បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើមានអ្វីកើតឡើងពេលមនុស្សស្លាប់ទៅ?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • ៣. រៀន​អំពី​ស្ថានភាព​ពិត​របស់​មនុស្ស​ស្លាប់

      មនុស្ស​នៅ​ជុំ​វិញ​ពិភព​លោក​មាន​ជំនឿ​ខុស​ៗ​គ្នា​អំពី​ស្ថានភាព​មនុស្ស​ស្លាប់។ ប៉ុន្តែ អ្វី​ដែល​ពួក​គេ​ជឿ​មិន​មែន​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទេ។

      • នៅ​តំបន់​របស់​អ្នក តើ​មនុស្ស​ទូទៅ​ជឿ​យ៉ាង​ណា​អំពី​ស្ថានភាព​មនុស្ស​ស្លាប់?

      ដើម្បី​មើល​អ្វី​ដែល​គម្ពីរ​បង្រៀន សូមលេង​វីដេអូ។

      វីដេអូ: តើ​មាន​អ្វី​កើត​ឡើង​ពេល​ដែល​យើង​ស្លាប់? (​ឈុត​ខ្លី​)​ (​១:១​៩​)

      ឈុតមួយពីវីដេអូ‹តើមានអ្វីកើតឡើងពេលដែលយើងស្លាប់? (ឈុតខ្លី)›។ បណ្ដុំរូបភាព: ១. សាកសពនៅលើគ្រែពេទ្យ។ ២. បុរសម្នាក់កំពុងអង្គុយងោកនៅកណ្ដាលមនុស្សពីរនាក់ ពេលធ្វើដំណើរតាមរថភ្លើង។

      សូម​អាន អ្នក​ទូន្មាន ៣:២០ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      • យោង​តាម​ខ​គម្ពីរ​នេះ តើ​មនុស្ស​ស្លាប់​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា?

      • តើ​មាន​ព្រលឹង​ឬ​អ្វី​ផ្សេង​ទៀត​បន្ត​រស់ ក្រោយ​ពី​មនុស្ស​ស្លាប់​ឬ​ទេ?

      គម្ពីរ​ប្រាប់​អំពី​ការ​ស្លាប់​របស់​ឡាសា​ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​លោក​យេស៊ូ។ ពេល​អ្នកអាន​យ៉ូហាន ១១:១១​-​១៤ សូម​កត់​សម្គាល់​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​ការ​ស្លាប់​របស់​ឡាសា។ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      • តើ​លោក​យេស៊ូ​បាន​ប្រៀប​ប្រដូច​សេចក្ដី​ស្លាប់​ទៅ​នឹង​អ្វី?

      • តើ​ការ​ប្រៀប​ប្រដូច​នេះ​ប្រាប់​យើង​យ៉ាង​ណា​អំពី​ស្ថានភាព​មនុស្ស​ស្លាប់?

      • តើ​អ្នក​គិត​ថា​អ្វី​ដែល​គម្ពីរ​ចែង​អំពី​សេចក្ដី​ស្លាប់ គឺ​សម​ហេតុ​សម​ផល​ឬ​ទេ?

  • មនុស្សជាទីស្រឡាញ់របស់អ្នកអាចរស់ឡើងវិញ!
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • លោកយេស៊ូបានប្រោសឡាសាឲ្យរស់ឡើងវិញ កាលដែលអ្នកឯទៀតមើលដោយរំភើបចិត្តនិងភ្ញាក់ផ្អើលយ៉ាងខ្លាំង។

      ៤. លោក​យេស៊ូ​បាន​បង្ហាញ​ថា​លោក​មាន​សមត្ថភាព​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ

      សូម​រៀន​ថែម​ទៀត​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ចំពោះ​ឡាសា​ដែល​ជា​មិត្ត​សម្លាញ់​របស់​លោក។ សូម​អាន យ៉ូហាន ១១:១៤, ៣៨​-​៤៤ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      • តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា ឡាសា​ពិត​ជា​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មែន? (​សូម​មើល​ខ​៣៩​)

      • ក្រោយ​ពី​ឡាសា​ស្លាប់ បើ​គាត់​នៅ​ស្ថាន​សួគ៌ តើ​លោក​យេស៊ូ​ចាំ​បាច់​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែនដី​ទេ?

      លេង​វីដេអូ។

      វីដេអូ: លោក​យេស៊ូ​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ (​១:១៦​)

សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក