បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ព្រះយេហូវ៉ា«ធ្វើទាំងអស់ឡើងជាថ្មី»ដោយតេជានុភាពបង្កើតសាជាថ្មី
    ចូរចូលទៅជិតព្រះយេហូវ៉ា
    • ៣​. តើ​កិច្ច​ការ ៣:២១ ចែង​អំពី​សេចក្ដី​សង្ឃឹម​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត? តើ​ព្រះ​យេហូវ៉ា​នឹង​សម្រេច​គោល​បំណង​នេះ​យ៉ាង​ដូច​ម្ដេច?

      ៣ ដូច្នេះ ការ​រៀន​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​តេជានុភាព​បង្កើត​សា​ជា​ថ្មី​ឡើង​វិញ ពិត​ជា​សម្រាល​ទុក្ខ​យើង​មែន! យើង​នឹង​រៀន​ដឹង​ថា មាន​អ្វី​ជា​ច្រើន​យ៉ាង​ណាស់​ដែល​ព្រះ​យេហូវ៉ា​អាច​បង្កើត ហើយ​នឹង​បង្កើត​សា​ជា​ថ្មី ប្រយោជន៍​ឲ្យ​កូន​របស់​ទ្រង់​នៅ​លើ​ផែន​ដី​នេះ។ តាម​ពិត​ទៅ ព្រះ​គម្ពីរ​ចែង​ថា ព្រះ​យេហូវ៉ា​មាន​គោល​បំណង«រៀប​ចំ​អ្វីៗ​ទាំង​អស់​ឡើង​វិញ»។ (កិច្ច​ការ ៣:២១, ខ.ស., កំណែ​ជា​អក្សរ​ទ្រេត) ដើម្បី​សម្រេច​គោល​បំណង​នេះ ព្រះ​យេហូវ៉ា​នឹង​ប្រើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​មេស្ស៊ី គ្រប់​គ្រង​ដោយ​ព្រះ​យេស៊ូ​ដែល​ជា​រាជបុត្រា​របស់​ទ្រង់។ ភស្តុ​តាង​បញ្ជាក់​ថា ព្រះ​រាជាណាចក្រ​នេះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌​នា​ឆ្នាំ​១៩១៤។a (ម៉ាថាយ ២៤:៣​-​១៤) តើ​អ្វី​នឹង​ត្រូវ​រៀប​ចំ​ឡើង​វិញ? សូម​ពិចារណា​នូវ​ការ​រៀប​ចំ​ឡើង​វិញ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា។ យើង​អាច​មើល​ឃើញ​នូវ​ការ​រៀប​ចំ​ឡើង​វិញ​មួយ​នៅ​បច្ចុប្បន្ន​នេះ ហើយ​យើង​ក៏​អាច​រួម​ចំណែក​បាន​ដែរ។ នៅ​ថ្ងៃ​ខាង​មុខ នឹង​មាន​ការ​រៀប​ចំ​ឡើង​វិញ​នូវ​អ្វី​ផ្សេង​ទៀត​ដល់​កំរិត​ធំ​ជាង​សព្វ​ថ្ងៃ​នេះ​ទៅ​ទៀត។

  • ព្រះយេហូវ៉ា«ធ្វើទាំងអស់ឡើងជាថ្មី»ដោយតេជានុភាពបង្កើតសាជាថ្មី
    ចូរចូលទៅជិតព្រះយេហូវ៉ា
    • a ‹គ្រា​រៀប​ចំ​អ្វីៗ​ទាំង​អស់​ឡើង​វិញ› បាន​ចាប់​ផ្ដើម​ពេល​ព្រះ​រាជាណាចក្រ​របស់​ព្រះ​មេស្ស៊ី​បាន​ស្ថាបនា​ឡើង ដោយ​មាន​ទាយាទ​ពី​ពង្សាវតារ​ស្តេច​ដាវីឌ​ដ៏​ស្មោះ​ត្រង់​នោះ​ស្នង​រាជ្យ។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​សន្យា​ដល់​ដាវីឌ​ថា រាជនត្ដា​មួយ​អង្គ​របស់​ដាវីឌ​នឹង​គ្រប់​គ្រង​ជា​រៀង​រហូត។ (ទំនុក​ដំកើង ៨៩:៣៥​-​៣៧) ប៉ុន្តែ ក្រោយ​ពេល​សាសន៍​បាប៊ីឡូន​បាន​បំផ្លាញ​ចោល​ទី​ក្រុង​យេរូសាឡិម​នៅ​ឆ្នាំ​៦០៧​មុន​ស.យ. គ្មាន​មនុស្ស​ជាតិ​ណា​ម្នាក់​ដែល​ជា​រាជនត្ដា​ដាវីឌ​គ្រប់​គ្រង​ដោយ​តាង​នាម​ព្រះ​យេហូវ៉ា​ឡើយ។ ព្រះ​យេស៊ូ ដែល​បាន​ប្រសូត​មក​លើ​ផែន​ដី​ជា​ទាយាទ​របស់​ដាវីឌ បាន​ស្នង​រាជ្យ​នៅ​ស្ថាន​សួគ៌ ហើយ​ក្លាយ​ជា​ស្តេច​ដែល​ត្រូវ​បាន​សន្យា​តាំង​ពី​យូរ​មក​ហើយ​ថា​ទ្រង់​នឹង​យាង​មក។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក