-
ព្រះសម្ដែងឲ្យយើងឃើញសេចក្ដីស្រឡាញ់របស់លោកទស្សនាវដ្ដីប៉មយាម ២០១១ | ១ មិថុនា
-
-
៧, ៨. តើការប្រព្រឹត្តរបស់បុរសល្អឥតខ្ចោះពីរនាក់នាំឲ្យមានលទ្ធផលផ្សេងពីគ្នាយ៉ាងណា?
៧ ដោយសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ាបានរៀបចំវិធានការដើម្បីឲ្យមនុស្សរួចពីភាពខុសឆ្គង។ សាវ័កប៉ូលបានពន្យល់ថានេះអាចកើតឡើងបានតាមរយៈបុរសម្នាក់ទៀតដែលកើតមកក្រោយអាដាម។ បុរសនេះជាមនុស្សល្អឥតខ្ចោះដែលប្រៀបដូចជាអាដាមទី២។ (១កូ. ១៥:៤៥) ប៉ុន្តែ ការប្រព្រឹត្តរបស់បុគ្គលទាំងពីរនេះបាននាំឲ្យមានលទ្ធផលផ្សេងពីគ្នា។ តើមានលទ្ធផលផ្សេងពីគ្នាយ៉ាងដូចម្ដេច?—សូមអាន រ៉ូម ៥:១៥, ១៦
៨ ប៉ូលបានសរសេរថា៖ «អំណោយនោះ និងកំហុសនោះ មានលទ្ធផលខុសគ្នា»។ អាដាមជាប់ទោសដោយសារគាត់មានកំហុសនោះ ហើយគាត់បានត្រូវកាត់ទោសយ៉ាងត្រឹមត្រូវឲ្យស្លាប់។ ប៉ុន្តែ គាត់មិនមែនជាមនុស្សតែម្នាក់ដែលត្រូវស្លាប់ទេ។ ប៉ូលបានសរសេរបន្តថា៖ «កំហុសរបស់បុរសម្នាក់[នោះ]បាននាំឲ្យមនុស្សជាច្រើនស្លាប់»។ យោងទៅតាមខ្នាតតម្រាដ៏យុត្ដិធម៌របស់ព្រះ នោះកូនចៅទាំងអស់របស់អាដាម រួមទាំងយើង សមនឹងទទួលការកាត់ទោសពីលោកឲ្យស្លាប់ដូចអាដាមដែរ។ ប៉ុន្តែ យើងអាចទទួលការសម្រាលទុក្ខដោយដឹងថាលោកយេស៊ូដែលជាបុរសល្អឥតខ្ចោះ អាចនាំឲ្យយើងទទួលលទ្ធផលផ្ទុយពីនេះ។ តើលទ្ធផលនោះជាអ្វីទៅ? យើងអាចរកឃើញចម្លើយក្នុងពាក្យរបស់ប៉ូលដែលថា៖ «មនុស្សគ្រប់ប្រភេទត្រូវប្រកាសថាជាមនុស្សសុចរិតឲ្យបានជីវិត»។—រ៉ូម ៥:១៨
៩. ដូចបានចែងនៅក្នុងរ៉ូម ៥:១៦, ១៨ តើព្រះបានធ្វើអ្វីក្នុងការប្រកាសថាមនុស្សគឺសុចរិត?
៩ តើពាក្យភាសាក្រិចដែលបកប្រែថា«ប្រកាសថាជាមនុស្សសុចរិត»ចង់បញ្ជាក់អំពីអ្វី? អ្នកបកប្រែគម្ពីរម្នាក់បានសរសេរអំពីគំនិតនេះថា៖ «ពាក្យនេះជាការប្រៀបធៀបមួយដែលបញ្ជាក់ថារឿងនេះទាក់ទងនឹងច្បាប់។ ពាក្យនេះបញ្ជាក់អំពីការផ្លាស់ប្ដូរស្ថានភាពរបស់បុគ្គលម្នាក់នៅចំពោះព្រះ មិនមែនជាការផ្លាស់ប្ដូរដែលមានក្នុងចិត្តនៃបុគ្គលនោះទេ . . . ពាក្យប្រៀបធៀបនេះប្រដូចព្រះទៅនឹងចៅក្រមម្នាក់ ដែលកាត់ក្ដីឲ្យខាងចុងចោទ ដែលបាននាំមកក្នុងតុលាការ ដោយសារគាត់បានត្រូវចោទថាជាមនុស្សមិនសុចរិត។ ប៉ុន្តែព្រះឲ្យចុងចោទរួចពីទោស»។
-
-
ព្រះសម្ដែងឲ្យយើងឃើញសេចក្ដីស្រឡាញ់របស់លោកទស្សនាវដ្ដីប៉មយាម ២០១១ | ១ មិថុនា
-
-
១៤, ១៥. តើពួកអ្នកដែលព្រះបានប្រកាសថាជាមនុស្សសុចរិតអាចទទួលរង្វាន់អ្វី? ប៉ុន្តែតើពួកគាត់ត្រូវតែធ្វើអ្វីជានិច្ច?
១៤ សូមគិតក្នុងចិត្តថាអំណោយនេះគឺល្អយ៉ាងណាទៅហ្ន៎! ដោយសារព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតអភ័យទោសចំពោះភាពខុសឆ្គងដែលមនុស្សម្នាក់ទទួលពីអាដាម រួមទាំងកំហុសរបស់គាត់នោះ! យើងមិនអាចរាប់អស់នូវកំហុសដែលបុគ្គលម្នាក់ៗបានធ្វើមុនពួកគាត់ក្លាយទៅជាគ្រិស្តសាសនិកទេ ប៉ុន្តែដោយផ្អែកលើថ្លៃលោះ នោះព្រះអាចអភ័យទោសចំពោះអំពើខុសឆ្គងទាំងនោះបាន។ ប៉ូលបានសរសេរថា៖ «អំណោយដែលមកដោយសារបទរំលងជាច្រើន នាំឲ្យមនុស្សជាច្រើនបានត្រូវប្រកាសថាជាមនុស្សសុចរិត»។ (រ៉ូម ៥:១៦) ពួកសាវ័កនិងពួកអ្នកដែលទទួលអំណោយដែលព្រះផ្ដល់ឲ្យដោយសេចក្ដីស្រឡាញ់ (ពោលគឺលោកបានប្រកាសថាពួកគេជាមនុស្សសុចរិត) នោះពួកគេត្រូវគោរពប្រណិប័តន៍ព្រះពិតដោយបង្ហាញជំនឿទៅលើលោកជានិច្ច។ តើពួកគេអាចទទួលរង្វាន់អ្វីនៅពេលអនាគត? «ពួកអ្នកដែលទទួលគុណដ៏វិសេសលើសលប់និងភាពសុចរិតជាអំណោយទានដ៏បរិបូរ នឹងរស់ហើយ[នឹង]គ្រប់គ្រងជាស្តេចដោយសារមនុស្សម្នាក់នេះ គឺលោកយេស៊ូគ្រិស្ត»។ ពិតមែន អំណោយនៃសេចក្ដីសុចរិតនាំឲ្យមានលទ្ធផលផ្ទុយពីភាពខុសឆ្គង ព្រោះអំណោយនេះនាំឲ្យបានជីវិត។—រ៉ូម ៥:១៧; សូមអាន លូកា ២២:២៨-៣០
-