-
តើយើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យព្រះពេញចិត្តចំពោះគោរពប្រណិប័តន៍របស់យើង?សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
២. តើយើងគួរគោរពប្រណិប័តន៍ព្រះយេហូវ៉ាតាមរបៀបណា?
ក្នុងនាមព្រះយេហូវ៉ាជាអ្នកបង្កើតយើង លោកសមនឹងទទួលភក្ដីភាពផ្ដាច់មុខពីយើង។ (ការបើកបង្ហាញ ៤:១១) នេះមានន័យថាយើងត្រូវស្រឡាញ់លោកនិងគោរពប្រណិប័តន៍តែលោកប៉ុណ្ណោះ ហើយយើងមិនត្រូវប្រើរូបចម្លាក់ រូបសំណាក ឬនិមិត្តរូបណាមួយ ដើម្បីគោរពប្រណិប័តន៍លោកឡើយ។—សូមអាន អេសាយ ៤២:៨
ការគោរពប្រណិប័តន៍របស់យើងត្រូវតែ«បរិសុទ្ធ ហើយគាប់ចិត្ត»ព្រះយេហូវ៉ា។ (រ៉ូម ១២:១) នេះមានន័យថាយើងត្រូវមានរបៀបរស់នៅស្របតាមខ្នាតតម្រាសីលធម៌របស់លោក។ ជាឧទាហរណ៍ អស់អ្នកដែលស្រឡាញ់ព្រះយេហូវ៉ា ក៏ស្រឡាញ់និងធ្វើតាមខ្នាតតម្រារបស់លោកសម្រាប់អាពាហ៍ពិពាហ៍ដែរ។ ម្យ៉ាងទៀត ពួកគេជៀសវាងពីការប្រព្រឹត្តដែលនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិតដូចជា ការជក់បារី ការទំពាស្លាម្លូ ការប្រើថ្នាំជក់ ការប្រើគ្រឿងញៀន ឬការផឹកស្រាហួសប្រមាណជាដើម។a
-
-
ចូរឲ្យតម្លៃជីវិតដែលជាអំណោយពីព្រះសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
៣. ចូរថែរក្សាសុខភាពរបស់អ្នក
គ្រិស្តសាសនិកដែលបានប្រគល់ខ្លួនជូនព្រះយេហូវ៉ា បានសន្យាថាពួកគាត់ប្រើអ្វីៗទាំងអស់ក្នុងជីវិតដើម្បីបម្រើលោក។ នេះហាក់ដូចជាពួកគាត់ប្រគល់រូបកាយជាគ្រឿងបូជាជូនព្រះ។ សូមអាន រ៉ូម ១២:១, ២ រួចពិភាក្សាសំណួរដូចតទៅ៖
តាមខគម្ពីរទាំងនេះ តើអ្វីគួរជំរុញចិត្តអ្នកឲ្យថែរក្សាសុខភាព?
តើអ្នកអាចធ្វើដូច្នេះតាមវិធីណាខ្លះ?
-