-
តើលោកយេស៊ូជាបុគ្គលបែបណា?សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
៦. លោកយេស៊ូមានចិត្តទូលាយ
លោកយេស៊ូបានបង្ហាញចិត្តទូលាយ ទោះជាលោកមិនមានទ្រព្យសម្បត្តិច្រើនក៏ដោយ ហើយលោកក៏បានលើកទឹកចិត្តយើងឲ្យបង្ហាញចិត្តទូលាយដែរ។ សូមអាន សកម្មភាព ២០:៣៥ រួចពិភាក្សាសំណួរដូចតទៅ៖
យោងតាមប្រសាសន៍លោកយេស៊ូ តើយើងអាចមានសុភមង្គលយ៉ាងដូចម្ដេច?
លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
ទោះជាយើងមិនសូវមានទ្រព្យសម្បត្តិច្រើនក៏ដោយ តើយើងអាចឲ្យតាមវិធីណាខ្លះ?
-
-
តើគម្ពីរចែងយ៉ាងណាអំពីការងារនិងលុយ?សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
៣. តើយើងអាចប្រើលុយដោយចិត្តទូលាយយ៉ាងដូចម្ដេច?
ព្រះយេហូវ៉ាជាព្រះដែលមានចិត្តទូលាយ ដូច្នេះពេលយើង«មានចិត្តទូលាយ ហើយប្រុងប្រៀបចែករំលែកជានិច្ច» នោះយើងកំពុងធ្វើតាមគំរូរបស់លោក។ (ធីម៉ូថេទី១ ៦:១៨) យើងអាចប្រើលុយដោយចិត្តទូលាយក្នុងការគាំទ្រក្រុមជំនុំ និងជួយអ្នកឯទៀតដែលខ្វះខាត ជាពិសេសបងប្អូនរួមជំនឿ។ ព្រះយេហូវ៉ាចាប់អារម្មណ៍ខ្លាំងបំផុតទៅលើបំណងចិត្តដែលយើងឲ្យ មិនមែនទៅលើចំនួនដែលយើងឲ្យទេ។ ពេលយើងឲ្យដោយចិត្តទូលាយ យើងនឹងមានសុភមង្គល ហើយព្រះយេហូវ៉ានឹងពេញចិត្តយើង។—សូមអាន សកម្មភាព ២០:៣៥
-