បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • លទ្ធផលនៃកិច្ចផ្សព្វផ្សាយ: «វាលស្រូវ . . . ទុំល្មមច្រូតហើយ»
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
    • ១, ២​. (​ក​) ហេតុ​អ្វី​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ងឿង​ឆ្ងល់? (​ខ​) តើ​លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​ការ​ច្រូត​ប្រមូល​ផល​អ្វី?

      ពេល​លោក​យេស៊ូ​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​ងើយ​ភ្នែក​មើល​វាល​ស្រូវ ឃើញ​ថា​ស្រូវ​នោះ​ទុំ​ល្មម​ច្រូត​ហើយ​»​ នោះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ងឿង​ឆ្ងល់។ ហេតុ​អ្វី? ពី​ព្រោះ​ពួក​គេ​មើល​ទៅ​កន្លែង​ដែល​លោក​យេស៊ូ​ចង្អុល ឃើញ​តែ​វាល​ស្រូវ​ព័ណ៌​ខៀវ​ដែល​ទើប​តែ​ចេញ​ពន្លក មិន​មែន​ទុំ​ល្មម​ច្រូត​ទេ។ ដូច្នេះ ពួក​គេ​ទំនង​ជា​ឆ្ងល់​ថា‹តើ​អ្វី​ទៅ​ដែល​ទុំ​ល្មម​ច្រូត​ហើយ​នោះ? យើង​នឹង​ត្រូវ​ចាំ​ជា​ច្រើន​ខែ​ទៀត ទើប​ស្រូវ​នេះ​ទុំ​ល្មម​ច្រូត​បាន›។—យ៉ូន. ៤:៣៥

      ២ ក៏​ប៉ុន្តែ លោក​យេស៊ូ​មិន​បាន​មាន​ប្រសាសន៍​អំពី​ការ​ច្រូត​ស្រូវ​មែន​ទែន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ឆ្លៀត​ឱកាស​នោះ​ដើម្បី​បង្រៀន​អ្នក​កាន់​តាម​លោក​នូវ​មេរៀន​ពីរ​ដ៏​សំខាន់ ស្តី​អំពី​ចម្រូត​ផ្សេង​ដែល​ជា​ន័យ​ធៀប​វិញ។ តើ​នោះ​ជា​អ្វី? នោះ​ជា​ការ​ច្រូត​ប្រមូល​មនុស្ស។ តើ​លោក​បាន​បង្រៀន​មេរៀន​អ្វី​ខ្លះ​អំពី​រឿង​នោះ? ដើម្បី​ដឹង សូម​ពិចារណា​កំណត់​ហេតុ​នោះ​យ៉ាង​ស៊ី​ជម្រៅ។

      ការ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​មាន​សកម្មភាព និង​សេចក្ដី​សន្យា​អំពី​អំណរ

      ៣​. (​ក​) តើ​អ្វី​ប្រហែល​ជា​នាំ​ឲ្យ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​វាល​ស្រូវ . . . ទុំ​ល្មម​ច្រូត​ហើយ​»​? (​សូម​មើល​កំណត់​សម្គាល់​) (​ខ​) តើ​តាម​របៀប​ណា​លោក​យេស៊ូ​បាន​បញ្ជាក់​អត្ថន័យ​នៃ​ពាក្យ​របស់​លោក?

      ៣ លោក​យេស៊ូ​បាន​សន្ទនា​ជា​មួយ​នឹង​អ្នក​កាន់​តាម​លោក​អំពី​រឿង​នេះ នៅ​ចុង​ឆ្នាំ​៣០ គ.ស. នៅ​ជិត​ក្រុង​ស៊ីខា​របស់​ជន​ជាតិ​សាម៉ារី។ កាល​ដែល​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ចូល​ក្នុង​ក្រុង លោក​បាន​ចាំ​នៅ​អណ្ដូង​ទឹក​មួយ។ នៅ​ទី​នោះ​លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​សេចក្ដី​ពិត​ដល់​ស្ត្រី​ម្នាក់។ នាង​ឆាប់​យល់​សារៈសំខាន់​នៃ​សេចក្ដី​បង្រៀន​របស់​លោក។ ពេល​ដែល​អ្នក​កាន់​តាម​លោក​ត្រឡប់​មក​វិញ ស្ត្រី​នោះ​បាន​ប្រញាប់​ទៅ​ក្រុង​ស៊ីខា​វិញ ដើម្បី​ប្រាប់​អ្នក​ស្រុក​អំពី​អ្វី​ដ៏​អស្ចារ្យ​ដែល​នាង​បាន​រៀន។ អ្វី​ដែល​នាង​ប្រាប់​អ្នក​ស្រុក​បាន​ធ្វើ​ឲ្យ​ពួក​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ រួច​មក​ពួក​គេ​ជា​ច្រើន​នាក់​បាន​ស្រូត​ទៅ​អណ្ដូង​ទឹក​នោះ ដើម្បី​ជួប​លោក​យេស៊ូ។ ប្រហែល​ជា​នៅ​ពេល​នោះ​ឯង ដែល​លោក​យេស៊ូ​មើល​ទៅ​ហួស​វាល​ស្រូវ ហើយ​ឃើញ​ជន​ជាតិ​សាម៉ារី​មួយ​ក្រុម​កំពុង​ដើរ​សំដៅ​មក​លោក រួច​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ងើយ​ភ្នែក​មើល​វាល​ស្រូវ ឃើញ​ថា​ស្រូវ​នោះ​ទុំ​ល្មម​ច្រូត​ហើយ​»។a បន្ទាប់​មក ដើម្បី​បញ្ជាក់​ថា​លោក​មិន​មែន​សំដៅ​លើ​ការ​ច្រូត​ស្រូវ​មែន​ទែន​នោះ លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ច្រូត​កាត់​កំពុង . . . ប្រមូល​ផល​សម្រាប់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។—យ៉ូន. ៤:៥​-​៣០, ៣៦

      ៤​. (​ក​) តើ​មេរៀន​ពីរ​ដែល​លោក​យេស៊ូ​បាន​បង្រៀន​ស្តី​អំពី​ការ​ច្រូត​ប្រមូល​ផល​ជា​អ្វី? (​ខ​) តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

      ៤ ស្តី​អំពី​ការ​ច្រូត​ប្រមូល​ផល​នោះ លោក​យេស៊ូ​បាន​បង្រៀន​មេរៀន​ពីរ​ដ៏​សំខាន់។ តើ​នោះ​ជា​អ្វី? ទី១ កិច្ច​ការ​ច្រូត​ប្រមូល​ផល​ជា​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ​ជា​បន្ទាន់។ ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​ស្រូវ​នោះ​ទុំ​ល្មម​ច្រូត​ហើយ​»​ គឺ​ដើម្បី​ជំរុញ​ទឹក​ចិត្ត​អ្នក​កាន់​តាម​លោក​ឲ្យ​មាន​សកម្មភាព។ ម្យ៉ាង​ទៀត ដើម្បី​បញ្ជាក់​ឲ្យ​ពួក​គេ​ដឹង​ថា កិច្ច​ការ​នោះ​ជា​កិច្ច​ការ​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ជា​បន្ទាន់ នោះ​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ច្រូត​កាត់​កំពុង​ទទួល​ឈ្នួល . . . រួច​ហើយ​»។ ដូច្នេះ​ការ​ច្រូត​ប្រមូល​ផល​នោះ​បាន​ចាប់​ផ្ដើម​រួច​ហើយ។ អាស្រ័យ​ហេតុ​នេះ ពួក​គេ​មិន​គួរ​បង្អែ​បង្អង់​ឡើយ សូម្បី​តែ​បន្ដិច​ក៏​ដោយ! ទី២ អ្នក​ច្រូត​ប្រមូល​ផល​មាន​អំណរ។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា អ្នក​សាប​ព្រោះ​និង​អ្នក​ច្រូត​ប្រមូល​ផល​នឹង​«​អរ​សប្បាយ​ជា​មួយ​គ្នា​»។ (​យ៉ូន. ៤:៣៥​ខ, ៣៦​) លោក​ច្បាស់​ជា​បាន​អរ​សប្បាយ​ពេល​ដែល​ឃើញ​ថា​«​ជន​ជាតិ​សាម៉ារី​ជា​ច្រើន​នាក់ . . . ចាប់​ផ្ដើម​ជឿ​លើ​លោក​»។ ដូច​គ្នា​ដែរ អ្នក​កាន់​តាម​លោក​ក៏​នឹង​មាន​អំណរ​ខ្លាំង​ក្រៃ​លែង​ដែរ កាល​ដែល​ពួក​គេ​ខំ​ព្យាយាម​អស់​ពី​ចិត្ត​ក្នុង​កិច្ច​ការ​ច្រូត​ប្រមូល​ផល​នោះ។ (​យ៉ូន. ៤:៣៩​-​៤២​) កំណត់​ហេតុ​នេះ​ពី​សតវត្សរ៍​ទី១ មាន​អត្ថន័យ​សំខាន់​ណាស់​សម្រាប់​យើង ពី​ព្រោះ​នោះ​បញ្ជាក់​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ ក្នុង​អំឡុង​គ្រា​ច្រូត​ប្រមូល​ផល​ដ៏​អស្ចារ្យ​បំផុត។ តើ​ការ​ច្រូត​ប្រមូល​ផល​នៅ​សម័យ​យើង​បាន​ចាប់​ផ្ដើម​នៅ​ពេល​ណា? តើ​អ្នក​ណា​ចូល​រួម​ក្នុង​កិច្ច​ការ​នោះ? ហើយ​តើ​មាន​លទ្ធផល​អ្វី​ពី​កិច្ច​ការ​នោះ?

  • លទ្ធផលនៃកិច្ចផ្សព្វផ្សាយ: «វាលស្រូវ . . . ទុំល្មមច្រូតហើយ»
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
    • a ក្នុង​គម្ពីរ​ខ្លះ ពាក្យ​នេះ​បាន​ត្រូវ​បក​ប្រែ​ថា​«​ស​ល្មម​ច្រូត​ហើយ​»។ នេះ​ប្រហែល​ជា​សំដៅ​លើ​អាវ​វែង​ព័ណ៌​ស​របស់​បណ្ដា​ជន​សាម៉ារី ដែល​លោក​យេស៊ូ​បាន​ឃើញ ពេល​ពួក​គេ​ដើរ​សំដៅ​មក​លោក។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក