-
មនុស្សមួយក្រុមតូចផ្ដល់អាហារដល់មនុស្សជាច្រើននាក់ទស្សនាវដ្ដីប៉មយាម ២០១៣ | ១៥ កក្កដា
-
-
៨. តើតាមរបៀបណាពួកអ្នកជឿថ្មីនៅបុណ្យថ្ងៃទី៥០ បង្ហាញថាពួកគេទទួលស្គាល់យ៉ាងច្បាស់នូវខ្សែរយៈដែលគ្រិស្តកំពុងប្រើ?
៨ ចាប់តាំងពីបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. គ្រិស្តដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ បានប្រើសាវ័ករបស់លោកជាខ្សែរយៈដើម្បីផ្ដល់អាហារដល់ពួកអ្នកកាន់តាមឯទៀតរបស់លោកដែលព្រះបានរើសតាំង។ (សូមអាន សកម្មភាព ២:៤១, ៤២) ជនជាតិយូដានិងពួកអ្នកដូរសាសនាដែលបានក្លាយជាគ្រិស្តសាសនិកដែលបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធនៅថ្ងៃនោះ បានទទួលស្គាល់យ៉ាងច្បាស់នូវខ្សែរយៈនេះ។ ពួកគេ«បន្តប្រុងស្ដាប់សេចក្ដីបង្រៀនរបស់ពួកសាវ័ក»ដោយឥតស្ទាក់ស្ទើរ។ យោងទៅតាមបណ្ឌិតម្នាក់ កិរិយាស័ព្ទភាសាក្រិចដែលបានត្រូវបកប្រែថា«បន្តប្រុងស្ដាប់»អាចមានន័យថា«ផ្ចង់ចិត្តផ្ដោតអារម្មណ៍ទៅលើកិច្ចការអ្វីមួយ»។ ពួកអ្នកជឿថ្មីទាំងនោះត្រូវការយ៉ាងខ្លាំងនូវសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ ហើយពួកគេបានដឹងយ៉ាងច្បាស់ថាពួកគេអាចទទួលសេចក្ដីបង្រៀននោះពីកន្លែងណា។ ដោយមានភក្ដីភាពមិនរង្គោះរង្គើ ពួកគេបានសុំពួកសាវ័កពន្យល់អំពីពាក្យនិងការប្រព្រឹត្តរបស់លោកយេស៊ូ ហើយបំភ្លឺអំពីអត្ថន័យនៃបទគម្ពីរផ្សេងៗដែលសំដៅលើលោកយេស៊ូ។c—សកម្ម. ២:២២-៣៦
-
-
មនុស្សមួយក្រុមតូចផ្ដល់អាហារដល់មនុស្សជាច្រើននាក់ទស្សនាវដ្ដីប៉មយាម ២០១៣ | ១៥ កក្កដា
-
-
c វគ្គ៨: ដោយសារអ្នកជឿថ្មី«បន្តប្រុងស្ដាប់សេចក្ដីបង្រៀនរបស់ពួកសាវ័ក» នេះបញ្ជាក់យ៉ាងច្បាស់ថាពួកសាវ័កកំពុងបង្រៀនពួកគេជាទៀងទាត់។ សេចក្ដីបង្រៀនខ្លះរបស់ពួកសាវ័កបានត្រូវកត់ទុកជាអចិន្ត្រៃយ៍នៅក្នុងសៀវភៅដែលព្រះបានដឹកនាំឲ្យសរសេរ ដែលឥឡូវនេះជាផ្នែកមួយនៃបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច។
-