-
តើព្រះយេហូវ៉ាជាព្រះបែបណា?សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
៣. តើព្រះយេហូវ៉ាបង្ហាញយ៉ាងណាថាលោកស្រឡាញ់យើង?
គុណសម្បត្តិប្រសើរបំផុតរបស់ព្រះយេហូវ៉ា គឺសេចក្ដីស្រឡាញ់។ គម្ពីរចែងថា៖ «ព្រះគឺជាសេចក្ដីស្រឡាញ់»។ (យ៉ូហានទី១ ៤:៨) តាមរយៈគម្ពីរនិងតាមរយៈអ្វីដែលព្រះយេហូវ៉ាបានបង្កើត បង្ហាញថាលោកស្រឡាញ់យើង។ (សូមអាន សកម្មភាព ១៤:១៧) ជាឧទាហរណ៍ សូមពិចារណាអំពីពេលដែលលោកបានបង្កើតមនុស្សយើង។ លោកបានបង្កើតយើងឲ្យមានភ្នែកដែលអាចមើលឃើញពណ៌ស្អាតៗ មានត្រចៀកដែលអាចស្ដាប់ភ្លេងពីរោះៗ និងមានអណ្ដាតដែលអាចស្គាល់រសជាតិអាហារឆ្ងាញ់ៗ។ លោកចង់ឲ្យយើងមានជីវិតដ៏សប្បាយរីករាយ។
-
-
ចូរឲ្យតម្លៃជីវិតដែលជាអំណោយពីព្រះសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
១. ហេតុអ្វីយើងគួរឲ្យតម្លៃជីវិត?
យើងគួរឲ្យតម្លៃជីវិត ដោយសារនេះជាអំណោយពីព្រះយេហូវ៉ាដែលជាបិតាជាទីស្រឡាញ់របស់យើង។ លោកគឺជា«ប្រភពនៃជីវិត» ដោយសារលោកបានបង្កើតជីវិតទាំងអស់។ (ចម្រៀងសរសើរព្រះ ៣៦:៩) គម្ពីរចែងថា៖ «គឺលោកហើយដែលផ្ដល់ជីវិត ដង្ហើម និងអ្វីៗទាំងអស់ដល់មនុស្សគ្រប់រូប»។ (សកម្មភាព ១៧:២៥, ២៨) ព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវអ្វីដែលយើងត្រូវការ ដើម្បីយើងអាចមានជីវិតរស់នៅ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ផ្ដល់ឲ្យយើងនូវអ្វីផ្សេងៗដែលជួយយើងឲ្យសប្បាយរីករាយនឹងជីវិតដែរ។—សូមអាន សកម្មភាព ១៤:១៧
-