បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • របៀបធ្វើការសម្រេចចិត្តល្អ
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • ៥. ចូរ​គោរព​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​ឯ​ទៀត

      មនុស្ស​ម្នាក់​ៗ​នឹង​សម្រេច​ចិត្ត​ខុស​ៗ​គ្នា។ ដូច្នេះ តើ​យើង​អាច​គោរព​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច? សូម​ពិចារណា​ស្ថានភាព​ពីរ​៖

      ស្ថានភាព​ទី​១: បង​ស្រី​ម្នាក់​ដែល​ចូល​ចិត្ត​ផាត់​មុខ បាន​ដូរ​ទៅ​បម្រើ​នៅ​ក្រុម​ជំនុំ​មួយ​ដែល​មាន​បង​ស្រី​ជា​ច្រើន​មិន​ចូល​ចិត្ត​អ្នក​ណា​ដែល​ផាត់​មុខ​ទេ។

      សូម​អាន រ៉ូម ១៥:១ និង​កូរិនថូស​ទី​១ ១០:២៣, ២៤ រួច​ពិភាក្សា​សំណួរ​ទាំង​នេះ​៖

      • យោង​តាម​ខ​គម្ពីរ​ទាំង​នេះ តើ​បង​ស្រី​នោះ​ប្រហែល​ជា​នឹង​សម្រេច​ចិត្ត​ធ្វើ​យ៉ាង​ណា? ពេល​អ្នក​នៅ​ជា​មួយ​នឹង​បង​ប្អូន​ដែល​មាន​សមត្ថភាព​វិនិច្ឆ័យ​ខុស​ពី​អ្នក តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា?

      ស្ថានភាព​ទី​២: បង​ប្រុស​ម្នាក់​ដឹង​ថា គម្ពីរ​មិន​ផ្ដន្ទា​ទោស​ការ​ពិសា​ស្រា​ទេ តែ​គាត់​សម្រេច​ចិត្ត​មិន​ពិសា​ស្រា​ទាល់​តែ​សោះ។ ថ្ងៃ​មួយ បង​ប្អូន​បាន​អញ្ជើញ​គាត់​ឲ្យ​ចូល​រួម​បរិភោគ​អាហារ​ល្ងាច​ជា​មួយ​គ្នា ហើយ​គាត់​បាន​ឃើញ​បង​ប្អូន​ខ្លះ​ពិសា​ស្រា។

      សូម​អាន អ្នក​ទូន្មាន ៧:១៦ និង​រ៉ូម ១៤:​១, ១០ រួច​ពិភាក្សា​សំណួរ​ទាំង​នេះ​៖

      • យោង​តាម​ខ​គម្ពីរ​ទាំង​នេះ តើ​បង​ប្រុស​នោះ​ប្រហែល​ជា​នឹង​សម្រេច​ចិត្ត​ធ្វើ​យ៉ាង​ណា? ពេល​អ្នក​ឃើញ​បង​ប្អូន​ធ្វើ​អ្វី​ដែល​ខុស​ពី​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា?

      តើ​មាន​ជំហាន​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​សម្រេច​ចិត្ត​ល្អ?

      ស្ត្រីម្នាក់កំពុងអធិដ្ឋាន។

      ១. សុំ​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​អ្នក​ឲ្យ​ចេះ​សម្រេច​ចិត្ត។​—យ៉ាកុប ១:៥

      ស្ត្រីដដែលនោះកំពុងស្រាវជ្រាវដោយប្រើគម្ពីរ សៀវភៅផ្សេងៗដែលមានមូលដ្ឋានលើគម្ពីរ និងកុំព្យូទ័រ។

      ២. ស្រាវ​ជ្រាវ​ក្នុង​គម្ពីរ​និង​ក្នុង​សៀវភៅ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ដើម្បី​ស្វែង​រក​គោល​ការណ៍​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​រឿង​នោះ។ អ្នក​ក៏​អាច​ពិភាក្សា​ជា​មួយ​នឹង​បង​ប្អូន​ដែល​មាន​បទ​ពិសោធន៍​ដែរ។

      ស្ត្រីដដែលនោះកំពុងរំពឹងគិត។

      ៣. ពិចារណា​អំពី​លទ្ធផល​ដែល​មក​ពី​ការ​សម្រេច​ចិត្ត​របស់​អ្នក​ថា​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក និង​សមត្ថភាព​វិនិច្ឆ័យ​របស់​អ្នក​ឯ​ទៀត។

  • តើក្រុមគ្រួសាររបស់អ្នកអាចមានសុភមង្គលយ៉ាងដូចម្ដេច? (ភាគទី១)
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • ៦. អ្នក​អាច​ដោះ​ស្រាយ​បញ្ហា​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​ដោយ​ជោគ​ជ័យ

      គ្មាន​ចំណង​អាពាហ៍ពិពាហ៍​ណា​ល្អ​ឥត​ខ្ចោះ​ទេ។ ម្ល៉ោះ​ហើយ គូ​អាពាហ៍ពិពាហ៍​ត្រូវ​សហការ​គ្នា​ដើម្បី​ដោះ​ស្រាយ​ការ​ពិបាក​ផ្សេង​ៗ។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      វីដេអូ: របៀប​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍ (​៥:៤៤​)

      • ក្នុង​វីដេអូ តើ​អ្វី​ខ្លះ​បង្ហាញ​ថា​ប្ដី​ប្រពន្ធ​មិន​សូវ​ជិត​ស្និទ្ធ​គ្នា​ដូច​ពី​មុន?

      • តើ​ពួក​គេ​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ?

      សូម​អាន កូរិនថូស​ទី​១ ១០:២៤ និង​កូឡុស ៣:១៣។ ក្រោយ​ពី​អាន​ខ​គម្ពីរ​នីមួយ​ៗ សូម​ពិភាក្សា​សំណួរ​នេះ​៖

      • តើ​ការ​ធ្វើ​តាម​យោបល់​នេះ អាច​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​យ៉ាង​ដូច​ម្ដេច?

      គម្ពីរ​ប្រាប់​ថា យើង​គួរ​លើក​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​លើក​កិត្តិយស​រួម​បញ្ចូល​ការ​ប្រព្រឹត្ត​ដោយ​សប្បុរស និង​ដោយ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត។ សូម​អាន រ៉ូម ១២:១០ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      • តើ​ប្ដី​ឬ​ប្រពន្ធ​គួរ​ចាំ​ឲ្យ​គូ​របស់​ខ្លួន​លើក​កិត្តិយស​ខ្លួន​មុន​ឬ​ទេ? ហេតុ​អ្វី?

  • ហេតុអ្វីសម្លៀកបំពាក់និងការសម្អិតសម្អាងខ្លួនរបស់យើងជារឿងសំខាន់?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • យើង​ទាំង​អស់​គ្នា​មាន​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​អំពី​អ្វី​ដែល​យើង​ចង់​ស្លៀក​ពាក់​និង​សម្អិត​សម្អាង​ខ្លួន។ បើ​យើង​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​មួយ​ចំនួន​ស្ដី​អំពី​រឿង​នោះ យើង​មិន​គ្រាន់​តែ​អាច​ធ្វើ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ដែរ។ សូម​យើង​ពិចារណា​គោល​ការណ៍​គម្ពីរ​ខ្លះ។

      ១. តើ​គោល​ការណ៍​ណា​ខ្លះ​ដែល​អាច​ជួយ​យើង​ឲ្យ​ចេះ​ជ្រើស​រើស​សម្លៀក​បំពាក់​និង​ការ​សម្អិត​សម្អាង​ខ្លួន?

      យើង​គួរ​ជ្រើស​រើស​«​សម្លៀក​បំពាក់​រៀប​រយ បែប​រមទម និង​ដោយ​ដឹង​ខុស​ត្រូវ​»​ ព្រម​ទាំង​សម្អិត​សម្អាង​ខ្លួន​ឲ្យ​ស្អាត​បាត​ជា​និច្ច ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ដឹង​ថា​យើង​ជា​អ្នក​«​គោរព​ប្រណិប័តន៍​ព្រះ​»។ (​ធីម៉ូថេ​ទី​១ ២:​៩, ១០​) សូម​ពិចារណា​គោល​ការណ៍​បួន​យ៉ាង​៖ (​១​) សម្លៀក​បំពាក់​របស់​យើង​គួរ​«​រៀប​រយ​»។ ដូច​អ្នក​បាន​សង្កេត​ឃើញ​ហើយ នៅ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​ចំណង់​ចំណូល​ចិត្ត​ខុស​ៗ​គ្នា​អំពី​សម្លៀក​បំពាក់​និង​ម៉ូត​សក់។ ទោះ​ជា​យ៉ាង​នោះ​ក្ដី របៀប​ស្លៀក​ពាក់​និង​របៀប​តុបតែង​ខ្លួន​របស់​យើង​នៅ​តែ​បង្ហាញ​ការ​គោរព​ជា​និច្ច​ចំពោះ​ព្រះ​ដែល​យើង​គោរព​ប្រណិប័តន៍។ (​២​) ការ​ស្លៀក​ពាក់​«​បែប​រមទម​»​ មាន​ន័យ​ថា​ការ​សម្អិត​សម្អាង​ខ្លួន​របស់​យើង​មិន​គួរ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​មាន​អារម្មណ៍​ស្រើប​ស្រាល ហើយ​ក៏​មិន​គួរ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ចាប់​អារម្មណ៍​មក​លើ​យើង​ហួស​ហេតុ​ពេក​ដែរ។ (​៣​) យើង​បង្ហាញ​ថា​យើង​«​ដឹង​ខុស​ត្រូវ​»​ ពេល​យើង​មិន​ដេញ​តាម​ម៉ូត​សម្លៀក​បំពាក់​និង​ការ​សម្អិត​សម្អាង​ខ្លួន​ដែល​កំពុង​ពេញ​និយម។ (​៤​) ការ​សម្អិត​សម្អាង​ខ្លួន​របស់​យើង​គួរ​បង្ហាញ​ជា​និច្ច​ថា យើង​ជា​អ្នក​«​គោរព​ប្រណិប័តន៍​ព្រះ​»។ យ៉ាង​នេះ អ្នក​ឯ​ទៀត​ប្រហែល​ជា​ងាយ​ស្រួល​កត់​សម្គាល់​ថា យើង​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​ពិត។​—កូរិនថូស​ទី​១ ១០:៣១

      ២. ពេល​យើង​ជ្រើស​រើស​សម្លៀក​បំពាក់ ហេតុ​អ្វី​យើង​គួរ​គិត​អំពី​បង​ប្អូន​រួម​ជំនឿ?

      ពិត​មែន​តែ​យើង​មាន​សិទ្ធិ​ជ្រើស​រើស​អ្វី​ដែល​យើង​ចង់​ស្លៀក​ពាក់ តែ​យើង​គួរ​គិត​ដែរ​ថា​សម្លៀក​បំពាក់​របស់​យើង​អាច​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​មាន​អារម្មណ៍​យ៉ាង​ណា។ ជា​ជាង​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​ទើស​ចិត្ត យើង​គួរ​ខំ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​«​បំពេញ​ចិត្ត​អ្នក​ជិត​ខាង ដោយ​ការ​ប្រព្រឹត្ត​ល្អ​ដែល​ពង្រឹង​ជំនឿ​របស់​គេ​»។​—សូម​អាន រ៉ូម ១៥:​១, ២

      ៣. តើ​តាម​របៀប​ណា​ការ​សម្អិត​សម្អាង​ខ្លួន​របស់​យើង​អាច​ទាក់​ទាញ​ចិត្ត​មនុស្ស​ឲ្យ​ចង់​រៀន​ថែម​ទៀត​អំពី​ព្រះ​យេហូវ៉ា?

      យើង​ព្យាយាម​ស្លៀក​ពាក់​ឲ្យ​បាន​សមរម្យ​ក្នុង​គ្រប់​ស្ថានភាព​ទាំង​អស់ ជា​ពិសេស​ពេល​យើង​ចូល​រួម​កិច្ច​ប្រជុំ​និង​កិច្ច​ផ្សព្វ​ផ្សាយ។ យើង​មិន​ចង់​ឲ្យ​ការ​សម្អិត​សម្អាង​ឬ​ការ​តុបតែង​ខ្លួន​របស់​យើង បំបែរ​អារម្មណ៍​មនុស្ស​ពី​ការ​ស្ដាប់​ដំណឹង​ល្អ​ដែល​យើង​ផ្សព្វ​ផ្សាយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ចង់​ឲ្យ​ការ​តុប​តែង​ខ្លួន​របស់​យើង​ជំរុញ​ចិត្ត​មនុស្ស​ឲ្យ​ចង់​រៀន​សេចក្ដី​ពិត ព្រម​ទាំង​ចង់​«​ឲ្យ​សេចក្ដី​បង្រៀន​របស់​ព្រះ​ជា​អ្នក​សង្គ្រោះ​យើង ទាក់​ទាញ​ចិត្ត​មនុស្ស​កាន់​តែ​ខ្លាំង​»។​—ទីតុស ២:១០

      បង្កើន​ចំណេះ

      សូម​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា សម្លៀក​បំពាក់​និង​ការ​សម្អិត​សម្អាង​ខ្លួន​របស់​យើង​គឺ​សមរម្យ​ក្នុង​នាម​ជា​គ្រិស្ត​សាសនិក។

      បុរសពីរនាក់កំពុងឈរនៅមុខចៅក្រមម្នាក់។ បុរសម្នាក់ពាក់ឈុតអាវធំ រីឯបុរសម្នាក់ទៀតពាក់អាវសាមញ្ញជ្រុល ហើយស្លៀកខោម៉ូតរហែក ព្រមទាំងពាក់មួកឌីជេ។

      ការ​ស្លៀក​ពាក់​របស់​យើង​អាច​បង្ហាញ​ថា​យើង​គោរព​ពួក​អ្នក​មាន​អំណាច​ឬ​យ៉ាង​ណា។ ទោះ​ជា​ព្រះ​យេហូវ៉ា​ឃើញ​ចិត្ត​របស់​យើង​ក៏​ដោយ ក៏​ការ​ស្លៀក​ពាក់​របស់​យើង​គួរ​បង្ហាញ​ថា​យើង​គោរព​លោក​ដែរ

      ៤. ការ​សម្អិត​សម្អាង​ខ្លួន​សមរម្យ​បង្ហាញ​ការ​គោរព​ចំពោះ​ព្រះ​យេហូវ៉ា

      តើ​អ្វី​ជា​មូលហេតុ​សំខាន់​បំផុត​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​សម្អិត​សម្អាង​ខ្លួន​របស់​យើង? សូម​អាន ចម្រៀង​សរសើរ​ព្រះ ៤៧:២ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      • ដោយ​សារ​យើង​តំណាង​ព្រះ​យេហូវ៉ា តើ​នេះ​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​របៀប​ដែល​យើង​ស្លៀក​ពាក់?

      • ពេល​យើង​ចូល​រួម​កិច្ច​ប្រជុំ​និង​កិច្ច​ផ្សព្វ​ផ្សាយ តើ​អ្នក​គិត​ថា​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​សម្អិត​សម្អាង​ខ្លួន​របស់​យើង​គឺ​សំខាន់​ឬ​ទេ? ហេតុ​អ្វី?

      ៥. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ចេះ​ជ្រើស​រើស​សម្លៀក​បំពាក់​និង​ការ​សម្អិត​សម្អាង​ខ្លួន?

      លេង​វីដេអូ។

      វីដេអូ: ​«​ចូរ​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដើម្បី​ឲ្យ​ព្រះ​ទទួល​ការ​សរសើរ​តម្កើង​»​ (​១០:១៨​)

      ទោះ​ជា​សម្លៀក​បំពាក់​របស់​យើង​មាន​តម្លៃ​ថ្លៃ​ឬ​ថោក​ក៏​ដោយ យើង​គួរ​ស្លៀក​ពាក់​ឲ្យ​បាន​ស្អាត​បាត​និង​សមរម្យ​តាម​ស្ថានភាព​នីមួយ​ៗ។ សូម​អាន កូរិនថូស​ទី​១ ១០:២៤ និង​ធីម៉ូថេ​ទី​១ ២:​៩, ១០។ រួច​មក សូម​ពិភាក្សា​អំពី​មូលហេតុ​ដែល​យើង​ចង់​ជៀស​វាង​ពី​ការ​ស្លៀក​សម្លៀក​បំពាក់​ដែល . . .

      • រយីក​រយាក ឬ​សាមញ្ញ​ពេក។

      • រឹប​រាង​ពេក ឬ​បញ្ចេញ​សាច់​ច្រើន ឬ​ដែល​នាំ​ឲ្យ​អ្នក​ឯ​ទៀត​មាន​អារម្មណ៍​ស្រើប​ស្រាល។

      ទោះ​ជា​គ្រិស្ត​សាសនិក​មិន​នៅ​ក្រោម​ច្បាប់​ម៉ូសេ​ក៏​ដោយ ពួក​គេ​នៅ​តែ​អាច​រៀន​ច្រើន​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​ច្បាប់​នោះ។ សូម​អាន ការ​បំភ្លឺ​ច្បាប់ ២២:៥ រួច​ពិភាក្សា​សំណួរ​នេះ​៖

      • ហេតុ​អ្វី​យើង​គួរ​ជៀស​វាង​ពី​ការ​ស្លៀក​ពាក់​និង​ការ​សម្អិត​សម្អាង​ខ្លួន​ដែល​ធ្វើ​ឲ្យ​ពិបាក​សម្គាល់​ថា​ជា​ប្រុស​ឬ​ជា​ស្រី?

      សូម​អាន កូរិនថូស​ទី​១ ១០:៣២, ៣៣ និង​យ៉ូហាន​ទី​១ ២:១៥, ១៦ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      • ពេល​យើង​សម្អិត​សម្អាង​ខ្លួន ហេតុ​អ្វី​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អារម្មណ៍​របស់​មនុស្ស​ក្នុង​តំបន់​ដែល​យើង​រស់​នៅ ឬ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ?

      • ក្នុង​តំបន់​ដែល​អ្នក​រស់​នៅ តើ​មនុស្ស​និយម​ស្លៀក​ពាក់​ឬ​សម្អិត​សម្អាង​ខ្លួន​បែប​ណា?

      • តើ​អ្នក​គិត​ថា​ម៉ូត​សម្លៀក​បំពាក់​ដូច​នោះ​សមរម្យ​សម្រាប់​គ្រិស្ត​សាសនិក​ឬ​ទេ? ហេតុ​អ្វី?

      យើង​អាច​ស្លៀក​ពាក់​និង​សម្អិត​សម្អាង​ខ្លួន​តាម​របៀប​ផ្សេង​ៗ ហើយ​នៅ​តែ​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត

      បុរសនិងស្ត្រីដែលមានអាយុ និងមានជនជាតិខុសៗគ្នា ពួកគេមានសម្លៀកបំពាក់និងម៉ូតសក់ផ្សេងៗគ្នាដែលសមរម្យជាគ្រិស្តសាសនិក។

      មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​សិទ្ធិ​ពាក់​អ្វី​ដែល​ខ្ញុំ​ចង់​ពាក់​»។

      • តើ​អ្នក​យល់​ស្រប​ទេ? ហេតុ​អ្វី?

      សេចក្ដី​សង្ខេប

      ពេល​យើង​ចេះ​សម្រេច​ចិត្ត​ល្អ​អំពី​ការ​ស្លៀក​ពាក់​និង​ការ​សម្អិត​សម្អាង​ខ្លួន នោះ​បង្ហាញ​ថា​យើង​គោរព​ព្រះ​យេហូវ៉ា​និង​អ្នក​ឯ​ទៀត។

      រៀន​សា​ឡើង​វិញ

      • ហេតុ​អ្វី​ការ​ស្លៀក​ពាក់​និង​ការ​សម្អិត​សម្អាង​ខ្លួន​របស់​យើង​គឺ​សំខាន់​ចំពោះ​ព្រះ​យេហូវ៉ា?

      • តើ​គោល​ការណ៍​ណា​ខ្លះ​ដែល​អាច​ជួយ​យើង​ឲ្យ​ចេះ​សម្រេច​ចិត្ត​ល្អ​អំពី​ការ​សម្អិត​សម្អាង​ខ្លួន?

      • តើ​ការ​សម្អិត​សម្អាង​ខ្លួន​របស់​យើង​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា ទៅ​លើ​ទស្សនៈ​របស់​អ្នក​ឯ​ទៀត​ចំពោះ​ព្រះ​ពិត​ដែល​យើង​គោរព​ប្រណិប័តន៍?

      គោល​ដៅ

      ស្វែង​យល់​ថែម​ទៀត

      សូម​ពិចារណា​ថា តើ​សម្លៀក​បំពាក់​របស់​អ្នក​ប្រហែល​ជា​នាំ​ឲ្យ​អ្នក​ឯ​ទៀត​គិត​យ៉ាង​ណា?

      ​«​តើ​ការ​តុបតែង​ខ្លួន​របស់​ខ្ញុំ​យ៉ាង​ណា​ដែរ?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

      សូម​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​ផល​វិបាក មុន​នឹង​អ្នក​សាក់​ស្បែក។

      ​«​តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​សាក់​ស្បែក?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

      សូម​គិត​អំពី​គោល​ការណ៍​គម្ពីរ​ដែល​អាច​ជួយ​អ្នក​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​សម្បក​ក្រៅ​របស់​ខ្លួន។

      ​ហេតុ​អ្វី​ខ្ញុំ​ខ្វល់​ខ្វាយ​អំពី​រូប​រាង​របស់​ខ្ញុំ​ខ្លាំង​ម្ល៉េះ?​ ​(​៤:២៩​)

សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក