-
ឡាសាបានត្រូវប្រោសឲ្យរស់ឡើងវិញលោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
-
-
កៃផាសបានជោគជ័យក្នុងការបញ្ចុះបញ្ចូលក្រុមប្រឹក្សាជាន់ខ្ពស់ឲ្យរៀបគម្រោងសម្លាប់លោកយេស៊ូ។ តើនីកូដេមដែលជាសមាជិកនៃក្រុមប្រឹក្សាជាន់ខ្ពស់និងជាអ្នកដែលចូលចិត្តលោកយេស៊ូ ប្រហែលជាប្រាប់លោកអំពីគម្រោងនោះឬទេ? ទោះជាយ៉ាងណាក្ដី លោកយេស៊ូចាកចេញពីតំបន់នៅជិតក្រុងយេរូសាឡិម ដើម្បីកុំឲ្យគេសម្លាប់លោកមុនពេលកំណត់របស់ព្រះ។
-
-
អ្នកជំងឺឃ្លង់ម្នាក់បង្ហាញការដឹងគុណលោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
-
-
គម្រោងការរបស់ពួកក្រុមប្រឹក្សាជាន់ខ្ពស់ក្នុងការសម្លាប់លោកយេស៊ូមិនបានជោគជ័យឡើយ ដោយសារលោកយេស៊ូបានចេញពីតំបន់នោះ ហើយធ្វើដំណើរឆ្ពោះទៅក្រុងអេប្រាអ៊ីមដែលនៅខាងជើងឆៀងខាងកើតក្រុងយេរូសាឡិម។ លោកស្នាក់នៅទីនោះជាមួយនឹងពួកអ្នកកាន់តាម នោះជាកន្លែងដែលនៅឆ្ងាយពីពួកសត្រូវរបស់លោក។ (យ៉ូហាន ១១:៥៤) ក៏ប៉ុន្តែ ពេលសម្រាប់ធ្វើបុណ្យរំលង នាឆ្នាំ៣៣ គ.ស. កាន់តែខិតចូលមកដល់ហើយ ដូច្នេះមិនយូរទៀតលោកនឹងចាប់ផ្ដើមធ្វើដំណើរម្ដងទៀត។ លើកនេះ លោកធ្វើដំណើរទៅទិសខាងជើងកាត់តាមស្រុកសាម៉ារី រួចឆ្ពោះទៅស្រុកកាលីឡេ។ នេះជាដំណើរទស្សនកិច្ចលើកចុងក្រោយរបស់លោកយេស៊ូក្នុងតំបន់នោះ មុននឹងលោកស្លាប់។
-