-
ការរស់នៅស្របតាមសកម្មពលរបស់ព្រះនាំឲ្យបានជីវិតនិងសេចក្ដីសុខសាន្ដទស្សនាវដ្ដីប៉មយាម ២០១១ | ១ វិច្ឆិកា
-
-
៨ ច្បាប់របស់ម៉ូសេមានបង្គាប់ជាច្រើនដែលផ្ដន្ទាទោសអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង។ ម្យ៉ាងទៀត សម្ដេចសង្ឃរបស់ជនជាតិអ៊ីស្រាអែលដែលបំពេញភារកិច្ចទៅតាមច្បាប់នេះ ជាមនុស្សដែលមិនល្អឥតខ្ចោះ ហើយគាត់មិនអាចផ្ដល់គ្រឿងបូជាដែលនឹងរួចផុតពីភាពខុសឆ្គងទាំងស្រុងបានឡើយ។ ក្នុងន័យនេះច្បាប់របស់ម៉ូសេមាន«ភាពទន់ខ្សោយនៃសាច់ឈាម»។ ប៉ុន្តែ«ដោយចាត់បុត្ររបស់លោកឲ្យមកដោយមានសណ្ឋានដូចមនុស្សដែលមានភាពខុសឆ្គង» ហើយឲ្យជាថ្លៃលោះ នោះព្រះបាន«ផ្ដន្ទាទោសភាពខុសឆ្គងនៃសាច់ឈាម» យ៉ាងនេះលោកបានសម្រេចនូវ«អ្វីដែលច្បាប់សម្រេចមិនបាន»។ ជាលទ្ធផល ពួកគ្រិស្តសាសនិកដែលបានត្រូវរើសតាំងត្រូវរាប់ជាសុចរិតដោយមានមូលដ្ឋានលើជំនឿទៅលើថ្លៃលោះរបស់លោកយេស៊ូ។ ពួកគេបានត្រូវដាស់តឿនឲ្យឈប់«រស់នៅស្របតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយ តែរស់នៅស្របតាមសកម្មពលរបស់ព្រះវិញ»។ (សូមអាន រ៉ូម ៨:៣, ៤) បន្ថែមទៅទៀត ពួកគេត្រូវរស់នៅតាមរបៀបនេះយ៉ាងស្មោះត្រង់រហូតដល់ទីបញ្ចប់នៃជីវិតរបស់ពួកគេនៅផែនដីដើម្បីទទួល«មកុដនៃជីវិត»។—បប. ២:១០
-
-
ការរស់នៅស្របតាមសកម្មពលរបស់ព្រះនាំឲ្យបានជីវិតនិងសេចក្ដីសុខសាន្ដទស្សនាវដ្ដីប៉មយាម ២០១១ | ១ វិច្ឆិកា
-
-
១០. តើយើងនៅក្រោមច្បាប់នៃភាពខុសឆ្គងនិងសេចក្ដីស្លាប់យ៉ាងដូចម្ដេច?
១០ សាវ័កប៉ូលបានសរសេរថា៖ «ភាពខុសឆ្គងបានចូលក្នុងពិភពលោកតាមរយៈបុរសតែម្នាក់ ហើយសេចក្ដីស្លាប់បានចូលតាមរយៈភាពខុសឆ្គង ដូច្នេះ សេចក្ដីស្លាប់បានឆ្លងរាលដាលដល់មនុស្សទាំងអស់ ពីព្រោះពួកគេទាំងអស់គ្នាជាអ្នកធ្វើខុស»។ (រ៉ូម ៥:១២) ក្នុងនាមជាកូនចៅរបស់អាដាម យើងទាំងអស់គ្នានៅក្រោមច្បាប់នៃភាពខុសឆ្គងនិងសេចក្ដីស្លាប់។ ភាពខុសឆ្គងនៃរូបកាយរបស់យើងតែងតែជំរុញយើងឲ្យធ្វើអ្វីដែលព្រះមិនពេញចិត្ត ដែលនាំឲ្យស្លាប់តែប៉ុណ្ណោះ។ ក្នុងសំបុត្ររបស់គាត់ទៅបងប្អូននៅក្រុងកាឡាទី ប៉ូលបានហៅការប្រព្រឹត្តនិងលក្ខណៈទាំងនោះថា«ការប្រព្រឹត្តដែលផុសចេញពីភាពខុសឆ្គង»។ ក្រោយមក គាត់បានបន្ថែមថា៖ «អស់អ្នកដែលប្រព្រឹត្តការទាំងនេះនឹងមិនទទួលរាជាណាចក្ររបស់ព្រះជាមត៌កឡើយ»។ (កាឡ. ៥:១៩-២១) មនុស្សដែលមានលក្ខណៈបែបនេះក៏ដូចពួកអ្នកដែលរស់នៅស្របតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយដែរ។ (រ៉ូម ៨:៤) ‹ក្រឹត្យក្រមធម្មជាតិនៅក្នុងខ្លួនដែលជំរុញពួកគេឲ្យមានសកម្មភាព› និង‹ខ្នាតតម្រាក្នុងជីវិត›របស់ពួកគេសុទ្ធតែជាសេចក្ដីប៉ងប្រាថ្នានៃរូបកាយ។ ប៉ុន្តែ តើពួកអ្នកដែលរស់នៅស្របតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយមានតែពួកអ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ គោរពបូជារូបព្រះ ទាក់ទងនឹងពួកវិញ្ញាណអាក្រក់ឬក៏ប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរឯទៀតប៉ុណ្ណោះឬ? មិនមែនទេ ព្រោះការប្រព្រឹត្តដែលផុសចេញពីភាពខុសឆ្គងឬសេចក្ដីប៉ងប្រាថ្នានៃរូបកាយក៏រួមបញ្ចូលគុណវិបត្ដិដែលមនុស្សខ្លះចាត់ទុកថាជារឿងតូចតាចដែរ ដូចជាការច្រណែន ការច្រឡោតខឹង ទំនាស់ និងការឈ្នានីសជាដើម។ ដូច្នេះ គ្មានអ្នកណាអាចនិយាយថាខ្លួនរួចផុតទាំងស្រុងពីការរស់នៅស្របតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយបានឡើយ។
-
-
ការរស់នៅស្របតាមសកម្មពលរបស់ព្រះនាំឲ្យបានជីវិតនិងសេចក្ដីសុខសាន្ដទស្សនាវដ្ដីប៉មយាម ២០១១ | ១ វិច្ឆិកា
-
-
១២ ស្ថានភាពរបស់យើងប្រៀបដូចជាការព្យាបាលជំងឺដ៏ធ្ងន់ធ្ងរមួយ។ បើយើងចង់ជាសះស្បើយទាំងស្រុង យើងត្រូវធ្វើតាមអ្វីដែលគ្រូពេទ្យប្រាប់យើង។ ទោះជាការបង្ហាញជំនឿទៅលើថ្លៃលោះរបស់លោកយេស៊ូរំដោះយើងឲ្យរួចពីច្បាប់នៃភាពខុសឆ្គងនិងសេចក្ដីស្លាប់ក៏ដោយ យើងនៅតែមិនល្អឥតខ្ចោះនិងមានភាពខុសឆ្គង។ មានអ្វីជាច្រើនទៀតដែលយើងត្រូវធ្វើដើម្បីមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះ ហើយទទួលពរនិងការពេញចិត្តពីលោក។ អ្វីដែលផ្សារភ្ជាប់ការបំពេញតាម«តម្រូវការដ៏សុចរិតយុត្ដិធម៌នៃច្បាប់»របស់ព្រះគឺយើងត្រូវរស់នៅស្របតាមសកម្មពលរបស់ព្រះដូចប៉ូលបានបញ្ជាក់។
តើយើងអាចរស់នៅស្របតាម សកម្មពលរបស់ព្រះយ៉ាងដូចម្ដេច?
១៣. តើការរស់នៅស្របតាមសកម្មពលរបស់ព្រះតម្រូវឲ្យយើងធ្វើអ្វី?
១៣ ការរស់នៅស្របតាមសកម្មពលរបស់ព្រះតម្រូវឲ្យយើងរីកចម្រើនទៅមុខក្នុងការគោរពប្រណិប័តន៍ព្រះ នេះមិនតម្រូវឲ្យយើងមានភាពល្អឥតខ្ចោះទេ។ (១ធី. ៤:១៥) ជារៀងរាល់ថ្ងៃ យើងត្រូវព្យាយាមរស់នៅស្របតាមការដឹកនាំនៃសកម្មពលរបស់ព្រះឲ្យអស់ពីសមត្ថភាពរបស់យើង។ បើយើង‹ឲ្យសកម្មពលរបស់ព្រះដឹកនាំ›យើង នោះយើងនឹងធ្វើឲ្យលោកពេញចិត្ត។—កាឡ. ៥:១៦
-