ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូហាន ៧-៨
លោកយេស៊ូបានលើកតម្កើងបិតារបស់លោក
តាមរយៈពាក្យសម្ដីនិងការប្រព្រឹត្តរបស់លោក លោកយេស៊ូបានលើកតម្កើងបិតារបស់លោកដែលនៅស្ថានសួគ៌។ លោកយេស៊ូចង់ឲ្យមនុស្សដឹងថាដំណឹងដែលលោកផ្សាយគឺមកពីព្រះ។ ដូច្នេះលោកបានប្រើបទគម្ពីរជាមូលដ្ឋានក្នុងការបង្រៀនរបស់លោក ហើយជារឿយៗលោកដកស្រង់ពីបទគម្ពីរ។ ពេលលោកទទួលការសរសើរ លោកយេស៊ូមិនទទួលសម្រាប់ខ្លួនលោកទេ តែលោកបានលើកការសរសើរនោះដល់ព្រះយេហូវ៉ាវិញ។ អ្វីដែលសំខាន់បំផុតចំពោះលោកគឺសម្រេចកិច្ចការដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យលោក។—យ៉ូន. ១៧:៤
តើយើងអាចយកតម្រាប់លោកយេស៊ូយ៉ាងដូចម្ដេច . . .
ពេលបង្រៀនគម្ពីរឬពេលបង្រៀនលើវេទិកា?
ពេលទទួលការសរសើរពីអ្នកឯទៀត?
ពេលសម្រេចចិត្តអំពីរបៀបប្រើពេលវេលារបស់យើង?