវ​បំផ្លិច​បំផ្លាញ​ហើយ។ នោះ​ចូរ​ឲ្យ​អ្នក​ដែល​នៅ​តំបន់​យូឌា​ចាប់​ផ្ដើម​រត់​ទៅ​តំបន់​ភ្នំ ចូរ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ក្នុង​នាង​ចេញ​ឲ្យ​ឆ្ងាយ ហើយ​កុំ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ជនបទ​ចូល​ក្នុង​នាង​ឡើយ​»។ (​លូកា ២១:២០, ២១​) តើ​តាម​របៀប​ណា​ពួក​គាត់​អាច​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក​យេស៊ូ​ដែល​ឲ្យ​ពួក​គាត់​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម ពេល​ដែល​មាន​ទាហាន​ឡោម​ព័ទ្ធ​ក្រុង​នោះ? រឿង​ដ៏​អស្ចារ្យ​មួយ​បាន​កើត​ឡើង។ ទាហាន​រ៉ូម​ស្រាប់​តែ​បាន​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម! ដូច​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍ ការ​វាយ​ប្រហារ​បាន​ត្រូវ​«​កាត់​បន្ថយ​»។ (​ម៉ាថាយ ២៤:២២​) ពេល​ដែល​កង​ទ័ព​បាន​ចាក​ចេញ ពេល​នោះ​គឺ​ជា​ឱកាស​ឲ្យ​គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់​ធ្វើ​តាម​បង្គាប់​របស់​លោក​យេស៊ូ ដោយ​រត់​ទៅ​តំបន់​ភ្នំ​ភ្លាម​ៗ។a (​សូម​មើល​កំណត់​សម្គាល់​) ក្រោយ​មក នៅ​ឆ្នាំ​៧០ គ.ស. កង​ទ័ព​ថ្មី​មួយ​របស់​រ៉ូម​បាន​ត្រឡប់​មក​ក្រុង​យេរូសាឡិម​វិញ។ លើក​នេះ ពួក​គេ​បាន​បំផ្លាញ​ក្រុង​នោះ។ ប៉ុន្តែ អស់​អ្នក​ដែល​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក​យេស៊ូ​បាន​រួច​ជីវិត។

  • «សេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាគឺជិតដល់ហើយ»!
    ទស្សនាវដ្ដីប៉មយាម ២០១៥ | ១៥ កក្កដា
    • គ្រា​ដែល​មាន​ការ​សាកល្បង និង​ការ​វិនិច្ឆ័យ

      ៧, ៨​. ក្រោយ​ការ​បំផ្លាញ​ចោល​នៃ​សាសនា​មិន​ពិត តើ​រាស្ត្រ​ព្រះ​នឹង​មាន​ឱកាស​អ្វី ហើយ​តើ​ពួក​គាត់​នឹង​ខុស​គ្នា​យ៉ាង​ណា​ពី​មនុស្ស​ឯ​ទៀត​ទាំង​អស់​នៅ​ពេល​នោះ?

      ៧ តើ​អ្វី​នឹង​កើត​ឡើង​ក្រោយ​ការ​បំផ្លាញ​សាសនា​មិន​ពិត? នោះ​នឹង​ជា​ពេល​សម្រាប់​បង្ហាញ​អំពី​អ្វី​ដែល​ពិត​ជា​មាន​នៅ​ក្នុង​ចិត្ត​របស់​យើង។ នៅ​ពេល​នោះ មនុស្ស​ភាគ​ច្រើន​នឹង​ព្យាយាម​សុំ​ការ​ការពារ​និង​ជំនួយ​ពី​អង្គ​ការ​របស់​មនុស្ស ដែល​ប្រៀប​ដូច​ជា​«​ផ្ទាំង​ថ្ម​នានា​»។ (​ការ​បើក​បង្ហាញ ៦:១៥​-​១៧​) ប៉ុន្តែ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នឹង​សុំ​លោក​ឲ្យ​ជួយ​ការពារ​ពួក​គេ។ ពេល​ការ​វាយ​ប្រហារ​បាន​ត្រូវ​«​កាត់​បន្ថយ​»​នៅ​សតវត្សរ៍​ទី១ នោះ​មិន​មែន​ជា​ពេល​សម្រាប់​ឲ្យ​ជន​ជាតិ​យូដា​ទាំង​អស់​ប្ដូរ​សាសនា​ភ្លាម​ៗ ហើយ​មក​កាន់​គ្រិស្ត​សាសនា​វិញ​ទេ។ ផ្ទុយ​ទៅ​វិញ នោះ​ជា​ពេល​សម្រាប់​ឲ្យ​ពួក​អ្នក​ដែល​ជា​គ្រិស្ត​សាសនិក​រួច​ហើយ ចេញ​ពី​ក្រុង​យេរូសាឡិម​ដូច​លោក​យេស៊ូ​បាន​ណែនាំ។ ស្រដៀង​គ្នា​ដែរ​នៅ​ពេល​អនាគត ពេល​ដែល​ការ​វាយ​ប្រហារ​ប្រឆាំង​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​នឹង​ត្រូវ​«​កាត់​បន្ថយ​»​ យើង​មិន​អាច​រំពឹង​ថា​មនុស្ស​ជា​ច្រើន​នឹង​ប្ដូរ​សាសនា​ភ្លាម​ៗ ហើយ​មក​កាន់​គ្រិស្ត​សាសនា​ពិត​ឡើយ។ ផ្ទុយ​ទៅ​វិញ នោះ​គឺ​ជា​ឱកាស​ឲ្យ​អ្នក​គោរព​ប្រណិប័តន៍​ពិត​ទាំង​អស់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​និង​គាំ​ទ្រ​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង។—ម៉ាថាយ ២៥:៣៤​-​៤០

      នោះ​គឺ​ជា​ឱកាស​ឲ្យ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​និង​គាំ​ទ្រ​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង

      ៨ យើង​មិន​ដឹង​ច្បាស់​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ក្នុង​អំឡុង​គ្រា​សាកល្បង​នោះ​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក្ដី យើង​រំពឹង​ថា​ជីវិត​នឹង​មិន​ស្រួល​ឡើយ ហើយ​ថា​យើង​នឹង​ត្រូវ​សុខ​ចិត្ត​លះ​បង់។ នៅ​សតវត្សរ៍​ទី១ គ្រិស្ត​សាសនិក​ត្រូវ​ចាក​ចេញ​ពី​ផ្ទះ​របស់​ខ្លួន ហើយ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដើម្បី​រួច​ជីវិត។ (​ម៉ាកុស ១៣:១៥​-​១៨​) យើង​គួរ​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​ត្រៀម​ខ្លួន​ដើម្បី​លះ​ចោល​វត្ថុ​ទ្រព្យ​ឬ​ទេ? តើ​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​អ្វី​ក៏​ដោយ​ដែល​ចាំ​បាច់​ដើម្បី​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​ឬ​ទេ?›។ សូម​គិត​ទៅ​មើល! នៅ​ពេល​នោះ មាន​តែ​យើង​ប៉ុណ្ណោះ​ដែល​គោរព​ប្រណិប័តន៍​ព្រះ​របស់​យើង​ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ។ នេះ​ជា​អ្វី​ដែល​អ្នក​ប្រកាស​ទំនាយ​ដានីយ៉ែល​បាន​ធ្វើ។—ដានីយ៉ែល ៦:១០, ១១

      ​«​ទី​បញ្ចប់​»​នឹង​បាន​មក​ដល់!

សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក