បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការប្រោសឲ្យរស់ឡើងវិញគឺជាសេចក្ដីសង្ឃឹមដ៏ពិតប្រាកដ!
    ទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០២០ | ធ្នូ
    • លោកយេស៊ូកំពុងឡើងទៅស្ថានសួគ៌។ រូបភាពអំពីគ្រិស្តសាសនិកមួយចំនួនពីសតវត្សរ៍ទី១នៅជុំវិញលោក។

      លោក​យេស៊ូ​ជា​បុគ្គល​ដំបូង​ក្នុង​ចំណោម​បុគ្គល​ជា​ច្រើន​ដែល​ព្រះ​ប្រោស​ឲ្យ​មាន​ជីវិត​នៅ​ស្ថាន​សួគ៌ (​សូម​មើល​វគ្គ​១៥​-​១៦​)b

      ១៥. តើ​«​ទាំង​អស់​គ្នា​»​ដែល​«​នឹង​ត្រូវ​ធ្វើ​ឲ្យ​មាន​ជីវិត​ឡើង​វិញ​»​រួម​មាន​អ្នក​ណា?

      ១៥ សូម​កត់​សម្គាល់​ពាក្យ​របស់​ប៉ូល​ដែល​ថា​៖ ​«​ទាំង​អស់​គ្នា​នឹង​ត្រូវ​ធ្វើ​ឲ្យ​មាន​ជីវិត​ឡើង​វិញ​ក្នុង​គ្រិស្ត​»។ (​១កូ. ១៥:២២​) សំបុត្រ​របស់​ប៉ូល​បាន​ត្រូវ​សរសេរ​ចំពោះ​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​ដែល​បាន​ត្រូវ​រើស​តាំង ហើយ​ដែល​នឹង​ទទួល​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌។ គ្រិស្ត​សាសនិក​ទាំង​នោះ​«​បាន​ត្រូវ​ញែក​ចេញ​ជា​បរិសុទ្ធ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ ក៏​បាន​ត្រូវ​ហៅ ដើម្បី​ឲ្យ​ធ្វើ​ជា​អ្នក​បរិសុទ្ធ​»។ ប៉ូល​ក៏​បាន​សរសេរ​អំពី​«​ពួក​អ្នក​ដែល​បាន​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​ក្នុង​គ្រិស្ត​»។ (​១កូ. ១:២; ១៥:១៨; ២កូ. ៥:១៧​) ក្នុង​សំបុត្រ​មួយ​ទៀត​ដែល​ប៉ូល​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ គាត់​រៀប​រាប់​ថា ពួក​អ្នក​ដែល​«​ស្លាប់​ដូច​លោក​[​យេស៊ូ​] . . . នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដូច​លោក​ដែរ​»។ (​រ៉ូម ៦:៣​-​៥​) លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ ហើយ​ឡើង​ទៅ​ស្ថាន​សួគ៌។ ដូច្នេះ នេះ​ជា​អ្វី​ដែល​នឹង​កើត​ឡើង​ដល់​អស់​អ្នក​ដែល​«​រួប​រួម​ជា​មួយ​នឹង​គ្រិស្ត​»​ ពោល​គឺ​គ្រិស្ត​សាសនិក​ទាំង​អស់​ដែល​បាន​ត្រូវ​រើស​តាំង។

  • ការប្រោសឲ្យរស់ឡើងវិញគឺជាសេចក្ដីសង្ឃឹមដ៏ពិតប្រាកដ!
    ទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) ២០២០ | ធ្នូ
    • ១៧. តើ​ពួក​អ្នក​ដែល​«​រួប​រួម​ជា​មួយ​នឹង​គ្រិស្ត​»​ទទួល​រង្វាន់​របស់​ពួក​គេ​នៅ​ស្ថាន​សួគ៌​នៅ​ពេល​ណា?

      ១៧ ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​សម្រាប់​ពួក​អ្នក​ដែល​«​រួប​រួម​ជា​មួយ​នឹង​គ្រិស្ត​»​ មិន​ទាន់​ចាប់​ផ្ដើម​កើត​ឡើង​នៅ​ពេល​ដែល​ប៉ូល​បាន​សរសេរ​សំបុត្រ​ទៅ​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​ទេ។ ផ្ទុយ​ទៅ​វិញ ប៉ូល​បង្ហាញ​ថា​នោះ​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត ដោយ​និយាយ​ថា​៖ ​«​ម្នាក់​ៗ​ត្រូវ​ធ្វើ​ឲ្យ​មាន​ជីវិត​ឡើង​វិញ តាម​លំដាប់​របស់​ខ្លួន​គឺ គ្រិស្ត​ជា​ផល​ដំបូង បន្ទាប់​មក ក្នុង​អំឡុង​វត្តមាន​របស់​គ្រិស្ត ពួក​អ្នក​ដែល​ជា​របស់​លោក​នឹង​ត្រូវ​ធ្វើ​ឲ្យ​មាន​ជីវិត​ឡើង​វិញ​»។ (​១កូ. ១៥:២៣; ១ថែ. ៤:១៥, ១៦​) សព្វ​ថ្ងៃ​នេះ យើង​កំពុង​រស់​នៅ​ក្នុង​អំឡុង​គ្រា​«​វត្តមាន​របស់​គ្រិស្ត​»​ដែល​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​នោះ។ ពួក​សាវ័ក​និង​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ឯ​ទៀត​ដែល​បាន​ស្លាប់ ត្រូវ​តែ​រង់​ចាំ​រហូត​ដល់​វត្តមាន​របស់​គ្រិស្ត ដើម្បី​ទទួល​រង្វាន់​របស់​ពួក​គេ​នៅ​ស្ថាន​សួគ៌ ព្រម​ទាំង​ទទួល​ការ​‹ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដូច​លោក​យេស៊ូ​ដែរ ហើយ​មាន​ឯកភាព​ជា​មួយ​នឹង​លោក›។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក